
អ្នកណា មានប្រអប់ជើង ដូចប្រអប់ជើងទាំង៤ប្រភេទនេះ ជីវិតសំណាងលើសំណាងហើយ
ប្រសិនបើប្រអប់ជើងរបស់អ្នក មានទម្រង់ ឬមានលក្ខណៈដូច៤ប្រភេទខាងក្រោមនេះ នោះច្បាស់ណាស់ថា អ្នកគឺជាមនុស្សដែលមានសំណាងច្រើននៅក្នុងជីវិត មិនថាធ្វើអ្វី គិតអ្វី ក៏ទទួលបានជោគជ័យធំដែរ។ លើសពីនេះ ជីវិតអ្នកនឹងបានជួបអ្នកមានបុណ្យតាមថែរក្សា ការពារ ជីវិតពោរពេញដោយភាពស្រស់បំព្រង មានសុភមង្គលច្រើនថែមទៀតផង។ ១. មានប្រជ្រុយនៅលើជើង ប្រសិនបើអ្នកមានប្រជ្រុយនៅបាតជើង នេះគឺជាសញ្ញាល្អ មនុស្សម្នាក់ដែលមានប្រជ្រុយនៅលើបាតជើង បង្ហាញថា នេះគឺជាមនុស្សដែលមានឱកាសជាច្រើនក្នុងការធ្វើចលនា។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រជ្រុយកាន់តែធំ សំណាងក៏កាន់តែច្រើន មនុស្សម្នាក់នេះនៅពេលអនាគតកាន់តែប្រសើរ និងសម្បូរបែប។ លើសពីនេះ ជីវិតរបស់អ្នក មានសំណាងទាំងការរស់នៅ ហូបចុកបរិបូណ៌ ការស្លៀកពាក់ សមរម្យ ចង់បានអ្វី…











