ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Mango 1
សង្គម

ប្រមូលបាយដំណើបស្វាយទុំអស់ពីផ្សារ ព្រោះតែតារា Rap ថៃរូបនេះ

ថ្មីៗនេះនៅក្នុងប្រទេសថៃ​ តម្រូវការស្វាយទុំបានកើនឡើងខ្ពស់ បន្ទាប់ពីតារា Rap របស់ថៃដ៏ល្បីលំដាប់អន្តរជាតិ Malli ( Dhanupha Mill Khanatheerakul )​ បានទទួលទានបាយដំណេីបស្វាយទុំ​ ជាសាធារណៈនៅលេីឆាកមហោស្រពសិល្បៈ Coachella Valley Music and Arts Festival ក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបង្អែមស្វាយទុំនៅក្នុងប្រទេសថៃក៏ត្រូវបានគេប្រមូលទិញអស់គ្រប់ហាងផងដែរ។ ការយកបាយដំណេីបស្វាយទុំថៃទៅបង្ហាញនៅលេីឆាកខ្នាតអន្តរជាតិក្នុងកម្មវិធី​ Coachella 2022 នៅអាមេរិកមួយនេះ​ ត្រូវបានគេទទួលស្គាល់ថា វាជាឱកាសនៃការប្រូម៉ូតអាហាររបស់ថៃនៅលេីឆាកអន្តរជាតិ ដោយបង្ហាញថាបាយដំណើបស្វាយទុំគឺជាបង្អែមថៃ ដែលពេញនិយមនៅក្នុងប្រទេសថៃ ។ ហើយតារារ៉េបស្រី Malli…

Dfdffd
សង្គម

៥ រឿង​នេះ​បុរស​ណា​ក៏​ប្រាថ្នា ​មិន​ចង់​ឲ្យ​ខាង​នារី​ធ្វើ​ចេញ​មក​ទេ ពេល​កំពុងស្រលាញ់​គ្នា

មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ជា​ទូទៅ​ពេល​ដែល​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ បើ​ជៀស​រឿង​ទាំង ៥ ខាង​ក្រោម​នេះ​បាន ក៏​ជៀស​ទៅ ព្រោះ​វា​ជា​ចំណុច​សំខាន់​ដែល​បុរស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន និង​មិន​ចង់​ឲ្យ​នារី​ដែល​ពួក​គេ​ស្រលាញ់​ទៅ​ធ្វើ​រឿង​ទាំង​នោះ​ឡើយ៖ ៥) កុំ​ផ្តោត​លើ​រូប​សម្រស់​ខ្លួន​ឯង​ខ្លាំង​ពេក មាន​ន័យ​ថា ពេល​គាត់​ស្រលាញ់​អ្នក​ហើយ គាត់​ពុំ​បាន​ខ្វល់​ពី​រូប​សម្រស់​របស់​អ្នក​ខ្លាំង​ពេក​ទេ ដូច្នេះ​ត្រឹម​កម្រិត​ល្មមៗ​ចូល​ចំណោម​គេ​ចុះ​គឺ​គាត់​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ។ ដូច្នេះ​ប្រសិន​អ្នក មួយ​ថ្ងៃៗ ចេះ​តែ​អង្គុយ​ត្អូញត្អែរ រអ៊ូរទាំ​ពី​រូបសម្បត្តិ​ខាង​ក្រៅ​របស់​ខ្លួន​ឯង​ខ្លាំង​ពេក នោះ​នឹង​ធ្វើ​ឲ្យ​គាត់​ជា​បុរស​មាន​អារម្មណ៍​ថា តូច​ចិត្ត​ជា​ខ្លាំង ណា​មួយ​វា​ខុស​ពី​អ្វី​ដែល​គាត់​ស្រលាញ់​ពិត​ប្រាកដ។ ៤) ជម្លោះ​ជាមួយ​ឪពុក​ម្តាយ​ក្មេក បុរសៗ​ខ្លាច​បំផុត គឺ​ភាព​មិន​ចុះ​សម្រុង​រវាង​កូន​ប្រសារ​ស្រី និង​ឪពុកម្តាយ​ក្មេក ព្រោះ​វា​កម្រ​កើត​ឡើង​ខ្លាំង​ណាស់ ដែល​ខាង​បុរស​ទៅ​មាន​បញ្ហា​ជាមួយ​ខាង​ឪពុកម្តាយ​ខាង​ស្រី។ អ្នក​គួរ​តែ​កុំ​ដាក់​សម្ពាធ​បញ្ហា​ហ្នឹង​ទៅ​លើ​គាត់​ខ្លាំង​ពេក​អី ជា​រួម​គួរ​តែ​បង្ហាញ​ការ​គោរព មើល​ថែ​ឪពុកម្តាយ​របស់​គាត់ ​ឲ្យ​ល្អ​ដូច​ឪពុកម្តាយ​របស់​អ្នក​អ៊ីចឹង​ដែរ។…

Vo Tinh Lam Vo Guong Nho Lam Gap 5 Viec He Trong Nay 1553491849 297 Width640height480_schema_article
សង្គម

សុខៗ​ធ្លាក់​បែក​កញ្ចក់ ​ជា​ប្រផ្នូល​មិន​ល្អ​ហើយ តាម​ក្បួន​ត្រូវ​ប្រញាប់​ធ្វើ​រឿង​ ៣ នេះ​ភ្លាម

តាម​ក្បួន​ហុងស៊ុយ​មាន​ជំនឿ​ជឿ​ថា បើ​សុខៗ​កញ្ចក់​ដែល​ដាក់​នៅ​មួយ​កន្លែង​ធ្លាក់​មក​បែក ឬ​ប្រេះ​បែក នោះ​ជា​ប្រផ្នូល​អាក្រក់​ហើយ ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​នៅ​ក្បួន​ទាំង ៣ ខាង​ក្រោម ដើម្បី​បញ្ចៀស​នៅ​ឧបទ្រព្យ​ចង្រៃ​ដែល​អាច​កើត​មាន។ ដំបូង​ក្រោយ​ពី​ប្រញាប់​រក​អំបោស​ឬ​រើស​កម្ទេច​កញ្ចក់​យក​ទៅ​ប្រមូល​ចោល ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ អ្នក​ត្រូវ​ធ្វើ​រឿង ៣ ផ្សេង​ទៀត៖ ១) បើក​ភ្លើង​ក្នុង​ផ្ទះ​ឲ្យ​ភ្លឺ​ចិញ្ចាច ក្នុង​ផ្ទះ​របស់​អ្នក​ត្រូវ​តែ​មាន​ថាមពល​ល្អ ហើយ​នៅ​ពេល​កញ្ចក់​ធ្លាក់​បែក គឺ​ច្រើន​ជា​ប្រផ្នូល​មិន​វិញ្ញាណ​អាក្រក់​ចូល​មក។ ដូច្នេះ​ដើម្បី​កម្ចាត់​រឿង​មិន​ល្អ​ទាំង​ឡាយ អ្នក​ត្រូវ​បើក​ភ្លើង​ឲ្យ​ភ្លឺ​ចិញ្ចាច​ក្នុង​ផ្ទះ ហើយ​បំភ្លឺ​ទៀន​នៅ​តាម​ជ្រុង​នៃ​ផ្ទះ ពោល​កុំ​បន្សល់​នៅ​ទីតាំង​ងងឹត​ណាមួយ ព្រោះ​វិញ្ញាណ​អាក្រក់​អាច​ទៅ​សម្ងំ​នៅ​កន្លែង​ងងឹត​នោះ។ បញ្ជាក់​បន្តិច ទាន​ដែល​ត្រូវ​ប្រើ គឺ​ត្រូវ​យក​ពណ៌​ទឹក​ក្រូច ដើម្បី​នាំ​មក​នូវ​សំណាង​ល្អ មិន​ត្រូវ​ប្រើ​ទាន​ពណ៌​ផ្សេង​ឡើយ។ ២) ប្រើ​អំបិល អ្នក​ក៏​អាច​ប្រើប្រាស់​អំបិល ដើម្បី​ព្រោះ​បន្សាប​ឲ្យ​អស់​ថាមពល​អាក្រក់…

Ttt
ប្លែកៗ

ជ្រើសរើស​កំសៀវ​វេទមន្ត​មួយ ដើម្បីទទួលយក​រឿង​ល្អ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ

តាម​រយៈ​ការ​កំសៀវ​វេទមន្ត​ដូច​បង្ហាញ​ក្នុង​រូប​ទាំង ៣ តើ​អ្នក​នឹង​ជ្រើសរើស​មួយ​ណា? ការ​ពេញចិត្ត​នៃ​កំសៀវ​មួយ​របស់​អ្នក នឹង​បង្ហាញ​ពី​រឿង​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ៖ កំសៀវ​ទី ១ អាវុធ​ដ៏​សំខាន់​របស់​អ្នក គឺ​ជំនឿ។ ប្រសិន​អ្នក​ចង់​ឈ្នះ​ទៅ​លើ​រឿង​អ្វី​មួយ គឺ​ត្រូវ​តែ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់ ហើយ​លះបង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ រឿងរ៉ាវ​នៅ​ពេល​ខាង​មុខ ដែល​អ្នក​សម្លឹង​ចង់​បាន នឹង​អាច​ក្លាយ​ជា​ការ​ពិត បើ​អ្នក​នៅ​រក្សា​គោលជំហរ​បែប​នេះ ពោល​គឺ​បន្ត ខិតខំ​ជានិច្ច។ កំសៀវ​ទី ២ អ្នក​ត្រូវ​រង់ចាំ​បន្តិច ទើប​បំណង​ប្រាថ្នា​នឹង​អាច​សម្រេច​បាន។ ពេលវេលា​ខាង​មុខ​នេះ អាច​ថា​ជា​ការ​សាកល្បង​ការ​តស៊ូ​និង​ចិត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ជួប​ហើយ ចូរ​កុំ​ដើរ​គេច​អី។ បើ​អ្នក​ឆ្លង​ដំណាក់កាល​ខាង​មុខ​នេះ​បាន លទ្ធផល​ដែល​ទទួល​បាន​មក​វិញ អាច​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។ កំសៀវ​ទី ៣…

Picsart_22 04 19_22 57 29 194
មិត្តអ្នកអាន

ផ្កាស្អាតដំណាងឲ្យចិត្ត! តោះសាកល្បងតេស្តមើលថាចិត្តគំនិតរបស់អ្នក ស្អាតនិងក្រអូបដូចជាផ្កាដែរឬទេ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាមួយប្រភេទដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ 1. ផ្កាលីលី៖ បង្ហាញថាអ្នកជាមនុស្សចូលចិត្តចូលសង្គម មានមិត្តច្រើន ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ចូលចិត្តរស់នៅជុំញាតិមិត្តបងប្អូនអ៊ូអរ ។ 2. ផ្កាជើប័ររ៉ា៖ មើលពីសំបកក្រៅអ្នកអាចមើលទៅដូចជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានជំនឿចិត្តខ្លាំងចំពោះថាអ្វីដែលគិតហើយដឹងតែបានសម្រេច មើលាទៅដូចជាអង់អាចណាស់ តែតាមពិតក្នុងជម្រៅចិត្តរបស់អ្នកគឺជាមនុស្សពូកែអន់ចិត្ត និងងាយប៉ះទង្គិចផ្លូវចិត្តណាស់ ជាមនុស្សលួចង៉ក់ងដោយសម្ងាត់ 3. ផ្កាកូឡាប ៖ ជាមនុស្សមានចរិតក្រអឺតក្រទម ព្រងើយកន្តើយ ដូចមិនចេះខ្វល់ខ្វាយនរណាក្រៅពីខ្លួនឯង តែអ្នកដឹងបានដឹងថាតាមពិតអ្នកគឺជាមនុស្សចេះគិតគូរខ្លាំងណាស់ គ្រាន់តែមិនចូលចិត្តបង្ហាញឲ្យនរណាម្នាក់ឃើញ ទើបអ្នកត្រូវសាងខែលដើម្បីបិទបាំងខ្លួនឯង។…

៣
ប្លែកៗ

មនុស្សកើតក្នុងថ្ងៃទាំង៥នេះ ជីវិតជួបភាពរុងរឿងខ្លាំង សំណាងច្រើន ទាំងទ្រព្យ និងស្នេហា

នេះជាសំណាងរបស់អ្នកកើតក្នុងឆ្នាំទាំង៥ខាងក្រោមនេះ ដែលជិវិតរបស់ពួកគេរមែងទទួលបាននូវអ្វីតាមតែសេចក្ដីត្រូវការ ប្រាថ្នាអ្វីក៏បានសម្រេច។ លើសពីនេះ នៅពេលដែលពួកគេកាន់តែចាស់ សំណាងក៏កាន់តែច្រើន សេចក្ដីទុក្ខកង្វល់ ក៏កាត់បន្ថយបន្តិចៗ ថែមទាំងទទួលបានភាពរុងរឿង ទ្រព្យសម្បត្តិហូរហៀរ ការងារជោគជ័យ មានក្ដីសុខ នុងសុភមង្គលក្នុងគ្រួសារថែមទៀតផង។ ១. មនុស្សកើតនៅថ្ងៃទី ៣ នៃប្រតិទិនចន្ទគតិ ស្ត្រីណាដែលកើតនៅថ្ងៃទី ៣ នៃប្រតិទិនតាមច័ន្ទគតិ គឺជាមនុស្សដែលមានជោគវាសនាសម្បូរបែប។ សំខាន់ជាងនេះទៅទៀត មនុស្សដែលកើតនៅថ្ងៃនេះ ក៏ត្រូវបានផ្តល់ឱ្យដោយភាពវៃឆ្លាត ភាពក្លាហាន និងបុគ្គលិកលក្ខណៈមាំមួនផងដែរ។ ពីតូចដល់ធំ មនុស្សដែលកើតនៅថ្ងៃទី ៣ តាមច័ន្ទគតិ គឺជាមនុស្សដែលចង់ចេះចង់ដឹងខ្លាំងណាស់ ដូច្នេះពួកគេអាចរកប្រាក់បានក្នុងការងារជាច្រើន…

5
ប្លែកៗ

សត្វដែលអ្នកចាប់អារម្មណ៍ឃើញមុនគេ វានឹងលាតត្រដាងរឿងរ៉ាវខ្លះៗអំពីអ្នក

តើពេលក្រឡេកដំបូង អ្នកចាប់អារម្មណ៍ឃើញសត្វអ្វីមុនគេ? ចម្លើយដែលអ្នកបានជ្រើសរើស វានឹងលាតត្រដាងការពិតមួយចំនួន ដែលទាក់ទងនឹងខ្លួនអ្នកផ្ទាល់។ 1. ឆ្មា អ្នកជាមនុស្សស្ងប់ស្ងាត់ ស្អប់ការបង្ហាញភាពស្និទ្ធស្នាល និងមិនចូលចិត្តចូលក្នុងសង្គមដែលមានមនុស្សច្រើននោះឡើយ។ អ្នកចូលចិត្តភាពស្មោះត្រង់ ពេលខ្លះអ្នកតឹងតែងពេក មនុស្សជាច្រើនមិនចូលចិត្តអ្នកទេ។ ទោះយ៉ាងណាក៏ដោយ ក្រោមការនិយាយស្តី អ្នកពិតជាមានចិត្តសប្បុរស ហើយចូលចិត្តជួយអ្នកដទៃអស់ពីចិត្ត។ អារម្មណ៍របស់អ្នកមានភាពស៊ីជម្រៅ អ្នកច្រើនតែធ្វើការដោយស្ងៀមស្ងាត់ ដើម្បីសម្រេចបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក។ 2. ពស់ អ្នកជាមនុស្សដែលបើកចំហរ ចិត្តល្អ និងស្មោះត្រង់។ ជារឿយៗ អ្នកនិយាយដោយផ្ទាល់បង្ហាញពីគំនិតរបស់អ្នកយ៉ាងច្បាស់។ អ្នកមិនបង្កើតមិត្តងាយៗទេ ប៉ុន្តែនៅពេលអ្នកនៅជិតស្និទ្ធជាមួយអ្នកណា អ្នកក៏នឹងជួយមិត្តរបស់អ្នកអស់ពីចិត្ត។ អ្នករស់នៅដោយស្ងប់ស្ងាត់ និងមានលក្ខណៈបុគ្គល។…

៣
ប្លែកៗ

តេស្តកម្សាន្តអារម្មណ៍ ! ជ្រើសរើសស្រោមសំបុត្រមួយ ដើម្បីទស្សន៍ទាយចរិតពីកំណើតរបស់អ្នក តើអ្នកជាមនុស្សបែបណា?

ជ្រើសរើសស្រោមសំបុត្រមួយ ក្នុងចំណោមទាំង៦ខាងក្រោមនេះ ដើម្បីដឹងថា អ្នកជាមនុស្សដែលមានចរិតតាំងពីកំណើតមកបែបណា? ចម្លើយមាននៅខាងក្រោមនេះ តោះ! សាកល្បងធ្វើតេស្តកម្សាន្តទាំងអស់គ្នា។ 1. ស្រោមសំបុត្រទី 1 អ្នកគឺជាមនុស្សដែលស្វាហាប់ និងមានភាពរស់រវើក ថែមទាំងមានគុណសម្បត្តិជាអ្នកដឹកនាំទៀតផង។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកក៏ជាមនុស្សដែលសម្ដីត្រង់ ហើយយល់គ្រប់បញ្ហា មិនមានការស្ទាក់ស្ទើរក្នុងការជួយដល់អ្នកដទៃនោះឡើយ ឱ្យតែអ្នកជុំវិញខ្លួនត្រូវការជំនួយ។ ភាពស្មោះត្រង់របស់អ្នក គឺអាវុធសម្ងាត់របស់អ្នក។ ធម្មជាតិបែបផ្សងព្រេង និងចង់ដឹងចង់ឃើញរបស់អ្នក បង្ខំអ្នកឱ្យសាកល្បងអ្វីដែលថ្មីៗ និងស្វែងយល់ពីពិភពលោកក្នុងភាពសម្បូរបែប។ អ្នកមិនខ្លាចក្នុងការទទួលយកហានិភ័យ និងទទួលខុសត្រូវទៅលើអ្វីដែលអ្នកបានគិត សម្រេចចិត្ត និងធ្វើនោះឡើយ។ 2. ស្រោមសំបុត្រទី 2 អ្នកជាមនុស្សរីករាយ…

5
ប្លែកៗ

តើមនុស្សម្នាក់នោះ យល់ចិត្តអ្នកដែរឬទេ?

តើអ្នកគិតថា មេធ្មប់មួយណា​ដែលមានរាងឡូយ និងស្អាតជាងគេ? ជម្រើសរបស់អ្នក នឹងអាចបញ្ជាក់ពីមនុស្សដែលអ្នកស្រឡាញ់ ថាតើគេមានការយកចិត្តទុកដាក់ ខ្វាយខ្វល់ ឬយល់ពីអ្នកដែរឬទេ? តោះសាកល្បងទាំងអស់គ្នា! 1. មេធ្មប់ទី 1 មនុស្សម្នាក់នោះមិនយល់ពីអ្នកច្បាស់ទេ អ្វីដែលអាក្រក់ជាងនេះដែលអាចកើតឡើងគឺថា ម្នាក់នោះកំពុងតែបោកប្រាស់អ្នកហើយ។ ប្រហែលជាអ្នកត្រូវវាយតម្លៃឡើងវិញយ៉ាងហ្មត់ចត់ អំពីទំនាក់ទំនងនេះ ថាតើអ្នកទាំងពីរស្គាល់គ្នាច្បាស់ប៉ុនណា ថាតើមនុស្សម្នាក់នោះកំពុងទាញយកផលប្រយោជន៍ពីអ្នក ឬយ៉ាងណា។ តើទំនាក់ទំនងរបស់អ្នកត្រូវបានសាងសង់រួចហើយ ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមកឬយ៉ាងណា? បើដូច្នោះមែន លទ្ធភាពដែលអ្នកទាំងពីរអាចត្រលប់មកវិញនាពេលអនាគត គឺខ្ពស់ណាស់។ 2. មេធ្មប់ទី 2 មនុស្សម្នាក់នោះយល់ពីអ្នក តែមិនច្រើនទេ តែយ៉ាងណាគ្រប់ពេលដែលមានបញ្ហា គេគឺជាអ្នកស្ដាប់ដ៏ល្អបំផុត។…

3
ប្លែកៗ

តើអ្នកជាមនុស្សប្រភេទណា? តាមរយៈកូនសោរដែលអ្នកបានជ្រើសរើស

ជ្រើសរើសកូនសោរមួយតាមពចំណូលចិត្តអ្នក ដើម្បីដឹងថា អ្នកជាមនុស្សប្រភេទណា? តោះសាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រមួយនេះទាំងអស់គ្នា​ តើការធ្វើតេស្តមួយនេះ ត្រូវបានប៉ុន្មានភាគរយដែរ? 1. កូនសោរទី 1 អ្នកជាមនុស្សដែលពូកែយកចិត្តទុកដាក់ តែក៏មានច្បាប់វិន័យ ប្រកាន់ខ្ចាប់ខ្លាំងណាស់ដែរ។ អ្នកក៏ជាមនុស្សដែលមានមិត្តភក្តិច្រើន ព្រោះតែចរិតសាមញ្ញ មិនចូលចិត្តការប្រកួតប្រជែងជាមួយនឹងអ្នកណាម្នាក់ឡើយ។ ដូច្នេះហើយ អ្នកទំនងជាមិនអាចមានការងារណាមួយដែលជាប់លាប់ ឬបង្កើតឱ្យមានភាពលេចធ្លោនោះឡើយ។ 2. កូនសោរទី 2 អ្នកទទួលបានការគោរពពីអ្នកដទៃជាច្រើន ពីព្រោះភាពរឹងមាំ និងភាពស្ថិតស្ថេររបស់អ្នកនៅក្នុងការងារ ក៏ដូចជានៅក្នុងជីវិត គឺជាកន្លែងមួយសម្រាប់អ្នកដទៃក្នុងការផ្តល់ជំនឿដល់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះអ្នកបង្ហាញពីភាពមិនបើកចំហរកម្រនិយាយពីគំនិតពិតរបស់អ្នកទៅកាន់អ្នកនៅជុំវិញខ្លួនណាស់។ 3. កូនសោរទី 3 អ្នកមានភាពរស់រវើក…

8
ប្លែកៗ

តើអ្នកជាមនុស្ស ដែលចូលចិត្តលេងសើច និងមានចរិតកំប្លែងប៉ុនណាដែរ?

ជ្រើសរើសរូបតុក្កតាមួយ ដែលអ្នកគិតថា វាគួរឱ្យស្រឡាញ់ជាងគេ ដើម្បីដឹងពីចរិតរបស់អ្នក តើជាមនុស្សដែលចូលចិត្តលេងសើច កំប្លុកកំប្លែងខ្លាំងកម្រិតណាដែរ? 1. រូបតុក្កតាទី 1 អ្នកតែងគិតថា ខ្លួនឯងជាមនុស្សម៉ឹងម៉ាត់ ច្បាស់លាស់ ប្រាកដប្រជា ប៉ុន្តែអ្នកមិនដឹងថានៅគ្រប់សកម្មភាព ឬរបៀបនិយាយរបស់អ្នក តែងតែធ្វើឱ្យអ្នកនៅជុំវិញអ្នកសើចសប្បាយ។ អារម្មណ៍លេងសើចរបស់អ្នក មិនមែនជារឿងកំប្លែងទេ ផ្ទុយទៅវិញ វាគឺជារបៀបនៃមន្តស្នេហ៍ និងភាពឆ្លាតវៃបំផុតរបស់អ្នក។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះចម្លើយនេះ ប៉ុន្តែអ្នកអាចព្យាយាមសួរមិត្តភក្តិរបស់អ្នក ថាតើពួកគេមានអារម្មណ៍ដូចគ្នាដែរឬទេ? 2. រូបតុក្កតាទី 2 ការលេងសើចតែងតែជាស្ថានភាពខាងក្រៅរបស់អ្នក ប៉ុន្តែការពិតមិនមែនទេ។ អ្នកក៏ជាប្រភេទមនុស្សដែលនឹងន ច្បាស់លាស់ ច្បាប់វិន័យដែរ…

3
ប្លែកៗ

ម៉ូតកាបូបពេញនិយមទាំង ១០ ដែលអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សស្រី តើមួយណា ជាកាបូបដែលអ្នកពេញចិត្តជាងគេ?

ខាងក្រោមនេះ គឺជាប្រភេទកាបូបដែលពេញនិយមទាំង១០ក្នុងពេលបច្ចុប្បន្ននេះ តើកាបូបមួយណា ដែលជាជម្រើសរើសរបស់អ្នក? កាបូបដែលអ្នកស្រឡាញ់ និងចូលចិត្តជាងគេ វាអាចបង្ហាញពីចរិតលក្ខណៈ និងអត្តចរិតពិតប្រាកដរបស់អ្នកបានយ៉ាងច្បាស់។ ១. កាបូបស្ពាយធម្មតា ស្ទីល និងការលួងលោម គឺសំខាន់ចំពោះអ្នក ប៉ុន្តែប្រសិនបើអ្នកត្រូវជ្រើសរើសអ្នកចុងក្រោយនឹងឈ្នះ។ គ្មានអ្វីអាចផ្តួលភាពជាក់ស្តែងនៃការគិតរបស់អ្នកបានឡើយ។ ជាមួយនឹងកាបូបស្ពាយតែមួយប៉ុណ្ណោះ អ្នកមានរបស់ចាំបាច់ទាំងអស់ទុកជាមួយគ្នា ខណៈពេលដែលដៃរបស់អ្នកទំនេរទាំងស្រុង។ ជាក់ស្ដែង កាបូបមួយនេះ បង្ហាញថា អ្នកមានបុគ្គលិកលក្ខណៈឯករាជ្យ និងអាចមើលថែខ្លួនឯង និងអ្នកនៅជុំវិញខ្លួនបានយ៉ាងល្អ។ មនុស្សខ្លះគិតថាអ្នកគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ខ្លាចបាត់បង់ ប៉ុន្តែការពិតអ្នកគឺជាអ្នកទទួលខុសត្រូវ ហើយតែងតែត្រៀមខ្លួនសម្រាប់គ្រប់ស្ថានភាពគ្រប់យ៉ាង។ នៅពេលធ្វើដំណើរជាមួយមិត្តភក្តិ អ្នកក្លាយជាមនុស្សដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងក្រុម។ ២. កាបូបស្ពាយខ្នាតតូច…