
#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ
ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា ក៏តែងតែឆាត ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ! ពេលខ្លះសួរថាធុញអត់? អត់ធុញទេ ធម្មតាមនុស្សស្រលាញ់គ្នា ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ! ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា! អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ! ធ្លាប់ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ តើអ្នកណាមិនធ្លាប់អន់ចិត្ត? គ្រាន់តែថាសំខាន់នោះជារឿងអ្វី? សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង? មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។ ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត! មិនមែនចេះតែយល់ចិត្តខ្លួនឯង ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។ អត្ថបទៈ Knongsrok | calvin (Sadlife)




















