
មិនឲ្យសម្ងំកើបលុយពីអ្នកប្រើនៅកម្ពុជាស្រួលៗ ក្រសួងរៀបចំប្រមូលពន្ធពីក្រុមហ៊ុនយក្ស (Facebook, Netflix, Alibaba…) ហើយ
រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើទស្សនកិច្ច និងជួបជាមួយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែជិតស្និទ្ធក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល…




















