អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយវាយបកទៅអ្នកនិយាយរិះគន់ដល់កីឡាករ Cristiano Ronaldo ដែលពីមុនបានចាត់ទុកកីឡាកររូបនេះជាបន្ទុកហើយថែមទាំងខ្ជិលនៅលើទីលានទៀតផង។ ពិតណាស់! ម្នាក់ក្នុងចំនោមពួកគេគឺជាវីរបុរសរបស់ Man United គឺលោក Gary Neville ដែលពីមុនបានចោទសួរពីតួនាទីរបស់ Ronaldo នៅក្នុងក្រុមបន្ទាប់ពីលទ្ធផលមិនប្រក្រតីរបស់ Man United ក្នុង ៧ ប្រកួតចុងក្រោយ ( Man United ចាញ់ ៤ ដងឈ្នះ ២ ដង និងស្មើ…