
តើអ្នកស្គាល់ខ្លួនឯង ច្បាស់ប៉ុណ្ណា? តើចរិតលក្ខណៈពិតរបស់អ្នកនឹងនាំអ្នកទៅរកផ្លូវល្អ ឬផ្លូវបរាជ័យ?
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបមេអំបៅមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ជ្រើសរើសមេអំបៅទី 1 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ថែមទាំងមានទន់ជ្រាយ ព្រមទាំងរ៉ូមែនទិកទៀតផង។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកដទៃ រហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯងក៏មាន ។ អ្នកចូលចិត្តយកអាសារអ្នកដទៃណាស់ រាល់ពេលពួកគេមានបញ្ហា រហូតពេលខ្លះភាពស្មោះត្រង់របស់អ្នកបែរជាមានអ្នកលួចចាក់ពីក្រោយខ្នងទៅវិញ ម្ល៉ោះហើយអ្នកគួរតែយកចិត្តទុកដាក់បន្ថែមចំពោះខ្លួនឯង ត្រូវផ្តោតលើមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកពិតប្រាកដ ហើយត្រូវជួយខ្លួនឯងមុនពេលអ្នកងាកទៅជួយអ្នកដទៃ។ ជ្រើសរើសមេអំបៅទី 2 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព…
















