ដំណឹងលេចធ្លាយ បានអះអាងថា Samsung Galaxy A73 នឹងភ្ជាប់មកជាមួយកាមេរ៉ាមេ 108 MP

Thumbnail
ការផ្សាយពាណិជ្ជកម្ម

ស្មាតហ្វូនដំបូងដែលបានបំពាក់កាមេរ៉ាគោលទំហំ 108 មេហ្គាភិចស៊ែល គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុន Xiomi Mi Note 10 ដែលបានចេញលក់នៅខែវិច្ឆិកា ២០១៩ កន្លងទៅ។ ក្រោយការចេញលក់ស្មាតហ្វូននេះ Xiomi បានភ្ជាប់ខ្លួននូវកាម៉េរ៉ាទំហំ 108 មេហ្គាភិចស៊ែល ដល់ស្មាតហ្វូនជាច្រើនរបស់ខ្លួន ខណៈដែល Samsung បានប្រើប្រាស់កាមេរ៉ានេះនៅលើ ស្មាតហ្វូនលំដាប់ខ្ពស់គឺ Series S & Note តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានថ្មីៗដែលទើបនឹងចេញផ្សាយបាន​បែកធ្លាយពាក្យចរចាមអារាមមកពីប្រទេសកូរ៉េបានអះអាងថា Samsung Galaxy A73 ដែលគ្រោងចេញលក់នៅពេលខាងមុខនេះ នឹងមានភ្ជាប់មកជាមួយកាមេរ៉ាគោលទំហំ 108 មេហ្គាភិចស៊ែលផងដែរ ខណៈដែលនេះជា​លើកទីមួយហើយដែល Samsung បានប្រើប្រាស់កាមេរ៉ាទំហំធំបែបនេះនៅលើ ស្មាតហ្វូនលំដាប់ថវិការបស់ខ្លួន ហើយការភ្ជាប់មកបែបនេះ Samsung A73 អាចប្រកួតប្រជែងជាមួយស្មាតហ្វូនដទៃជាច្រើនទៀតរបស់ Xiomi បានកាន់តែប្រសើរ។

ការផ្សាយពាណិជ្ជកម្ម
Maxresdefault
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សារព័ត៌មាន GSM Arena បានប៉ាន់ស្មានថា Sensor ដែលនឹងភ្ជាប់មកនោះគឺជា Sensor ISOCELL HM2 1/1.52″  ដែលត្រូវបានគេឃើញនៅក្នុង Redmi Note 10 Pro ដែរ។ នេះគឺជា Sensor 108 មេហ្គាភិចស៊ែល។ វាស័ក្តិសមជាមួយស្មាតហ្វូនថ្នាក់កណ្ដាល ដូច្នេះសង្ឃឹមថា Samsung នឹងបន្តនិន្នាការនៃការដាក់ OIS នៅលើកាមេរ៉ា សំខាន់នៃឧបករណ៍ Series A ដែលលក់ដាច់បំផុតរបស់ខ្លួន ដោយការផ្ដល់ឱ្យនូកាមេរ៉ាទំហំ 108 មេហ្គាភិចស៊ែលនេះ។ ខណៈដែលព័ត៌មានខាងលើនេះត្រឹមជាពាក្យចចាមអារាម យើងមានតែបន្តរង់ចាំមើលទាំងអស់គ្នាថាតើ Samsung Galaxy A73 នឹងភ្ជាប់មកជាមួយកាមេរ៉ាទំហំនេះពិតមែនឬយ៉ាងណា៕

Gsmarena_002
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម
↑