ព័ត៌មាន

តើពេលវេលាដែលកក់សក់ល្អបំផុតគឺនៅពេលណា?
សម្រង់

តើពេលវេលាដែលកក់សក់ល្អបំផុតគឺនៅពេលណា?

បច្ចុប្បន្នមនុស្សទូទៅមិនទាន់ឈានដល់វ័យ ៤០ ទៅ ៥០ឆ្នាំផងក៏មានបញ្ហាជ្រុះសក់  សក់បែកចុង  និងបញ្ហាស្បែកក្បាលជាច្រើន។ ថ្ងៃនេះយើងនឹងលើកអំពីពេលវេលានៃការកក់សក់ដែលល្អបំផុត និងត្រឹមត្រូវមកបង្ហាញដល់ប្រិយមិត្តអ្នកអានអោយបានជ្រាបដឹងទាំងអស់គ្នា។ មានមនុស្សមួយចំនួនតែងតែចូលចិត្តក្រោកពីដំណេកហើយចូលទៅងូតទឹកតែម្តង  តាមពិត ចំពោះមនុស្សស្រីគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់សសៃសក់  ពីព្រោះពេលដែលអ្នកភ្ញាក់ពីដំណេក  មុខងាររាងកាយរបស់មនុស្សក៏ទើបតែភ្ញាក់ដូចគ្នា  ចរន្តឈាមក៏មិនទាន់បានដំណើរការប្រក្រតីដែរ។ ដូច្នេះស្បែកក្បាលក៏ដូចគ្នា ពេលដែលអ្នកក្រោកឡើងងូតទឹកភ្លាមៗ ធ្វើអោយរំញោចដល់ស្បែកក្បាល ជាពិសេសគឺទឹកត្រជាក់  វាជម្រុញឈាមក្នុងខួរក្បាលកាន់តែលឿន  បែបនេះបង្ករផលប៉ះពាល់ដល់សុខភាព និងងាយធ្វើអោយសក់ជ្រុះ។ ចាប់ពីម៉ោង៣ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹក  រន្ធញើសរបស់ស្បែកក្បាលបានធ្វើការបើក និងមានលក្ខណៈធូរ  នៅពេលនោះសក់ក្បាលកំពុងឋិតនៅក្នុងដំណាក់កាលលូតលាស់  ប្រសិនបើនៅពេលនោះលោកអ្នកធ្វើការកក់សក់ នឹងបណ្តាលអោយសក់ក្បាលរបស់លោកអ្នកដាច់  ហើយសាប៊ូងាយជ្រៀតចូលទៅក្នុងរន្ធញើស  បណ្តោលអោយសក់ផុយ និងជ្រុះ។ ចំពោះពេលវេលាដែលល្អបំផុតសម្រាប់ការកក់សក់…

ការវិនិយោគដ៏ល្អបំផុតរបស់មនុស្សប្រុស មិនមែនផ្ទះ មិនមែនលុយកាក់  គឺអាចដណ្តឹងបាននារីទាំង៥នេះ
សម្រង់

ការវិនិយោគដ៏ល្អបំផុតរបស់មនុស្សប្រុស មិនមែនផ្ទះ មិនមែនលុយកាក់ គឺអាចដណ្តឹងបាននារីទាំង៥នេះ

គេតែងនិយាយថា អ្វីដែលមនុស្សប្រុសខ្លាចបំផុតគឺរកស៊ីខាត  អ្វីដែលមនុស្សស្រីខ្លាចបំផុតគឺរៀបការខុស  តាមពិត មនុស្សប្រុសក៏ខ្លាចដណ្តឹងខុសដូចគ្នាដែរ។ បើដណ្តឹងបាននារីល្អប្រៀបដូចជារើសបានកំណប់មហាសាលចាយមិនអស់មួយជីវិត  ប្រសិនបើដណ្តឹងបាននារីមិនល្អវិញ ប្រៀបដូចជាធ្លាក់ក្នុងនរគអវចីទាំងរស់ ។ ដូច្នេះ អ្វីដែលមនុស្សប្រុសគួរបណ្តាក់ទុននោះ មិនមែនជាការទិញផ្ទះ ទិញឡាន ទិញភាគហ៊ុននោះទេ គឺត្រូវជ្រើសរើសនារីល្អធ្វើជាប្រពន្ធ។ គេនិយាយថា៖  “ ក្តីស្រលាញ់គឺធ្វើអោយមនុស្សម្នាក់ទទួលបានផលសម្រេច” ។ បើនិយាយចំពោះមនុស្សប្រុសវិញ  អាចលុតដំឈានដល់ចំណុចជោគជ័យបាន  គន្លឹះសំខាន់នៅក្បែរខ្លួនរបស់គេគឺមានមនុស្សស្រីទន់ភ្លន់ យល់ចិត្ត អត់ធ្មត់ និងមានបញ្ញាឈ្លាសវៃម្នាក់។ ការជ្រើសរើសនារីល្អមកធ្វើជាដៃគូរជីវិតមានសារៈសំខាន់ជាងការជ្រើសរើសមុខរបរត្រូវទៅទៀត។ ដូច្នេះ ប្រពន្ធល្អគឺធ្វើអោយអ្នករស់នៅបានស្រណុកសុខស្រួលមួយជីវិត។ ខាងក្រោមនេះគឺជានារីទាំង៥ប្រភេទដែលលោកអ្នកគួរស្វែងរកធ្វើជាដៃគូរជីវិតដើម្បីអនាគតភ្លឺថ្លា។ ១.នារីដែលមានបទពិសោធន៍ក្នុងជីវិត មនុស្សស្រីដែលចាស់ទុំម្នាក់សុទ្ធតែធ្លាប់មានប្រវត្តឆ្លងកាត់រឿងរ៉ាវជូរចត់ សើចយំ…

ទម្លាប់ទាំង១០ដែលញ៉ាំងអោយមនុស្សស្រីកាន់តែស្រស់ស្អាត
សម្រង់

ទម្លាប់ទាំង១០ដែលញ៉ាំងអោយមនុស្សស្រីកាន់តែស្រស់ស្អាត

គ្រប់មនុស្សស្រីទាំងអស់គ្នា គ្មាននរណាចង់អោយខ្លួនឆាប់ចាស់នោះទេ  ជាពិសេសសម័យបច្ចុប្បន្នបច្ចេកវិទ្យាសំបូរបែប។  ខាងក្រោមនេះគឺជាវិធីដែលជួយអោយមនុស្សស្រីថែរក្សសម្រស់មិនងាយចាស់។ ១.កុំរំពឹងខ្ពស់ ពេលដែលអ្នកមានការរំពឹងខ្ពស់ពេក ​សុភមង្គលក៏កាន់តែតិចតាមនោះដែរ។ អ្នកនិពន្ធម្នាក់ធ្លាប់និយាយថា៖ “ខ្ញុំយល់ហើយ! ហេតុអ្វីបានជាខ្ញុំមិនសប្បាយចិត្ត ​ពីព្រោះខ្ញុំតែងមានការរំពឹងអំពីលទ្ធផលមួយ។” ឧទាហរណ៍៖ មើលសៀវភៅមួយក្បាល រំពឹងថាអាចកាន់តែធ្វើអោយយើងមានភាពជ្រៅជ្រះ។ រត់បានបន្តិច  រំពឹងថានឹងអាចធ្វើអោយយើងស្គមបាន។ ល្អចំពោះអ្នកដទៃ  រំពឹងថាគេនឹងអាចល្អដាក់យើងវិញ។ ប្រសិនបើការរំពឹងនេះបានក្លាយជាការពិតមែននោះ យើងនឹងសប្បាយចិត្ត  ប៉ុន្តែមិនបានក្លាយជាការពិតវិញនោះ យើងនឹងមានការខឹងគុំគួនជាមិនខាន។អាថ៌កំបាំងដែលធ្វើអោយមនុស្សស្រីរក្សាសម្រស់ស្រស់ស្អាតនោះ គឺកុំមានការរំពឹងលើនរណាម្នាក់ ឬកិច្ចការណាមួយខ្ពស់ពេក បែបនេះ មិនថាជារឿងស្របបំណង ឬបញ្ច្រាស់ចិត្តនោះទេ សុទ្ធតែជាកាដូរនៅក្នុងជីវិត ហើយការរស់នៅមានភាពធូរស្បើយច្រើន។ ២. ការថែបំប៉នស្បែក  បង្កើនភាពស្រស់ស្អាតដល់ខ្លួនឯង…

តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?
PR

តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?

ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាពជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។ រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find…

WoW! OPPO Find N2 Flip តម្លៃ 9 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!
PR

WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!

មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ? សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony…

មកស្គាល់ និងដឹងពីប្រវត្តិពិតរបស់ម្ចាស់សម្លេងរបស់ Siri ម្តង
សង្គម

មកស្គាល់ និងដឹងពីប្រវត្តិពិតរបស់ម្ចាស់សម្លេងរបស់ Siri ម្តង

ប្រសិនបើអ្នកជាអតិថិជនរបស់ Apple អ្នកប្រាកដជាស្គាល់សម្លេងមួយដែលតែងតែប្រាប់អ្នកអំពីអាកាសធាតុ ឬរំលឹកអ្នកនូវកិច្ចប្រជុំសំខាន់ៗជាដើម ហើយសម្លេងនោះត្រូវបានគេស្គាល់ថា Siri។ Siri ត្រូវបានបង្កើតឡើងដើម្បីជាជំនួយការផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១១។ មនុស្សស្រីដែលគេស្គាល់តែសម្លេងតែមិនស្គាល់អត្តសញ្ញាណនោះមានឈ្មោះថា ស៊ូសាន ប៊ែរនែត (Susan Bennett) ហើយគាត់មានអាជីពជាអ្នកបញ្ចូលសម្លេងតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ បើទោះបីជាក្រុមហ៊ុន Apple មិនបានបញ្ចេញឈ្មោះអ្នកស្រីជាផ្លូវការក៏ដោយ ប៉ុន្តែអ្នកដែលស្គាល់គាត់ច្បាស់ ប្រាកដណាស់ថាម្ចាស់សម្លេង Siri គឺអ្នកស្រីប៊ែរនែតនេះឯង។ ដំណើរដើមទង ដែលនាំឲ្យអ្នកស្រីក្លាយជាសម្លេង Siri គឺត្រឡប់ទៅរកឆ្នាំ២០០៥ វិញ នៅពេលដែលក្រុមហ៊ុន Software ScanSoft ត្រូវការអ្នកបញ្ចូលសម្លេងក្នុងការបង្កើត…

ត្រៀមៗ ជិតដល់ថ្ងៃសង្ក្រានហើយ! នេះគឺរាល់សម្ភារៈដែលអ្នកគួរត្រៀមមុនទៅលេងបាញ់ទឹក
ទស្សនៈ

ត្រៀមៗ ជិតដល់ថ្ងៃសង្ក្រានហើយ! នេះគឺរាល់សម្ភារៈដែលអ្នកគួរត្រៀមមុនទៅលេងបាញ់ទឹក

ថ្ងៃសង្ក្រានគឺជាថ្ងៃអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលមនុស្សម្នាតែងនាំគ្នាទៅវត្តដើម្បីប្រគេនចង្ហាន់ សុំលាភពរសក្ការៈពីទេវតាឆ្នាំថ្មី។ ទន្ទឹមនឹងនេះដែរ ក្នុងថ្ងៃចូលឆ្នាំខ្មែរក៏មានការលេងនូវល្បែងប្រជាប្រិយ ក្នុងនោះ ការលេងបាញ់ទឹកក៏ជាល្បែងកម្សាន្តអបអរឆ្នាំថ្មីផងដែរ ជាពិសេសនិយមក្នុងស្រទាប់យុវវ័យ។ នេះគឺរាល់សម្ភារៈដែលអ្នកគួរត្រៀមមុនទៅលេងបាញ់ទឹកដើម្បីសុវត្ថិភាពនិងភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៖ ១. ស្រោមទូរស័ព្ទការពារជ្រាបទឹក ២. កាតាបឬកាបូបមិនជ្រាបទឹក ៣. ខ្សែសាកឬ Power bank (ទុកក្នុងកាតាបឬកាបូបមិនជ្រាបទឹកឱ្យបានត្រឹមត្រូវជៀសវាងការចូលទឹក) ៤. ឡេលាបការពារកម្តៅថ្ងៃ ៥. ខោអាវស្ងួតមួយកំផ្លេរទុកផ្លាស់ពេលលេងទឹករួច ៦. ស្បែកជើងផ្ទាត់ ៧. កាំភ្លើងបាញ់ទឹក ៨. លុយកាក់បន្តិចបន្តួច៕ អត្ថបទដោយ៖ Nuth រូបភាព៖…

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?
PR

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?

Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈស្តើង ស្រាល ងាយស្រួលកាន់នៅក្នុងដៃឬដាក់នៅក្នុងហោប៉ៅខោ ឬកាបូបស្ពាយសម្រាប់មិត្តនារីៗ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះគឺគេអាចប្រៀបបានទៅនឹងប្រអប់ម្សៅផាត់មុខរបស់មនុស្សស្រី ដែលមានរូបរាងតូចស្រាលនិងងាយស្រួលដាក់តាមខ្លួន។ ចំណុចពិសេសមួយទៀតនៅលើ Find N2 Flip នោះគឺ Cover Screen ដែល OPPO បានដាក់មកជាមួយនឹងអេក្រង់ដែលមានទំហំធំជាងគេរហូតដល់ទៅ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel…

ពិតជាអស្ចារ្យ ជាមួយការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ក្នុងពេលឆាប់ៗនេះ
PR

ពិតជាអស្ចារ្យ ជាមួយការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ក្នុងពេលឆាប់ៗនេះ

នរណាខ្លះជាហ្វេនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី? DJ Nana? ហើយនរណាខ្លះជាហ្វេនរបស់កីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន? ត្រៀមជួបពួកគាត់ទាំង 3 រូបរួមជាមួយពិធីករស្រស់សង្ហា ជា វិបុល ក្នុងពេលឆាប់ៗនេះក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» នាថ្ងៃទី25 មីនា 2023 ខាងមុខនេះ នៅឯផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega…

មកដឹងពី ស្ត្រីដែលមានប្រភេទឈាមទាំងនេះ មានចរិតបែបណាក្រោយរៀបការរួច
សង្គម

មកដឹងពី ស្ត្រីដែលមានប្រភេទឈាមទាំងនេះ មានចរិតបែបណាក្រោយរៀបការរួច

មុនពេលរៀបការ អ្នកអាចលេងបានច្រើនតាមដែលអ្នកចង់បាន បន្ទាប់ពីធ្វើការ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងស្ងប់ស្ងាត់ភ្លាមៗនៅពេលដែលពួកគេក្លាយជាស្ត្រីមេផ្ទះ។ ម៉្យាងវិញទៀត ស្ត្រីមួយចំនួនប្រកាន់ខ្ជាប់នូវស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ សូម្បីតែក្រោយពេលរៀបការក៏ដោយ។ លើកនេះខ្ញុំនឹងប្រាប់អ្នកពីប្រភេទឈាមដែលមិនផ្លាស់ប្តូរទោះបីជាអ្នករៀបការហើយក៏ដោយក្នុងទម្រង់ចំណាត់ថ្នាក់។ # ក្រុម​ឈាម A៖ ដើរតួ​ជា​​ឧត្តមភរិយា ស្ត្រីក្រុមឈាមប្រភេទ A គឺជាប្រភេទមនុស្សដែលពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងជាទីស្រលាញ់របស់មនុស្សជុំវិញខ្លួនផងដែរ។ ដោយសារ​នាង​មាន​ការ​យល់​ដឹង​ខ្លាំង​ក្នុង​ការ​ធ្វើ​ជា​ស្ត្រី​មេផ្ទះ នាងក៏តែងតែគិតពី​គ្រួសារ​ដូច​ជា​ប្តី​ និង​កូន​របស់​នាង។ តែបញ្ហានោះ គឺអ្នកនឹងចាប់ផ្តើមឃ្លាតឆ្ងាយពីមិត្តភក្តិរបស់អ្នក ហើយអាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្តូរពីការនៅលីវទាំងស្រុង។ # ក្រុម​ឈាម B ៖ សេរីភាពកាន់តែច្រើនបន្ទាប់ពីរៀបការ ស្ត្រីប្រភេទ B តែងតែធ្វើអ្វីៗតាមអារម្មណ៍ផ្ទាល់ខ្លួន ហើយនឹងជ្រើសរើសអាពាហ៍ពិពាហ៍ ដែលនឹងផ្តល់ឱ្យអ្នកនូវសេរីភាពកាន់តែច្រើន…

ឆ្នាំទាំង៦នេះនៅក្មេងរងទុក្ខលំបាក ឈានដល់វ័យកណ្តាលទើបសោយសុខទ្រព្យសម្បត្តិ
ទស្សន៍ទាយ

ឆ្នាំទាំង៦នេះនៅក្មេងរងទុក្ខលំបាក ឈានដល់វ័យកណ្តាលទើបសោយសុខទ្រព្យសម្បត្តិ

១.មនុស្សដែលកើតឆ្នាំរោងនៅក្នុងជីវិតរបស់គេគឺមានវាសនាមានបានស្តុកស្តម្ភ  ប៉ុន្តែពួកគេត្រូវលំបាកជាមុននៅពេលដែលពួកគេនៅក្មេង ឆ្លងកាត់ការលុតដំមួយចំនួន។ ក្នុងដំណើរដ៏លំបាកនេះ បានប្រឹងប្រែងសន្សំបទពិសោធន៍  ពង្រីងទំនាក់ទំនង។ មនុស្សឆ្នាំរោងនៅក្នុងចម្លោះអាយុ៤០ឆ្នាំគឺជួបនឹងទុក្ខលំបាក ដើម្បីត្រៀមទទួលភាពរុងរឿងចូលមកដល់ក្នុងជីវិត បន្ទាប់ពីនេះហើយវាសនាគេកាន់តែល្អឡើយជាបណ្តើរៗ។ ២.មនុស្សដែលកើតឆ្នាំថ្លោះ មើលទៅរាងល្វត់ល្វន់  គ្មានកំលាំងធ្វើអ្វីមួយៗ តាមពិតមិនមែនបែបនេះទេ ពួកគេកាលពីនៅតូចបានដាក់គោលដៅសម្រាប់ខ្លួន ហើយក៏ជាមនុស្សដែលមានម្ចាស់ការផងដែរ។ប៉ុន្តែមនុស្សឆ្នាំថោះនេះកាលពីតូចត្រូវរងទុក្ខលំបាក ដល់ពេលអាយុច្រើនបន្តិចទៅ គឺអាចរស់នៅដោយភាពធូធារ។ដូច្នេះអ្នកដែលកើតឆ្នាំថោះទាំងឡាយដាច់ខាតត្រូវតែប្រឹងប្រែង ពុះពារការលំបាក ទើបអាចឲ្យខ្លួនរស់នៅស្រួលនាពេលចាស់ជរា។ ៣.មនុស្សដែលកើតឆ្នាំជូតភាគច្រើនឈ្លាសវៃ មានទស្សនៈវិស័យ មានគំនិតគិតគូរវែងឆ្ងាយ  ពូកែក្នុងការអង្កេត ចេះស្វែងរកឳកាសក្តាប់យកដោយខ្លួនឯង  ប៉ុន្តែកាលពីក្មេងរាងអភព្វបន្តិច  ប៉ុន្តែក៏មិនមែនជួបឧបសគ្គធំដុំទេ  ឈានដល់វ័យកណ្តាលយីអ៊ុនឡើងស្រើតៗ  ទទួលបានការដំឡើងឋានៈ ការរកស៊ីមានភាពរលូន។ ៤.មនុស្សដែលកើតឆ្នាំមមីរ ចូលចិត្តប្រកបកិច្ចការដោយភាពស្មោះសរ  មានចិត្តចង់ឈ្នះចំពោះការងារ …

ក្នុងគ្រួសារមួយ អ្វីទៅដែលសំខាន់ជាងគេ?
គ្រួសារ

ក្នុងគ្រួសារមួយ អ្វីទៅដែលសំខាន់ជាងគេ?

តើអ្វីទៅជាភាពសំខាន់របស់គ្រួសារមួយ? គឺការមានផ្ទះធំ  មានឡានទំនើប  មានឈ្មោះល្បី មានទ្រព្យសម្បតិ្តច្រើន  មានមាសពេជ្រកែវកងពាក់ជ្រែកខ្លួនមែនទេ?  សុទ្ធតែមិនមែនទេ។ ១.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺភាពស្រុះស្រួល ផ្ទះធំឬតូចមិនសំខាន់ឡើយ  បើចិត្តចង្អៀត ពេលជួបមុខគ្នាមិនដឹងនិយាយពីអ្វី  មានតែចង់គេចពីគ្នានោះ នេះមិនមែនហៅថាគ្រួសារទេ។គ្រួសារស្រុះស្រួលគ្នាគឺសំខាន់បំផុត  មានការអធ្យាស្រ័យ  មានការយោគយល់  គ្មានការប្រកាន់គ្នា​ មានតែសំលេងសើចសប្បាយ  នេះទើបជាគ្រួសារដែលមនុស្សគ្រប់គ្នាចង់បាន។ ២.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺសាមគ្គីភាព ពាក្យចាស់ពោលថា៖  មនុស្សរួមសាមគ្គីគ្នា ភ្នំមួយក៏អាចរំកិលចេញបានដែរ។បងប្អូនចេះសាមគ្គីគ្នា អាចរំលាយមាសមួយដុំបាន។ គ្រួសារមួយ បើចេះសាមគ្គីគ្នា  ជួយគ្នាទៅវិញទៅមក  ចេះថែរក្សានិងការពារគ្នា  អ្នកដទៃមិនហ៊ានមើលស្រាល  គ្រួសារកាន់តែរុងរឿង។ការរីកចំរើនរបស់គ្រួសារមួយ  ឃ្លាតមិនឆ្ងាយពីការសាមគ្គីគ្នាឡើយ …

បើអ្នកមានកូនស្រី  សូមបង្រៀននាងឲ្យចេះបដិសេធរឿង៧យ៉ាងនេះ
សម្រង់

បើអ្នកមានកូនស្រី សូមបង្រៀននាងឲ្យចេះបដិសេធរឿង៧យ៉ាងនេះ

ការចិញ្ចឹមកូនប្រុសស្រី គឺត្រូវយកចិត្តទុកដាក់និងបារម្ភចំពោះពួកគេអស់មួយជីវិត។ប្រសិនបើ  អ្នកកំពុងធ្វើជាម្តាយឪពុកគេ  ហើយមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់  ត្រូវប្រាប់នាងថា  ធ្វើជាមនុស្សត្រូវចិត្តល្អ  ចិត្តទូលាយ  ប៉ុន្តែក៏ត្រូវមានកំរិតដែរ  កុំឲ្យខ្លួនឯងរងទុក្ខហួសប្រមាណ ត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើន។នៅក្នុងលោកនេះ ទោះជាកូនប្រុសឬស្រីក៏ដោយ ត្រូវតែរស់នៅដោយភាពតស៊ូមុតមាំ។ សូមបង្រៀនកូនស្រីឲ្យយល់អំពីពាក្យថា៖ មនុស្សរស់នៅ មិនមែនបំពេញក្តីរំពឹងរបស់អ្នកដទៃតែប៉ុណ្ណោះទេ  និងរស់នៅដើម្បីអោយផ្គប់ចិត្តនរណាម្នាក់នោះទេ  គឺត្រូវរស់នៅប្រកបដោយភាពជាខ្លួនឯង។ប្រសិនបើ  អ្នកមានកូនស្រី សូមបង្រៀនពួកនាងឲ្យចេះបដិសេធចំពោះរឿងទាំង៧យ៉ាងនេះដើម្បីជៀសវាងរងការបោកប្រាស់ពីអ្នកដទៃ។ ០១.  ត្រូវរកប្រាក់ដោយខ្លួនឯង   នៅខាងក្រៅត្រូវរៀនចេះបដិសេធចំពោះប្រាក់ដែលអ្នកដទៃអោយដោយទទេរ សូមប្រាប់កូនស្រីរបស់អ្នកថា៖ មិនថាពេលណាក៏ដោយ  ចង់ចំណាយប្រាក់  ត្រូវរៀនចេះពីសមត្ថភាពរកប្រាក់ដោយខ្លួនឯងជាមុនសិន  នៅខាងក្រៅត្រូវបដិសេធការចាយប្រាក់របស់អ្នកដទៃ។ពីព្រោះ  នៅក្នុងដំណើរជីវិតមនុស្ស  គ្មានពាក្យថាធ្វើអ្វីដោយទទេរ និងមិនគិតថ្លៃនោះឡើយ។ អ្នកវិទ្យាសាស្រ្តសង្គមម្នាក់បាននិយាយថា៖ “…

ជ្រើសរើស​កំសៀវ​ទិព្វ​មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ
សម្រង់

ជ្រើសរើស​កំសៀវ​ទិព្វ​មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ

ក្នុង​ចំណោម​កំសៀវ​ទិព្វ​ទាំង ៤ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ពី​ការ​ចម្លើយ​តេស្ត​បែប​វិទ្យាសាស្ត្រ អំពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ៖ កំសៀវ​ទី ១: សេចក្ដី​ស្នេហា អ្នក​ធ្លាប់​គិត​ចង់​នៅ​ម្នាក់​ឯង ព្រោះ​ដោយសារ​តែ​ទំនាក់ទំនង​ស្នេហា​ដែល​អ្នក​បាន​ជួប​ប្រទះ មាន​ភាព​សោះកក្រោះ ឈ្លោះ​ប្រកែក​គ្នា​ច្រើន ហើយ​អ្នក​មាន​ការ​តូច​ចិត្ត​រាប់​មិន​អស់។ ឱកាស​ថ្មី​និង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ បាន​នឹង​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ អ៊ីចឹង​សារ​នេះ​សូម​ប្រើប្រាស់​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ ដើម្បី​ជ្រើសរើស​នូវ​សុភមង្គល​ថ្មី ហើយ​យក​បទពិសោធន៍​នៃ​មេរៀន​ចាស់​មក​សិក្សា​ជៀសវាង។ កំសៀវ​ទី ២: លុយ លុយ​កំពុង​តែ​រត់​មក​រក​អ្នក​ហើយ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ក៏​ដោយសារ​តែ​អ្នក​ព្រម​ទទួល​យក​និង​ស្តាប់​នៅ​មនុស្ស​ដែល​មាន​ទេពកោសល្យ​មក​ចូល​ក្នុង​ជីវិត​អ្នក។ ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង អ្នក​ក៏​អាច​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​ណា​មួយ​ថែម​ទៀត​ផង។ កំសៀវ​ទី ៣: អាជីព​ការងារ នៅ​កន្លែង​ការងារ​អ្នក​រមែង​ត្រូវ​បាន​គេ​កោតសរសើរ​និង​ឲ្យ​តម្លៃ​ខ្ពស់។ ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ភាព​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ​ក៏​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ…

មិនមែនដំបូង ប៉ុន្តែ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត! មកដល់ឆាប់ៗនេះហើយ
PR

មិនមែនដំបូង ប៉ុន្តែ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត! មកដល់ឆាប់ៗនេះហើយ

ស្មាតហ្វូនអេក្រង់បត់កំពុងក្លាយជាប្រធានបទដ៏ពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនធំៗងាកមកប្រកួតប្រជែងលើទីផ្សារ និងដណ្តើមយកទឹកចិត្ត ការស្រលាញ់ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះឃើញថា ក្រុមហ៊ុនមួយចំនួនដែលផលិតស្មាតហ្វូនបត់បានខិតខំជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែឥឡូវនេះវាបែរជាទទួលរងសម្ពាធទៅវិញដោយសារឃើញថាមានអ្នកចំណូលថ្មីគឺ Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO ដែលនេះអាចនិយាយបានថា ទោះបីជាវាមកក្រោយគេបន្តិចមែន ប៉ុន្តែចំពោះសមត្ថភាព លក្ខណៈសម្បត្តិ ជាពិសេសអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានភាពអស្ចារ្យជាងគេតែម្តងដែលនាំឲ្យស្មាតហ្វូនអេក្រង់បត់មួយចំនួនកំពុងភ័យខ្លួន និងប្រឈមមុខខ្លាំងជាមួយដៃគូប្រកួតប្រជែង។ យ៉ាងណាមិញ បើក្រឡេកទៅមើល Facebook page របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបញ្ចេញ ព័ត៌មានទាក់ទងនឹងស្មាតហ្វូនបត់ Find N2 Flip…

បើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក សូមកុំរាប់អានបន្តទៀត
សម្រង់

បើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក សូមកុំរាប់អានបន្តទៀត

ទំនាក់ទំនង  មានតម្លៃលើការប្រាស្រ័យគ្នា  រីឯចិត្តនិងចិត្តវិញ  គឺអាស្រ័យភាពស្មោះត្រង់ធ្វើជាស្តង់ដារ។ហើយការលះបង់អោយគ្នាទៅវិញទៅមក  ទើបអាចរក្សាមិត្តភាពនេះគង់វង្សបាន  មានចិត្តស្មោះបំណងពិត ទើបអាចកៀកស្មាគ្នាដើរលើផ្លូវតែមួយ។ដូច្នេះការរាប់អានមិត្តត្រូវប្រុងប្រយ័ត្ន​  ព្រោះចិត្តមនុស្សពិបាកស្មាន  ពិតនិងក្លែងក្លាយពិបាកទាយដឹង  ទំនាក់ទំនងមួយ  សុទ្ធតែត្រូវការចិត្តពិតមកផ្សារភ្ជាប់។ ប្រសិនបើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក  សូមកុំរាប់អានគេបន្តទៀត។ តើមានទង្វើរអ្វីខ្លះ ឥឡូវនេះយើងមកអានជាមួយគ្នានៅខាងក្រោម៖ ០១. ខ្សែរលើអ្នករហូត មនុស្សដែលខ្សែរលើអ្នក  ភាគច្រើនជាមនុស្សអាត្មានិយម  គេរាប់អានជាមួយអ្នក  ដើម្បីតែផលប្រយោជន៍ជាចម្បង  ក៏ព្រោះតែគេសម្លឹងឃើញទ្រព្យសម្បត្តិលុយកាក់របស់អ្នកហើយ។ ចិត្តរបស់គេចង់ទាញផលប្រយោជន៍ពីអ្នក  ដាច់ខាតមិនចង់ធ្វើការលះបង់អ្វីសម្រាប់អ្នកទេ។ប្រសិនបើអ្នកជួបរឿងលំបាក  ចង់ស្វែងរកជំនួយ  គេនឹងរកលេសបដិសេធជាមិនខាន  គេចមុខនៅឆ្ងាយពីអ្នក។មនុស្សបែបនេះ  គ្មានចិត្តពិតឡើយ  យល់ល្អកុំបន្តដើរជាមួយមនុស្សប្រភេទនេះទៀត ជៀសវាងត្រូវបានគេប្រើប្រាស់។ ០២.និយាយអាក្រក់ពីគេ បើគេយករឿងមិនល្អរបស់អ្នកដទៃមកប្រាប់អ្នក…

ក្រុមហ៊ុនមិនត្រូវការបុគ្គលិកទាំង៦ប្រភេទនេះឡើយ
សម្រង់

ក្រុមហ៊ុនមិនត្រូវការបុគ្គលិកទាំង៦ប្រភេទនេះឡើយ

នៅក្នុងស្ថាប័ន អង្គការ  និងក្រុមហ៊ុននានា  បុគ្គលិកមួយចំនួនមានគេចូលចិត្តច្រើនណាស់ ​ថ្នាក់ដឹកនាំមានការមើលសំខាន់ និងតំឡើងឋានៈពួកគេ  ចំនែកឯបុគ្គលិកមួយចំនួនទៀតវិញតែងធ្វើឲ្យថ្នាក់ដឹកនាំឈឺក្បាល មិនចង់អោយគេបន្តធ្វើការនៅក្នុងស្ថាប័ន ឬរហូតដល់ថ្នាក់បឈ្ឈប់ពួកគេក៏មាន។ តើក្រុមហ៊ុនមិនត្រូវការបុគ្គលិកប្រភេទណាខ្លះ ដូច្នេះសូមអានអត្ថបទខាងក្រោម។ ១.បុគ្គលិកដែលចូលចិត្តនិយាយថា “ខ្ញុំមិនច្បាស់ចំពោះការងារនេះទេ” នៅក្នុងស្ថាប័នមួយ ​បុគ្គលិកគ្រប់រូបសុទ្ធតែមានការងារដែលជាកាតព្វកិច្ចរបស់ខ្លួន ម្យ៉ាងទៀតត្រូវច្បាស់លាស់ចំពោះតួទាទីរបស់ខ្លួនផងដែរ។ ​ចំពោះភាពមិនច្បាស់លាស់ចំពោះការងារប្រហែលមកពីមិនបានកត់ចំណាំ ឬមិនធ្លាប់ធ្វើក្នុងវិស័យនោះពីមុន។ មិនថាក្នុងស្ថានភាពណាទេ អោយតែមិនច្បាស់លាស់ពីការងាររបស់ខ្លួន គឺហៅថាគ្មានទំនួសខុសត្រូវហើយ។ ចំពោះ“ភាពមិនច្បាស់លាស់”នេះគឺជារឿងធម្មតាតែងកើតមានឡើង  ប៉ុន្តែប្រសិនបើបង្ហាញភាពមិនច្បាស់លាស់ចេញមកឲ្យថ្នាក់ដឹងនាំមើលឃើញជារឿយៗនោះ បញ្ជាក់ថាគេគ្មានចិត្តគោរពចំពោះការងារ និងចង់អភិវឌ្ឍន៍ខ្លួនឡើយ។ ២.មនុស្សដែលពោលពាក្យថា “ខ្ញុំមិនចេះទេ” ចំពោះការងារ មនុស្សបែបនេះមិនខ្វះឡើយ  ពេលចាត់ចែងការងារឲ្យគេធ្វើ គឺដឹងតែគេឆ្លើយថា “ខ្ញុំមិនចេះធ្វើ”ទេ។…

កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣៖ កិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១
ព័ត៌មានជាតិ

កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣៖ កិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១

ខេត្តកណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា បើយោងទៅតាមច្បាប់ស្តីពី “សភាពាណិជ្ជកម្ម” ខេត្តកណ្តាល ជាខេត្តមួយដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់បង្កើតឱ្យមានសភាពាណិជ្ជកម្មដើម្បីជួយលើកស្ទួយសេដកិច្ចខេត្តឱ្យកាន់តែមានភាពររីកចំរើន ជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារ ឱ្យយុវជនមានការងារធ្វើផងដែរ ។ ឯកឧត្តមបានឱ្យដឹងថា ខេត្តកណ្ដាល បានដំណើរការបោះឆ្នោតសភាពាណិជ្ជកម្ម ចំនួន ០៣លើក រួចមកហើយ…

សម្រង់

ពេលអ្នកដើរដល់ផ្លូវទាល់ច្រក ដាច់ខាតកុំទៅកន្លែងទាំង៣នេះ

ដំណើរជីវិតរបស់មនុស្សតែងមានយីអ៊ុនឡើងចុះ គ្មាននរណាដែលរស់នៅស្រណុកសុខស្រួលរហូតនោះឡើយ។ពេលដែលជួបការលំបាក មិនស្របចិត្ត  ផ្លូវពិបាកដើរ  ពិបាកចិត្ត  កើតជាទុកកង្វល់នៅក្នុងពេលនេះ អ្វីដែលត្រូវធ្វើបំផុតនោះគឺត្រូវបូកសរុបពីរឿងកន្លងទៅរបស់ខ្លួន  រក្សាភាពស្ងប់ស្ងៀម ជញ្ចឹងគិតពិចារណា  មិនមែនបណ្តោយខ្លួន  កាន់តែមិនអាចខ្ចិលច្រអូសខ្ជីខ្ជារជាដាច់ខាត។ ពេលដែលអ្នកឋិតនៅក្នុងស្ថានភាពទាល់ច្រក រកប្រាក់ក៏មិនបាន  ដាច់ខាតកុំទៅកន្លែងទាំង៣នេះឲ្យសោះ មូលហេតុមានដូចខាងក្រោមនេះ។ ០១.ទៅរាង្គសាល ប៉ាក្លឹបផឹកស្រាស្រវឹងជោគជាំ កាន់តែពិបាកចិត្ត  កង្វល់ច្រើន ពេលអ្នកបណ្តោយខ្លួនផឹកស្រា  កង្វល់កាន់តែកើនឡើងទ្វេរដង បំណងដែលទៅទីនោះគឺចង់បំបាត់កង្វល់ ប៉ុន្តែពេលផឹកស្រាកាន់តែច្រើន កង្វល់នោះបែរជាអណ្តែតជាប់ខួរក្បាលទៅវិញ។យើងគិតថាការផឹកស្រាអាចធ្វើអោយយើងបន្ធូរអារម្មណ៍បានមួយពេល ផ្ទុយមកវិញមិនបានធ្វើអោយអារម្មណ៍ធូរស្រាលនោះទេ តែបែរជាកាន់តែធ្វើអោយខ្លួនឯងស្ពឹកស្រពន់ វង្វេងបាត់បង់ស្មារតីទៅវិញ។ម្យ៉ាងទៀត  ពេលដែលមនុស្សធ្លាក់ដល់ចំណុចសូន្យ គឺមិនមែនជាពេលដែលយើងត្រូវបន្ធូរអារម្មណ៍នោះទេ គឺជាពេលដែលយើងត្រូវប្រមូលស្មារតីនិងកំលាំងសារជាថ្មី។នៅពេលនេះគ្មាននរណាប្រាប់អ្នកថា  អ្នកគួរតែទៅទីណានិងធ្វើអ្វីនោះទេ អ្នកគម្បីដាក់កំរិតខ្លួនឯង…

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់
ទស្សនៈ

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់

ថ្មីៗនេះ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានព្រមានជាបន្តបន្ទាប់ អំពីកម្មវិធីព្យាបាទនៅលើ Google Play Store (CH Play) ដែលមានសមត្ថភាពធ្វើចារកម្ម និងលួចយកទិន្ឋន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺ លុយក្នុងកុងធនាគា។ ដូច្នេះហើយ កម្មវិធីទាំង ៤ ដែលបានរៀបរាប់នេះ ប្រសិបើអ្នកមាន សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់ បើមិនចង់មានបញ្ហា។ ១. កម្មវិធីស្កេន QR កូដ QR កូដ ឥឡូវនេះត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង ជាពិសេសពេញនិយមនៅក្នុងផ្សារទំនើប ឬហាងតូចធំផ្សេងៗ។ ពីមុន អ្នកប្រើប្រាស់ត្រូវទាញយកកម្មវិធីនេះ ដើម្បីអាចស្កេនកូដ QR…

ជូនចំពោះមនុស្សស្រីជាពិសេស! សូមអានហើយពិចារណា ឈប់ល្ងង់ព្រោះតែរឿងស្នេហា និងការលះបង់ទៀតទៅ
សម្រង់

ជូនចំពោះមនុស្សស្រីជាពិសេស! សូមអានហើយពិចារណា ឈប់ល្ងង់ព្រោះតែរឿងស្នេហា និងការលះបង់ទៀតទៅ

មនុស្សស្រីត្រូវចាំថា ៖ បើគេផ្លាស់ប្ដូរខ្លួនគេដើម្បីយើង ទាំងដែលយើងមិនបានស្នើរ ឬទាមទារឱ្យគេធ្វើ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់យើងពិតប្រាកដមែន … ហើយមនុស្សបែបនេះ ទោះយើងនិយាយថា មិនត្រូវការ ឬមិនបានស្រឡាញ់គេ តែគេក៏នៅតែព្យាយាមលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីយើង ទោះយើងដេញគេចេញ ក៏គេនៅតែមិនព្រមចេញពីយើងដែរ គេខំដើម្បីយើងដោយគ្មានល័ក្ខខណ្ឌ គេធ្វើរហូតដល់គេអស់ចិត្តខ្លួនឯង។ ប៉ុន្តែ បើយើងតែងតែផ្លាស់ប្ដូរខ្លួនឯងដើម្បីគេ ព្រោះតែចង់ផ្គាប់តម្រូវចិត្តគេ ព្រោះតែចង់ថែរក្សាគេឱ្យនៅជាមួយយើងរហូតនោះ មានន័យថា យើងមិនបានស្រឡាញ់ខ្លួនឯងទេ យើងស្រឡាញ់គេជ្រុលពេកហើយ ហើយការធ្វើបែបនេះ វាក៏ជារឿងមួយដែលគ្រោះថ្នាក់ ដែលធ្វើឱ្យយើងនឹងក្លាយជាមនុស្សល្ងង់ ហើយប្រឈមមុខនឹងការឈឺចាប់តែម្នាក់ឯងបំផុត។ ហើយជាមួយនឹងមនុស្សដែលតែងតែព្យាយាមទាមទារ និងបង្ខំឱ្យយើងផ្លាស់ប្ដូរដើម្បីគេនោះ មានន័យថា…