
បិសាចក្រហមត្រៀមបោះបង់ចោល Martial ក្រោយអស់ការអត់ធ្មត់ដោយសារធ្លាក់ជើងខ្លាំងពេក
និយាយក្នុងកម្មវិធីវិភាគកីឡា The TouchlineTalk តាមយូធូប អ្នកកាសែត Dean Jones មានព័ត៌មានខ្លះៗអំពីអនាគតរបស់តារាឆ្នើម Anthony Martial របស់ក្រុមបិសាចក្រហម។ រដូវកាលមុន Anthony Martial បានក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតរបស់ក្លិប ។ រដូវកាលនេះ Man Utd បានសន្យានឹងធ្វើរឿងមួយចំនួនដល់ Anthony បើរក្សាទម្រង់លេងបានល្អឬក៏ស៊ុតបញ្ចូលបានច្រើន តែទម្រង់លេងរបស់កីឡាករបារាំងក្នុងរដូវនេះខុសប្លែកពីរដូវកាល១៨០ដឺក្រ។ រហូតមកដល់ពេលនេះ គាត់បង្ហាញខ្លួនបាន ៣៥ ប្រកួតក្នុងរដូវកាលនេះដោយរកបាន ៧ គ្រាប់និង Assist ៨ ដង។…




















