ប្រវត្តិកីឡា

Untitled 3
កីទ្បា

‘ខ្ញុំនឹងចូលនិវត្តន៍ប្រសិនបើរឿងនេះកើតឡើង’៖ អ្នកកាសែតចេញផ្សាយសៀវភៅថ្មីអំពី Ronaldo, CR7 បានធ្វើការអះអាងយ៉ាងក្លាហានមុនពេល Messi ឈ្នះ Ballon d’Or ឆ្នាំ 2019

នៅក្នុងសៀវភៅជីវប្រវត្តិរបស់គាត់ដែលមានចំណងជើងថា ‘Cristiano’ អ្នកកាសែត L’Equipe លោក Thierry Marchand បានបង្ហាញថា Cristiano Ronaldo បានស្បថចូលនិវត្តន៍ពីបាល់ទាត់ ប្រសិនបើ Lionel Messi ឈ្នះ Ballon d’Or នៅឆ្នាំ 2019 ។ វីរបុរស​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​អះអាង​ដោយបាន​និយាយ​ថា៖ “វា​ងាយ​ស្រួល​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​តំបន់​សុខស្រួល​របស់​អ្នក​ នៅ​ពេល​ដែល​អ្នក​ជោគជ័យ។ ខ្ញុំ​បាន​ប្រថុយ​នឹង​ការ​មក​ទីក្រុង Turin”។ “ខ្ញុំបានផ្លាស់ប្តូរក្លឹប ជើងឯក វប្បធម៌បាល់ទាត់ ខ្ញុំបានប្រថុយប្រថាន ហើយវាជាហានិភ័យដែលខ្ញុំប្រាកដថាបានធ្វើឱ្យខ្ញុំមិនឈ្នះ Ballon d’Or…

Untitled 4
កីទ្បា

Jose Mourinho រំលឹកពាក្យមួយឃ្លាដែលប្រាប់ទៅ Pep Guardiola ពេល Barcelona និង Inter ប៉ះគ្នាក្នុងឆ្នាំ២០១០

លោក Jose Mourinho បានយកឈ្នះលោក Pep Guardiola ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2010 ។ ក្នុងអំឡុងពេលប្រកួត មានការប៉ះទង្គិចគ្នារវាងលោក Mourinho និងលោក Guardiola នៅលើតំបន់បច្ចេកទេសគ្រូបង្វឹក។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ពេលនេះបានបង្ហាញពាក្យពិតដែលគាត់បាននិយាយទៅកាន់ Pep នៅថ្ងៃនោះ។ Mourinho បានរៀបរាប់ប្រាប់ La Gazzetta dello Sport ថា៖ “នៅពេលដែល Busquets ដួលស្ទើរតែសន្លប់(ប៉ះគ្នាជាមួយ Thiago…

2b8b33da F3e6 489f 9f65 1bfd20477252
កីទ្បា

Fabrizio Romano៖ ម្ចាស់ Man United ការពារ Solskjaer និងបុគ្គលិករបស់គាត់យ៉ាងពិតប្រាកដ

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ម្ចាស់ក្លឹប Manchester United មិនលេងល្បែងធ្វើស៊ីផ្លូវចិត្តនោះទេ នៅពេលនិយាយអំពីអនាគតរបស់ Ole Gunnar Solskjaer ។ The Glazers កំពុង ‘ការពារយ៉ាងពិតប្រាកដ’ អំពី​អនាគតគ្រូបង្វឹកន័រវេស និងបុគ្គលិកគ្រូបង្វឹករបស់គាត់ ចំពេលមានទម្រង់លេងធ្លាក់ចុះយ៉ាង​គំហុគ បន្ទាប់ពីការចាប់ផ្តើមដ៏ភ្លឺស្វាងនៃរដូវកាល 2021/22 មិន​បាន​មួយចំអិនកំពិស​ផង​នោះ។ ថ្នាក់​ដឹកនាំក្លិប និង​ផ្នែកផ្សេងៗរបស់បិសាចក្រហម ការគាំទ្រគ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ។ការ​ធ្វើ​បែបនេះឱ្យអ្នកចាត់ការទូទៅធូរស្បើយពីភារកិច្ចដឹងកនាំ​និង​សម្ពាធនានាដែល​ទទួលបាន​ក្រោយ​ទទួលបាន​លទ្ធផល​មិន​បាន​ល្អ។ លោក Romano បន្ថែមថា ខណៈដែល…

Untitled 1
កីទ្បា

បែកធ្លាយរឿងកីឡាករទីម័រខាងកើតបន្លំអាយុចូល​លេង​ពាន AFC U-23 Asian Cup នៅ​សិង្ហបុរី

បែកធ្លាយរឿងគួរឱ្យ​ហួសចិត្តមួយទៀត ទាក់​ទងរឿងបន្លំអាយុ! កីឡាករបាល់​ទាត់ទីម័រខាងកើតម្នាក់បង្ហាញខ្លួនក្នុង AFF Suzuki Cup 2018 ក្នុងវ័យ២២ឆ្នាំ ហើយមានឈ្មោះក្នុងបញ្ជីជម្រើសជាតិទីម័រខាងកើតក្នុង AFC U23 Asian Cup ឆ្នាំនេះ​ទៀត ត្រឹម​២៣ឆ្នាំ។ កីឡាករទីម័រខាងកើតម្នាក់ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Suzuki Cup ឆ្នាំ ២០១៨ ក្នុងនាមជាកីឡាករវ័យ ២២ ឆ្នាំហើយ បន្ទាប់មកបានក្លាយជាកីឡាករ​​អាយុ ១៤ ឆ្នាំ មួយឆ្នាំក្រោយមកក្នុងការប្រកួតបាល់ទាត់សហព័ន្ធយុវជនអាស៊ានអាយុក្រោម ១៥ ឆ្នាំ(២០១៩នៅថៃ) នឹងមានវត្តមានជាថ្មីនៅប្រទេសសិង្ហបុរីតំណាងឱ្យប្រទេសទីម័រខាងកើតក្នុងពាន​រង្វាន់ AFC U23…

Untitled 1
កីទ្បា

ព្រះអង្គម្ចាស់ រ៉ាវីចក្រ គ្រោងដកសំណើដេញថ្លៃទិញយកក្លិប Saint-ientienne របស់​បារាំង

L’Équipe រាយការណ៍ថាសម្តេចព្រះនរោត្តម រ៉ាវីចក្រ ព្រះអង្គម្ចាស់ខ្មែរដែលបានដាក់សំណើដេញថ្លៃយកកម្មសិទ្ធិរបស់ Saint-Eientienne គ្រោងនឹងប្រកាសពីការដកខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ព្រះអង្គម្ចាស់ Ravichak ត្រូវបានគេនិយាយថាកំពុងបង្កើនការប្រយ័ត្នប្រយែងចំពោះគម្រោងនេះដោយសារការចាប់ផ្តើមរដូវកាលរបស់ Les Verts មិនល្អដោយឈរនៅលេខរៀងទី ២០ និងការកើនឡើងនៃអំពើហឹង្សា(ការតវ៉ា)របស់អ្នកគាំទ្រនៅរដូវកាលនេះ។ អ្នកវិនិយោគក៏នឹងស្ទាក់ស្ទើរផងដែរ បន្ទាប់​ពី​គាត់​ខ្វះខាតឯកសារសំខាន់​មួយចំនួន។ KPMG ដែលជាក្រុមហ៊ុនសវនកម្មទទួលបន្ទុកស្វែងរកបេក្ខជនចូលកាន់តំណែងម្ចាស់​ក្លិប បានផ្តល់ឱ្យគាត់នូវផ្នែកខ្លះនៃការចូលទៅកាន់បន្ទប់ទិន្នន័យរបស់ក្លឹបដែលជាមូលដ្ឋានទិន្នន័យនិម្មិតដែលរៀបរាប់លម្អិតអំពីសុខភាពហិរញ្ញវត្ថុរបស់ក្លឹបនា​ពេលបច្ចុប្បន្ន។ ដោយ​ឡែកមួយ​ទៀត ក្រុមហ៊ុន The Anglo-Dutch បានលាក់បាំងការសង្ស័យទាក់ទងនឹងប្រភពពិតនៃមូលនិធិដែលរ៉ាវីចក្របានបង្ហាញ។ សហប្រធានក្លិប ASSE លោក Bernard Caïazzoបានធ្វើដំណើរទៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដើម្បីនិយាយជាមួយវិនិយោគិនសក្តានុពល។ បច្ចុប្បន្ននេះការដេញថ្លៃដែលមានកម្រិតខ្ពស់បំផុតគឺជពាណិជ្ជករ Olivier…

1234582247
កីទ្បា

FC Barcelona ធ្លាប់​ទទួលបាន​សំណើតម្លៃ១៥០លានអឺរ៉ូពី​ក្លិបនៅ Premier League ចង់ទិញ Ansu Fati

អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានបញ្ជាក់ថាក្លិបធ្លាប់ទទួលបានសំណើ ១៥០ លានអឺរ៉ូដែល​ចង់ទិញ Ansu Fati ពីក្លិបនៅ​លេង​លីគកំពូលអង់គ្លេស Premier League ដែលមិនបញ្ចេញឈ្មោះមួយ។ លោក Bartomeu ដែលធ្លាប់ជាប្រធានក្លឹប Barcelona បានបញ្ជាក់ថា Barcelona បានបដិសេធសំណើដ៏ធំមួយពីក្លឹប EPL សម្រាប់ក្លឹប Fati ។ លោកបានប្រាប់ Mundo Deportivo ៖“អ្នក​ដែល​ដាក់​សំណើ​មក​នេះ​គឺ​ជាក្លិប​នៅ​អង់គ្លេស”។ “បើ​យើងលក់វានឹងជាប្រាក់ចំនេញដោយផ្ទាល់សម្រាប់រដូវកាល ២០/២១…

3c1febc2 012c 44f9 9948 6ceb40db84f1
កីទ្បា

“ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេងទៀត”Lingard បើកបង្ហាញពីមហិច្ឆតារបស់គាត់ចំពោះ Man United និងជម្រើសជាតិអង់គ្លេស

Jesse Lingard បានសរសេរសម្រាប់ The Players ‘Tribune ថា ៖“នៅពេលខ្ញុំត្រលប់មក United វិញខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេង”។ “ខ្ញុំកាន់តែមានភាពចាស់ទុំជាងមុន មានទំនុកចិត្តជាងមុន។ ខ្ញុំទទួលខុសត្រូវបន្ថែមទៀត ដើម្បីឱ្យមានភាពយុត្តិធម៌ ខ្ញុំត្រូវផ្តល់កិត្តិយសដល់ Moyes និងក្រុម West Ham ចំពោះរឿងនេះ”។ “ខ្ញុំពិតជារំភើបចំពោះរដូវកាលនេះ។ វាអាចស្តាប់ទៅដូចជារឿងគួរឱ្យអស់សំណើច ក្នុងការនិយាយថានៅពេលអ្នកនៅក្លឹបអស់មួយជីវិតរបស់អ្នក ប៉ុន្តែខ្ញុំពិតជាចង់បង្ហាញដល់មនុស្សនូវអ្វីដែលខ្ញុំអាចធ្វើបាន អ្នកដឹងថាខ្ញុំចង់មានន័យអ្វីហើយ”? “ខ្ញុំមិនចង់ក្លាយជាកីឡាករដែលធ្វើបានល្អត្រឹមតែពីរបីសប្តាហ៍ ឬប៉ុន្មានខែនោះទេ។ ខ្ញុំចង់បង្ហាញពីចំនួនគ្រាប់បាល់និងបញ្ជូនបាល់ដែលខ្ញុំអាចទទួលបានជាង ៣០ ប្រកួត”។ “ ដូចគ្នាសម្រាប់ប្រទេសអង់គ្លេស។…

0_Manchester United V Newcastle United Premier League Old Trafford
កីទ្បា

Glazers ស្ថិតក្នុងចំណោមម្ចាស់ក្លិបនៅ Premier League ដែលមានប្រជាប្រិយបំផុតទាំង ១០

គ្រួសារ Glazer ត្រូវបានគេដាក់នៅក្នុងបញ្ជីម្ចាស់ក្លិបដែលមានប្រជាប្រិយបំផុត ១០ យោងតាមការវិភាគដែលធ្វើឡើងដោយ FreeBets ។ យោងតាមការវិភាគដែលមើលទៅលើសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់​ម្ចាស់ក្លិបនានា ក្រុមត្រកូល Glazers មានប្រជាប្រិយភាពជាងម្ចាស់របស់ Liverpool និង Arsenal ។ ម្ចាស់ក្លឹប Man United ក៏មានចំណាត់ថ្នាក់នៅពីលើ Sheikh Mansourជាម្ចាស់ក្លឹប Man City ដែលបានវិនិយោគជាង ១ ពាន់លានផោនចូលក្លឹបផង​ដែរ។ The Glazers បានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រក្រុម Man United កាលពីរដូវកាលមុន…

Untitled 1
កីទ្បា

បែករឿង FC Barcelona បដិសេធចុះកុងត្រា Salah តម្លៃ៣៥លាផោន តែ​ទៅ​គាស់​ទូដែកយក​លុយ១៣៥លានផោនទិញ Dembélé

ប្រព័ន្ធផ្សព្វផ្សាយនោតំបន់កាតាឡានបានបង្ហាញថា អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានបដិសេធក្នុងការចុះហត្ថលេខាជាមួយ Mohamed Salah ដែលជាកីឡាកររបស់ក្រុមហង្សក្រហម Liverpool បច្ចុប្បន្ននៅរដូវក្តៅឆ្នាំ ២០១៨ ហើយបានជ្រើសរើសចុះហត្ថលេខាជាមួយកីឡាករបារាំង Ousmane Dembélé ដែលបានជួបបញ្ហារបួសចាប់​តាំងពីមកចូលរួមជាមួយក្លិប​មួយ​នេះ។ កាសែតកាតាឡានឈ្មោះ El Nacional បានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថាលោក Bartomeu ដែលបានលាលែងពីតំ​ណែង​​​កាលពីជិតមួយឆ្នាំមុន កំពុងស្វែងរកអ្នកជំនួសកីឡាករប្រេស៊ីល Neymar Jr ដែលបានផ្លាស់ទៅ Paris Saint-Germain ជាថ្នូរនឹងតម្លៃខ្លួន ព្រ៤មទាំងផ្ដាច់កិច្ចសន្យារបស់គាត់ជាមួយ…

Untitled 1
កីទ្បា

Cristiano Ronaldo ហែកចោលកិច្ចព្រមព្រៀងជាមួយ Juventus ដើម្បីបង្ខំឱ្យផ្លាស់ទៅ Man United

យោងតាមសារព័ត៌មាន Cadena SER របស់អេស្ប៉ាញកីឡាករ Cristiano Ronaldo ត្រូវហែកចោលកិច្ចព្រមព្រៀងជាមួយ Juventus ដែលបានចែងថាគាត់នឹងមិនចាកចេញពីក្លឹបឡើយក្រោយថ្ងៃទី ១៥ ខែសីហា។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចរវាងក្លឹប និងភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes ។ Juventus ចង់បានការរៀបចំនោះ ដើម្បីឱ្យពួកគេអាចស្វែងរកអ្នកជំនួសក្នុងករណីដែល Cristiano ចាកចេញ។ ទោះយ៉ាងណាក៏ដោយ! មិនដល់ថ្ងៃចុងក្រោយនៃកាលកំណត់ក្នុងខែសីហាផង Ronaldo បង្ហាញបំណងចង់ចាកចេញដោយបង្ខំឱ្យ Juventus ទទួលយកសំណើរបស់ Man United ។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅថ្ងៃទី…

67423743 9fed 4f5c Aa0a 5d7aeaf61110
កីទ្បា

អតីតខ្សែប្រយុទ្ធ Arsenal ម្នាក់​នេះ​ជាបេក្ខភាពម្នាក់​ទៀត​ទៅ​ជំនួសតំណែង​លោក Ronald Koeman

កាសែតអេស្ប៉ាញ Mundo Deportivo និយាយថាលោក Thierry Henry ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីបេក្ខជនដែលអាចមកជំនួសលោក Ronald Koeman នៅក្លិប FC Barcelona។ FC Barca ធ្លាប់បានបង្ហើបការ​យក​អតីតខ្សែប្រយុទ្ធរបស់​ខ្លួន​និង​ក្លិប Arsenal រូបនេះ​មក​ដឹកនាំ ក្នុង​ជំនាន់ប្រធាន​ក្លិប​ចាស់​លោក ​Josep Bartomeu នៅ​កាន់​កាប់។ ពេល​នោះ​គ្រូបង្វឹក​ចាស់​លោក Ernesto Valverde  កំពុងតែស្ថិត​ក្រោមសម្ពាធក្លិប​បណ្ដេញចេញ​ដែរ។ ទោះយ៉ាងណាក៏ដោយ! ផែនការបាន​បរាជ័យដោយ​សារ​តែ Thierry Henry មិន​យល់​ព្រម​។ ចាប់តាំងពីពេលនោះមក Thierry…

Untitled 1
កីទ្បា

Rio Ferdinand ថា​៖​បើ​គាត់​ជា​ Liverpool គាត់​នឹង​ទិញ Raheem Sterling ​ថ្ងៃ​ស្អែក​តែ​ម្ដង”

អាជីពនៅ Man City របស់ Raheem Sterling ហាក់ដូចជាកំពុងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈខ្សែបម្រើស្លាបរូបនេះទើបតែចាប់ផ្តើម១១នាក់បាន ២ ប្រកួតប៉ុណ្ណោះនៅ Premier League រដូវ​កាល​នេះ។ ហើយ Rio Ferdinand គិតថា Liverpool គួរតែចាប់អារម្មណ៍ចំពោះស្ថានភាពរបស់ខ្សែបម្រើស្លាបរូបនេះ ដោយនិយាយដូច្នេះនៅលើ FIVE podcast របស់គាត់។គាត់បាននិយាយថា៖ “ គួរតែមានក្លឹបសម្លឹងមើល​ឃើញ​គាត់។ប្រសិនបើខ្ញុំជា Liverpool ខ្ញុំនឹងទិញ Sterling នៅថ្ងៃស្អែកតែ​ម្ដង”។ Sterling បានចាកចេញពីក្រុមហង្សក្រហម Liverpool ទៅ…

Untitled 1
កីទ្បា

Georgina Rodriguez ស្រឡាញ់ Ronaldo ខ្លាំងដល់​ថ្នាក់​រឿង​ងាយមួយ​នេះ​ក៏​មិនឱ្យ​ប្ដី​ធ្វើដែរ!!

Georgina Rodriguez បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលដកស្រង់ដោយ The Sun ថា៖“ Cristiano [Ronaldo] គឺជាឪពុកដ៏អស្ចារ្យ និងជាស្វាមីល្អបំផុតដែលខ្ញុំសុបិនចង់បាន” ។ “ ប៉ុន្តែគាត់មិនចេះចំអិនអាហារទេ។ បន្ទាប់ពីហ្វឹកហាត់ពេញមួយព្រឹក គាត់បានទៅ​អង្គុយលើ​តុដែល​មានម្ហូបក្ដៅៗនៅ​លើ​តុ”។ “ យើងមានមេចុងភៅម្នាក់ដែរ ហើយពេលខ្លះខ្ញុំជាអ្នកចំអិន ហើយការផ្លាស់ប្តូរអំពូលនៅក្នុងផ្ទះគឺមិនអាចទៅរួចទេ យើងមានពិដានខ្ពស់បែបនេះ។ បើអ្នកជា Cristiano Ronaldo តើអ្នកនឹងប្តូរអំពូលដែលមានកម្ពស់ជិត ២០ ៣ម៉ែត្រពីលើដីទេ? អត់ប្ដូរវាប្រហែលជាប្រសើជាង ថែរក្សាខ្លួនអ្នក! ហើយលះបង់ខ្លួនឯងដើម្បីក្លាយជាមនុស្សល្អបំផុតលើអ្វីដែលអ្នកធ្វើ” ។ នារីរវ័យ ២៧…

Untitled 1
កីទ្បា

Lee Grant ថាឥទ្ធិពលរបស់ Ronaldo បាន​ធ្វើឱ្យកីឡាករ Man Utd ប្ដូររបបអាហារ

អ្នកចាំទី Lee Grant របស់ Man United បានប្រាប់ talkSPORT ថាវត្តមានរបស់​របស់ Cristiano Ronaldo បាន​ធ្វើឱ្យកីឡាករ Man Utd ផ្លាស់ប្ដូររបបអាហារ និង​របៀបជ្រើសរើសអាហារ​ដេល​ត្រឹម​ត្រូវ​សម្រាប់​អ្នក​កីឡា។  “ នេះ​គឺជាផ្តល់ឱ្យអ្នកនូវឧទាហរណ៍មួយនៃឥទ្ធិពលដែលគាត់មានចំពោះក្រុម”។ “កាលពីរាត្រីថ្ងៃសុក្រ ពួក​យើងនៅក្នុងសណ្ឋាគារជាក្រុម។ ដូចដែលអ្នកនឹងដឹងហើយ យើងបានបញ្ចប់អាហារពេលល្ងាចជាមួយគ្នា ហើយជាធម្មតានៅយប់ថ្ងៃសុក្រយើង​នឹងមានអាហារសម្រន់មួយចំនួន”។ “ យើងមានផ្លែប៉ោមកិនជា បង្អែមលាងមាត់ ហើយ​អ្នក​ខ្លះមានការ៉ែម និង​ត្រណាប់ផ្សេង”។ “ខ្ញុំប្រាប់អ្នកឥឡូវនេះ (ពេល​ដែល Ronaldo មក​ដល់)…

C7ace1fe 253b 4d82 B967 Ed1cdf434809
កីទ្បា

អត់ពី Messi ទៅ​!​ ខ្សែការពារម្នាក់​នេះ​ក្លាយ​ជាកីឡាករស៊ុត​បញ្ចូល​ទី​ច្រើនជាងគេឱ្យ Barcelona

Gerard Pique រកបាន ៥១ គ្រាប់សម្រាប់ក្រុម Barcelona ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគ្មានកីឡាកររបស់ក្លឹប Barcelona ណាម្នាក់ ដែលអាចរកគ្រាប់បាល់បានច្រើនជាងខ្សែការពារកណ្តាលវ័យ ៣៤ ឆ្នាំរូបនេះឡើយ។ នេះបង្ហាញថាក្រុម​ FC Barcelona បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នករកគ្រាប់បាល់បានច្រើននៅក្លឹប បន្ទាប់ពី Lionel Messi បានចាកចេញទៅ PSG នៅខែសីហា។ សំណួរសួរថា តើបច្ចុប្បន្នគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Barca ស៊ុតបញ្ចូលទីឱ្យក្លឹបបានប៉ុន្មាន? Ousmane Dembele គឺជាកីឡាករស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​លំដាប់​ទី​២​បន្ទាប់​ពី…

Untitled 1
កីទ្បា

មូលហេតុដ៏ហួសចិត្តមួយ​នេះអាច​ធ្វើឱ្យ​អ្នក​គាំទ្របាល់​ទាត់​នៅ​អង់គ្លេស​មិន​អាច​មើល​ការ​ប្រកួត​របស់​ Ronaldo លេងឱ្យ Man Utd ពេល​ប៉ះ Newcastle

ការប្រកួតរបស់ក្រុម Man United ជាមួយក្រុម Newcastle United នឹងមិនត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅចក្រភពអង់គ្លេសនោះទេ ដែល​នេះមានន័យថាអ្នកគាំទ្រជាច្រើនអាចខកខានការបង្ហាញខ្លួនលើកទី ២ របស់កីឡាករ Cristiano Ronaldo ក្នុងការ​ចូល​លេង​លើក​ដំបូងបំផុតបន្ទាប់​ពី​ចុះកុងត្រាសារជាថ្មី។ ហេតុផលសាមញ្ញនៅពីក្រោយនេះគឺច្បាប់ដាច់ភ្លើងម៉ោង ៣ រសៀល ឬ​ជាភាសារអង់គ្លេសថា (3 PM blackout rule) ដែលត្រូវបានគោរពតាមសាសនាបាល់ទាត់អង់គ្លេសជាយូរមក​ហើយ។ ច្បាប់ដាច់ភ្លើង (3 PM blackout rule) មានដើមកំណើតនៅទសវត្សឆ្នាំ ១៩៦០ បន្ទាប់ពីប្រធានក្លឹប Burnley លោក…

Untitled 1
កីទ្បា

ក្លិប​ធំ​មួយនៅ​រុស្សីផ្ដល់​ទំនុកចិត្ត​ដល់យុវជន Chelsea ម្នាក់ហ៊ានដល់​ទៅ​ផ្ដល់អាវលេខ១០​ក្រោយ​ដាក់ឱ្យចូលនិវត្តន៍​ជិត​១០​ឆ្នាំ

Lokomotiv Moscow បានបំបែកប្រពៃណីរបស់ខ្លួនមួយនៅពេលដែលពួកគេបានប្រគល់អាវលេខ១០របស់ខ្លួន​ទៅ​ឱ្យកីឡាករ Tino Anjorin របស់​ក្លិប Chelsea ដែល​ចុះកុងត្រាក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង។ អាវលេខ១០នេះត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយដោយ Lokomotiv ផ្ដល់កិត្តិយសរបស់វីរបុរសក្លឹប Dmitri Loskov ។ លោក Dmitri Loskov បានស៊ុតបាល់បញ្ចូលទី ១២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧០ លើកសម្រាប់ Lokomotiv ចន្លោះឆ្នាំ ១៩៩៧ និង ២០១៣ ។ យោងតាមសារព័ត៌មាន The…

Cristiano Ronaldo Reveals Talk With Ole Gunnar Solskjaer Ahead Of
កីទ្បា

Ronaldo ថា​មិន​ទាន់មានឱកាស​និយាយ​ជាទល់​មុខ​ជាមួយ Ole Gunnar Solskjaer នៅ​ឡើយ​ទេ

Cristiano Ronaldo បាននិយាយ​ថា​គាត់​ជិត​មានឱកាស​និយាយគ្នាទល់​មុខ​ក្នុង​នាម​ជា​ជា​សិស្សនិង​គ្រូ​ជាមួយ​លោក Ole Gunnar Solsksjaer ហើយ។ នៅពេលសួរថាតើគាត់មានឱកាសនិយាយជាមួយលោក Ole Gunnar Solskjaer នៅពេលបញ្ចប់ការផ្លាស់ទៅ Man United ដែរឬទេ ? Cristiano Ronaldo បាននិយាយថា៖ “ អញ្ចឹងយើងបានជជែកគ្នា ប៉ុន្តែជាការពិតខ្ញុំនឹងមានពេលនិយាយជាមួយគាត់ទល់មុខគ្នា។ ដើម្បីដឹងពីអ្វីដែលគាត់រំពឹងទុក”។ “ដូចដែលអ្នកបានដឹង ខ្ញុំបានលេងជាមួយគាត់ពីរឬបីឆ្នាំនៅ Manchester United ដូច្នេះខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់ ប៉ុន្តែឥឡូវនេះជាមួយនឹងតួនាទីផ្សេងខ្ញុំជាកីឡាករ ហើយគាត់ជាគ្រូបង្វឹក”។ “ ប៉ុន្តែវាមិនសំខាន់ទេ…

Untitled 1
កីទ្បា

បុគ្គលនៅ​ក្រោយ​ភាពជោគជ័យរបស់ Liverpool ពីការទិញដូរ​កីឡាករក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ប្រកាស​ចាកចេញ​ពី​ក្លិប​ហើយ

លោក Michael Edwards នាយកផ្នែកកីឡារបស់ហង្សក្រហម Liverpool នឹងចែកផ្លូវជាមួយក្លឹបនៅរដូវក្តៅឆ្នាំ ២០២២ នៅពេលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់។ មានការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយសម្រាប់អ្នក​ជំនាញទិញដូរ៤១ ឆ្នាំរូបនេះ ប៉ុន្តែរបាយការណ៍របស់ The Athletic បានបង្ហាញថាការចាកចេញហាក់ដូចជាមានភាពងាយស្រួលជាងការស្នាក់នៅ។ Michael Edwards  បានប្រាប់ក្លឹបហង្សក្រហម Liverpool ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ។ ប្រសិនបើគាត់ចាកចេញ គាត់នឹងធ្វើដូច្នេះតាមលក្ខខណ្ឌមិត្តភាព។ ជំនួយការរបស់គាត់ឈ្មោះ Julian Ward អាចត្រូវបានតំឡើងឋានៈជានាយកកីឡា។Michael Edwards បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១១ ក្នុងនាមជាអ្នកវិភាគបច្ចេកទេស ហើយបានឈានដល់តំណែងជានាយកកីឡានៅឆ្នាំ…

Untitled 1
កីទ្បា

លោក Ole និយាយពាក្យប្រចាំត្រកូលរបស់​គាត់​អំពី Man Utd និង​ Man City

សុន្ទរកថារបស់លោក Solskjaer បានកើតឡើងជាពិសេស បន្ទាប់ពីការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Cristiano Ronaldo ពី Old Trafford ពីក្រុម Serie A Juventus ។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លីជាមួយនឹងការផ្លាស់ទៅ Man City ប៉ុន្តែលទ្ធភាពត្រលប់មក Man United វិញតែងតែជាអាទិភាព​របស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ។ និយាយអំពីភាពស្មោះត្រង់គាត់ជាមួយក្លឹបកាលពីខែមេសា ឆ្នាំមុន លោក Ole Gunnar Solskjaer បាននិយាយថា៖“ នៅពេលខ្ញុំលេងឱ្យក្រុម Manchester…

06ab9956 9dbf 42f0 96db Cf125246580a
កីទ្បា

តើមានអ្វីកើតឡើងចំពោះ Angel Gomes ក្រោយចាកចេញពី United?

Angel Gomes បានចាកចេញពី Man United កាលពីឆ្នាំមុន បន្ទាប់ពីពិបាកតស៊ូដើម្បីទទួលបាននាទីលេងជាមួយក្រុមឈុតធំរបស់លោក Ole Gunnar Solskjaer ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានក្លិបយក្សLille ដែល​ជាម្ចាស់​ជើងេក Ligue 1 ចុះហត្ថលេខាប៉ុន្តែ​រូប​គេ​បន្ត​ឱ្យ​ទៅ​លេង​ខ្ចី​ជើង​នៅលីគកំពូលព័រទុយហ្កាល់ ​ក្លិប Boavista ។ Gomes ពិតជារីករាយជាមួយយុទ្ធនាការដ៏សំបូរបែបជាមួយក្រុមមានមូលដ្ឋាននៅព័រទុយហ្កាល់ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦លើកក្នុងការបង្ហាញខ្លួន ៣០ ប្រកួត។ ខ្សែបម្រើប្រយុទ្ធរូបនេះបានបង្កើតពេលវេលាដ៏គួរឱ្យចងចាំជាច្រើនរួមទាំងការបញ្ជូនបាល់៣លើកក្នុងមួយប្រកួតក្នុងការ​ប្រកួតលីកដំបូងរបស់គាត់សម្រាប់ក្រុម Boavista ។ គាត់​បាន​រក​គ្រាប់​បាល់​លើក​ដំបូងបំផុត​ឱ្យ​Boavista​ដោយ​ការ​ស៊ុត​ពី​ចម្ងាយបញ្ចូល​ទី​យ៉ាង​អសា្ចរ្យ។ ពេល​នេះ Gomes…