អាជីពនៅ Man City របស់ Raheem Sterling ហាក់ដូចជាកំពុងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈខ្សែបម្រើស្លាបរូបនេះទើបតែចាប់ផ្តើម១១នាក់បាន ២ ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ។

ហើយ Rio Ferdinand គិតថា Liverpool គួរតែចាប់អារម្មណ៍ចំពោះស្ថានភាពរបស់ខ្សែបម្រើស្លាបរូបនេះ ដោយនិយាយដូច្នេះនៅលើ FIVE podcast របស់គាត់។គាត់បាននិយាយថា៖

“ គួរតែមានក្លឹបសម្លឹងមើលឃើញគាត់។ប្រសិនបើខ្ញុំជា Liverpool ខ្ញុំនឹងទិញ Sterling នៅថ្ងៃស្អែកតែម្ដង”។
Sterling បានចាកចេញពីក្រុមហង្សក្រហម Liverpool ទៅ Man City ក្នុងឆ្នាំ ២០១៥ ជាអ្វីដែលអ្នកគាំទ្រហង្សក្រហមជាច្រើនមិនបានអភ័យទោសឱ្យគាត់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Manchester City បន្ទាប់ពីរដូវកាលនេះមានន័យថាតម្លៃរបស់គាត់អាចទាប។

តើអ្នកនឹងយក Sterling មកវិញនៅ Liverpool ទេ?

