
Solskjaer មានយោបល់អំពី Haaland: វាពិតជាមិនគួរឲ្យគោរពដែលនិយាយអំពីកីឡាករក្លិបផ្សេងហើយមិននិយាយអំពីកីឡាករខ្លួនឯង
Haaland មានទំនាក់ទំនងផ្ទេរមកលេងនៅ Man United កាលពីខែមករាឆ្នាំ២០២០ តែយ៉ាងណា!នោះគ្រាន់តែជាព័ត៏មានដោះដូរកីឡាករប៉ុណ្ណោះ ខណៈពេលនេះលោក Solskjaer បានទម្លាយថាលោកនៅតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះនៅឡើយ។ និយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយ Real Sociedad ជំនួបពាន Europa League ជើងទី២ លោក Ole Gunnar Solskjaer បាននិយាយថា៖” “ ខ្ញុំរក្សាទំនាក់ទំនងជាមួយ Erling Haaland ។ វាពិតជាអស្ចារ្យណាស់ ដែលបានឃើញគាត់ក្លាយជាកីឡាករដែលគាត់ចង់បានដោយខ្លួនឯង”។ “ខ្ញុំដឹងថាគាត់នឹងខិតខំធ្វើឱ្យប្រសើរឡើងគ្រប់ពេល។ គាត់ជាកីឡាកររបស់ Borussia Dortmund…




