ញាក់សាច់​គិរីវង់ប្រកាសចុះកុងត្រាកីឡាករកូតាបរទេសទី៥របស់ខ្លួនធ្លាប់​លេង​នៅ​លីគកំពូលវៀតណាម

TADIN
ការផ្សាយពាណិជ្ជកម្ម

ក្លិបបាល់​ទាត់គិរីវង់​សុខសែនជ័យនៅ​ព្រឹក​ថ្ងៃ​ទី​០៦​ខែ​មីនាឆ្នាំ២០២១​នេះ បាន​ប្រកាសចុះកុងត្រា​កីឡាករបរទេសទី​៥​របស់ខ្លួនពោល​គឺ Douglas Rosa Tardin  សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា។

155302689_2946270865698198_8323156134275727091_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រិយមិត្តអាចហៅគាត់កីឡាករម្នាក់​នេះថា Tardin មានតួនាទីខ្សែរបម្រើប្រយុទ្ធ ហើយរូប​គេមានសញ្ជាតិប្រេស៊ីល កើតនៅក្នុងឆ្នាំ ១៩៩២​ធ្លាប់​លេង​ឲ្យ​ក្លិប FC Wangen bei Olten ក្នុង​លីគទី២ កម្រិតជាតិ ​(Nationalliga B) នៃប្រទេសស៊ុយអែត ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមនៅរដូវកាល ២០១៨/២០១៩ ជាមួយនឹងក្លិប Quảng Nam FC ។

ការផ្សាយពាណិជ្ជកម្ម
157323889_2946271002364851_8191932613108081622_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយ​មក​ក៏ត្រលប់ទៅកាន់ប្រទេសកំណើតខ្លួនវិញចូលរួមជាមួយសមាគមបាល់ទាត់​ Desportiva Ferroviária មុនចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យក្នុង​រដូវ​កាល​២០២១នេះ។

155521486_2946270905698194_3711654610329796966_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម