
២ដំណាក់កាល ព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ នឹងទទួលបានស្បែកមុខក្មេងខ្ចីជាងអាយុដល់ទៅ ១០ឆ្នាំណ៎ក
ផ្ទៃមុខជារឿងសំខាន់មួយសម្រាប់មនុស្សស្រី ទោះវ័យបែបណារូបរាងបែបណាចង់ឱ្យមុខស្អាត និងក្មេងជាងវ័យ នៅតែជាតម្រូវការចាំបាច់របស់ស្ត្រីគ្រប់រូប។ តែយ៉ាងណាយើងមិនអាចហាមឃាត់ពេលវេលាបាននោះឡើយ ពេលវេលាកាន់តែទៅមុខ វ័យយើងនឹងកាន់តែកើន សម្រស់នឹងកាន់តែធ្លាក់ចុះ បង្ករជាភាពជ្រីវជ្រួញ មុខចាស់ និងបាក់អស់សម្រស់ជាមិនខាន។ ហេតុនេះហើយបានជាស្រ្តីជាច្រើនហ៊ានចំណាយលុយទៅលើផលិតផលថែរក្សាស្បែកមុខឱ្យនៅតែក្មេងជាងវ័យ។ តែយ៉ាងណាពេលនេះលោកអ្នកមិនបាច់បារម្ភទេ មានវិធីធម្មជាតិច្រើនយ៉ាងណាស់ដែលអាចជួួឱ្យផ្ទៃមុខរបស់អ្នកស្អាតក្មេងជាងវ័យ និយាយរួមចំណាយលុយតិច ថែមទាំងមានប្រសិទ្ធភាពទៀតប្រសិនជាលោកអ្នកព្យាយាមអនុវត្តជាប្រចាំជារៀងរាល់ថ្ងៃ។ តោះមករៀនពីវិធីថែរក្សាស្បែកមុខឱ្យក្មេងជាងវ័យ ២ដំណាក់កាលងាយៗដូចខាងក្រោមនេះ៖ ដំណាក់កាលទី១ -យកផ្លែចេកទុំ ចេកអ្វីក៏បាន មកកិនឱ្យហ្មត់ រួចយកទៅលាបលើផ្ទៃមុខឱ្យសព្វ ទុករយៈពេល ២០នាទី ចាំយកក្រដាសស្អាតជូតមុខចេញ។ នៅក្នុងវិធីមួយនេះប្រសិនជាចង់ឱ្យកាន់តែមានប្រសិទ្ធភាពអ្នកអាចបន្ថែមទឹកឃ្មុំសុទ្ធបន្តិចកាន់តែល្អ។ ដំណាក់កាលទី២ -យកប្រទាលកន្ទុយក្រពើចិតយកតែជួលរួចក្រឡុកឱ្យហ្មត់ ហើយលាបទៅលើផ្ទៃមុខសុទ្ធៗតែម្តង។ តែក្នុងករណីអ្នកពីបាករកប្រទាលកន្ទូយក្រពើដើមសុទ្ធៗស្រស់ៗអ្នកអាចរកផលិតផលជែលប្រទាលកន្ទុយក្រពើស្រាប់ៗដែលមានដាក់លក់នៅទីផ្សារយកមកប្រើប្រាស់ក៏បាន តែយកល្អយកជែលដែលសុទ្ធចាប់ពី៩០%ឡើងទៅ…




















