
ទម្លាប់អាក្រក់ ៥ នេះ បើមិនកែចេញទេ អ្នកនឹងស្ដាយក្រោយអស់មួយជីវិត ព្រោះវាបំផ្លាញសុខភាពធ្ងន់ធ្ងរណាស់
ការមានរាងកាយដែលមានសុខភាពល្អ រឹងមាំ ពិតជាពិសេសណាស់សម្រាប់មនុស្សគ្រប់គ្នា។ សុខភាពល្អ អាចកើតមកពីកត្តាជាច្រើនដូចជា កត្តាចំណីអាហារ នឹងទម្លាប់ប្រចាំថ្ងៃ ដែលតែងតែធ្វើ។ ប៉ុន្តែអ្នកត្រូវដឹងថា ពេលខ្លះទម្លាប់ប្រចាំថ្ងៃ ក៏អាចបង្កើនហានិភ័យនៃជំងឺផងដែរ។ ដើម្បីដឹងកាន់តែច្បាស់ សូមអានអត្ថបទដូចខាងក្រោមនេះ៖ របបអាហារគ្មានសុខភាពល្អ អ៊ីយ៉ូតមានសារៈសំខាន់ណាស់ចំពោះរាងកាយមនុស្ស។ ប្រសិនបើអ្នកទទួលទានអ៊ីយ៉ូតច្រើនពេក វានឹងបង្កការខូចខាតជាក់លាក់ចំពោះក្រពេញទីរ៉ូអ៊ីតនិងប៉ះពាល់ដល់សុខភាពរបស់ក្រពេញទីរ៉ូអ៊ីត។ ប៉ុន្តែប្រសិនបើបរិមាណអ៊ីយ៉ូតនៅក្នុងរាងកាយមិនគ្រប់គ្រាន់ នោះមុខងារធម្មតារបស់ក្រពេញទីរ៉ូអ៊ីតនឹងត្រូវប៉ះពាល់។ ទោះជាយ៉ាងណា យើងត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវបរិមាណអ៊ីយ៉ូតក្នុងអាហារ។ ជាធម្មតាអ្នកគួរតែប្រើអំបិលត្រឹមតែ ៦ ក្រាម ក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ អ្នកមិនគួរញ៉ាំអាហារសមុទ្រច្រើនពេក ដូចជា សារ៉ាយសមុទ្ រខាត់ណា ព្រោះមាតិកាអ៊ីយ៉ូតរបស់វាខ្ពស់ ដូចនេះ ការទទួលទានច្រើននឹងបណ្តាលឱ្យខូចខាតដល់ក្រពេញទីរ៉ូអ៊ីត។…




















