សុខភាព

ផ្ញើ​ជូន​អ្នក​ខ្ជិល អ្នក​សន្សំសំចៃ​ជ្រុល! អាហារ​ពេល​ព្រឹក ៤ ដូច​កំពុង​សន្សំ​រោគ​ក្នុង​រាងកាយ
សង្គម

ផ្ញើ​ជូន​អ្នក​ខ្ជិល អ្នក​សន្សំសំចៃ​ជ្រុល! អាហារ​ពេល​ព្រឹក ៤ ដូច​កំពុង​សន្សំ​រោគ​ក្នុង​រាងកាយ

អាហារ​ពេល​ព្រឹក​គឺ​ជា​របប​អាហារ​ដ៏​សំខាន់ វា​ដើរ​តួ​កំណត់​ថាមពល​រាងកាយ​យើង​ពេញ​មួយ​ថ្ងៃ។ ទោះ​ជា​រវល់​មមាញឹក​យ៉ាង​ណា ក៏​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នូវ​ប្រភេទ​អាហារ​ទាំង ៤ ខាង​ក្រោម៖ ៤) អាហារ​ពេល​ព្រឹក​នៅ​តាម​ផ្លូវ បើ​សម្រាប់​មនុស្ស​ធំ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ទេ ព្រោះ​រាងកាយ​មាន​ភាព​សុាំ​ខ្លះ តែ​សម្រាប់​កុមាររ​ដែល​ស្ថិត​នៅ​ដំណាក់កាល​អភិវឌ្ឍ គឺ​ងាយ​នឹង​រង​ការ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ សម្រាប់​ការ​ទទួល​ទាន​អាហារ​តាម​ដង​ផ្លូវ​ជា​ប្រចាំ។ ភាគ​ច្រើន​នៃ​អាហារ​តាម​ដង​ផ្លូវ គឺ​គេ​តម្រូវ​សម្រាប់​អ្នក​ចង់​បាន​របស់​ទទួល​ទាន​ងាយៗ រហ័ស តែ​បើ​និយាយ​ពី​គុណភាព​អនាម័យ​គឺ​មិន​អាច​ធានា​បាន​ឡើយ។ ឧទាហរណ៍​ដូច​ប្រភេទ​នំ​ដូណាត់ អាហារ​ចៀន ទឹក​សណ្តែក​មួយ​ចំនួន​ គឺ​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ​នៅ​ពេល​ព្រឹក។ ប្រសិន​ទទួល​ទាន​ក៏​គួរ​ជ្រើសរើស​ទីតាំង​មួយ ដែល​ច្បាស់លាស់​ថា​មាន​អនាម័យ។ ៣) អាហារ​ដែល​សល់​ពី​ថ្ងៃ​ម្សិលមិញ អ្នក​ខ្លះ​នៅ​ព្រឹក​ថ្ងៃ​ថ្មី ខ្ជិល​ងើប​ចម្អិន​អាហារ ក៏​ពួក​គេ​ទៅ​យក​អាហារ​ដែល​សល់​ពី​យប់​មក​ចម្អិន ហើយ​ទទួល​ទាន​ម្តង​ទៀត​នៅ​ពេល​ព្រឹក។ យ៉ាង​ណា​របស់​ដែល​ទុក​ក្នុង​ទូ​ទឹកកក ឬ​របស់​ដែល​កម្តៅ​ច្រើន​លើក​ច្រើន​ពេក វា​ងាយ​នឹង​បង្ក​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ…

បន្លែ​ម្យ៉ាង ជនជាតិ​ជប៉ុន​ចូលចិត្ត​ទទួល​ទាន ​ព្រោះ​អាច​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក
សង្គម

បន្លែ​ម្យ៉ាង ជនជាតិ​ជប៉ុន​ចូលចិត្ត​ទទួល​ទាន ​ព្រោះ​អាច​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក

ប្រភេទ​បន្លែ​ខាង​ក្រោម​នេះ ពិត​ជា​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ជប៉ុន មិន​ថា​តែ​ការ​កែច្នៃ​ឬ​ការ​ទទួល​ទាន​ផ្ទាល់ គឺ​ពាំនាំ​នូវ​ប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់។ នោះ​គឺ​ទំពាំង​ស្រស់ ហើយ​ខាង​ក្រោម​យើង​នឹង​រៀបរាប់​ពី​ប្រយោជន៍​របស់​វា៖ ៥) ជួយ​ស្រ្តី​ស្រក​ទម្ងន់ ទំពាំង​ឫស្សី ឬ ទំពាំង​ស្រស់ ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ច្រើន និង​កាឡូរី​ទាប សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់។ ការ​ទទួល​ទាន​វា ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​ថែម​ទៀត​ផង។ ៤) ការពារ​ជំងឺ​បេះដូង កាត់​បន្ថយ​សម្ពាធ​ឈាម ការ​ទទួល​ទាន​ប្រភេទ​ទំពាំង​ឫស្សី​ស្រស់​នៅ​ពេល​ព្រឹក អាច​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ប៉ូតាស្យូម​ប្រហែល ១៨ ភាគរយ វា​ដើរ​តួ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​បេះដូង ហើយ​លើស​ពី​នេះ បរិមាណ​សរសៃ​នៅ​ក្នុង​ពន្លក​បន្លែ​នោះ ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​បញ្ចុះ​កូឡេស្តេរ៉ុល​បាន​យ៉ាង​ល្អ​ផង​ដែរ។ ៣) ប្រឆាំង​ជំងឺ​មហារីក វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្សាប​រ៉ាឌីកាល​សេរី…

មិន​ជឿ​សាក​មើល​បាន! បោះ​ខ្ទឹម​ស​មួយ​កំពឹស​ចូល​បង្គន់ ​ព្រឹក​ឡើង​នឹង​ឃើញ​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល
សង្គម

មិន​ជឿ​សាក​មើល​បាន! បោះ​ខ្ទឹម​ស​មួយ​កំពឹស​ចូល​បង្គន់ ​ព្រឹក​ឡើង​នឹង​ឃើញ​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល

អាច​សាកល្បង​បាន ​ត្រឹម​តែ​ការ​ទម្លាក់​ខ្ទឹម​ស ចូល​ទៅ​ក្នុង​បង្គន់​នៅ​ពេល​យប់ នោះ​អ្នក​នឹង​ឃើញ​រឿង​ភ្ញាក់ផ្អើល​នៅ​ព្រឹក​បន្ទាប់។ ការ​បោះ​ខ្ទឹម​ស​ចូល​ទៅ​បង្គន់៖ ជា​ធម្មតា​អ្នក​តែងតែ​ប្រើប្រាស់​ទឹក​សាប៊ូ ឬ​សារធាតុ​គីមី​មួយ​ចំនួន ដើម្បី​សម្អាត និង​សម្លាប់​មេរោគ​ក្នុង​បង្គន់ តែ​យ៉ាង​ណា​ជំនួស​មក​ការ​ប្រើប្រាស់​ខ្ទឹម​ស ១ កំពឹស វា​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នោះ​បាន​ដូច​គ្នា។ ក៏​ដោយសារ​តែ​ខ្ទឹម​ស មាន​ផ្ទុក​សារធាតុ Allicin ជា​ក្លិន​ក្រអូប និង​ជា​អង់ទីប៊ីយ៉ូទីក​ធម្មជាតិ។ វា​មិន​ត្រឹម​តែ​អាច​កម្ចាត់​បាក់តេរី​ កម្ចាត់​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​អាច​ទាំង​សម្លាប់​ផ្សិត​ដែល​ជាប់​នៅ​ចាន​បង្គន់​ថែម​ទៀត​ផង​ដែរ។ ដូច្នេះ​ការ​បោះ​ខ្ទឹម​ស ចូល​ចាន​បង្គន់​មុន​ពេល​ចូល​គេង រួច​ទុក​ចោល​មួយ​យប់ គឺ​ជា​វិធីសាស្ត្រ​ដែល​អ្នក​គួរ​តែ​អនុវត្ត។ ​វិធី​នោះ​គឺ​ងាយ​ទេ ​ត្រឹម​តែ​បក​សំបក​ខ្ទឹម​ស មួយ​កំពឹស រួច​បោះ​វា​ចោល​ក្នុង​បង្គន់ មិន​បាច់​ចុច​ទឹក​ទេ។ ចូរ​អនុវត្ត​បែប​នេះ ២-៣…

ចែករំលែក​ផង! ផ្នែក ២ លើ​ដង​ខ្លួន ពេល​ងូត​ទឹក​កុំ​ភ្លេច​សម្អាត បើ​ចង់​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល
សង្គម

ចែករំលែក​ផង! ផ្នែក ២ លើ​ដង​ខ្លួន ពេល​ងូត​ទឹក​កុំ​ភ្លេច​សម្អាត បើ​ចង់​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល

បើ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មាន​ផ្នែក ២ លើ​រាងកាយ​ស្រ្តី រៀងរាល់​ពេល​ងូត​ទឹក ប្រសិន​អ្នក​យក​ចិត្ត​ទុក​ដាក់​សម្អាត​ និង​ម៉ាស្សា​វា​ថ្នមៗ នោះ​នឹង​អាច​ជួយ​ឲ្យ​ចរន្ត​ដំណើរការ​ល្អ ពោល​ជា​ការ​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សុខភាព៖ ១) ក្បាល​ពោះ ផ្នែក​ក្បាល​ពោះ ប្រហែល​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ពេក​នោះ​ទេ ពេល​ងូត​ទឹក។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​រំលង​ចំណុច​ល្អ​មួយ​ហើយ ព្រោះ​វា​ចាំ​បាច់​ណាស់​ដែល​អ្នក​គួរ​សម្អាត ដោយ​វា​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ក៏​ដូច​ជា​ជួយ​ឲ្យ​ឈាម​រត់​ជុំវិញ​តំបន់​ក្រពះ មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ការ​លាង​សម្អាត ម៉ាស្សា​ថ្នមៗ​ប៉ុន្មាន​វិនាទី ក៏​វា​កាន់​តែ​ល្អ​សម្រាប់​ស្រ្តី​ដែល​ត្រៀម​មក​រដូវ ព្រោះ​វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​មួយ​ផ្នែក​ធំ និង​ការពារ​ហានិភ័យ​នៃ​ជំងឺ​រោគ​ស្រ្តី​បាន​ថែម​ទៀត​ផង។ ២) ម្រាម​ជើង ពេល​ងូត​ទឹក​ផ្កា​ឈូក មនុស្ស​ជា​ច្រើន​មើល​រំលង​នៅ​ការ​សម្អាត​ត្រង់​ផ្នែក​ម្រាម​ជើង​នេះ​ឯង។ តាម​ពិត​វា​ជា​ចំណុច​រសើប​ជួយ​ឲ្យ​ឈាម​រត់​ស្រួល ដែល​មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង។ វា​ល្អ​ទាំង​អាច​កម្ចាត់​បាក់តេរី…

កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល
សង្គម

កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល

ត្រីជាអាហារដែលមិនអាចខ្វះបាន ទាំងរសជាតិឆ្ងាញ់ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ស័ក្តិសមសម្រាប់មនុស្សជាច្រើន។ ការទទួលទានត្រីជាប្រចាំ ធ្វើអោយប្រសើរឡើងនូវការចងចាំ និងផ្តល់សារធាតុចិញ្ចឹមរាប់រយក្នុងរាងកាយ។ លើសពីនេះខ្លាញ់ត្រីផ្តល់នូវអូមេហ្គា ៣ ជួយពង្រឹងខួរក្បាល និងការពារការបង្កើតកូឡេស្តេរ៉ុលអាក្រក់។ ខាង​ក្រោម​នេះ​ជា​ផ្នែកនីមួយៗ​នៃ​ត្រី​ដែល​មិន​គួរ​បរិភោគដាច់ខាតព្រោះអាចបណ្ដាលឲ្យឈឺបាន៖ ១. ក្បាលត្រី មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ក្បាល​ត្រី ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ជាង​សាច់ ប៉ុន្តែជាអកុសល ផ្នែកនេះត្រូវបានព្រមានដោយអ្នកជំនាញថា វាមានផ្ទុកជាតិពុល និងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ជាច្រើន។ ការសិក្សាជាច្រើនបង្ហាញថា ត្រីកាន់តែធំ កាន់តែរស់បានយូរ កំហាប់លោហៈធ្ងន់នៅក្នុងក្បាលកាន់តែខ្ពស់ ពិសេសសម្បូរដោយបារតជាងផ្នែកផ្សេងៗទៀត។ លើសពីនេះ ត្រីដែលរស់នៅក្នុងទឹកកខ្វក់ ក្បាលងាយនឹងជាតិពុល ការញ៉ាំច្រើនពេកជាតិពុលនឹងកកកុញក្នុងខ្លួន បង្កជាជំងឺគ្រប់ពេលវេលា។ ២. ទឹកប្រមាត់ត្រី…

បន្លែ ៤ ប្រភេទ ទោះមានតម្លៃថោកប៉ុណ្ណា ហាមទទួលទានដាច់ខាត ពិសេសអ្នកកំពុងសម្រកទម្ងន់!
សង្គម

បន្លែ ៤ ប្រភេទ ទោះមានតម្លៃថោកប៉ុណ្ណា ហាមទទួលទានដាច់ខាត ពិសេសអ្នកកំពុងសម្រកទម្ងន់!

បន្លែជាជម្រើសល្អបំផុតសម្រាប់មនុស្សទូទៅ ពិសេសខណៈពេលដែលពួកគេចង់សម្រកទម្ងន់ ប៉ុន្តែចំពោះបន្លែ ៤ ប្រភេទ គួរតែចៀសវាងឲ្យបានឆាប់ ព្រោះកាលណាអ្នកកាន់តែញ៉ាំកាន់តែធាត់ខ្លាំង។ ១.ល្ពៅ ល្ពៅជាបន្លែពោរពេញដោយម្សៅដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកចង់ឡើងទម្ងន់ ហើយក៏មិនស័ក្តិសមសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់នោះដែរ។ ម្សៅល្ពៅត្រូវបានបំប្លែងទៅជាគ្លុយកូស ធ្វើឲ្យយើងឡើងទម្ងន់យ៉ាងឆាប់រហ័ស។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ធាត់​លើស​ទម្ងន់​ចង់​ស្រក គួរ​ចៀសវាង​បន្លែប្រភេទនេះ​។ ២.ដំឡូង ដំឡូងជាប្រភេទបន្លែដែលងាយស្រួលរក តម្លៃថោក និងមានរសជាតិឆ្ងាញ់ ពិសេសអាចធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងលឿន ព្រោះវាជាប្រភពនៃកាបូអ៊ីដ្រាតម្សៅ។ កាបូអ៊ីដ្រាតជួយរក្សាទុកជាតិខ្លាញ់ដែលមិនអាចដុតក្នុងខ្លួនបាន ដូចជាជាតិខ្លាញ់លើស។ ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់ អ្នកគួរតែកំណត់ការទទួលទានដំឡូង ដែលមិនផ្តល់អត្ថប្រយោជន៍ដល់ទម្ងន់ និងសុខភាព។ ៣.ពោតលីង ពោត​ជា​បន្លែ​ដែល​គេ​ស្គាល់​ថា ​មាន​ជាតិ​ម្សៅ ហើយម្សៅពោត ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំទូទៅនៅក្នុងផ្ទះបាយ។…

ប្រុងប្រយ័ត្ន ទង្វើទាំង ៤ នេះ ព្រោះមានសមត្ថភាព​ខ្ពស់ អាចបំផ្លាញឆ្អឹងយ៉ាងស្ងៀមស្ងាត់
សង្គម

ប្រុងប្រយ័ត្ន ទង្វើទាំង ៤ នេះ ព្រោះមានសមត្ថភាព​ខ្ពស់ អាចបំផ្លាញឆ្អឹងយ៉ាងស្ងៀមស្ងាត់

ប្រសិនបើអ្នកមានទម្លាប់មិនល្អដូចខាងក្រោមនេះ គួរតែបោះបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្លាក់របស់អ្នកឱ្យមានសុខភាពល្អជារៀងរហូត៖ អង្គុយយូរ  ទម្លាប់​អង្គុយ​យូរ​ដោយ​មិន​ធ្វើ​ចលនា​នឹង​កាត់​បន្ថយ​ចរាចរ​ឈាម​ទៅ​ត្រគាក ជើង ជាពិសេស​នៅក្នុង​ទីតាំង​អង្គុយ​ផ្ងារ សរសៃប្រសាទ​ត្រូវ​បាន​បង្ហាប់ ដែល​បណ្តាល​ឱ្យ​មានការ​រឹង​នៅ​សន្លាក់​ជង្គង់ និង​ស្ពឹក​ជើង​។ ទន្ទឹមនឹងនេះ ការធ្វើការជាមួយកុំព្យូទ័រឥតឈប់ឈរ ធ្វើឱ្យសន្លាក់ដៃ ម្រាមដៃ សរសៃចង សាច់ដុំអស់កម្លាំង ដោយសារប្រតិបត្តិការជាបន្តបន្ទាប់។ ពាក់ស្បែកជើងកែងខ្ពស់ៗ ការពាក់ស្បែកជើងកែងខ្ពស់ធ្វើឱ្យសាច់ដុំចង្កេះ សាច់ដុំកំភួនជើង និងសរសៃពួរកែងជើងត្រូវលាតសន្ធឹងខ្លាំង ដូច្នេះវាងាយនឹងឈឺខ្នង ឈឺកំភួនជើង និងអស់កម្លាំងជង្គង់។ ប្រសិនបើសាច់ដុំហត់នឿយច្រើនម៉ោង ពួកគេនឹងមិនអាចរក្សារចនាសម្ព័ន្ធឆ្អឹងខ្នង សន្លាក់ជង្គង់ និងកជើង ដែលអាចបណ្តាលឱ្យដួលបានយ៉ាងងាយ។ ជក់បារី ប្រើសារធាតុរំញោច មានមនុស្សតិចណាស់ដែលដឹងថា…

អាហារ ៥ ប្រភេទ ហាមដាច់ខាតញាំជាមួយទឹកដោះគោ ដោយសារអាចបង្កឲ្យរាគនិងគ្រួស​ក្នុង​តម្រងនោម​
សង្គម

អាហារ ៥ ប្រភេទ ហាមដាច់ខាតញាំជាមួយទឹកដោះគោ ដោយសារអាចបង្កឲ្យរាគនិងគ្រួស​ក្នុង​តម្រងនោម​

អាហារូបត្ថម្ភក្នុងទឹកដោះគោមានខ្ពស់ណាស់ ហើយមនុស្សជាច្រើនតែងតែមានទម្លាប់ទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាក៏ត្រូវឈ្វេងយល់ឲ្យបានច្បាស់ ប្រសិនបើអ្នកផឹកទឹកដោះគោខុសវិធីក៏អាចនាំឱ្យកើតជំងឺគ្រោះថ្នាក់ជាច្រើនសម្រាប់រាងកាយ ជាពិសេសនៅពេលដែលយើងផ្សំទឹកដោះគោជាមួយនឹងអាហារខាងក្រោមនេះ។ សូកូឡា មនុស្សជាច្រើនគិតថា ទឹកដោះគោសម្បូរប្រូតេអ៊ីន សូកូឡាសម្បូរថាមពល ដូច្នេះការទទួលទានវាក្នុងពេលតែមួយនឹងល្អសម្រាប់រាងកាយ។ ប៉ុន្តែ ខណៈពេលដែលអ្នកលាយទឹកដោះគោរាវ-សូកូឡា នឹងធ្វើឱ្យជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ និងអាស៊ីត oxalic មានប្រតិកម្មគ្នាទៅវិញទៅមក បង្កើតជាសមាសធាតុកាល់ស្យូម oxalate ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ការប្រើប្រាស់រយៈពេលយូរ បណ្តាលឱ្យកង្វះជាតិកាល់ស្យូម, រាគ, ការលូតលាស់យឺត, សក់ស្ងួត, ងាយប្រេះស្រាំ និងបង្កើនអត្រានៃក្រួសក្នុងតម្រងនោម។ ស៊ុត អ្នកជំនាញបានចង្អុលបង្ហាញថា កុមារជាង ៩% ផឹកតែទឹកដោះគោ…

ទម្លាប់​អាក្រក់ ៤ ​យ៉ាង​ ដែល​គ្រប់គ្នាមិនអើពើ តែងធ្វើ​ឱ្យ​ក្រពះ​មានជំងឺធ្ងន់ធ្ងរ ពិបាកព្យាបាល
សង្គម

ទម្លាប់​អាក្រក់ ៤ ​យ៉ាង​ ដែល​គ្រប់គ្នាមិនអើពើ តែងធ្វើ​ឱ្យ​ក្រពះ​មានជំងឺធ្ងន់ធ្ងរ ពិបាកព្យាបាល

ក្រពះគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយមនុស្សម្នាក់ ហើយវាមានតួនាទីចាំបាច់ក្នុងការរំលាយអាហាររបស់ ប៉ុន្តែអ្នកក៏ត្រូវដឹងថា វាងាយរងគ្រោះខ្លាំងណាស់ ប្រសិនបើអ្នកមិនបានថែទាំឱ្យបានត្រឹមត្រូវ។ ផឹកទឹកច្រើនពេក ជាធម្មតារាងកាយរបស់យើងត្រូវការបរិមាណទឹកជាក់លាក់ ប៉ុន្តែក៏មិនមែនមានន័យថា ផឹកទឹកឱ្យបានច្រើនតាមតែអាចធ្វើទៅបាននោះទេ។ ជាពិសេសបន្ទាប់ពីញាំអាហារឆ្អែត ប្រសិនបើអ្នកផឹកទឹកច្រើនពេក នឹងបង្កើនសម្ពាធក្រពះពោះវៀន និងធ្វើឱ្យក្រពះពិបាករំលាយអាហារ។ ញ៉ាំលឿនពេក នៅពេលអ្នកញ៉ាំលឿនពេក អាហារនឹងមិនត្រូវបានទំពារឲ្យហ្មត់ចត់ ដូច្នេះរាងកាយនឹងស្រូបយកអាហារយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឲ្យអាហារកកកុញក្នុងក្រពះច្រើន។ សកម្មភាពនេះអាច​ដាក់​សម្ពាធ​លើ​ជញ្ជាំង​ក្រពះ ធ្វើ​ឱ្យ​ជញ្ជាំង​ក្រពះ​កន្ត្រាក់​ជា​បន្តបន្ទាប់ផងដែរ។ លើសពីនេះ ការញ៉ាំលឿនពេកក៏បង្កគ្រោះថ្នាក់ដល់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយ ដែលយូរៗទៅអាចបង្កើនហានិភ័យនៃជំងឺដូចជា ការចាល់អាស៊ីត ដំបៅក្រពះ និងសូម្បីតែមហារីកក្រពះ។ ដូច្នោះ អ្នកគួរតែទំពារប្រហែល ២០ ដងមុនពេលលេបដើម្បីឱ្យអាហារត្រូវបានកំទេច បន្ថយសម្ពាធលើជញ្ជាំងក្រពះ…

កត់​ទុក​ផង! បន្លែ ៣ ត្រូវ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​លាង​ជាតិ​ពុល​ក្នុង​ថ្លើម​បាន​ល្អ​ណាស់
សង្គម

កត់​ទុក​ផង! បន្លែ ៣ ត្រូវ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​លាង​ជាតិ​ពុល​ក្នុង​ថ្លើម​បាន​ល្អ​ណាស់

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បន្សាប​ជាតិ​ពុល ហើយ​បើ​ថ្លើម​មាន​សុខភាព​ល្អ នោះ​សរីរាង្គ​ដទៃ​ទៀត ក៏​ដំណើរការ​ល្អ​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​តួ​នាទី​របស់​ថ្លើម​ចុះ​ខ្សោយ បណ្តុំ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យូរ​ទៅ​អ្នក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ជា​បន្តបន្ទាប់។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​បន្លែ ៣ ប្រភេទ ដែល​ល្អ​បំផុត​សម្រាប់​ការ​លើក​កម្ពស់ និង​ជួយ​ឲ្យ​ថ្លើម​លាង​ជាតិ​ពុល​ពី​រាងកាយ​បាន​ស្អាត​ល្អ៖ ៣) ស្ពៃ​ខ្មៅ ជា​បន្លែ​ដ៏​ពេញ​និយម មាន​តម្លៃ​ថោក ងាយ​ស្រួល​រក​នៅ​លើ​ទីផ្សារ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូច​ជា​វីតាមីន C, K, និង​សារធាតុ​រ៉ែ។ ការ​ទទួល​ទាន​វា​ជា​ប្រចាំ អាច​ជួយ​បង្កើន​ចរាចរ​ឧស្ម័ន​ក្នុង​ថ្លើម ដើម្បី​កាត់​បន្ថយ​ដំណើរការ​គាំង​នៃ​ថ្លើម ហើយ​ក៏​អាច​កម្ចាត់​កូឡេស្តេរ៉ុល​លើស​ចេញ​ពី​រាងកាយ​ថែម​ទៀត​ផង។ ២) ត្រកួន វា​មាន​កាឡូរី​តិច​ណាស់…

បុរស​វ័យ ២៨ ឆ្នាំ ស្លាប់​ទាំង​វ័យ​ក្មេង ដោយសារ​បណ្ដោយ​ខ្លួន​ជាមួយ​អាហារ ២ នេះ​ពេក
សង្គម

បុរស​វ័យ ២៨ ឆ្នាំ ស្លាប់​ទាំង​វ័យ​ក្មេង ដោយសារ​បណ្ដោយ​ខ្លួន​ជាមួយ​អាហារ ២ នេះ​ពេក

តាម​សារព័ត៌មាន​ក្រៅ​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា បុរស​មាន​វ័យ ២៨ ឆ្នាំ ឈ្មោះ Wang Fan ​មក​ពី​ខេត្ត Hebei ប្រទេស​ចិន បាន​មក​បម្រើ​ការ​ជា​អ្នក​សរសេរ​កម្មវិធី (Programmer) នៅ​ទីក្រុង​ប៉េកាំង ហើយ​ដោយ​សារ​មមាញឹក​នឹង​ការងារ​ខ្លាំង​ពេក គេ​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​របប​អាហារ​នោះ​ទេ។ ទាំង​មិន​ទាន់​ចូល​អាយុ ៣០ ផង បុរស​ខាង​លើ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ហើយ​ក្រោយ​ធ្វើ​ការ​ស្រាវជ្រាវ ក៏​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​គេ​ទទួល​ទាន​ជា​ប្រចាំ ទាំង​ ២ ខាង​ក្រោម៖ ២) ប្រភេទ​អាហារ​ជ្រក់ ដោយសារ​តែ​រវល់​នឹង​ការងារ​ខ្លាំង ដូច្នេះ​គាត់​មិន​សូវ​មាន​ពេល​ធ្វើ​ម្ហូប​ទទួល​ទាន​ត្រឹមត្រូវ​ដូច​គេ​នោះ​ទេ ដូច្នេះ​ក៏​ចាប់​យក​អាហារ​ស្រួលៗ គឺ​ប្រភេទ​អាហារ​ត្រាំ ឬ​ជ្រក់​ទុក…

មិន​បាច់​សាក​ក៏​ដឹង មើល​តែ ៤ ចំណុច​ អាច​ដឹង​ហើយ​ថា​បុរស​នោះ​ខ្លាំង​រឿង​លើ​គ្រែ​ឬ​អត់?
សង្គម

មិន​បាច់​សាក​ក៏​ដឹង មើល​តែ ៤ ចំណុច​ អាច​ដឹង​ហើយ​ថា​បុរស​នោះ​ខ្លាំង​រឿង​លើ​គ្រែ​ឬ​អត់?

តើ​ធ្វើ​បែប​ណា អាច​សម្គាល់​ថា ម្នាក់​នោះ​ជា​បុរស​ដែល​មាន​ភាព​រឹងមាំ ឬ​ខ្សោយ សម្រាប់​រឿង​លើ​គ្រែ? ពេល​ខ្លះ​មនុស្ស​មិន​សំខាន់​លើ​អាយុ​នោះ​ទេ ហើយ​បើ​សួរ​ថា បើ​មិន​មើល​តាម​អាយុ គួរ​មើល​តាម​ចំណុច​ណា តុះ​ទៅ​តាមដាន​ ៤ ចំណុច​ជាមួយ Knongsrok ដូច​ខាង​ក្រោម៖ ៤) ពុកចង្កា បុរស​ដែល​មាន​ពុកចង្កា​ដុះ​ច្រើន ឬ​ដុះ​លឿន អាច​បង្ហាញ​ថា ពួក​គេ​មាន​កម្រិត​ខ្ពស់​នៃ​អ័រម៉ូន​ភេទ ពោល​ការ​រួមភេទ​របស់​ពួក​គេ គឺ​រាប់​បាន​ថា​នឹង​ឈាន​ដល់​ចំណុច​លេចធ្លោ។ ៣) ត្រចៀក តាម​ទស្សនៈ​វេជ្ជសាស្ត្រ​ចិន បុរស​ដែល​មាន​ត្រចៀក​ធំ ក្រាស់ អាច​សន្និដ្ឋាន​បាន​ថា ពួក​គេ​មាន​ក្រលៀន​ល្អ តម្រង​នោម​ល្អ។ ចំណុច​នេះ​ហើយ អាច​និយាយ​ថា…

៤ កន្លែងលើខ្លួនទា ទោះបីជាឃ្លានប៉ុណ្ណ ដាច់ខាតមិនគួរលូកទេ ព្រោះមានផ្ទុកជាតិពុលបង្កជំងឺធ្ងន់ធ្ងរ!
សង្គម

៤ កន្លែងលើខ្លួនទា ទោះបីជាឃ្លានប៉ុណ្ណ ដាច់ខាតមិនគួរលូកទេ ព្រោះមានផ្ទុកជាតិពុលបង្កជំងឺធ្ងន់ធ្ងរ!

ធម្មតាអ្នកទាំងអស់គ្នាប្រហែកលធ្លាប់ទទួលទានហើយសាច់ទា ដែលត្រូវបានគេចាតត់ទុកថា ជាមុខម្ហូបដ៏ពេញនិយមបំផុត ជាពិសេសសម្រាប់អ្នកដែលយកធ្វើរបស់ក្លែមស្រាជាដើម។ ទោះយ៉ាងណាក៏ដោយ នៅលើខ្លួនទាក៏មានសារធាតុពុលចំនួន ៤ ទីតាំងដែលគួរកំណត់ឬមិនគួរបរិភោគជាដាច់ខាត។ គូថទា ពិតណាស់ដែលថា គូថទាមានរសជាតិឆ្ងាញ់ណាស់ ត្រូវបានមនុស្សជាច្រើនចូលចិត្តទទួលទានបំផុត។ ប៉ុន្តែអ្នកត្រូវដឹងថា ថ្វីត្បិតតែឆ្ងាញ់ក៏ដោយ អ្នកមិនត្រូវបរិភោគទេ ព្រោះនេះជាកន្លែងដែលបាក់តេរីបង្កជំងឺជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គូថទាក៏ជាកន្លែងប្រមូលផ្តុំជាតិខ្លាញ់ និងកូលេស្តេរ៉ុលច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសចំពោះអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង ឬជំងឺលើសឈាម។ កទា ទាជា​មុខ​ម្ហូប​ដ៏​ពេញ​ចិត្ត​របស់​មនុស្ស​ជា​ច្រើន ជា​ពិសេស​បុរស​ដែល​ចូល​ចិត្ត​ធ្វើជាម្ហូបក្លែមជាមួយស្រា។ យ៉ាងណាវាហាក់ដូចជាគ្មានការបង្កគ្រោះថ្នាក់ទេ ដោយសារគ្រោះថ្នាក់ដែលអាចកើតមានបំផុតនៅក្នុងករបស់ទាគឺនៅលើស្បែកតែប៉ុណ្ណោះ (កន្លែងដែលមានជាលិកាកូនកណ្តុរច្រើន)។ គ្រឿងក្នុងទា ដូចដែលយើងដឹងស្រាប់ហើយថា គ្រឿងក្នុងសត្វគឺជាផ្នែកដែលគួរកំណត់ក្នុងការបរិភោគ ព្រោះនេះជាកន្លែងផ្ទុកសារធាតុពុលជាច្រើនចំពោះសត្វទាផងដែរ។…

ក្រោក​ពីគេងភ្លាមត្រូវធ្វើរឿង ៥ នេះ​ ដើម្បីជួយឲ្យ​មាន​សុខភាព​ល្អ អាយុ​វែង ជាពិសេស​រឿងទី ៣ នរណា​ក៏​អាច​ធ្វើ​បាន
សង្គម

ក្រោក​ពីគេងភ្លាមត្រូវធ្វើរឿង ៥ នេះ​ ដើម្បីជួយឲ្យ​មាន​សុខភាព​ល្អ អាយុ​វែង ជាពិសេស​រឿងទី ៣ នរណា​ក៏​អាច​ធ្វើ​បាន

ពេលព្រឹកគឺជាពេលវេលាដ៏សំខាន់ដើម្បីចាប់ផ្តើមថ្ងៃថ្មី អ្វីដែលអ្នកធ្វើនៅពេលនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នក។ អ្នកជំនាញ​ណែនាំ​ឲ្យ​ធ្វើ​រឿង​ទាំង ៥ នេះ ដើម្បី​រក្សា​សុខភាព​៖ ១.ភ្ញាក់ពីគេងយឺតៗ បន្ទាប់ពីភ្ញាក់ពីគេង រាងកាយត្រូវការដំណើរការផ្លាស់ប្តូរពីស្ថានភាពរារាំង ទៅជាសភាពនៃចលនា និងរំភើប។ ប្រសិនបើអ្នកក្រោកពីគេងភ្លាម ស្លៀកពាក់ និងងូតទឹក នោះរាងកាយមិនទាន់សម្របបានទេ ឈាមរត់យឺតណាស់ ហើយមិនត្រូវបានជញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលទេ បណ្ដាលឲ្យវិលមុខកើតឡើងភ្លាមៗ។ គ្រោះថ្នាក់នេះអាចកើតឡើងជាពិសេសចំពោះមនុស្សចាស់ រហូតអាចដាច់សរសៃឈាមបេះដូង និងខួរក្បាល។ ២.ផឹកទឹកក្តៅ ការ​ទទួល​ទាន​ទឹក​ឲ្យបាន​គ្រប់​គ្រាន់​​ល្អ​ណាស់​សម្រាប់​ដំណើរ​ការ​របស់​រាង​កាយ។ នៅពេលដែលអ្នកក្រោកពីដំណេកពេលព្រឹកព្រលឹម ក្រពះមិនមានអ្វីទេ ដូច្នេះអ្នកគួរផឹកទឹកក្តៅនៅពេលនេះ ព្រោះអាចជួយសម្រួលដល់ដំណើរការឆ្លងកាត់ពោះវៀន។ ចូរចងចាំថា មិនត្រូវពិសាភេសជ្ជៈដែលមានជាតិស្ករច្រើន ដោយសារមិនល្អសម្រាប់សុខភាព ហើយក៏ធ្វើឱ្យឡើងទម្ងន់ផងដែរ ជាពិសេសបង្កើនល្បឿនដំណើរការអុកស៊ីតកម្ម…

ទីតាំង ២ នេះ ពេលងូតទឹកស្ត្រី​គួរ​សម្អាត​ឱ្យ​បានហ្មត់ចត់ ជួយបំបាត់ការឈឺចាប់និងការពារមិនឲ្យកើត​រោគ​ស្ត្រី
សង្គម

ទីតាំង ២ នេះ ពេលងូតទឹកស្ត្រី​គួរ​សម្អាត​ឱ្យ​បានហ្មត់ចត់ ជួយបំបាត់ការឈឺចាប់និងការពារមិនឲ្យកើត​រោគ​ស្ត្រី

ការងូតទឹកជាសកម្មភាពដែលមនុស្សគ្រប់គ្នាធ្វើជារៀងរាល់ថ្ងៃ។ ប៉ុន្តែក៏មិនគួរគិតថា ការងូត​ទឹក​គ្រាន់​តែ​សម្អាត​ភាព​កខ្វក់ ញើសចេញពីរាងកាយប៉ុណ្ណោះទេ ការ​ងូត​ទឹក​ក៏មានសមត្ថភា​ជួយ​ឱ្យ​អ្នក​មាន​សុខភាព​ល្អ អារម្មណ៍ស្រស់ស្រាយផងដែរ​។ ជាពិសេសសម្រាប់នារីៗ ពេលងូតទឹកគួរយកចិត្តទុកដាក់ ២ ចំណុចខាងក្រោម ដែលជាកន្លែងជួយជំរុញចលនាឈាមរត់ ការពារការឈឺចាប់ពេលមករដូវ និងជួយឱ្យរាងកាយមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺរោគស្ត្រី។ ពោះ ក្បាលពោះ​ប្រហែល​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ឡើយ​ពេល​ងូត​ទឹក​ ប៉ុន្តែប្រសិនបើអ្នកសម្អាតតំបន់នេះដោយប្រុងប្រយ័ត្ន អាចជំរុញការរំលាយអាហារនៅក្នុងពោះ និងជួយឱ្យឈាមរត់ក្នុងតំបន់ក្រពះកាន់តែប្រសើរឡើង ហើយក៏​មាន​ឥទ្ធិពល​លើ​ការ​ឈឺចាប់​ពេល​មក​រដូវ​ដែល​មនុស្ស​ស្រី​ប្រឈម​មុខ​ជា​រៀងរាល់​ខែផងដែរ។ មិនត្រឹមតែមានការសម្អាតតំបន់ពោះឱ្យបានហ្មត់ចត់ កន្លែងនេះក៏នឹងត្រូវបានម៉ាស្សាផងដែរ ទើបមានប្រសិទ្ធភាពធ្វើឱ្យស្បូនមានភាពកក់ក្តៅ កាត់បន្ថយរោគសញ្ញានៃការឈឺចុកចាប់ពេលមករដូវ និងការពារហានិភ័យនៃជំងឺរោគស្ត្រី។ ម្រាមជើង នេះជាកន្លែងមួយដែលអ្នកទាំងអស់គ្នាតែងនាំគ្នាមើលរំលងអំឡុងពេលងូតទឺក។ ប្រសិនបើអ្នកសម្អាតតំបន់ម្រាមជើងឱ្យបានហ្មត់ចត់ ប្រៀបដូចអ្នកបានសម្អាតបាក់តេរីនៅលើជើងយ៉ាងល្អ និងមានប្រសិទ្ធភាពជំរុញចរាចរឈាមក្នុងរាងកាយខាងក្រោម។ ការងូតទឹកមិនត្រឹមតែជាទម្លាប់ក្នុងការលាងជម្រះភាពកខ្វក់ចេញពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយើងឱ្យជៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ។…

មិនត្រឹមតែទឹកដោះគោ ដើម្បីឲ្យរាងកាយមានកាល់ស្យូម​ច្រើន អ្នកគួរតែទទួលអាហារ​ ៣​ ប្រភេទ​នេះ
សង្គម

មិនត្រឹមតែទឹកដោះគោ ដើម្បីឲ្យរាងកាយមានកាល់ស្យូម​ច្រើន អ្នកគួរតែទទួលអាហារ​ ៣​ ប្រភេទ​នេះ

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បង្ហាញថា មាតិកាកាល់ស្យូមនៅក្នុងទឹកដោះគោមានត្រឹមតែប្រហែល ១២០mg/១០០g ប៉ុណ្ណោះ។ ដូច្នេះហើយ នេះមិនមែនជាអាហារដែលមានជាតិកាល់ស្យូមច្រើនបំផុតនោះទេ ដូច្នោះ ដើម្បីកាល់ស្យូមក្រៅពីទឹកដោះគោ អ្នកគួរតែញ៉ាំអាហារដែលត្រូវបានគេស្គាល់ថាជា “ស្តេចនៃកាល់ស្យូម”។ ប្រេងល្ង នេះគឺជាអាហារកំពូលក្នុងចំណោមធញ្ញជាតិ ព្រោះ​មាន​ឥទ្ធិពល​ពង្រឹង​សរីរាង្គ​ទាំង​ប្រាំ អភិវឌ្ឍ​សាច់ដុំ និង​ពង្រឹង​ខួរក្បាល។ការកែច្នៃគ្រាប់ល្ងទាំងមូលទៅជាប៊ឺល្ងនឹងជួយរំលាយអាហារបានល្អ ហើយសារធាតុចិញ្ចឹមទាំងអស់នៅក្នុងនឹងត្រូវបាន “បញ្ចេញ” យ៉ាងហ្មត់ចត់។ ល្ងមិនត្រឹមតែបង្កើនរសជាតិនៃម្ហូបប៉ុណ្ណោះទេ ប្រេងល្ងក៏ជួយបង្កើនតម្លៃអាហារូបត្ថម្ភនៃម្ហូបផងដែរ ហើយអាហារនេះគឺសមរម្យជាពិសេសសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់។ ឈីស ឈីសគឺជាប្រភេទទឹកដោះគោដែលមានជាតិ fermented , ឈីស ១ គីឡូក្រាមជាធម្មតាត្រូវការទឹកដោះគោ ១០ គីឡូក្រាមដើម្បីប្រមូលផ្តុំ…

ចង់​ស្រក​លឿន អាច​មក​សាក​បាន! នេះ​តិចនិក​ទទួល​ទាន​ដំឡូង​ជ្វា ២ អាទិត្យ ស្រក​ ២ គីឡូ
សង្គម

ចង់​ស្រក​លឿន អាច​មក​សាក​បាន! នេះ​តិចនិក​ទទួល​ទាន​ដំឡូង​ជ្វា ២ អាទិត្យ ស្រក​ ២ គីឡូ

ដំឡូង​ជ្វា​ជា​របស់​ដែល​មាន​កាឡូរី​ទាប ហើយ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ដោយឡែក​ប្រសិន​អ្នក​ដឹង​ពី​របៀប​ទទួល​ទាន​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ថែម​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង។ អត្ថប្រយោជន៍​នៃ​ដំឡូង​ជ្វា​ចំពោះ​សុខភាព: វា​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ជួយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ជួយ​ការពារ​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​ធាត់ ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់។ បើ​ធៀប​នឹង​អាហារ​ដទៃ​ទៀត​គឺ​ខុស​កាឡូរី​គ្នា​ច្រើន សម្រាប់​ដំឡូង​ជ្វា​មាន​កាឡូរី​ទាប ដោយ​ដំឡូង​ជ្វា ១០០ ក្រាម មាន​តែ ៨៥ កាឡូរី​ប៉ុណ្ណោះ។ ជាង​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន A,B, C ជាតិ​ដែក ប៉ូតាស្យំ ដែល​ល្អ​ចំពោះ​សុខភាព​ស្បែក ហើយ​វា​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​ការ​របស់​ពោះវៀន ឲ្យ​បញ្ចេញ​កាក​សំណល់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ល្អ​ថែម​ទៀត​ផង។ តើ​ទទួល​ទាន​បែប​ណា​ដើម្បី​សម្រក​ទម្ងន់​បាន​រហ័ស? តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​អាហារូបត្ថម្ភ​របស់​ជប៉ុន​លោក Maaki Ninomiya បាន​ចែករំលែក​មក​ថា ប្រសិន​អ្នក​ទទួល​ទាន​ដំឡូង​ជ្វា​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ប្រចាំ នោះ​អ្នក​អាច​ស្រក​ទម្ងន់…

ភាពមិនប្រក្រតី ៥ នៃបបូរមាត់ កំពុងប្រាប់ថា សុខភាពមានគ្រោះថ្នាក់ហើយ មនុស្សភាគច្រើនមិនសូវអើពើទេ!
សង្គម

ភាពមិនប្រក្រតី ៥ នៃបបូរមាត់ កំពុងប្រាប់ថា សុខភាពមានគ្រោះថ្នាក់ហើយ មនុស្សភាគច្រើនមិនសូវអើពើទេ!

រាល់ភាពមិនធម្មតានៃបបូរមាត់មានមូលហេតុ។ អ្នកមិនគួរយកវាទៅស្រាលទេ ព្រោះវាអាចជាសញ្ញានៃជំងឺគ្រោះថ្នាក់។ បបូរមាត់ខ្មៅ ស្នាមជ្រួញ ឬចំណុចក្រហម ប្រសិនបើបបូរមាត់របស់អ្នកខ្មៅជាងធម្មតា ជាមួយនឹងគែមបបូរមាត់ខ្មៅ នោះជាសញ្ញាបង្ហាញថា រាងកាយរបស់អ្នកកំពុងមានអតុល្យភាពអ័រម៉ូន។ ក្រៅពីនេះ ជារឿយៗបណ្ដាលមកពីភាពតានតឹង ការជក់បារីច្រើនពេក ហើយការផឹកស្រាក៏អាចបណ្តាលឱ្យមានស្នាមជ្រួញជាច្រើនលេចឡើងនៅតំបន់ព្រំដែន និងជុំវិញបបូរមាត់ផងដែរ ទូទៅបំផុតនៅផ្នែកលើនៃបបូរមាត់។ លើសពីនេះទៀត ប្រសិនបើមានចំណុចក្រហមជាច្រើន និងពងបែកតូចៗនៅជុំវិញគែមបបូរមាត់ នោះអ្នកកំពុងមានជំងឺរលាកស្បែកបបូរមាត់ ដើម្បីកែលម្អ សូមបញ្ឈប់ទម្លាប់នៃការលិតបបូរមាត់ឬកោសបបូរមាត់របស់អ្នក ហើយក្នុងពេលតែមួយត្រូវប្រើក្រែមផ្តល់សំណើមឱ្យបានទៀងទាត់។ បបូរមាត់លេចឡើង freckles ស្នាមអុចខ្មៅ និងកន្លែងពណ៌ត្នោតរាងមិនទៀងទាត់ (ដុំពក) លេចឡើងនៅលើបបូរមាត់ ដែលអាចមានរយៈពេលរាប់ឆ្នាំ បង្ហាញថាអ្នកមិនមានគ្រោះថ្នាក់ទេ។ ចំណុចពណ៌ត្នោតខ្មៅតូចៗដែលរាយប៉ាយអាចជាសញ្ញានៃជំងឺតំណពូជ…

រោគសញ្ញា ៤ លេចឡើងពេលគេង និងក្រោយពេលគេង ព្រមានថា សួតអ្នកកំពុងមានបញ្ហាធ្ងន់
សង្គម

រោគសញ្ញា ៤ លេចឡើងពេលគេង និងក្រោយពេលគេង ព្រមានថា សួតអ្នកកំពុងមានបញ្ហាធ្ងន់

ប្រសិនបើទទួលបានសញ្ញាចម្លែកៗទាំងអស់នេះ ត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីពិនិត្យសុខភាព និងព្យាបាលឲ្យបានទាន់ពេលវេលា៖ ១. ថប់ដង្ហើមពេលគេង នៅពេលអ្នកគេង ការស្រូបយកអុកស៊ីសែនចូលទៅក្នុងខ្លួននឹងតិចជាងទីតាំងផ្សេងទៀត។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សួត មានអាការៈតឹង​ទ្រូង មាន ដង្ហើម​ខ្លី នឹង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់ៗតែម្ដង​។ លើសពីនេះ អ្នកជំងឺក៏អាចមានរោគសញ្ញានៃការឈឺទ្រូង ដកដង្ហើមខ្លី និងងាយភ្ញាក់ក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។ ២. ក្អកខ្លាំងមុនពេលចូលគេង ប្រសិនបើអ្នកឧស្សាហ៍ក្អកខ្លាំង ក្អកជាបន្តបន្ទាប់នៅពេលយប់ តែមិនមានការឆ្លងមេរោគផ្លូវដង្ហើម ឬផ្តាសាយទេនោះ សួតរបស់អ្នកកំពុងព្រមានថា សុខភាពរបស់អ្នកមិនមានសុខភាពល្អទាំងស្រុងនោះទេ។ បន្ថែមពីលើការក្អកខ្លាំងពេលកំពុងគេង អ្នកក៏អាចមានអារម្មណ៍តឹងទ្រូង ដកដង្ហើមខ្លី ចង្អោរជាដើម រោគសញ្ញាទាំងនេះគឺជារឿងធម្មតាចំពោះអ្នកជក់បារី។ ៣. បែកញើសពេលគេង នៅពេលដែលសួតត្រូវបានខូចខាត…

សញ្ញាត្រចៀក ៧ ប្រភេទ អាចប្រាប់ពីជោគវាសនាជីវិតបាន តើមួយណាជាទម្រង់ត្រចៀករបស់អ្នក?
សង្គម

សញ្ញាត្រចៀក ៧ ប្រភេទ អាចប្រាប់ពីជោគវាសនាជីវិតបាន តើមួយណាជាទម្រង់ត្រចៀករបស់អ្នក?

តាម​នរវិទ្យា រូបរាង​ត្រចៀក​របស់​មនុស្ស​អាច​បង្ហាញ​ពី​សំណាង​ថា ​ជា​អ្នក​មាន ឬ​អ្នកក្រនៅថ្ងៃអនាគត់បាន។  សូមមើលទម្រង់ត្រចៀកទាំង ៧ ដូចខាងក្រោម តើមានមួយណាដែលត្រូវនឹងអ្នកដែរឬទេ? ១. ត្រចៀកស្ដើងទន់ អ្នក​ដែលមាន​សញ្ញា​ត្រចៀកបែប​នេះ ​ច្រើន​តែ​មាន​ចិត្ត​ឆេវឆាវ មិន​ចូលចិត្ត​ស្ថិរភាព និង​ចូលចិត្ត​រស់នៅ​ពឹង​អ្នក​ដទៃ ប្រកាន់​ភ្ជាប់​គ្រួសារច្រើន​។ ពួកគេអាចរកលុយបាន ប៉ុន្តែក៏ចាយវាយខ្ជះខ្ជាយ មិនចេះសន្សំ  ហេតុដូច្នោះ មនុស្សមានត្រចៀកប្រភេទនេះ ច្រើនតែក្រទៅថ្ងៃអនាគត ងាយនឹងក្ស័យធន។  ម្យ៉ាងទៀត ពួកគេកម្រដាក់ការជឿជាក់លើអ្នកដទៃណាស់ មានតែជឿលើខ្លួនឯង ជឿលើអ្វីដែលពួកគេបានឮតែប៉ុណ្ណោះ។ ២. ត្រចៀកនៅជិតក្បាល សម្រាប់អ្នកដែលមានត្រចៀក​ពេញ​ជិតស្បែក​ក្បាល ​មើល​មិន​ឃើញ​ ជាមនុស្សដែលមាន​ទ្រព្យ​សម្បត្តិ​មហាសាល។ មួយវិញទៀត…

អាហារ ៥ មុខ ថ្វីត្បិតមានតម្លៃថោក តែមានគុណសម្បត្តិខ្ពស់ណាស់សម្រាប់សួត!
សង្គម

អាហារ ៥ មុខ ថ្វីត្បិតមានតម្លៃថោក តែមានគុណសម្បត្តិខ្ពស់ណាស់សម្រាប់សួត!

សួតជា​សរីរាង្គសំខាន់មួយក្នុងរាងកាយ ដែលងាយ​រង​គ្រោះ​ខ្លាំងជាងគេ ដោយសារ​ធូលី និង​ការ​បំពុលផ្សេងៗ។ ហេតុដុចនេះ ដើម្បីការពារសុខភាពសួត អ្នកគួរតែបន្ថែមអាហារទាំងនេះទៅក្នុងម៉ឺនុយប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវ។ ខ្ទឹមស ខ្ទឹមសមានផ្ទុកសារធាតុ allicin ខ្ពស់ ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក លើសពីនេះ ខ្ទឹមសក៏ត្រូវបានមនុស្សជាច្រើនជឿថា មានសមត្ថភាពធ្វើឱ្យជំងឺហឺតប្រសើរឡើង និងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត។ ខ្ញី លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជួយសម្អាតសួត ដូច្នេះ អ្នកអាចបន្ថែមខ្ញីទៅក្នងទឹកដាំ ពីរបីចំណិត ព្រោះវាមានសមត្ថភាពខ្ពស់ជួយច្រោះជាតិពុលជាច្រើនចេញពីផ្លូវដង្ហើម។ ឈាមជ្រូក ជាអាហារមួយប្រភេទសម្បូរទៅដោយជាតិដែក និងប្រូតេអ៊ីន ដែលអាចជួយបន្សុទ្ធ និងកម្ចាត់ជាតិពុល កាកសំណល់ជាច្រើនដែលត្រូវបានប្រមូលផ្តុំនៅក្នុងសរីរាង្គខាងក្នុងដូចជា ពោះវៀន សួត ជាដើម។…