សុខភាព

ចង់​ដឹង​ទេថា​ “សួត” ​របស់​អ្នក​មាន​សុខភាព​ល្អ​ឬ​អត់ សូម​សាក​ល្បង​វិធីទាំង ៤ នេះ​ភ្លាម!
សុខភាព

ចង់​ដឹង​ទេថា​ “សួត” ​របស់​អ្នក​មាន​សុខភាព​ល្អ​ឬ​អត់ សូម​សាក​ល្បង​វិធីទាំង ៤ នេះ​ភ្លាម!

សួតជាសិរីរាង្គសំខាន់មួយដែលមានតួនាទីចាំបាច់ណាស់ក្នុងរាងកាយ ប៉ុន្តែប្រសិនបើសួតអ្នកមានបញ្ហាដោយប្រការណាមួយ មានន័យថា សុខភាពរាងកាយអ្នកទាំងមូលក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ។ ដូច្នោះដើម្បីដឹងថា សួតអ្នកមានសុខភាពល្អឬអត់ សូមសាកល្បង វិធីទាំងបួនខាងក្រោមនេះ៖ ១.លំហាត់ដកដង្ហើម ប្រសិនបើអ្នកអាចទប់ដង្ហើមរបស់អ្នកយូរជាង 50 វិនាទី នោះបានន័យដា សួតរបស់អ្នកមានសុខភាពល្អខ្លាំងណាស់។ មុខងាររបស់សួតដំណើរការបានល្អ ដោយផ្តល់បរិមាណអុកស៊ីសែនគ្រប់គ្រាន់ទៅក្នុងឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗដូចជា ខួរក្បាល បេះដូង ថ្លើម។ ប៉ុន្តែបើនិយាយចំពោះអ្នកជក់បារីរយៈពេលយូរ មុខងារសួតត្រូវបានចុះខ្សោយ  ប្រហែលជាមិនអាចទប់ដង្ហើមលើសពី ៤០ វិនាទីបានទេ។ ប្រសិនបើអ្នកទប់ដង្ហើមតិចជាង ៣០ វិនាទី សូមប្រយ័ត្នព្រោះវាកំពុងបង្ហាញថា សួតមិនមានសុខភាពល្អប៉ុន្មានទេ។ ក្នុងករណីនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ…

ពេលងូតទឹកស្រ្តីត្រូវឧស្សាហ៍សម្អាត ៣ កន្លែងនេះឲ្យបានញឹកញាប់ព្រោះជួយសុខភាពបានច្រើនណាស់!
សុខភាព

ពេលងូតទឹកស្រ្តីត្រូវឧស្សាហ៍សម្អាត ៣ កន្លែងនេះឲ្យបានញឹកញាប់ព្រោះជួយសុខភាពបានច្រើនណាស់!

តាមទស្សនៈនៃឱសថចិនបង្ហាញថា ប្រសិនបើអ្នកប្រឹងប្រែងម៉ាស្សាចំណុចទាំងនេះអំឡុងពេលងូតទឹក នឹងធ្វើឲ្យអ្នកមានសុខភាពល្អខ្លាំងណាស់។ ហេតុដូចនេះ សូមកុំរំលងឲ្យសោះ៖ ១.ចន្លោះម្រាមជើង មានស្រ្តីភាគតិចណាស់ដែលដឹងថា ការម៉ាស្សាជើងខណៈពេលត្រាំជើង មានសារៈប្រយោជន៍សម្រាប់សុខភាពខ្លាំងណាស់។ ចុងម្រាមជើង ជាសន្លាក់ចុងក្រោយ ដែលអំឡុងពេលងូតទឹក គួរតែម៉ាស្សាឲ្យបានដិតដល់ ព្រោះវាមាសមត្ថភាពជួយជំរុញចលនាឈាម ធ្វើឱ្យជើងមានភាពកក់ក្តៅ។ ការម៉ាស្សាម្រាមជើងអាចពន្យាភាពចាស់នៃជើង ជំរុញការរំលាយអាហារ ជួយឱ្យរាងកាយកម្ចាត់ការហើមបានយ៉ាងងាយ។ ២.ក្លៀក ស្បែក​ក្រោម​ក្លៀក​មាន​សភាព​ស្តើង​បន្តិច ដូច្នេះ​ស្ត្រី​គួរ​ប្រើ​សំឡី​ជូត​ថ្នមៗ ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹកធម្មតាបានហលយ​។ ជាការពិត ការធ្វើអនាម័យត្រឹមត្រូវនៃតំបន់ក្លៀកអាចជួយពន្យារអាយុជីវិតបាន ពីព្រោះនៅក្រោមក្លៀកមានចំណុចចាក់ម្ជុលវិទ្យាសាស្ត្រដ៏សំខាន់មួយហៅថា “ជីក្វាន់”។ យោងតាមឱសថបុរាណចិន បង្ហាញថា ចំណុចចាក់ម្ជុលវិទ្យាសាស្ត្រនេះភ្ជាប់ទៅបេះដូង ដូច្នោះ បើអ្នកម៉ាស្សាជាប្រចាំអាចធ្វើអោយសុខភាពបេះដូងប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង…

ទម្លាប់អាក្រក់សាមញ្ញៗរាល់ថ្ងៃ ធ្វើឲ្យរាងកាយឆាប់ចាស់ កាត់បន្ថយអាយុសង្ឃឹមរស់!
សុខភាព

ទម្លាប់អាក្រក់សាមញ្ញៗរាល់ថ្ងៃ ធ្វើឲ្យរាងកាយឆាប់ចាស់ កាត់បន្ថយអាយុសង្ឃឹមរស់!

ការគេងមានសារៈសំខាន់ណាស់ចំពោះសុខភាពមនុស្សម្នាក់ៗ ហើយការ​គេង​លក់​ស្រួល​អាច​ធ្វើ​ឱ្យ​រាង​កាយ​ងើប​ឡើង​វិញ​ដោយ​អព្ភូតហេតុ បន្ទាប់​ពី​នឿយ​ហត់​ក្នុង​ការងារ​ពេញ​មួយ​ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សច្រើនណាស់ដែលមានទម្លាប់អាក្រក់មុនពេលចូលគេង បណ្តាលឱ្យគេងមិនលក់ ប៉ះពាល់ដល់សុខភាពរយៈពេលវែង។ មិនដោះអាវទ្រនាប់ ក្រវិល និងនាឡិកាមុនពេលចូលគេង ការ​គេង​ពាក់​អាវទ្រនាប់នឹង​បង្កើន​បន្ទុក​លើ​សុដន់​ ​រារាំង​ដល់​ការលូតលាស់​សុដន់​តាម​ធម្មជាតិ។ លើសពីនេះ វត្ថុដូចជាគ្រឿងអលង្ការ ឬនាឡិកា របស់របរប្រើប្រាស់ក្នុងផ្ទះ ដែលអ្នកពាក់នៅខាងក្រៅ មិនអាចបន្ធូរស្បែកបានពេញលេញនោះទេ ដូច្នេះមនុស្សនឹងមានអារម្មណ៍ថា គេងមិនលក់ស្រួល។ ហេតុដូច្នោះ មុនពេលចូលគេង គួរតែដោះគ្រឿងអលង្ការដូចជាក្រវិល នាឡិកា ខ្សែក ជាដើម មុនពេលចូលគេង ព្រោះអាច​ជួយ​ដល់​ដំណើរ​ឈាម​រត់ និង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល។ មិនលុបលាងមុខមុនពេលចូលគេង ក្នុងអំឡុងពេលថ្ងៃ មុខរបស់អ្នកត្រូវប្រឈមមុខនឹងភាពកខ្វក់…

អាហារទាំង៧មុខនេះ ជួយឱ្យបត់ជើងស្រួល ជួយសម្រួលពោះវៀនសម្រាប់អ្នកដែលពិបាកបន្ទោរបង់!
សុខភាព

អាហារទាំង៧មុខនេះ ជួយឱ្យបត់ជើងស្រួល ជួយសម្រួលពោះវៀនសម្រាប់អ្នកដែលពិបាកបន្ទោរបង់!

បញ្ហានៃការទល់លាមក គឺជារឿងទូទៅដែលមនុស្សជាច្រើនតែងតែជួប។ នេះគឺដោយសារតែ ពោះវៀនធ្វើការយឺត ឬការថយចុះនៃប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀត របបអាហារដែលមានជាតិសរសៃតិចក៏អាចធ្វើឱ្យទល់លាមកផងដែរ។ ដូច្នេះការជ្រើសរើសអាហារមួយចំនួនដែលអាចជួយសម្រួលដល់ពោះវៀនឱ្យមានដំណើរការល្អគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ តោះមកមើលអាហារ៧មុខ ដែលជួយជំរុញដល់ចលនាពោះវៀន និងជួយព្យាបាលការទល់លាមកបានយ៉ាងល្អដូចខាងក្រោមនេះ៖ ១) ផ្លែប៉ោម៖ ផ្លែ​ប៉ោម​ជា​អាហារ​ជួយ​ជំរុញ​ដល់​ការ​បន្ទោរ​បង់។ ព្រោះវាជាប្រភពដ៏ល្អនៃជាតិសរសៃ ដោយផ្លែប៉ោមតូចមួយផ្លែ​ផ្តល់​ជាតិ​សរសៃ​ដល់​ទៅ ៣.៦ ក្រាម​។​ ផ្លែ​ប៉ោម​ក៏​មាន​ជាតិ​សរសៃ​រលាយ​មួយ​ប្រភេទ​ដែល​ហៅ​ថា pectin ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានប្រសិទ្ធភាពជួយបង្កើនល្បឿនរំលាយអាហារនៅក្នុងពោះវៀនធំ។ កាត់បន្ថយការទល់លាមក និងកែលម្អសុខភាពពោះវៀន ដោយការបង្កើនចំនួនបាក់តេរីមានប្រយោជន៍។ លើសពីនេះ ផ្លែប៉ោមក៏អាចប្រើជាអាហារបំប៉នសុខភាពបានផងដែរ​ ព្រោះវាផ្តល់ថាមពល និងមានកាល់ឡូរីទាប។ សាកល្បងយកផ្លែប៉ោមមួយផ្លែដាក់ជាមួយទឹកដោះគោជូរ ឬលាយទទួលទាននៅក្នុងសាឡាត់ ឬបន្លែផ្សេងៗទៀតដើម្បីឱ្យមានរសជាតិឈ្ងុយឆ្ងាញ់។ ២)…

ភេសជ្ជៈ ៤ នេះ​ទទួល​ទាន​រៀងរាល់​ព្រឹក ​អាច​កម្ចាត់​ខ្លាញ់​លើស ​ស្រក់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស
សង្គម

ភេសជ្ជៈ ៤ នេះ​ទទួល​ទាន​រៀងរាល់​ព្រឹក ​អាច​កម្ចាត់​ខ្លាញ់​លើស ​ស្រក់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស

អ្នក​ឯកទេស​អាហារូបត្ថម្ភ​បាន​ណែនាំ​នូវ​ភេសជ្ជៈ ៤ ប្រភេទ​ខាង​ក្រោម ដែល​អ្នក​គួរ​តែ​ទទួល​ទាន​រៀងរាល់​ព្រឹក ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស៖ ៤) តែ​បៃតង តែ​បៃតង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពន្លឿន​ការ​រំលាយ​អាហារ និង​បង្កើន​ថាមពល​រាងកាយ។ ដូច្នេះ​ហើយ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន អ្នក​គួរ​តែ​ឆ្លៀត​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​​រៀងរាល់​ព្រឹក ដើម្បី​លាង​ជាតិ​ខ្លាញ់​ពី​រាងកាយ។ តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ Catechins ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​ខ្លាញ់ កាត់​បន្ថយ​កម្រិត​ខ្លាញ់​លើស​ក្នុង​ឈាម ក្នុង​ថ្លើម បាន​យ៉ាង​ល្អ​ផង​ដែរ។ ជា​ទូទៅ​ការ​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​រៀងរាល់​ព្រឹក ដូច​អាច​ជួយ​រាងកាយ​ដុត​បាន ១០០ កាឡូរី។ ៣) កាហ្វេ​ខ្មៅ កាហ្វេ​ខ្មៅ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ដែល​នឹង​ជួយ​ឲ្យ​អាស៊ីដ​ខ្លាញ់​ក្នុង​ឈាម​បម្លែង​ទៅ​ជា​ថាមពល។ បើ​អ្នក​ចង់​សម្រក​ទម្ងន់​លឿន​ជាង​នេះ អ្នក​គួរ​តែ​ផឹក​កាហ្វេ​ខ្មៅ​ គ្មាន​ជាតិ​ស្ករ គ្មាន​ទឹក​ដោះ​គោ។ ក្នុង​…

ចែក​ឲ្យ​មេ​ផ្ទះ​បាន​ដឹង​ផង! អាហារ ៤ នេះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ ​មិន​អាច​លើក​មក​ទទួល​ទាន​ទេ
សង្គម

ចែក​ឲ្យ​មេ​ផ្ទះ​បាន​ដឹង​ផង! អាហារ ៤ នេះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ ​មិន​អាច​លើក​មក​ទទួល​ទាន​ទេ

ទូ​ទឹកកក​ជា​កន្លែង​រក្សា​ទុក​អាហារ ​ដែល​យើង​ចង់​ប្រើប្រាស់​រយៈ​ពេល​យូរ ប៉ុន្តែ​វា​ដោយ​របស់​ដែរ ហើយ​អាហារ​ខ្លះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ​ពេក វា​នឹង​នាំ​ឲ្យ​ខូច​គុណភាព​ទៅ​វិញ រួច​បើ​យើង​លើក​មក​ទទួល​ទាន នោះ​នឹង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ ១) បាយ បាយ​ដែល​យើង​ទទួល​ទាន​សល់ បើ​ទុក​ក្នុង​ទូ​ទឹកកក​យូរ វា​នឹង​ឡើង​ទៅ​ជា​បាក់តេរី ទៅ​ជា​ផ្សិត ពេល​យើង​មក​ទទួល​ទាន អាច​នាំ​ឲ្យ​យើង​រាគ ឬ​ក្អួត​បាន។ ជា​ធម្មតា​គេ​មិន​ណែនាំ​ឲ្យ​យក​មក​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​នោះ​ទេ ​ជា​ពិសេស​មិន​ត្រូវ​លើស​ពី ២៤ ម៉ោង ព្រោះ​វា​នឹង​ខូច​គុណភាព​ហើយ​បាត់បង់​សារធាតុ​ចិញ្ចឹម ពេល​វា​អស់​កម្តៅ។ ២) សាច់​ចម្អិន​រួច សម្រាប់​ប្រភេទ​សាច់​គោ សាច់​មាន់ សាច់​ជ្រូក ដែល​ចម្អិន​រួច អាច​ទុក​សម្រាប់​ទទួល​ទាន​យ៉ាង​យូរ​ត្រឹម ១-២ ​ថ្ងៃ​ប៉ុណ្ណោះ បើ​ទុក​លើស​នោះ​គឺ​វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី…

ទាំង​បុរស​និង​ស្រ្តី ៣ រឿង​នេះ ខ្ជិល​ចុះ គាំទ្រ​ឲ្យ​ខ្ជិល ព្រោះ​ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ
សង្គម

ទាំង​បុរស​និង​ស្រ្តី ៣ រឿង​នេះ ខ្ជិល​ចុះ គាំទ្រ​ឲ្យ​ខ្ជិល ព្រោះ​ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ

ពាក្យ​ថា “ខ្ជិល” មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ជា​ពិសេស​ជាមួយ​រឿង​ទាំង ៣ ខាង​ក្រោម​នេះ ដែល​អ្នក​គួរ​តែ​ខ្ជិល ល្អ​ច្រើន​ជាង​ឧស្សាហ៍ ព្រោះ​វា​ដូច​នាំ​ឲ្យ​អ្នក​អាយុ​វែង ពន្យារ​អាយុ​អ្នក​បាន ២០ ឆ្នាំ៖ ៣) ខ្ជិល​ខឹង តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ខឹង​ច្រើន អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​បេះដូង​ផង​ដែរ។ ពេល​ខ្លះ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន បែរ​ជា​ទាញ​ខ្លួន​ឯង​ឲ្យ​ទៅ​ធ្លាក់​ក្នុង​អន្លង់​នៃ​គ្រឿង​ស្រវឹង ការ​ជក់​បារី ដែល​សុទ្ធ​តែ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។ ដូច្នេះ​បើ​រឿង​ខ្លះ​ខ្ជិល​ខឹង ខ្ជិល​អន់ចិត្ត ខ្ជិល​មាន​អារម្មណ៍​មួម៉ៅ​ទៅ​លើ​វា នោះ​ជា​រឿង​ល្អ​ទៅ​វិញ។ មនុស្ស​អាយុ​វែង រមែង​មាន​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ល្អ ពោល​បើ​ល្អ​ផ្លូវ​កាយ ហើយ​ចិត្ត​គ្រាំគ្រា​រាល់​ថ្ងៃ នោះ​ក៏​រស់​មិន​បាន​យូរ​ដែរ។ ២)…

ចែក​គ្នា​ដឹង! ចង់​ឲ្យ​ឈាម​រត់​ស្រួល គេង​លក់​ស្កប់ស្កល់ កុំ​ភ្លេច​ក្បាច់​សង្កត់​ជីពចរ ៤ នេះ
សង្គម

ចែក​គ្នា​ដឹង! ចង់​ឲ្យ​ឈាម​រត់​ស្រួល គេង​លក់​ស្កប់ស្កល់ កុំ​ភ្លេច​ក្បាច់​សង្កត់​ជីពចរ ៤ នេះ

ការ​គេង​លក់​ស្កប់ស្កល់​គឺ​ជា​កត្តា​សំខាន់​ណាស់ ដោយ​វា​ផ្សារភ្ជាប់​ទៅ​នឹង​សុខភាព​របស់​អ្នក។ ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ ៤ វិធី សម្រាប់​សង្កត់​ជីពចរ ហើយ​ចាយ​ពេល​មិន​ដល់ ១០ នាទី​ឡើយ៖ ៤) ជីពចរ​ក​ដៃ ត្រង់​ផ្នែក​ក​ដៃ​របស់​អ្នក មាន​ជីពចរ [ដូច​បង្ហាញ​ក្នុង​រូប] ចូរ​ប្រើប្រាស់​មេ​ដៃ​ម្ខាង​ទៀត ទៅ​ចុច​លើ​ទីតាំង​នោះ ដោយ​អនុវត្ត​ប្រហែល ៣ នាទី ដល់​មាន​អារម្មណ៍​ថា​រាង​ឈឺចាប់​បន្តិចបន្តួច។ ការ​អនុវត្ត​នេះ គឺ​មាន​ប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​ចរន្ត​ឈាម​ឲ្យ​រត់​ស្រួល កាត់​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃប្រសាទ ការ​គេង​មិន​លក់ ក៏​លែង​ជា​បញ្ហា ហើយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដូច​គ្នា។ ៣) ចំហៀង​ក​ដៃ​ខាង​ក្នុង ត្រង់​ផ្នែក​ចំហៀង​ក​ដៃ​ខាង​ក្នុង…

អាហារ ៤ មុខ ញាំចូលគ្នាជាមួយដំឡូងជ្វា បង្កជាដំបៅក្រពះធ្ងន់ធ្ងរ!
សុខភាព

អាហារ ៤ មុខ ញាំចូលគ្នាជាមួយដំឡូងជ្វា បង្កជាដំបៅក្រពះធ្ងន់ធ្ងរ!

ដំឡូងជ្វាមានផ្ទុកនូវសារធាតុម្សៅ ជាតិសរសៃ វីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម ​​ដើម្បីជួយបន្ថែមថាមពល និងការពារជំងឺផ្សេងៗ។ ជាតិសរសៃនៅក្នុងដំឡូងជ្វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សកម្មភាពពោះវៀន  ជួយបំប៉នភ្នែក ជួយពង្រឹងមុខងារខួរក្បាល ការចងចាំ។ ទោះជាយ៉ាងណាក៏ដោយ ដំឡូងជ្វាក៏មិនត្រូវធាតុជាមួយអាហារមួយចំនួនខាងក្រោមនេះដែរ។ ផ្លែប៉ែស ស្ករ​ក្នុង​ដំឡូងជ្វា​ងាយ​រំលាយ​ក្នុង​ក្រពះ ដូច្នេះ ការ​ទទួលទាន​ដំឡូងជ្វា​នឹង​ងាយ​បង្ក​ឱ្យ​មានការ​កើនឡើង​នូវ​អាស៊ីត​ក្រពះ​។ ប្រសិនបើអ្នកញ៉ាំផ្លែប៉េសនៅអំឡុងពេលនោះ អាស៊ីតក្រពះនឹងមានប្រតិកម្មជាមួយនឹងសារធាតុ tannins និង pectin នៅក្នុងផ្លែប៉ែស បង្កើតជាដុំពក ក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យមានការហូរឈាមក្រពះពោះវៀន ដំបៅក្រពះ។ ចេក អ្នក​មិន​គួរ​ញ៉ាំ​ចេក​ជាមួយ​ដំឡូង​ផ្អែម​ទេ ព្រោះ​ប្រភេទ​ទាំងពីរនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍​ឆ្អែត​បានយូរ។ ម្យ៉ាងវិញទៀត បើ​ញ៉ាំ​ក្នុង​ពេល​តែ​មួយ វា​ងាយ​នឹង​ធ្វើ​ឲ្យ​ហើមពោះ…

អាហារ​ ៥ ​មុខ ​ដែល​អ្នក​មាន​ផ្ទៃពោះ​គួរ​លូកឲ្យបានច្រើន ដើម្បី​ចិញ្ចឹម​ទារកក្នុងផ្ទៃឲ្យមាន​សុខភាព​ល្អ​ពេញលេញ​
សង្គម

អាហារ​ ៥ ​មុខ ​ដែល​អ្នក​មាន​ផ្ទៃពោះ​គួរ​លូកឲ្យបានច្រើន ដើម្បី​ចិញ្ចឹម​ទារកក្នុងផ្ទៃឲ្យមាន​សុខភាព​ល្អ​ពេញលេញ​

ប្រាកដ​ណាស់​អ្នក​ម្តាយទាំងអស់​ពេល​មាន​ផ្ទៃពោះ តែងតែមានអារម្មណ៍មួយគិតថា តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យទារកមានសុខភាពល្អរឹងមាំគ្រប់គ្រាន់? អំឡុងពេលមានផ្ទៃពោះ ម្តាយត្រូវយកចិត្តទុកដាក់លើអាហារណាដែលគួរញ៉ាំ និងអ្វីដែលគួរជៀសវាង។ ថ្ងៃនេះ យើងសូមណែនាំអាហារ ៥ ប្រភេទ សម្រាប់ម្តាយដែលមានផ្ទៃពោះទទួលទាន ដើម្បីចិញ្ចឹមទារកដែលមិនទាន់កើតឱ្យមានសុខភាពល្អ។ ១. សាច់គ្មានខ្លាញ់ សាច់គ្មានខ្លាញ់ ដូចជា សុដន់មាន់ និងសាច់ជ្រូកចិញ្ច្រាំ គឺជាអាហារដ៏អស្ចារ្យ ដើម្បីជួយម្តាយគ្រប់គ្រងទម្ងន់របស់ទារក។ ម្យ៉ាងទៀតវាជាប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីន ជាតិដែក និងវីតាមីន B ដែលជាសារធាតុចិញ្ចឹមដែលជួយអភិវឌ្ឍការលូតលាស់របស់ទារកក្នុងត្រីមាសទី ១ ផងដែរ។ ២. ស៊ុត ស៊ុតមាន់ ទា ឬពងក្រួច…

ទម្លាប់ ៥ ត្រូវ​ផ្លាស់ប្ដូរ​ជា​បន្ទាន់ ប្រសិន​អ្នក​ចង់​ផ្លាស់​ជោគវាសនា ឲ្យ​ក្លាយ​ជា​អ្នក​មាន
សង្គម

ទម្លាប់ ៥ ត្រូវ​ផ្លាស់ប្ដូរ​ជា​បន្ទាន់ ប្រសិន​អ្នក​ចង់​ផ្លាស់​ជោគវាសនា ឲ្យ​ក្លាយ​ជា​អ្នក​មាន

ជោគជ័យ​មិន​បាន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ ហើយ​ជោគវាសនា​របស់​មនុស្ស គឺ​មនុស្ស​ខ្លួន​ឯង​នោះ​ហើយ ជា​អ្នក​គូសវាស រៀបចំ​វា​ឡើង។ ប្រសិន​ចង់​ឲ្យ​ជោគវាសនា​មាន​ការ​ផ្លាស់ប្តូរ ក្លាយ​ទៅ​ជា​អ្នក​មាន​បាន អ្នក​ត្រូវ​ចងចាំ​នូវ ៥ ចំណុច​ខាង​ក្រោម៖ ៥) បោះបង់​ការ​គិត​រឿង​កំប៉ិកកំប៉ុក គោលដៅ​សំខាន់​របស់​មនុស្ស​ភាគ​ច្រើន គឺ​ចង់​មាន​លុយ​សម្រាប់​ចិញ្ចឹម​គ្រួសារ និង​ទុក​សម្រាក​ក្រោយ​ពេល​ចូល​និវត្ត។ អ្នក​មាន​ប៉ុណ្ណា​ក៏​ពួក​គេ​នៅ​តែ​ខំ​រក​ដែរ ដូច្នេះ​គោលដៅ​ចម្បង គឺ​ការ​ប្រឹងប្រែង​រក​លុយ។ ពេលវេលា​សប្បាយ កុំ​យក​វា​ជា​ធំ​ពេក កុំ​គិត​ថា​ខ្លួន​មិន​មាន​ពេលវេលា​សប្បាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​នោះ​អី ទាំង​អស់​នោះ​ជា​រឿង​កំប៉ិកកំប៉ុក​ទៅ​វិញ​ទេ។ តែ​នេះ​ក៏​មិន​មាន​ន័យ​ថា មិន​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ ឬ​លំហែ​ខ្លួន​ខ្លះ​ទេ តែ​ត្រឹម​ឲ្យ​មាន​គោលដៅ កុំ​លើសលប់​ពេក។ ៤) រក​បាន​ភ្លេច​សន្សំ អ្នក​ខ្លះ​សប្បាយ​នឹង​រក ក៏​យក​វា​ទៅ​ចាយ​មួយ​អស់​ដៃ។ បើ​រក​បាន…

សក់ស្កូវមុនអាយុ កុំគិតថាជាដំណពូជ តែការពិតអ្នកកំពុងប្រឈមជំងឺធ្ងន់ ៣ នេះទេ
សង្គម

សក់ស្កូវមុនអាយុ កុំគិតថាជាដំណពូជ តែការពិតអ្នកកំពុងប្រឈមជំងឺធ្ងន់ ៣ នេះទេ

មនុស្សជាច្រើនគិតថា ការដុះសក់ស្កូវ ឬសរសៃសក់ឡើងបែកពណ៌ប្រផេះ ទាំងវ័យក្មេង គឺដោយសារតែហ្សែនពីកំណើត គិតច្រើនពេក ស្រ្តេសច្រើន តែពួកគេពុំបានដឹងច្បាស់នោះទេ ថាវាជាសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរទាំង ៣ ខាងក្រោមទៅវិញ៖ ៣) កង្វះហ្សែន សក់ស្កូវមុនអាយុ អាចបណ្តាលមកពីកង្វះហ្សែនក្នុងការផលិតមេឡានីន។ មនុស្សជួបបញ្ហានេះ ច្រើនតែមានសក់ស្កូវតាំងពីអាយុជាង ២០។ ក្នុងករណីខ្លះ អាចបណ្តាលមកពីឬសសក់របស់ពួកគេរងការបំផ្លាញ ដែលយូរទៅអាចវិវត្តទៅជាជំងឺក្រិនសរសៃឈាម។ ២) ជំងឺសរសៃប្រសាទ ស្ថានភាពតានតឹង សរសៃប្រសាទខ្លាំង ការគេងមិនគ្រប់គ្រាន់ របួសផ្លូវចិត្ត ក៏ជាមូលហេតុនាំឲ្យដុះសក់ស្កូវមុនអាយុ។ ក្នុងស្ថានភាពនេះ melanocytes ត្រូវបានផលិតនៅក្នុងរាងកាយ នាំឲ្យរំខានដល់សំយោគនៃ…

ទម្លាប់​សាមញ្ញ ២ គ្រប់​គ្នា​មើល​រំលង តែ​ធាតុ​ពិត​អាច​បំផ្លាញ​ក្រលៀន​របស់​អ្នក​បាន
សង្គម

ទម្លាប់​សាមញ្ញ ២ គ្រប់​គ្នា​មើល​រំលង តែ​ធាតុ​ពិត​អាច​បំផ្លាញ​ក្រលៀន​របស់​អ្នក​បាន

តាំង​ពី​យូរ​ណាស់​មក​ហើយ មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​ទាន​អាហារ​ប្រៃ​លើសលប់ គឺ​អាច​បំផ្លាញ​ក្រលៀន​របស់​អ្នក​បាន ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​កត្តា​សាមញ្ញ ២ ផ្សេង​ទៀត ក៏​អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​គ្នា។ យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​ក្រៅ​ស្រុក បាន​ណែនាំ​ឲ្យ​មនុស្ស​ទូទៅ គួរ​ជៀស​ទម្លាប់​អាក្រក់​ទាំង ២ ខាង​ក្រោម ព្រោះ​វា​ក៏​អាច​បំផ្លាញ​ក្រលៀន ឬ​តម្រង​នោម​របស់​អ្នក​បាន​ដូច​គ្នា៖ ១) ការ​ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ ការ​ខ្ជិល​ផឹក​ទឹក ផឹក​ទឹក​មិន​គ្រប់គ្រាន់ ជា​ពិសេស​នៅ​រដូវ​រងា ក៏​វា​អាច​បំផ្លាញ​តម្រង​នោម​របស់​អ្នក​បាន​ដែរ។ ជា​ទូទៅ​ទឹក​ជួយ​តម្រង​នោម​ច្រោះ​យក​កាក​សំណល់​ចេញ​មក​ខាង​ក្រៅ ដូច្នេះ​បើ​រាងកាយ​ខ្វះ​ជាតិ​ទឹក នោះ​តម្រង​នោម​ក៏​នឹង​ត្រូវ​ធ្វើ​ការ​ខ្លាំង ដែល​យូរ​ទៅ​នាំ​ឲ្យ​មុខងារ​សមត្ថភាព​តម្រង​នោម​ឬ​ក្រលៀន​មាន​ការ​ធ្លាក់​ចុះ។ ២) ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​គឺ​ល្អ​ហើយ​សម្រាប់​សុខភាព តែ​យ៉ាង​ណា វា​ក៏​អាច​បំផ្លាញ​សុខភាព​របស់​អ្នក​បាន​ដូច​គ្នា។ តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត​នៅ​ក្រៅ​ស្រុក…

គ្រប់​គ្នា​មើល​រំលង! នេះ​ទម្លាប់​សាមញ្ញ ៤ ល្អ​ទាំង​ចំពោះ​សុខភាព ល្អ​ទាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់
សង្គម

គ្រប់​គ្នា​មើល​រំលង! នេះ​ទម្លាប់​សាមញ្ញ ៤ ល្អ​ទាំង​ចំពោះ​សុខភាព ល្អ​ទាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ក្រៅ​ពី​ការ​កែសម្រួល​របប​អាហារ ការ​ធ្វើ​លំហាត់​ប្រាណ ក៏​នៅ​មាន​មធ្យោបាយ​ផ្សេង​ទៀត ដែល​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព។ ខាង​ក្រោម​យើង​បង្ហាញ ៤ វិធី​ដែល​អ្នក​គួរ​ដឹង៖ ៤) ងូត​ទឹក​ក្តៅ នេះ​គឺ​ជា​វិធី​ល្អ​មួយ ដើម្បី​បំបាត់​ភាព​តានតឹង តែ​វា​ក៏​ចូលរួម​ចំណែក​ដុត​កាឡូរី​រាងកាយ​បាន​មួយ​ផ្នែក​ផង​ដែរ។ យោង​តាម​ការ​ស្រាវជ្រាវ ការ​ងូត​ទឹក​ក្តៅ ឬ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ​រយៈ​ពេល ១ ម៉ោង​ អាច​ជួយ​ដុត​បំផ្លាញ ១៣០ កាឡូរី នេះ​ជា​យុទ្ធសាស្រ្ត​ដ៏​ល្អ​មួយ​ក្នុង​ការ​សម្រក​ទម្ងន់។ ៣) ធ្វើ​ការងារ​ផ្ទះ ការ​ធ្វើ​ការងារ​ផ្ទះ ក៏​អាច​សម្រក​ទម្ងន់​របស់​អ្នក​បាន​ដែរ ដោយ​ការ​ចំណាយ​ពេល​លាង​ចាន ១ ម៉ោង អាច​ដុត​បំផ្លាញ ១០០ កាឡូរី…

ហេតុផល ៣ យ៉ាង ដែលប្រជាជនជប៉ុនភាគច្រើចូលចិត្តងូតទឹកក្ដៅឧណ្ហៗ!
សុខភាព

ហេតុផល ៣ យ៉ាង ដែលប្រជាជនជប៉ុនភាគច្រើចូលចិត្តងូតទឹកក្ដៅឧណ្ហៗ!

ការងូតទឹកក្តៅ គឺជាទម្លាប់ប្រចាំថ្ងៃដែលប្រជាជនជប៉ុនតែងតែធ្វើ ជាពិសេសក្នុងរដូវរងា។ ការងូតទឹកក្តៅឧណ្ហៗគឺជាសេចក្តីរីករាយ បន្ទាប់ពីអាហារពេលល្ងាចសម្រាប់ប្រជាជនជប៉ុនទូទាំងប្រទេស។ តោះមកដឹងពីអត្ថប្រយោជន៍នៃការងូតទឹកក្តៅទាំង ៥ ប្រភេទដូចខាងក្រោមនេះ៖ ១. បំបាត់ភាពអស់កម្លាំង និងជួយឲ្យស្រស់ស្រាយ សីតុណ្ហភាពនៃទឹកក្តៅឧណ្ហៗ ជួយបង្កើនការរំលាយអាហារ ផ្ដល់ថាមពលក្នុងរាងកាយ ជួយបណ្តេញកាកសំណល់ដែលបណ្តាលឱ្យអស់កម្លាំងចេញពីរាងកាយ ជួយឱ្យឈាមរត់បានល្អប្រសើរ។ ជាពិសេស អនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនដឹកជញ្ជូនទៅកាន់គ្រប់ផ្នែកនៃរាងកាយ កាត់បន្ថយភាពនឿយហត់ពីការធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃបានយ៉ាងល្អផងដែរ។ ២. ជួយ​សម្រាល​អាការ​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ងាយ ការ​ងូត​ទឹក​ក្តៅ​ឧណ្ណៗ​នឹង​ធ្វើ​ឱ្យ​មុខងារ​បេះដូង​មាន​ភាព​ប្រសើរ​ឡើង ធ្វើឲ្យចរន្តឈាមមានដំណើរការល្អ និងទឹករងៃក្នុងរាងមានប្រសិទ្ធភាពក្នុងការបំបាត់រោគសញ្ញាផ្តាសាយផងដែរ។ ៣. វាជួយឱ្យអ្នកគេងលក់ស្រួល ជាធម្មតា សីតុណ្ហភាពរាងកាយរបស់យើងធ្លាក់ចុះនៅពេលយប់ ទើបធ្វើឱ្យមនុស្សមានអារម្មណ៍ងងុយគេង។ ការងូតទឹកក្តៅនឹងជួយបង្កើនសីតុណ្ហភាពរាងកាយ ហើយខណៈពេលដែលសីតុណ្ហភាពរាងកាយធ្លាក់ចុះ…

តិចនិច ៣ យ៉ាង ជួយបំបាត់អាការឈឺកយ៉ាងងាយ ដោយមិនចាំបាច់លេបថ្នាំ!
សុខភាព

តិចនិច ៣ យ៉ាង ជួយបំបាត់អាការឈឺកយ៉ាងងាយ ដោយមិនចាំបាច់លេបថ្នាំ!

សូមសាកល្បងទាំងអស់គ្នា ខាងក្រោមនេះជាវិធីសាស្រ្ត ៣ ប្រភេទងាយៗ ដែលមានប្រសិទ្ធខ្លាំងណាស់សម្រាប់អ្នកមានអាការឈឺបំពង់ក ដោយមិនចាំប្រើថ្នាំពេទ្យឡើយ៖ ខ្ពុរមាត់ជាមួយទឹកអំបិល ការ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល​ជួយ​សម្លាប់​បាក់តេរី​ក្នុង​បំពង់ក ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។ នៅពេលដែលអ្នកឈឺបំពង់ក អ្នកអាចប្រើទឹកប្រៃសរីរវិទ្យា (០.៩%) ឬធ្វើទឹកអំបិលដោយខ្លួនឯង (តាមសមាមាត្រនៃអំបិល ៩ ក្រាមៈ ទឹក ១ លីត្រ) ហើយ ខ្ពុរមាត់​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ ដើម្បី​បំបាត់​ការឈឺចាប់​។ ទទួលទានទឹកក្តៅ ពេលអ្នកឈឺបំពង់ក នោះបំពង់ករបស់អ្នកនឹងមានសភាពស្ងួត ដើម្បីព្យាបាលឲ្យឆាប់ជាសះស្បើយ សូមប្រើទឹកក្តៅឧណ្ហៗស្ពង់ច្រមុះ និងបំពង់ក អាចជួយកាត់បន្ថយការហើម ឈឺ ស្ងួត និងផ្តល់ផាសុកភាព។…

ទម្លាប់ញាំអាហារ ៤ ប្រភេទ ងាយ​ធ្វើ​ឱ្យ​ឈឺ​ក្រពះ បើមិនចង់ស្ដាយក្រោយ ត្រូវបោះចោលឥឡូវភ្លាម
សុខភាព

ទម្លាប់ញាំអាហារ ៤ ប្រភេទ ងាយ​ធ្វើ​ឱ្យ​ឈឺ​ក្រពះ បើមិនចង់ស្ដាយក្រោយ ត្រូវបោះចោលឥឡូវភ្លាម

ដោយសារតែមនុស្សមានភាពមមាញឹកជាមួយការងារ ក៏ដូចជាការសិក្សា ទើបធ្វើឲ្យរបបអាហារសម្នាក់ៗហាក់បីដូចជាមិនមានលក្ខណៈត្រឹមត្រូវ មិនពោរពេញដោយវីតាមីន ដែលមនុស្សភាគច្រើនចូលចិត្តញាំតែអាហាររហ័ស អាហារវេចខ្ចប់ទុក ព្រោះវាងាយស្រួលនឹងមានតម្លៃសមរម្យ ប៉ុន្តែក៏ប្រហែលជាមិនបានដឹងថា អាហារទាំងអស់នោះ អាចបង្កគ្រោះថ្នាក់នៅថ្ងៃណាមួយជាក់ជាមិនខាន។ ដូច្នោះ គួរបោះបង់នូវទម្លាប់មិនល្អខាក្រោមនេះភ្លាម ដើម្បីកុំឲ្យមានអារម្មណ៍ថា ស្ដាយក្រោយ៖ ១.ញ៉ាំលឿនពេក នៅពេលញ៉ាំលឿនអាហារទាំងអស់នឹងមិនទាន់បានទំពារឲ្យបានហ្មត់ចត់ រាងកាយស្រូបបានច្រើនក្នុងរយៈពេលដ៏ខ្លី បណ្ដាលឲ្យអាហារកកកុញក្នុងក្រពះ។ ជាលទ្ធផល បានដាក់សម្ពាធលើជញ្ជាំងក្រពះ ធ្វើឱ្យជញ្ជាំងក្រពះកន្ត្រាក់ជាបន្តបន្ទាប់ ដើម្បីរំលាយអាហារឲ្យបានច្រើន កាត់បន្ថយមុខងាររបស់ក្រពះ។ លើសពីនេះ ការញ៉ាំលឿនពេកក៏បង្កគ្រោះថ្នាក់ដល់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយផងដែរ ដែលយូរៗទៅអាចបង្កើនហានិភ័យនៃជំងឺដូចជា ជំងឺច្រាលទឹកក្រពះ ដំបៅ មហារីកក្រពះ។ ២.ញ៉ាំអាហាររហ័ស អាហារដុតច្រើន…

ស៊ុតជាមួយបន្លែ ៣ ប្រភេទនេះ នឹងក្លាយជាម្ហូបប៉ូវកំលាំងដ៏អស្ចារ្យ ពិសេសធ្វើឲ្យស្បែកភ្លឺរលោងស្អាតចែងចាំង
សុខភាព

ស៊ុតជាមួយបន្លែ ៣ ប្រភេទនេះ នឹងក្លាយជាម្ហូបប៉ូវកំលាំងដ៏អស្ចារ្យ ពិសេសធ្វើឲ្យស្បែកភ្លឺរលោងស្អាតចែងចាំង

ស៊ុត​ ជា​អាហារ​សម្បូរ​ដោយ​តម្លៃ​អាហារូបត្ថម្ភ មានប្រភពសម្បូរប្រូតេអ៊ីន ដែលល្អសម្រាប់រាងកាយ។ លើសពីនេះ ស៊ុតក៏សម្បូរទៅដោយ វីតាមីន A, D, K, B12 និងសារធាតុរ៉ែ ដូចជា កាល់ស្យូម ដែក ប៉ូតាស្យូម ស័ង្កសី។ ដូច្នោះរាល់ការផ្សំស៊ុតជាមួយអាហារមួយចំនួនទៀតដូចខាងក្រោមនេះ នឹងជួយឱ្យម្ហូបកាន់តែមានជីវជាតិ និង ការពារជំងឺយ៉ាងមានប្រសិទ្ធភាព។ ស៊ុតជាមួយម្ទេស ម្ទេសប្លោក សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារពីជំងឺ ដូចជា ជំងឺបេះដូង និងមហារីកមួយចំនួន ហើយសមាសធាតុនៅក្នុងម្ទេសក៏ជួយការពារប្រឆាំងនឹងការរលាកផងដែរ។ ម្ទេស ជាសមាសធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងមហារីកយ៉ាងមានប្រសិទ្ធភាព ប្រឆាំងនឹងបាក់តេរី…

មិនជឿកុំប្រមាថ!​ ប្រើរបស់ទាំងនេះ ត្រឹមតែ ៥ នាទី ជួយបំបាត់ក្លិនមាត់មិនល្អដូចគេបេះ!
សុខភាព

មិនជឿកុំប្រមាថ!​ ប្រើរបស់ទាំងនេះ ត្រឹមតែ ៥ នាទី ជួយបំបាត់ក្លិនមាត់មិនល្អដូចគេបេះ!

ជំងឺក្លិនមាត់ មានសមត្ថភាពខ្ពស់ណាស់អាចធ្វើឱ្យមនុស្សជាច្រើនមានការខ្មាស់អៀនក្នុងការទំនាក់ទំនង ប៉ះពាល់ដល់ការងារ និងជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង។ ម្យ៉ាងទៀត​ក្លិន​មាត់​ក៏​ធ្វើ​ឲ្យ​អ្នកនៅ​ទល់​មុខ​មាន​អារម្មណ៍​មិន​ស្រួល បាត់បងក្ដីអាណិតអាសូរផងដែរ។ ដូច្នេះ​ សូមកុំ​បណ្តោយ​ឱ្យ​ក្លិន​មាត់​អាក្រក់​ប៉ះពាល់​អ្នកបន្តទៀត គួរតែ​សាកល្បង​វិធី​ងាយៗ​ទាំងនេះ​ភ្លាម​ៗ​។ ខ្ពុរជាមួយប្រេងដូង ប្រេងដូងល្អសម្រាប់សុខភាពមាត់ ក៏ដូចជាអញ្ចាញធ្មេញណាស់ ហេតុដូចនេះ ប្រសិនបើអ្នកមានក្លិនមាត់មិនល្អ គ្រាន់តែយកប្រេងដូងមួយស្លាបព្រាបាយ រួចខ្ពុរមាត់ជាការស្រេច។ អាស៊ីត capric, អាស៊ីត lauric នៅក្នុងប្រេងដូង មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលមិនត្រឹមតែជួយបំបាត់ក្លិនមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សុខភាពមាត់ផងដែរ។ ពេល​ខ្ពុរមាត់​​ជាមួយ​ប្រេងដូង ត្រូវ​លាង​សម្អាត​ពី​ឆ្វេង​ទៅ​ស្តាំ ពី​ខាងក្នុង​ទៅ​ខាងក្រៅ ហើយ​ច្រាស​មក​វិញ ដើម្បី​ឱ្យ​ប្រេងដូង​ជ្រាប​ចូល​ចន្លោះ​ធ្មេញ ហើយ​ទាញ​បន្ទះ និង​អាហារ​ដែល​នៅ​ជាប់​ធ្មេញ​ចេញ​។ ញ៉ាំផ្លែប៉ោម…

ជាការពិតនេះជាទម្លាប់​អាក្រក់​ ៤​ យ៉ាងអាចធ្វើ​ឱ្យ​ស្ត្រី​ងាយ​ឆ្លង​មេរោគនិង​ជំងឺ​រោគ​ស្ត្រី បន្ទាប់ពី​ស្លៀក​ខោ​ទ្រនាប់
សង្គម

ជាការពិតនេះជាទម្លាប់​អាក្រក់​ ៤​ យ៉ាងអាចធ្វើ​ឱ្យ​ស្ត្រី​ងាយ​ឆ្លង​មេរោគនិង​ជំងឺ​រោគ​ស្ត្រី បន្ទាប់ពី​ស្លៀក​ខោ​ទ្រនាប់

ខាងក្រោមនេះជាទម្លាប់មិនល្អ ចំនួន ៤ អំឡុងពេលស្លៀកខោទ្រនាប់តែងតែធ្វើឱ្យតំបន់ឯកជនរបស់ស្រ្តីទាំងអស់ទទួលរងការខូចខាតច្រើន ពិសេសប្រមូលផ្តុំដោយបាក់តេរី ងាយជ្រាបចូល និងបង្កជាជំងឺរោគស្រ្តី។ មិនផ្លាស់ប្តូរខោទ្រនាប់ពីរដងក្នុងមួយថ្ងៃ ខោ​ទ្រនាប់​ ជា​សម្លៀក​បំពាក់​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ជា​ប្រចាំ​​រៀង​រាល់​ថ្ងៃ។ ប្រសិនបើអ្នកមិនរក្សាទម្លាប់ផ្លាស់ប្តូរជាប្រចាំទេ វានឹងធ្វើឱ្យខោទ្រនាប់ងាយលេចចេញបាក់តេរីជាច្រើន ហើយបាក់តេរីនឹងមានឱកាសចូលទៅក្នុងទ្វារមាស។ លទ្ធផល​ធ្វើឲ្យអ្នក​ឆ្លង​មេរោគ​តាមផ្លូវ​បង្ហូរ​នោម និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត។ ស្លៀកខោទ្រនាប់តឹងពេក ការ​ជ្រើសរើស​ខោ​ទ្រនាប់​មិន​ត្រូវតឹងពេក​ទេ ​គួរ​ជ្រើសរើស​ខោ​ដែល​ត្រូវ​នឹង​ទំហំ​គូទទើបជាការល្អ។ ប្រសិនបើខោក្នុងមានភាពតឹងណែនជាប់ទៅនឹងរាងកាយខ្លាំង នោះមិនអាចឲ្យខ្យល់ចេញចូលក្នុងតំបន់សំងាត់បានទេ រហូតធ្វើឱ្យងាយស្រួលក្នុងការបញ្ចេញញើសច្រើន និងផលិតបាក់តេរី។ បន្ទាប់មកបាក់តេរីនឹងឆ្លងទៅតំបន់ឯកជន ហើយងាយបង្កការឆ្លង ដែលបង្កើនហានិភ័យនៃជំងឺរោគស្ត្រី។ បោកខោអាវទ្រនាប់ជាមួយខោអាវដទៃ ជាធម្មតានៅក្នុងម៉ាស៊ីនបោកគក់មានបាក់តេរីកកកុញរួចទៅហើយ ប្រសិនបើអ្នកមិនសម្អាតឱ្យបានទៀងទាត់។ ដោយសារខណៈពេលដែលអ្នក ដាក់សម្លៀកបំពាក់ ស្រោមជើង និងខោអាវទ្រនាប់ជាមួយគ្នា…

មនុស្ស​មិន​សូវ​មាន​អាយុ​វែង​ ច្រើន​មាន ៥ ចំណុច​នេះ តែ​បើ​អ្នក​គ្មាន​យើង​សូម​អបអរ​សាទរ!
សង្គម

មនុស្ស​មិន​សូវ​មាន​អាយុ​វែង​ ច្រើន​មាន ៥ ចំណុច​នេះ តែ​បើ​អ្នក​គ្មាន​យើង​សូម​អបអរ​សាទរ!

តាម​ការ​ស្រាវជ្រាវ​មនុស្ស​ដែល​មិន​សូវ​មាន​អាយុ​វែង ច្រើន​តែ​មាន ៥ ចំណុច​ដូច​បង្ហាញ​ខាង​ក្រោម​នេះ ហើយ​ប្រសិន​ចង់​បន្ថែម​អាយុកាល​ជីវិត​ ចាំបាច់​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ៥) លើស​ខ្លាញ់​ក្បាល​ពោះ គ្រប់​គ្នា​ដឹង​ហើយ អ្នក​ដែល​មាន​ជំងឺ​ធាត់​គឺ​មិន​ល្អ​ឡើយ​សម្រាប់​សុខភាព ហើយ​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ទៅ​ពេល​ខាង​មុខ។ នៅ​ពេល​មាន​ជាតិ​ខ្លាញ់​កកកុញ​នៅ​ក្នុង​ពោះ​ច្រើន វា​ក៏​នឹង​ដាក់​បន្ទុក​ទៅ​លើ​សរីរាង្គ​ដទៃ​ទៀត​ផង​ដែរ។ ភាព​ធាត់​នេះ​សោត ក៏​បណ្តាល​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ក៏​ដូច​ជា​បង្កើន​ហានិភ័យ​ជំងឺ​តម្រងនោម និង​ជំងឺ​សរសៃឈាម។ ៤) គុណភាព​នៃ​ការ​គេង​ចុះ​ខ្សោយ មនុស្ស​ដែល​មាន​អាយុ​វែង ច្រើន​តែ​អាច​គេង​បាន​ជា​ប្រចាំ​រយៈ​ពេល ៧ ម៉ោង ហើយ​មាន​ពេលវេលា​សម្រាក​នៅ​ពេល​ថ្ងៃ​ចន្លោះ​ពី ៣០ នាទី ទៅ ១ ម៉ោង​ផ្សេង​ទៀត។ ផ្ទុយ​ទៅ​វិញ​សម្រាប់​អ្នក​អាយុ​ខ្លី…