សុខភាពបញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលផ្នែកមួយនៃសាច់ដុំរបស់បេះដូងមិនមានឈាមគ្រប់គ្រាន់ និងប្រព័ន្ធចរន្តឈាមរត់មិនស្មើ។ មានកត្តាហានិភ័យមួយចំនួនចំពោះបញ្ហាគាំងបេះដូង ដែលកត្តាមួយចំនួនរួមមានទាំងអាយុ និងប្រវត្តិគ្រួសារដែលមិនអាចគ្រប់គ្រងបាន។ ទោះយ៉ាងណាក៏ដោយ មានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលនៅទីបំផុតអាចនាំឱ្យមានជំងឺគាំងបេះដូងនេះដោយមិនដឹងខ្លួន។ ១. ការបរិភោគអាហារប្រចាំថ្ងៃ ការបរិភោគអាហារក្រៅផ្ទះជារៀងរាល់ថ្ងៃ អាចជះឥទ្ធិពលអវិជ្ជមានដល់បេះដូងរបស់អ្នក ព្រោះអ្នកទំនងជាធ្វើការជ្រើសរើសអាហារមិនល្អនៅភោជនីយដ្ឋានសម្រាប់បរិភោគ។ លោកវេជ្ជបណ្ឌិតផ្នែកសុខភាពមួយរូបបានណែនាំឱ្យយកចិត្តទុកដាក់លើព័ត៌មានលម្អិតអំពីអាហារូបត្ថម្ភរបស់អាហារដែលអ្នកបរិភោគ។ ដើម្បីទប់ស្កាត់ និងចៀសវាងមានហានិភ័យចំពោះបេះដូងរបស់អ្នកនៅថ្ងៃក្រោយ។ ២. ចៀសវាងការធ្វើលំហាត់ប្រាណ រឿងមួយដែលល្អបំផុតដែលអ្នកគួរធ្វើដើម្បីថែរក្សាសុខភាពនោះគឺ ការធ្វើលំហាត់ប្រាណ។ ភាពអសកម្មរួមចំណែកដល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ និងធ្វើឱ្យធាត់។ ប៉ុន្តែការប្រាណហាត់ដោយមិនមានពេលវេលាច្បាស់លាស់ ឬរបៀបត្រឹមត្រូវនោះទេ វាអាចនឹងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងស្ទះសរសៃរឈាមបេះដូងដែលបណ្តាលឱ្យមានជំងឺគាំងបេះដូងផងដែរ។ ៣. ផឹកសុរា ខណៈពេលដែលស្រាបៀរមួយកែវ វានឹងមិននាំឱ្យមានការគាំងបេះដូងនោះទេ ប៉ុន្តែការផឹកច្រើនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូងរបស់អ្នក។ ក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកបានពន្យល់ថា វាអាចបង្កើនសម្ពាធឈាម…