សុខភាព

បន្លែ ៤ ប្រភេទសម្បូរជាតិពុលបង្កជំងឺមហារីក បើចង់រស់យូរកុំញាំច្រើនពេក!
សុខភាព

បន្លែ ៤ ប្រភេទសម្បូរជាតិពុលបង្កជំងឺមហារីក បើចង់រស់យូរកុំញាំច្រើនពេក!

ជាការពិតណាស់ដែលថា បន្លែ ជាពពួកអាហារមួយប្រភេទដែលជួយឲ្យមានសុខភាពល្អ រាងកាយរឹងមាំ ប៉ុន្តែចំពោះបន្លែខ្លះក៏មិនគួរឲ្យទទួលទានច្រើនពេក ព្រោះវាពោរពេញដោយសារធាតុពុលដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យកើតមហារីក ឬ ស្លាប់បានយ៉ាងងាយ។ ម្ទេស Capsaicin គឺជាសារធាតុម្យ៉ាងដែលធ្វើឱ្យម្ទេសមានរសជាតិហឹរ ហើយបើយោងតាមឱសថ Capsaicin ត្រូវបានចុះបញ្ជីជាប្រភេទថ្នាំពុល។ ហេតុដូចនេះ ប្រសិនបើអ្នកញ៉ាំម្ទេសក្នុងបរិមាណល្មម នឹងមានប្រសិទ្ធភាពការពាររាងកាយ ការពារជំងឺមួយចំនួន និងជួយឱ្យញ៉ាំកាន់តែឆ្ងាញ់ ប៉ុន្តែការញ៉ាំម្ទេសច្រើនពេកអាចបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ ខូចសរសៃប្រសាទ និងជំងឺធ្ងន់ធ្ងរ ដូចជាក្រពះ រលាកស្បែក រលាកថ្លើម។ ដំឡូងមានពន្លក មនុស្សជាច្រើនពេលដែលឃើញដំឡូងពន្លក តែងតែធ្វើការកាត់ពន្លកចេញ ហើយបន្តប្រើប្រាស់ដដែល។ ទោះជាយ៉ាងណាក៏ដោយ នេះជាទង្វើខុសឆ្គងធ្ងន់ណាស់…

ចែក​គ្នា​បាន​ដឹង! ផ្សិត​ត្រចៀក​កណ្តុរ កុំ​ចម្អិន ២ របៀប​នេះ ប្រយ័ត្ន​កើត​មហារីក​ថ្លើម
សង្គម

ចែក​គ្នា​បាន​ដឹង! ផ្សិត​ត្រចៀក​កណ្តុរ កុំ​ចម្អិន ២ របៀប​នេះ ប្រយ័ត្ន​កើត​មហារីក​ថ្លើម

ផ្សិត​ត្រចៀក​កណ្តុរ​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ប្រាកដ​ជា​ពេញ​និយម​ខ្លាំង ដែល​បងប្អូន​ជា​ច្រើន​នឹង​ជ្រើស​យក​មក​ធ្វើ​ជា​ម្ហូប។ ជា​ការ​ពិត វា​ក៏​មាន​ប្រយោជន៍​ណាស់​ដែរ សម្រាប់​រាងកាយ​មនុស្ស ដោយ​វា​មាន​ជាតិ​ដែក​ខ្ពស់ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​មាន​វីតាមីន K និង​កាល់ស្យូម​ជា​ច្រើន​ផង​ដែរ។ យ៉ាង​ណា​សម្រាប់​ការ​ចម្អិន​ផ្សិត​ត្រចៀក​កណ្តុរ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ នឹង​បញ្ចៀស​ការ​ប្រើប្រាស់​ខុស​របៀប​ទាំង ២ ខាង​ក្រោម ព្រោះ​បើ​ធ្វើ​ខុស នោះ​អ្នក​នឹង​បង្កើត​ជា​សារជាតិ​ពុល​មក​កាន់​រាងកាយ​ទៅ​វិញ៖ ២) កុំ​ត្រាំ​ក្នុង​ទឹកក្តៅ មនុស្ស​ជា​ច្រើន យល់​ឃើញ​ថា ការ​ត្រាំ​ផ្សិត​ត្រចៀក​កណ្តុរ​ក្នុង​ទឹកក្តៅ គឺ​អាច​ជួយ​ឲ្យ​វា​រីក​បាន​ឆាប់​រហ័ស តែ​យ៉ាង​ណា​ក៏​ដោយ របៀប​នេះ នាំ​ឲ្យ​វា​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ក្នុង​នោះ​ទៅ​វិញ​ទេ។ ក៏​ដោយសារ​តែ​វា​ដុះ​លើ​គល់​ឈើ​ស្ងួត និង​សើម វា​មាន​អត្រា​ជាតិ​ផ្សិត​ខ្ពស់ ដោយ​ការ​ត្រាំ​ក្នុង​ទឹក​គឺ​ជា​រឿង​ល្អ ព្រោះ​ដើម្បី​ជួយ​កម្ចាត់​បាក់តេរី…

ទម្លាប់​សាមញ្ញ តែ​គ្រប់​គ្នា​មើល​រំលង! ធ្វើ​រឿង​ ២ រៀងរាល់​ព្រឹក អាច​បន្សាប​ជាតិ​ពុល បញ្ចៀស​អស់​ជំងឺ
សង្គម

ទម្លាប់​សាមញ្ញ តែ​គ្រប់​គ្នា​មើល​រំលង! ធ្វើ​រឿង​ ២ រៀងរាល់​ព្រឹក អាច​បន្សាប​ជាតិ​ពុល បញ្ចៀស​អស់​ជំងឺ

នៅ​ពេល​ក្រោក​ពី​ដំណេក រៀងរាល់​ព្រឹក​ព្រលឹម ប្រសិន​អ្នក​អាច​អនុវត្ត​នៅ​ទម្លាប់​សាមញ្ញ​ទាំង ២ ខាង​ក្រោម នោះ​គឺ​នឹង​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ ហើយ​អាច​បញ្ចៀស​ជំងឺ​ជា​ច្រើន៖ ២) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ រាងកាយ​នឹង​ខ្សោះ​ជាតិ​ទឹក បន្ទាប់​ពី​ការ​គេង​ពេញ​មួយ​យប់ ដូច្នេះ​អ្នក​ត្រូវ​តែ​ឆ្លៀត​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​ទាន់​ពេល។ ការ​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ​រៀងរាល់​ព្រឹក គឺ​អាច​ជួយ​បំពេញ​ជាតិ​សំណើម​នៅ​ក្នុង​កោសិកា បំបាត់​បញ្ហា​ទល់​លាមក រួច​ក៏​ចូលរួម​ចិញ្ចឹម​សរីរាង្គ​មួយ​ចំនួន​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ផង​ដែរ។ អ្នក​គួរ​ទម្លាប់​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ធំ​ ប្រហែល ៥០០ ម.ល បើ​អាច​ចន្លោះ​ម៉ោង ៥-៧ ព្រឹក គឺ​ជា​ម៉ោង​ល្អ​បំផុត។ វា​ក៏​នឹង​ជំរុញ​ឲ្យ​ពោះវៀន​ដំណើរការ​ល្អ មាន​ចលនា​អាច​ជំរុញ​ដល់​ការ​បន្ទោរបង់ ដែល​ជា​ការ​បញ្ចេញ​ជាតិ​ពុល​កកកុញ​ពី​យប់ ដំណើរការ​ទៅ​យ៉ាង​រលូន។ ១) ទម្លាប់​បន្ទោបង់​រៀងរាល់​ព្រឹក នេះ​វា​ក៏​ប្រទាក់​ក្រឡា​ទៅ​ចំណុច​ទី…

ក្មេងៗ​វ័យ​កណ្តាល​ចូលចិត្ត​ណាស់ តែ​អត់​ដឹង​អាហារ ៣ នេះ​អាច​នាំ​ឲ្យ​អាយុ​ខ្លី
សង្គម

ក្មេងៗ​វ័យ​កណ្តាល​ចូលចិត្ត​ណាស់ តែ​អត់​ដឹង​អាហារ ៣ នេះ​អាច​នាំ​ឲ្យ​អាយុ​ខ្លី

សម្រាប់​ក្មេងៗ​វ័យ​កណ្តាល​អាយុ​ចន្លោះ ១៥-២៣ ឆ្នាំ​ជា​ដើម ប្រសិន​អ្នក​ចង់​រស់នៅ​បាន​យូរ មិន​មាន​ជំងឺ​មក​បៀតបៀន គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​នៅ​ប្រភេទ​អាហារ​ទាំង ៣ ខាង​ក្រោម ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ​ណាស់​នៅ​ពេល​ទៅ​មុខ៖ ១) អាហារ​ត្រាំ យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អាហារ​ដែល​មាន​ជាតិ​ជូរ គេ​ត្រាំ​ទុក​យូរ វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់ ហើយ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ នាំ​ឲ្យ​ក្រហាយ​ទ្រូង និង​បង្ក​ទៅ​ជា​ហានិភ័យ​នៃ​ជំងឺ​មហារីក។ ២) អាហារ​ដែល​ខ្លោច អាហារ​ដែល​មាន​ជាតិ​ខ្លោច ជាប់​កំណក​ខ្លោច​ពណ៌​ខ្មៅ​ច្រើន ក៏​អ្នក​មិន​គួរ​ទទួល​ទាន​ដែរ ព្រោះ​សារធាតុ Benzopyrene វា​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ។ បន្ថែម​ពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​លើស​ទម្ងន់ ហើយ​កើត​ជំងឺ​បេះដូង ឡើង​សម្ពាធ​ឈាម​ជា​ដើម​ផង​ដែរ។ ៣) អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ មនុស្ស​ឈាន​ចូល​វ័យ​ជិត…

ផ្ញើ​ទៅ​ស្រីៗ​ផង! អាហារ ៤ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​អាយុ​វែង​និង​ក្មេង​ជាង​វ័យ
សង្គម

ផ្ញើ​ទៅ​ស្រីៗ​ផង! អាហារ ៤ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​អាយុ​វែង​និង​ក្មេង​ជាង​វ័យ

មនុស្ស​ស្រី​នៅ​ពេល​វ័យ​រាង​ចំណាស់​បន្តិច ឬ​ជា​មនុស្ស​ស្រី​ដែល​រវល់​ច្រើន នោះ​អ័រម៉ូន​សំខាន់​មួយ​ចំនួន​នឹង​មាន​ការ​ចុះ​ថយ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​សុខភាព​ក៏​ចុះ​អន់ថយ​ទៅ​តាម​នោះ​ដែរ ហើយ​បើ​និយាយ​ពី​សម្រស់​ក៏​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដូច​គ្នា។ ​ថ្ងៃ​នេះ Knongsrok ណែនាំ​អាហារ ៤ ប្រភេទ​ដែល​ស្រីៗ​គួរ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​អាយុ​វែង និង​ក្មេង​ជាង​វ័យ៖ ៤) ត្រី​មាន​ខ្លាញ់ ដូច​ជា​ត្រី​សាម៉ុង ត្រី​ធូណា និង​សាឌីន គឺ​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ខ្លាញ់​អូមេហ្គា ៣ ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា​ វា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក។ បន្ថែម​ពី​នេះ​វា​ល្អ​បំផុត​សម្រាប់​ស្រ្តី​នៅ​វ័យ​កណ្តាល ដែល​មាន​បម្លាស់ប្តូរ​អ័រម៉ូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​បេះដូង។ ៣) ផ្លែ​បឺរី យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ផ្លែ​ប្ល៊ូបឺរី ស្រ្តបឺរី និង​រ៉ាបបឺរី គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម…

ក្បួន​ហៅ​លាភ​ចូល​ផ្ទះ! មុន​ចូល​ឆ្នាំ​ចិន ត្រូវ​ទៅ​រក​របស់​ ៣ នេះ​ដាក់​មុខ​ទ្វារ ដើម្បី​បាន​សំណាង​ធំ
សង្គម

ក្បួន​ហៅ​លាភ​ចូល​ផ្ទះ! មុន​ចូល​ឆ្នាំ​ចិន ត្រូវ​ទៅ​រក​របស់​ ៣ នេះ​ដាក់​មុខ​ទ្វារ ដើម្បី​បាន​សំណាង​ធំ

បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ជិន កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ខាង​មុខ ដោយ​តាម​ក្បួន​ហុងស៊ុយ​ពី​អ្នក​ជំនាញ បាន​ចែករំលែក​ទៅ​កាន់​បងប្អូន​ទាំង​ឡាយ​ដែល​ជាប់​សែស្រឡាយ​ចិន ឲ្យ​គួរ​ប្រញាប់​រក​របស់ ៣ ដូច​បង្ហាញ​ខាង​ក្រោម ដាក់​នៅ​មាត់​ទ្វារ​ចូល​ផ្ទះ ប្រសិន​ចង់​បាន​លាភ​សំណាង​ធំ៖ ៣) កណ្តឹង​ខ្យល់ ការ​ព្យួរ​កណ្តឹង​ខ្យល់ មិន​ត្រឹម​ជា​គ្រឿង​តុបតែង​ផ្ទះ​នោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ហុងស៊ុយ ហៅ​សំណាង ហៅ​លាភ​ចូល​ផ្ទះ ដែល​អាច​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​កាន់​តែ​ឆាប់​មានបាន។ ចូរ​ព្យួរ​កណ្តឹង​ខ្យល់​នៅ​ខាង​មុខ​មាត់​ទ្វារ​ធំ ដោយ​ពេល​សំឡេង​នៃ​កណ្តឹង​ខ្យល់​បន្លឺ​ឡើង​នៅ​ថ្ងៃ​ចូល​ឆ្នាំ នោះ​ក៏​នឹង​ក្លាយ​ជា​ប្រភព​ថាមពល​វិជ្ជមាន ដែល​យើង​មិន​អាច​មើល​ភ្នែក​ទទេ​ឃើញ ដូច​មាន​គេ​ជញ្ជូន​លាភ​ចូល​មក​ក្នុង​ផ្ទះ។ ២) ការ​តុបតែង​ពណ៌​ក្រហម អ្នក​គួរ​បន្ថែម​ការ​រៀបចំ​គ្រឿង​លម្អ​ផ្សេងៗ​ ឲ្យ​តែ​ជា​ពណ៌​ក្រហម ដាក់​នៅ​ខាង​មុខ​ផ្ទះ នោះ​គឺ​ជា​និមិត្តរូប​នៃ​សំណាង សុភមង្គល និង​ភាព​រុងរឿង។ ដូច្នេះ​ពេល​បើក​ទ្វារ​ចូល ទេវតា​ទ្រព្យ…

គួរកាត់បន្ថយភ្លាម នូវទម្លាប់ពេលព្រឹកទាំង ៤ នេះ បើមិនចង់អាយុខ្លីទេ!
សុខភាព

គួរកាត់បន្ថយភ្លាម នូវទម្លាប់ពេលព្រឹកទាំង ៤ នេះ បើមិនចង់អាយុខ្លីទេ!

ខាងក្រោមនេះ ជាទម្លាប់​ពេល​ព្រឹក​ទាំង ៤ ប្រភេទ ដែលគ្រប់គ្នាតែងតែមានជាប់ខ្លួន ដោយមិនបានដឹងថា វាប៉ះពាល់ធ្ងន់ធ្ងហខ្លាំងជាមួយសួត រហូតអាចបង្កទៅជាជំងឺមហារីកដំណាក់កាលចុងក្រោយផងដែរ។ ការជក់បារី ការមានទម្លាប់ជក់បារី ពេលព្រឹក ពិតជាបង្កគ្រោះថ្នាក់ជាងការជក់បារីនៅពេលផ្សេងទៀត ដោយសារជាតិនីកូទីនក្នុងបារីបានជ្រៀតចូលក្នុងសួតដោយផ្ទាល់ បណ្ដាលឱ្យមុខងារសួតថយចុះ និងជះឥទ្ធិពលអវិជ្ជជាច្រើនដល់សុខភាពសួតទៀតផង។ ខឹង ការមានកំហឹងនៅពេលព្រឹក មិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសួតផងដែរ។ យ៉ាងណាមិញ បុគ្គលដែលខឹង ឬមានអារម្មណ៍រំជួលចិត្តនឹងនាំឱ្យមានការដកដង្ហើមលឿន alveoli ត្រូវបានពង្រីកឥតឈប់ឈរ ហើយមិនអាចសម្រាកបានស្រួលឡើយ ដែលបណ្ដាលឲ្យប៉ះពាល់ដំណើរការរបស់សួត។ ក្រៅ​ពី​នេះ កំហឹង​ក៏​បានប៉ះពាល់​ដល់​រាង​កាយ និង​ការ​រំលាយ​អាហារ​ផង​ដែរ ដែលអាចធ្វើឱ្យអ្នកឈឺជួបហានិភ័យនៃជំងឺមហារីកកើនឡើង ជាពិសេសមហារីកសួត។ ហាត់ប្រាណច្រើនពេក…

ប្រយ័ត្ន​ពុក​ឆ្អឹង ផុយ​ឆ្អឹង​អត់​ដឹង​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ ៤ នេះ​ញឹកញាប់
សង្គម

ប្រយ័ត្ន​ពុក​ឆ្អឹង ផុយ​ឆ្អឹង​អត់​ដឹង​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ ៤ នេះ​ញឹកញាប់

កាល់ស្យូម​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​ឲ្យ​អ្នក​មាន​ឆ្អឹង​និង​សន្លាក់​រឹងមាំ ហើយ​វា​ក៏​ជួយ​ឲ្យ​សាច់ដុំ និង​សរសៃប្រសាទ​ធ្វើ​ការ​យ៉ាង​រលូន​ផង​ដែរ។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ ដែល​មាន​តួនាទី​មក​បំពេញ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ យ៉ាង​ណា​មិញ​របស់​ទាំង ៤ ខាង​ក្រោម វា​បែរ​ជា​ផ្ទុយ​ស្រឡះ ហើយ​រារាំង​ដល់​ដំណើរការ​ស្រូប​យក​ជាតិ​កាល់ស្យូម បង្ក​ជា​គ្រោះថ្នាក់​ដល់​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន៖ ៤) អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស​អាហារ​ដែល​មាន​បរិមាណ​អំបិល​ច្រើន ដែល​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាងកាយ​លឿន​ជាង​មុន ដោយ​វា​បញ្ចេញ​ទៅ​តាម​រយៈ​តម្រង​នោម។ យោង​តាម​ការ​ណែនាំ​របស់​អង្គការ WHO បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​មិន​គួរ​ទទួល​ទាន​អាហារ​មាន​ជាតិ​អំបិល​ច្រើន​ពេក​ទេ ពោល​គឺ​ត្រឹម​តែ ៥ ក្រាម/ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា​បរិមាណ​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ទាន​បច្ចុប្បន្ន គឺ​លើស ២ ដង​នៃ​ការ​ណែនាំ​ហើយ។ ៣)…

លូកទៅអត់ខុសទេ! កំពូលផ្លែឈើ ៥ ល្អទាំងសម្រាប់ស្បែក និងអ្នកចង់ស្រកគីឡូ
សង្គម

លូកទៅអត់ខុសទេ! កំពូលផ្លែឈើ ៥ ល្អទាំងសម្រាប់ស្បែក និងអ្នកចង់ស្រកគីឡូ

ប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…

ទម្លាប់ ៣ អាច​ធ្វើ​ឲ្យ​អ្នក​ដាច់​សរសៃឈាម​ខួរក្បាល​ទាំង​ព្រឹក ជា​ពិសេស​ចំណុច​ទី ២
សង្គម

ទម្លាប់ ៣ អាច​ធ្វើ​ឲ្យ​អ្នក​ដាច់​សរសៃឈាម​ខួរក្បាល​ទាំង​ព្រឹក ជា​ពិសេស​ចំណុច​ទី ២

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​ចំនួន​ដូច​ខាង​ក្រោម បើ​អ្នក​នៅ​តែ​បន្ត​ធ្វើ​រៀងរាល់​ព្រឹក វា​ក៏​ជា​ហានិភ័យ​មួយ​ដែរ ដែល​អ្នក​គួរ​តែ​ជៀសវាង៖ ៣) ក្រោក​មក​ភ្លាមៗ​នៅ​ពេល​ព្រឹក ពេល​អ្នក​ក្រោក​ពី​គេង ចូរ​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ ២-៣ នាទី​សិន សឹម​ក្រោក​មក​ម្តង​បន្តិចៗ។ ការ​អនុវត្ត​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល និង​មិន​បណ្តាយ​ឲ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​មួយ​រំពេច។ ប្រសិន​អ្នក​កំពុង​គេង​សុខៗ ហើយ​ស្ទុះ​ក្រោក​មក​ភ្លាម មួយ​រំពេច​នោះ​អាច​វិវត្ត​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ទាំង​ព្រឹក ហើយ​ឈាន​ទៅ​ដល់​ការ​ដាច់​សរសៃឈាម​ខួរក្បាល។ ដូច្នេះ​ចំណុច​នេះ​គឺ​ស្រួចស្រាល់​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។ ២) ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ​តែ​ម្នាក់​ឯង ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​កំពុង​មិន​ស្រួល អាច​ថា​ក្តៅ​ខ្លួន​ឬ​ផ្តាសាយ ចូរ​អ្នក​សម្រាក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ទៅ​ហាត់ប្រាណ​ទាំង​ព្រឹក ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​ដាច់​សរសៃឈាម ជា​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម ទឹកនោមផ្អែម…

អាចជួយលាងឈាម សម្រកទម្ងន់ នេះភេសជ្ជៈ ៤ ដែលអ្នកគួរទទួលទាននៅពេលល្ងាច
សង្គម

អាចជួយលាងឈាម សម្រកទម្ងន់ នេះភេសជ្ជៈ ៤ ដែលអ្នកគួរទទួលទាននៅពេលល្ងាច

ការផឹកភេសជ្ជៈប្រភេទទាំង ៤ ខាងក្រោម រៀងរាល់ពេលល្ងាច នោះនឹងអាចជួយឲ្យប្រសើរឡើងវិញនូវបញ្ហាសុខភាពជាច្រើន មិនថាតែសម្រស់ និងសុខភាពនៃដំណេក។ យើងណែនាំសម្រាប់មនុស្សស្រីជាពិសេស៖ ៤) ទឹកឃ្មុំ លាយទឹកក្ដៅឧណ្ហ៍ៗ ទឹកឃ្មុំមានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន B, C កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ដែលប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីជាដើម។ វាក៏ចូលរួមក្នុងដំណើរនៃការសម្រកទម្ងន់ ដោយអ្នកអាចយកវាមួយទៅពីរស្លាបព្រាបាយ មកកូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយវាជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឲ្យបេះដូងមានលំនឹក និងកាត់បន្ថយធុញថប់ជួយឲ្យគេងលក់ស្រួល។ ៣) ទឹកក្រូចឆ្មារ មានកាឡូរីទាប មានវីតាមីន និងសារធាតុរ៉ែខ្ពស់…

មានសម្បតិ្ត ៣ យ៉ាងនេះដូចមានថ្នាំទិព្វក្នុងដៃ ដែលមនុស្សអាយុលើស ៤០ គួរតែធ្វើឲ្យបាន!
សុខភាព

មានសម្បតិ្ត ៣ យ៉ាងនេះដូចមានថ្នាំទិព្វក្នុងដៃ ដែលមនុស្សអាយុលើស ៤០ គួរតែធ្វើឲ្យបាន!

សរសៃឈាមរបស់មនុស្សមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ព្រោះនៅពេលដែលវាចរាចរបានរលូន មនុស្សនឹងមានសុខភាពល្អ ប៉ុន្តែបើសិនជាពួកវាស្ទះ ឬរឹង នោះរាងកាយរបស់មនុស្សងាយប្រឈមនឹងភាពចាស់ ឬភាពមិនស្រួលផ្សេងៗទៀត។ ជាពិសេសនៅពេលដែលមនុស្សមានអាយុលើសពី ៤០ ឆ្នាំ រាងកាយត្រូវប្រឈមមុខនឹងភាពចាស់តាមធម្មជាតិផងដែរ។ ​ដើម្បី​ឱ្យ​សរសៃឈាម​មាន​សុខភាព​ល្អ​ដោយ​គ្មាន​ជំងឺ​ក្រិន​សរសៃឈាម អ្នក​គួរ​ចងចាំ​នូវ​គោលការណ៍​ទាំង​៣​នេះ​៖ លំហាត់ប្រាណកម្រិតមធ្យម ប្រសិនបើអ្នកមានរបបកាយសម្បទា “កម្រិតមធ្យម” ពោលគឺមិនត្រូវ “ហាត់ប្រាណខ្លាំងពេកទេ” រាងកាយនឹងមានសុខភាពល្អជាង។ ណាក៏ដោយ លំហាត់ប្រាណត្រូវតែសមស្របតាមអាយុ ព្រោះនៅពេលដែលអ្នកមានអាយុក្រោម ៣០ ឆ្នាំ អ្នកអាចធ្វើលំហាត់ប្រាណបានកាន់តែសមរម្យ ដូចជា ការរត់ហាត់ប្រាណមួយម៉ោង ឬលេងបាល់ទាត់ ហែលទឹក។ ផ្ទុយទៅវិញ នៅពេលដែលអ្នកមានអាយុលើសពី ៤០…

បើភ្លាមៗឃើញលើអណ្តាតអ្នកចេញរោគសញ្ញា ៣ នេះឡើង ទៅរកពេទ្យជាបន្ទាន់!
សុខភាព

បើភ្លាមៗឃើញលើអណ្តាតអ្នកចេញរោគសញ្ញា ៣ នេះឡើង ទៅរកពេទ្យជាបន្ទាន់!

យោងតាមឱសថបូព៌ានិយាយថា អណ្តាតមិនមានអេពីដេមីទេ ហេតុនេះទើបយើងអាចសង្កេតមើលស្ថានភាពសរសៃឈាមនៅលើអណ្តាតបានយ៉ាងច្បាស់។ មួយវិញទៀត ការមើលអណ្តាតក៏អាចវិនិច្ឆ័យបានដែរថា តើចរន្តឈាម ក៏ដូចជាមុខងារសរីរវិទ្យានៃបេះដូងមានបញ្ហាឬអត់ផងដែរ។ ទាំងនេះជាសញ្ញា ៣ នៅក្នុងអណ្តាតដែលបង្ហាញថាបេះដូងមិនមានសុខភាពល្អ៖ ១.អណ្តាតមានស្នាមជាំ ពណ៌ស្វាយងងឹត ក្នុងករណីភ្លាមៗអណ្តាតប្រែជាមានស្នាមជាំខ្មៅ អាចគ្រាន់តែជាឈាមប៉ុណ្ណោះ ដែលអមមកជាមួយរោគសញ្ញា​ដូចជា ភ័យ​, ដកដង្ហើម​ខ្លី​, គេង​មិន​លក់​, រមាស់​អណ្តាត​ជាដើម។ នៅពេលដែលរោគសញ្ញាលេចឡើងរួមគ្នា នោះសរសៃឈាមនៅក្នុងខ្លួនត្រូវបានស្ទះ ឬបេះដូងមានសភាពខ្សោយ។ ជាចាំបាច់ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីការពារហានិភ័យនៃការគាំងបេះដូង។ ២.អណ្តាតក្រហមនិងហើម សូមប្រយ័ត្នឲ្យបានខ្ពស់ ប្រសិនបើអណ្តាតរបស់អ្នកឡើងក្រហម និងហើម ភ្លាមៗមួយរំពេច។ ជាពិសេសនៅពេលដែលបាតុភូតនេះអមមកជាមួយរោគសញ្ញានៃការញ័រទ្រូង និងចង្វាក់បេះដូងលោតញាប់…

ដើម្បីឲ្យសក់ដុះវែងលឿន ទ​ន់រលោងស្អាត សូមកុំភ្លេចទិកនិចងាយៗទាំង ៦ នេះ!
សុខភាព

ដើម្បីឲ្យសក់ដុះវែងលឿន ទ​ន់រលោងស្អាត សូមកុំភ្លេចទិកនិចងាយៗទាំង ៦ នេះ!

មិត្តៗនារីគ្រប់គ្នាគួរតែអនុវត្តនូវជំហ៊ានងាយទាំង ៦ ដូចខាងក្រោមនេះឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសក់ស្រស់ស្អាត លូតលាស់បានលឿន និងមានសុខភាពរឹងមាំផងដែរ៖ ១.គ្រាន់តែបន្ថែមអំបិលចូលក្នុងសាប៊ូកក់សក់ ការបន្ថែមអំបិលបន្តិចទៅក្នុងសាប៊ូកក់សក់ជាវិធីសាមញ្ញ និងមានតំលៃថោកបំផុត ដែលធ្វើឲ្យសក់ដុះវែងលឿន និងមិនមានជាតិខាញ់។ អំបិល Epsom គឺសម្បូរទៅដោយម៉ាញេស្យូម ដែលមានសមត្ថភាពខ្ពស់ជួយពង្រឹងសក់ឲ្យរឹងមាំ ជាពិសេសតំបន់នៃស្បែកដែលមានឫសសក់ច្រើនអាចស្រូបយកម៉ាញេស្យូមបានប្រសើរជាងមុន។ ២.ត្រូវតែពាក់មួកពេលចេញក្រៅ ការព្រលែងសក់ឲ្យត្រូវកម្តៅថ្ងៃច្រើនពេកក៏អាចបំផ្លាញស្បែកក្បាល និងសក់ដែរ ព្រោះការត្រូវវ​ពន្លឺថ្ងៃ​ច្រើនពេកបង្កឲ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​សក់ និង​ធ្វើឱ្យ​ប្រូតេអ៊ីន​ចុះខ្សោយដោយងាយ។ ហេតុដូចនេះ ដើម្បីកុំឲ្យសក់ប៉ះពាល់នឹងពន្លឺព្រះអាទិត្យដែលបង្កគ្រោះថ្នាក់ អ្នកគួរតែពាក់មួកឲ្យបានត្រឹមត្រូវរាល់ពេលចេញក្រៅ។ ៣.ត្រូវតែទុកសក់ឲ្យស្ងួតដោយខ្លួនឯងបន្ទាប់កក់រួច ម៉ាស៊ីន​សម្ងួត​សក់អាច​ជួយ​ឱ្យ​អ្នក​មាន​សក់​ភ្លឺ​ រលោងស្អាតមែន ប៉ុន្តែ​ប្រសិនបើអ្នកប្រើ​ច្រើន​ពេក​ក៏អាច​ធ្វើ​ឱ្យ​សក់​ងាយ​នឹង​បែកចុងផងដែរ​។ មូលហេតុ ដោយសារតែម៉ាស៊ីនសម្ងួតផ្លុំកំដៅប្រមូលផ្តុំខ្លាំងដោយផ្ទាល់ទៅលើសក់ ទើបបណ្តាលឱ្យ curls…

មិនគួររំលងសោះ ទម្លាប់ល្អទាំង ៥ នេះ ពិសេសចំណុចទី ៥ ជួយពន្យាអាយុរស់បានយូរ
សុខភាព

មិនគួររំលងសោះ ទម្លាប់ល្អទាំង ៥ នេះ ពិសេសចំណុចទី ៥ ជួយពន្យាអាយុរស់បានយូរ

របៀបរស់នៅដើម្បីឱ្យមានសុខភាពល្អ អាយុវែង ជាកត្តាសំខាន់ដែលមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចប្បន្ន។ លើសពីនេះ បន្ថែមពីលើការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ ក៏នៅមានកិច្ចការជាច្រើនទៀតដែលយើងអាចធ្វើបានជារៀងរាល់ថ្ងៃ ដើម្បីពន្យារអាយុជីវិត។ ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំនូវទម្លាប់ល្អ ៥ យ៉ាង ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ មិនត្រឹមតែមានសុខភាពផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែផ្លូវចិត្តក៏មានសេចក្តីសុខ និងស្រស់ស្រាយផងដែរ។ ១.គេងឱ្យបានគ្រប់គ្រាន់ បច្ចប្បន្ននេះ សម្គាល់ឃើញថា មនុស្សជាច្រើនតែងមានបញ្ហាដំណេកដូចជា ពិបាកដេកលក់ គេងមិនលក់ ឬចូលគេងយឺតពេល ដោយសូម្បីតែមនុស្សវ័យក្មេងក៏អាចមានបញ្ហានេះដែរ។ ប្រសិនបើការគេងមិនបានត្រឹមត្រូវទេ មនុស្សងាយនឹងមានបញ្ហាសុខភាពណាស់ ដោយសារការ​គេង​មិន​បាន​គ្រប់គ្រាន់​នឹង​ពន្យឺត​ដំណើរការ​រំលាយ​អាហារ ការ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ រហូតបង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន និង​កាត់​បន្ថយ​អាយុ​សង្ឃឹម​រស់ទៀតផង។ ដូច្នោះ…

អ្នកជំនាញសើស្បែកបង្ហាញថា គួរចៀសវាងផលិត ៣ មុខនេះ ព្រោះប្រើកាន់តែច្រើនស្បែកកាន់តែយ៉ាប់លើសដើម
សុខភាព

អ្នកជំនាញសើស្បែកបង្ហាញថា គួរចៀសវាងផលិត ៣ មុខនេះ ព្រោះប្រើកាន់តែច្រើនស្បែកកាន់តែយ៉ាប់លើសដើម

ស្រ្តីទាំងអស់តែងតែមានបំណងប្រាថ្នាមួយគឺ ចង់មានសម្រស់នៅក្មេង ស្រស់ថ្លា ស្រស់ស្អាតក្មេងជាងវ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលជ្រើសរើសផលិតផលថែរក្សាសម្រស់ចាំបាច់ណាស់អ្នកត្រូវប្រុងប្រយ័ត្នបំផុត ដោយសារតែផលិតផលខ្លះមើលទៅល្អ ប៉ុន្តែមានឥទ្ធិពលអាចធ្វើឱ្យស្បែកខូចកាន់តែលឿន។ ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង ៣ ដែល​អ្នក​ត្រូវ​ពិចារណា​មុន​នឹង​ប្រើ។ ប្រេងដូង ជាទូទៅអ្នកគ្រប់គ្នាតែងតែចាត់ទុកថា ប្រេងដូងជា «ថ្នាំផ្សះ» ដ៏មានប្រសិទ្ធភាពលើផ្នែកសម្រស់ ឯផ្នែកឯកទេសបង្ហាញថា «ព្យាបាលគ្រប់ជំងឺ» ។ ប៉ុនតែអ្នកក៏ត្រូវដឹងថា នេះមិនមែនជាជម្រើសដ៏ល្អក្នុងការថែរក្សាស្បែកគ្រប់ប្រភេទនោះទេ ព្រោះសារធាតុខ្លាញ់ងាយនឹងធ្វើឱ្យស្បែកមានអាថ៌កំបាំង ស្ទះរន្ធញើស នាំឱ្យកើតនូវផលវិបាកជាច្រើនដូចជាមុនជាដើម។ ម៉ាស់អប់ជើង ស្បែករបស់ជើងមានវាយនភាពក្រាស់ និងរឹងជាងស្បែកនៅកន្លែងផ្សេងទៀត។ ដូច្នេះការប្រើម៉ាសអប់ជើងគឺគ្មានន័យនោះទេ ព្រោះធាតុផ្សំនៅក្នុងម៉ាសនឹងមិនអាចជ្រាបចូលស្បែកជើងបានភ្លាមៗ ដូចអ្វីដែលបានណែនាំឡើយ។ ជំនួសមកវិញ អ្នកគួរតែប្រើជែល…

អាហារសម្បូរជីវជាតិ ៥ ប្រភេទ បើអ្នកញាំពេលព្រឹកនឹងក្លាយជា “ថ្នាំពុល” បំផ្លាញសុខភាព
សុខភាព

អាហារសម្បូរជីវជាតិ ៥ ប្រភេទ បើអ្នកញាំពេលព្រឹកនឹងក្លាយជា “ថ្នាំពុល” បំផ្លាញសុខភាព

អ្នកទាំងអស់គ្នាប្រាកដជាបានដឹងថា អាហារពេលព្រឹកគឺមានភាពចាំបាច់ណាស់ដែលមិនអាចខ្វះបាន ដើម្បីបន្ថែមថាមពល និងជីវជាតិដល់រាងកាយប៉ុន្តែក៏ប្រហែលជាមិនបានដឹងថា អាហារទាំងនោះក៏ក្លាយទៅជាថ្នាំពុលបំផ្លាញសុខភាពដែរ៖ នំបុ័ង បើ​តាម​អ្នក​ជំនាញ បង្ហាញថា មិន​គួរ​ញ៉ាំ​នំបុ័ង​​ជា​អាហារ​ពេល​ព្រឹក​ទេ ព្រោះវាជាអាហារមួយប្រភេទដែលត្រូវបានដុតនៅសីតុណ្ហភាពខ្ពស់ច្រើនដងនឹងបង្កើតសារធាតុបង្កមហារីកយ៉ាងងាយ។ ផ្លែចេក ផ្លែ​ចេក​ មាន​ផ្ទុក​សារធាតុ​ម៉ាញ៉េស្យូម​ច្រើន​ ប្រសិនបើញ៉ាំនៅពេលពោះទទេ បរិមាណម៉ាញ៉េស្យូមក្នុងឈាមកើនឡើងភ្លាមៗដោយសារម៉ាញេស្យូមគឺជាកត្តារសើបមួយដែលប៉ះពាល់ដល់មុខងារបេះដូង។ លើសពីនេះ ការញ៉ាំផ្លែចេកពេលពោះទទេនៅពេលព្រឹកក៏បង្កឲ្យមានជាតិអាស៊ីតខ្លាំងផងដែរ។ អាហារប្រៃ ការទទួលទានរបបអាហារដែលមានជាតិប្រៃខ្ពស់បង្កើនហានិភ័យនៃការធាត់ លើសឈាម និងជំងឺសរសៃឈាមបេះដូង ដែលបណ្តាលឱ្យខ្សោយបេះដូង ខ្សោយតំរងនោម និងខ្សោយថ្លើម។ អាហារផ្អែម នំដែលផ្អែមពេក មិនមែនជាអាហារដែលស័ក្តិសមសម្រាប់អាហារពេលព្រឹកទេ ព្រោះជាតិស្ករច្រើនពេកនឹងធ្វើឱ្យអ្នកឃ្លានកាន់តែលឿន ហើយនៅពេលដែលជាតិស្ករត្រូវបានប្រើប្រាស់ លទ្ធភាពនៃការបាត់បង់ថាមពលភ្លាមៗកើតឡើង ធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ និងឈឺក្បាល។…

ចង់បានអាយុវែង បញ្ចៀសអស់ជំងឺមហារីក កុំរំលងឲ្យសោះ អាហារទិព្វ ៣ ប្រភេទនេះ
សង្គម

ចង់បានអាយុវែង បញ្ចៀសអស់ជំងឺមហារីក កុំរំលងឲ្យសោះ អាហារទិព្វ ៣ ប្រភេទនេះ

ប្រសិនជាអ្នកប្រាថ្នាចង់មានអាយុវែង ប្រឈមនឹងរោគាតិច ចូរអ្នកទម្លាប់មកអនុវត្តតាមក្បួនជនជាតិជប៉ុន ដែលទម្លាប់ទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖ ៣) ទឹកដោះគោ តាមវេជ្ជបណ្ឌិតក្រៅស្រុក បានឲ្យដឹងថា ទឹកដោះគោជាទូទៅមានផ្ទុកនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ វីតាមីន B ជួយបង្កើតឡើងវិញនូវស្បែកនិងកោសិកា កាល់ស្យូមចូលរួមកសាងឆ្អឹង ហើយក៏មាននូវសារធាតុចិញ្ចឹមជាច្រើនទៀត។ មនុស្សចំណាស់ប្រហែល ៧០ ភាគរយនៅជប៉ុន ទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ តាមទម្លាប់ បើអ្នកអាចទទួលទានទឹកដោះគោ ២០០ ម.ល ក្នុងមួយថ្ងៃ ហើយផឹកមុនរយៈពេល ៣០ នាទីនៃការហាត់ប្រាណ នោះនឹងធ្វើឲ្យសាច់ដុំអាចបន្ថែមភាពរឹងមាំទ្វេដង។ ២) អាហារដែលមានផ្កាខាត់ណាខៀវ…

អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន! កំឡុង​ពេល​គេង បើ​ឧស្សាហ៍​ជួប​រឿង ៤ នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់
សង្គម

អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន! កំឡុង​ពេល​គេង បើ​ឧស្សាហ៍​ជួប​រឿង ៤ នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនោរ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អ្នក​អាច​ដឹង​មុន ដើម្បី​រក​វិធី​ទប់ស្កាត់​និង​ព្យាបាល។ ខាង​ក្រោម Knongsrok ណែនាំ​ឲ្យ​អ្នក​កត់​សម្គាល់​មើល​នូវ ៤ ចំណុច ដើម្បី​យក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ៖ ៤) គេង​ហៀរ​ទឹក​មាត់ បើ​យូរៗ​ម្តង​មិន​អី​ទេ តែ​បើ​ក្លាយ​ជា​ទម្លាប់ ពេល​អ្នក​គេង​ចំហៀង​ឬ​គេង​ធម្មតា​នោះ វា​គឺ​ជា​រោគសញ្ញា​ព្រមាន​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ច្បាស់​ណាស់។ ស្ថានភាព​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​អ្នក​រមែង​ហៀរ​ទឹក​មាត់​ចេញ​មក។ ៣) ហូរ​ឈាម​ច្រមុះ​នៅ​ពេល​គេង នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ស្ងួត​អ្នក​អាច​ហូរ​ឈាម​ច្រមុះ តែ​បើ​ត្រឹម​តែ​ការ​គេង​ក្នុង​បន្ទប់​ធម្មតា គ្មាន​សីតុណ្ហភាព​ក្តៅ​អី​ផង​នោះ ហើយ​អ្នក​នៅ​តែ​មាន​អាការៈ​ហូរ​ឈាម​ចេញ​ពី​ច្រមុះ នោះ​ជា​រឿង​ដែល​ត្រូវ​តែ​បារម្ភ។ ការ​ហូរ​ឈាម​ពី​ច្រមុះ បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ចុះ​ខ្លាំង​ពេក​ដែល​បណ្តាល​ឲ្យ​ដាច់​រហែក​សរសៃឈាម​តូចៗ​នៃ​ច្រមុះ។ ២) ឈឺ​ក្បាល​ខ្លាំង​នៅ​ពេល​គេង ការ​ឈឺ​ផ្នែក​ក្បាល ដូច​ត្រូវ​គេ​វាយ​យ៉ាង​ដំណំ…

មុនញាំផ្លែឈើ ៤ មុខនេះ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ បើមិនចង់ស្ដាយក្រោយអស់មួយជីវិតទេ
សុខភាព

មុនញាំផ្លែឈើ ៤ មុខនេះ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ បើមិនចង់ស្ដាយក្រោយអស់មួយជីវិតទេ

ខាងក្រោមនេះជាពពួកផ្លែឈើទាំង ៤ ប្រភេទ ដែលត្រូវបានគេនិយមចូលចិត្តទទួលទានខ្លាំងមិនថាតែស្ថិតក្នុងកាលៈទេសៈបែបណានោះទេ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែប្រយ័ត្ន អំឡុងពេលទទួលទានសូមកុំលេបគ្រាប់ចូលទៅក្នុងពោះឲ្យសោះ ចៀសវាងការពុល៖ គ្រាប់ពូជផ្លែទៀប៖ គ្រាប់ពូជនៃផ្លែទៀប មានផ្ទុកសារធាតុពុលខ្លាំង ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ននៅពេលទទួលទាន។ មិនត្រឹមតែប៉ុណ្ណឹងទេ ជាតិពុលក្នុងគ្រាប់ផ្លែទៀប បើជ្រាបចូលភ្នែក អាចធ្វើឱ្យរលាកភ្នែក រលាកកញ្ចក់ភ្នែក ហើយបើព្យាបាលមិនបានត្រឹមត្រូវ វាក៏អាចបង្កជាដំបៅក្នុងកែវភ្នែក រហូតពិការភ្នែកបាន។ គ្រាប់ផ្លែប៉ោម៖ យោងតាមអ្នកជំនាញអាហារូបត្ថម្ភបង្ហាញថា នៅពេលទទួលទានគ្រាប់ផ្លែប៉ោមចូលក្នុងរាងកាយ អាចបង្កើតជាអ៊ីដ្រូសែនស៊ីយ៉ានុតនៅក្នុងពោះវៀន។ ប្រសិនបើក្នុងកម្រិតទាប អាចបណ្តាលឱ្យអ្នកអស់កម្លាំង ចង្អោរ និងវិលមុខជាដើម។ប៉ុន្តែបើស្ថិតក្នុងកម្រិតខ្ពស់ សារធាតុពុលនេះអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម បន្ថយសម្ពាធឈាម ឈឺក្បាល សន្លប់ និងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។…

កត្តា ៣ នេះលេចឡើងលើរាងកាយប៉ះពាល់ធ្ងន់ណាស់ អាចធ្វើឲ្យស្លាប់បានបើព្យាបាលមិនទាន់ពេល
សុខភាព

កត្តា ៣ នេះលេចឡើងលើរាងកាយប៉ះពាល់ធ្ងន់ណាស់ អាចធ្វើឲ្យស្លាប់បានបើព្យាបាលមិនទាន់ពេល

ដើម្បីឲ្យរាងកាយមានសុខភាពល្អ រឹងមាំ មិនមានជំងឺសាហាវៗជាប់ខ្លួន មនុស្សយើងម្នាក់គួរតែផ្ដោតសំខាន់លើរបៀបរស់ប្រចាំថ្ងៃនេះ។ រិតតែសំខាន់បំផុតនេះ ប្រសិនបើនៅសុខៗអ្នករកឃើញថា លើរាងកាយអ្នកមាន ៣ ផ្នែកនេះ គួរតែទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សរសៃឈាមរឹង នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗឈាមជា “តំណាង” នៃជីវិតទាំងមូល ដូច្នេះសុខភាពសរសៃឈាមមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាយុសង្ឃឹមរស់។ ដោយបច្ចប្បន្ននេះ មនុស្សភាគច្រើនតែងកើតមាន​ជំងឺ​សរសៃឈាម​បេះដូង ដែលជំងឺនេះក៏ជា “ឃាតករស្ងាត់” បំផ្លាញសុខភាពរបស់មនុស្សវ័យកណ្តាល និងមនុស្សចាស់ជាដើម។ ដំណើរការនៃការឡើងរឹងនៃសរសៃឈាមអាចចាប់ផ្តើមពីកំណើត ប៉ុន្តែបើតាមអាយុ និងរបៀបរស់នៅ មនុស្សម្នាក់ៗនឹងមានកម្រិតនៃការឡើងរឹងនៃសរសៃឈាមខុសៗគ្នា។ ជាពិសេសនៅពេលដែលយើងកាន់តែចាស់ សរសៃឈាមរបស់យើងកាន់តែផុយស្រួយ សមត្ថភាពគ្រប់គ្រងសម្ពាធឈាមក៏នឹងខ្សោយដែរ ហានិភ័យនៃជំងឺសរសៃឈាមបេះដូងនឹងកើនឡើង។ ថ្លើមរឹង នៅក្នុងខ្លួនមនុស្ស ថ្លើមគឺជាសរីរាង្គ …