
ទម្លាប់ ៣ ធ្វើឲ្យទ្រូងយារធ្លាក់ ហើយនេះអាហារ ៤ ដែលអ្នកត្រូវបំពេញ បើចង់មូលក្លំ ហើយមិនធាត់
ស្រ្តីគ្រប់រូប តែងតែចង់បានដើមទ្រូងមូលក្លំ ហើយមិនធាត់ តែជឿថា មនុស្សស្រីតិចណាស់ដែលដឹងពីរឿងរ៉ាវទាំងអស់នោះ។ ខាងក្រោម Knongsrok បង្ហាញពីទម្លាប់អាក្រក់ ៣ ដែលអាចនាំឲ្យដើមទ្រូងយារធ្លាក់ និងអាហារ ៤ ជួយឲ្យដើមទ្រូងមូលក្លំ៖ ៣) អង្គុយយូរពេកនៅមួយកន្លែង ស្មា និងក គឺជាកន្លែងដែលសរសៃឈាមត្រូវបានប្រមូលផ្តុំ ប្រសិនអ្នកអង្គុយយូរពេកមួយកន្លែង វានឹងធ្វើឲ្យចរាចរឈាមកាន់តែអាក្រក់ ដែលរាំងស្ទះដល់ការបញ្ជូនទៅកាន់ផ្នែកដើមទ្រូង នេះវានឹងពន្លឿនដំណើរការចាស់នៃស្បែកសុដន់ និងនាំឲ្យសាច់ស្រកធ្លាក់លឿនជាងមុន។ ២) ទម្លាប់អង្គុយមិនត្រង់ខ្នង ការដែលអង្គុយមិនត្រង់ខ្នង ក៏ជាមូលហេតុនាំឲ្យសុដន់យារផងដែរ ដោយទីតាំងនេះមិនល្អសម្រាប់ចរន្តឈាម ធ្វើឲ្យសាច់ដុំដែលទ្រទ្រង់ដើមទ្រូងចុះខ្សោយ។ នេះជាទំនោរនាំឲ្យសុដន់ធ្លាក់ចុះមកក្រោម និងធ្វើឲ្យទម្រង់មើលទៅមិនទាក់ទាញ។ ១)…




















