កុំចង់សាក! ៤ ទង្វើសាមញ្ញៗក្រោយរួមភេទ បំផ្លាញសុខភាពបុរស បង្កជាជំងឺសាហាវមិននឹកស្មាន

កុំចង់សាក! ៤ ទង្វើសាមញ្ញៗក្រោយរួមភេទ បំផ្លាញសុខភាពបុរស បង្កជាជំងឺសាហាវមិននឹកស្មាន
ការផ្សាយពាណិជ្ជកម្ម

ជាធម្មតាក្រោយពេលរួមភេទជាមួយដៃគូរួច មិនថាតែបុរស ឬ ស្រ្តី តែងតែមានអារម្មណ៍ក្ដៅពេញរាងកាយ អស់ម្លាំង ខ្សោះគ្មានថាមពលជាដើម។ ហើយក្នុងករណីនេះផងដែរ ក៏មានទម្លាប់មួយគឺ ចូលបន្ទប់ទឹកដើម្បីលាងសម្អាត ឬ ស្រស់ស្រូបអាហារដែលត្រជាក់ខ្លាំងភ្លាមៗដើម្បីបង្កើនកម្ដៅរាងកាយឡើងវិញ។ ហេតុដូចនេះ អ្នកត្រូវដឹងថា ទង្វើទាំងអស់ខាងក្រោម បុរសមិនត្រូវប្រព្រិត្តិដាច់ខាត ព្រោះអាចបង្កគ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខភាពខ្លាំង។

១.នោម
ការនោមភ្លាមៗបន្ទាប់ពី “រួមភេទ” អាចធ្វើឱ្យខូចក្រពេញប្រូស្តាតចំពោះបុរស ដោយសារតែឥរិយាបថនេះនឹងអនុញ្ញាតឱ្យបាក់តេរី ផលិតផលកាកសំណល់ជាច្រើន ជ្រៀតចូលទៅក្នុងក្រពេញប្រូស្តាត។ មិនតែប៉ុណ្ណោះ បើ​អ្នកនៅតែធ្វើ​ដដែលៗ​ជា​ប្រចាំ អាចបង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រពេញ​ប្រូស្តាតរហូត​ប៉ះពាល់​ដល់​សុខភាពធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

២.ផឹកឬញ៉ាំអាហារត្រជាក់
នៅ​ពេល​បញ្ចប់ការ “រួមភេទ” ភ្លាមៗ ​រាងកាយ​បុរស​នឹងបាត់បង់​កម្លាំង ហើយងាយ​នឹង​ធ្វើឲ្យមាន​អារម្មណ៍​ក្តៅ ជាពិសេស​ក្នុង​រដូវក្តៅតែម្ដង​។ ក្នុងករណីនេះ មិនមែនជាមូលហេតុដែលអ្នកត្រូវរកអាហារ ឬ ទឹកត្រជាក់ ដើម្បីទទួលទានឡើយ។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែបន្ទាប់ពីរួមភេទ ផ្នែកខាងក្នុងនៃបំពង់រំលាយអាហារបានធ្វើការបំប្លែងសារជាតិរំលាយអាហារ ប៉ះជាមួយជញ្ជាំងក្រពះ ទើបធ្វើឲ្យវាមិនអាចសម្របខ្លួនទៅនឹងសីតុណ្ហភាពត្រជាក់ ហើយក៏ងាយបង្កការខូចខាតដល់បំពង់ក និងក្រពះពោះវៀនផងដែរ។

៣.ងូតទឹកភ្លាម
ដោយសារតែមានទម្លាប់សម្អាត និងមានអារម្មណ៍ក្ដៅពេក បន្ទាប់ពីរួមភេទ បុរសជាច្រើនតែងតែទៅបង្គន់ និងងូតទឹកភ្លាមៗ ដើម្បីបំបាត់កម្ដៅក្នុងខ្លួន។ ការធ្វើទង្វើបែបនេះ មិនមែនជារឿងល្អសម្រាប់សុខភាពទេ ព្រោះវាអាចធ្វើឱ្យរាងកាយបាត់បង់កម្ដៅ ឆ្លងបាក់តេរី បណ្តាលឱ្យកកឈាម ហានិភ័យនៃការស្លាប់ភ្លាមៗ ឬបង្កជាជំងឺជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

៤.នៅក្រោមកង្ហារ
ការញ៉ាំអាហារត្រជាក់ ការបើកកង្ហារ ឬម៉ាស៊ីនត្រជាក់នៅលេខខ្ពស់ បន្ទាប់ពីរួមភេទ នឹងធ្វើឲ្យរាងកាយត្រជាក់ភ្លាមៗ ព្រោះនៅពេលដែលរាងកាយក្តៅ និងបែកញើសច្រើន អ្នកបើកកង្ហារក្នុងបរិមាណខ្ពស់ ធ្វើឱ្យរន្ធញើសរីកលឿន ហើយងាយនឹងត្រជាក់ឬអាចប្រឈមនឹងការស្លាប់ភ្លាមៗ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម