សុខភាព

មិន​បាច់​សម្គាល់​ច្រើន​ទេ! មើល​តែ​សញ្ញា​ ២ នេះ​ពេល​ផឹក​ទឹក ក៏​អាច​ដឹង​អ្នក​កើត​ទឹក​នោម​ផ្អែម​ឬ​អត់
សង្គម

មិន​បាច់​សម្គាល់​ច្រើន​ទេ! មើល​តែ​សញ្ញា​ ២ នេះ​ពេល​ផឹក​ទឹក ក៏​អាច​ដឹង​អ្នក​កើត​ទឹក​នោម​ផ្អែម​ឬ​អត់

ជំងឺ​ទឹកនោមផ្អែម​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​មុន​​នោះ​ទេ ហើយ​ចេះ​តែ​បណ្ដែតបណ្ដោយ​ រហូត​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ ពិបាក​ក្នុង​ការ​ព្យាបាល។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​ណែនាំ​ពី​វិធី​សង្កេត​មើល​តាម​រយៈ​ការ​ទទួល​ទាន​ទឹក ២ ចំណុច​ដូច​ខាង​ក្រោម៖ ១) បន្ទាប់​ពី​ផឹក​ទឹក​រួច នៅ​តែ​ស្ងួត​មាត់ អ្នក​ជំនាញ​នៅ​ប្រទេស​ឥណ្ឌា​និយាយ​ថា ការ​ស្រេក​ទឹក​ខ្លាំង​ញឹកញាប់​ពេក ក៏​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ដែរ ព្រោះ​ដោយសារ​រាងកាយ​អ្នក​ហាក់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​បាន​ល្អ នោះ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​មក​ច្រើន​លើស​កំណត់។ នេះ​បណ្ដាល​ឲ្យ​អ្នក​ឆាប់​ខ្វះ​ជាតិ​ទឹក ហើយ​ស្រេក​ទឹក​ញឹកញាប់។ មួយ​ផ្សេង​ទៀត​ក្រោយ​ពេល​ផឹក​ទឹក មាត់​របស់​អ្នក​នៅ​តែ​ស្ងួត ហាក់​គ្មាន​សំណើម​ទាល់​តែ​សោះ នោះ​ក៏​ជា​សញ្ញា​ព្រមាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដូច​គ្នា។ ២) ផឹក​ទឹក​តិចតួច តែ​នោម​ច្រើន មនុស្ស​ពេញ​វ័យ ជា​មធ្យម​នោម ៦-៨ ដង​ក្នុង​មួយ​ថ្ងៃ នោះ​គឺ​មាន​សុខភាព​ល្អ តែ​បើ​នោម​ញឹកញាប់​លើស​ពី…

ថ្នាំ​ល្មមៗ​អត់​ប្តូរ​ទេ! ទឹក​អំបិល​មួយ​កែវ ស្តាប់​ទៅ​សាមញ្ញ​ តែ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ
សង្គម

ថ្នាំ​ល្មមៗ​អត់​ប្តូរ​ទេ! ទឹក​អំបិល​មួយ​កែវ ស្តាប់​ទៅ​សាមញ្ញ​ តែ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ទឹក​អំបិល ស្តាប់​ទៅ​ជា​របស់​សាមញ្ញ ដែល​ធ្វើ​ក៏​មិន​ពិបាក​ធ្វើ​ ងាយ​រក​ងាយ​ទិញ​មិន​ចំណាយ​ច្រើន តែ​ធាតុ​ពិត​វា​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព គ្រាន់​តែ​គ្នា​យើង​មិន​សូវ​បាន​ដឹង។ ថ្នាំ​ល្មមៗ​មិន​ប្តូរ​ទេ ជាមួយ​ទឹក​អំបិល​មួយ​កែវ ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ធំៗ​ទាំង ៥ នេះ៖ ៥) ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ យក​ឆ្នាំ​មួយ​ដាំ​ទឹក​ឲ្យ​ក្តៅ រួច​ដាក់​អំបិល​ប៉ុន្មាន​ស្លាប​ព្រា​ចូល ហើយ​កូរ​ឲ្យ​សព្វ​ដល់​វា​រលាយ។ បន្ទាប់​មក​យក​វា​មក​ឆ្ពុង ដោយ​ឱន​មុខ​ចុះ រួច​បើក​ភ្នែក​របស់​អ្នក​ស្រូប​យក​ចំហាយ​ក្តៅ​ចេញ​ពី​ឆ្នាំ។ កំឡុង​ពេល​នោះ​ចូល​បង្វិល​ភ្នែក​របស់​អ្នក​ចុះ​ឡើង ឆ្វេង​ស្តាំ ដោយ​វា​ដូច​ជួយ​លាង​សម្អាត​ភ្នែក តាម​រយៈ​ចំហាយ​ទឹក​ដែល​ភាយ​ចេញ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អ្នក​មើល​ច្បាស់​ផង​ដែរ។ ៤) ព្យាបាល​ការ​ឈឺ​បំពង់​ក នៅ​រដូវ​រងា អាកាសធាតុ​ស្ងួត គឺ​ងាយ​បណ្តាល​ឲ្យ​គ្នា​យើង​ឧស្សាហ៍​ក្អក​ស្ងួត ឈឺ​បំពង់​ក។ ដើម្បី​ព្យាបាល​ជាមួយ​ការ​ប្រើប្រាស់​ទឹក​អំបិល គឺ​ងាយ​ទេ…

ចង់បានមុខ ឬ ស្បែកស្អាត អ្នកអាចសាកម៉ាសចេកបានជាមួយនឹងវិធីធ្វើគឺងាយៗ
ទស្សនៈ

ចង់បានមុខ ឬ ស្បែកស្អាត អ្នកអាចសាកម៉ាសចេកបានជាមួយនឹងវិធីធ្វើគឺងាយៗ

ចេកគឺជាផ្លែឈើដ៏ល្អបំផុតមួយដែលសម្បូរទៅដោយប៉ូតាស្យូម និងជាតិសរសៃ ហើយអត្ថប្រយោជន៍មួយចំនួននៃផ្លែចេក ត្រូវបានគេអះអាងថាមានច្រើនលើសពីការទទួលទានវា ព្រោះចេកក៏អាចយកទៅធ្វើជាម៉ាសអប់សក់ ជាពិសេសធ្វើជាម៉ាសលាបមុខ។ ដូច្នេះតោះមកដឹងពីអត្ដប្រយោជន៍របស់ម៉ាសចេក និងវិធីធ្វើវាទាំងអស់គ្នា! • អត្ថប្រយោជន៍របស់ម៉ាសចេក ចេកមានផ្ទុកទៅដោយសារធាតុស៊ីលីកា ដែលត្រូវបានគេដឹងថាវាអាចជួយបង្កើនការផលិតកូឡាជែន និងជាប្រូតេអ៊ីនធម្មជាតិដែលជួយឱ្យស្បែកមានសំណើម, តឹងរលោង, សភ្លឺថ្លា, បំបាត់ស្នាមមុន, ជួយការពារកំដៅថ្ងៃ, កាត់បន្ថយស្នាមជ្រួញ និងសាកសមបំផុតសម្រាប់ស្បែកមុខដែលមានសភាពស្ងួត។ ក្រៅពីនេះ ផ្លែចេកក៏មានផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលអាចជួយដល់សុខភាពស្បែករួមមានដូចជា៖ – ប៉ូតាស្យូម – វីតាមីន B-6 – វី តាមីន C –…

អស់បារម្ភជាមួយបញ្ហាស្បែកស្ងួត ដោយគ្រាន់តែសាកជាមួយឱសថធម្មជាតិទាំងនេះ
ទស្សនៈ

អស់បារម្ភជាមួយបញ្ហាស្បែកស្ងួត ដោយគ្រាន់តែសាកជាមួយឱសថធម្មជាតិទាំងនេះ

ស្បែកស្ងួត (xerosis) គឺជាជម្ងឺទូទៅមួយដែលបង្កឡើងពីកត្តាជាច្រើន ហើយក្នុងករណីភាគច្រើន ស្បែកស្ងួតគឺបណ្តាលមកពីកត្តាបរិស្ថានដែលយកសំណើមចេញពីស្បែក ឬ ការទទួលទានទឹកមិនគ្រប់គ្រាន់ជាដើម។ ប៉ុន្តែកុំបារម្ភ អ្នកអាចកម្ចាត់បញ្ហាស្បែកស្ងួតនេះបាន ដោយគ្រាន់តែសាកល្បងជាមួយឱសថធម្មជាតិទាំងនេះ ដែលរួមមានដូចជា៖ ១.ប្រេងដូង ប្រេងដូងមានផ្ទុកសារធាតុ emollient ដែលជាអាស៊ីតខ្លាញ់ឆ្អែត អាចចូលទៅជួយបំពេញចន្លោះរវាងកោសិកាស្បែក ដោយផ្តល់សំណើម និងធ្វើឱ្យស្បែករលោង។ ២.សារធាតុប្រឆាំងអុកស៊ីតកម្ម និងអូមេហ្គា 3 អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មអាចកាត់បន្ថយការខូចខាតរបស់ស្បែកដែលបង្កមកពីជាតិពុល និងជួយឱ្យរាងកាយរបស់អ្នកបង្កើតកោសិកាដែលមានសុខភាពល្អឡើងវិញ។ ហើយអាហារមួយចំនួនដែលអាចជួយដល់សុខភាពស្បែកមានដូចជា៖ – ផ្លែប៊្លូបឺរី – ប៉េងប៉ោះ – ការ៉ុត – សណ្តែក…

ចង់បានស្បែកស្អាត កុំភ្លេចប្រើប្រាស់រមៀតធម្មជាតិ!
ទស្សនៈ

ចង់បានស្បែកស្អាត កុំភ្លេចប្រើប្រាស់រមៀតធម្មជាតិ!

មនុស្សជុំវិញពិភពលោកបានប្រើប្រាស់រមៀតក្នុងការព្យាបាលជម្ងឺមួយចំនួនដូចជាជម្ងឺផ្តាសាយជាដើម ប៉ុន្តែតើអ្នកដឹងទេថារមៀតមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពស្បែករបស់អ្នក ដោយក្នុងនោះមានដូចជា៖ ១.ជួយឲ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក។ ដោយលក្ខណៈទាំងនេះហើយវាអាចផ្តល់អោយស្បែករបស់អ្នកភ្លឺថ្លា និងរលោងតាមបែបធម្មជាតិ។ ២.រមៀតអាចព្យាបាលរបួសលើស្បែក សារធាតុ Curcumin ដែលមាននៅក្នុងរមៀតអាចជួយឱ្យរបួសជាសះស្បើយលឿនដោយកាត់បន្ថយការរលាក និងអុកស៊ីតកម្ម។ វាក៏បន្ថយការឆ្លើយតបនៃរាងកាយរបស់អ្នកចំពោះរបួសសើរស្បែកផងដែរ។ ៣.វាអាចជួយកាត់បន្ថយស្នាមមុន រមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលអាចកំណត់គោលដៅរន្ធញើសរបស់អ្នក ធ្វើឱ្យស្បែកមានសភាពល្អប្រសើរ និងកាត់បន្ថយស្នាមមុនបានយ៉ាងល្អ។ រមៀតក៏ត្រូវបានគេស្គាល់ថាអាចកាត់បន្ថយស្នាមសង្វារផងដែរ។ ៤.រមៀតអាចព្យាបាលកមរមាស់បាន នៅក្នុងការសិក្សាដំបូងដែលធ្វើឡើងក្នុងប្រទេសឥណ្ឌាបានរកឃើញថា ការរួមបញ្ចូលគ្នានៃរមៀត និង neem ដែលជារុក្ខជាតិម្យ៉ាងរបស់ប្រទេសឥណ្ឌាគឺមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកមរមាស់ ដោយជម្ងឺកមរមាស់មួយនេះ ត្រូវបានគេស្គាល់ថាជាជំងឺដែលបង្កឡើងដោយមីក្រូទស្សន៍ដែលបន្សល់ទុកនូវកន្ទួលលើស្បែករបស់យើង៕ ប្រភព ៖ បរទេស

តែខ្មៅក៏អាចជំនួយសុខភាពស្បែកក្បាលបានដែរ
ទស្សនៈ

តែខ្មៅក៏អាចជំនួយសុខភាពស្បែកក្បាលបានដែរ

តែខ្មៅមិនត្រឹមតែមានក្លិនឆ្ងុយ រសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ ក្នុងនោះដែរ តែខ្មៅក៏អាចជំនួយសុខភាពស្បែកក្បាលបានផងដែរតាមរយៈការសម្អាតសក់ជាមួយវា។ នេះគឺជាមូលហេតុដែលអ្នកគួរសម្អាតសក់ជាមួយនឹងតែខ្មៅ៖ ១.រក្សាពណ៍សក់ តែខ្មៅសម្បូរទៅដោយសារធាតុ Tannins ដែលជួយប្រឆាំងនឹងសមាសធាតុចូលមកបំផ្លាញកោសិកាក្នុងសរសៃសក់។ សមាសធាតុបំផ្លាញនោះអាចនាំឱ្យសរសៃសក់ឆាប់ស្កូវនិងឆាប់ខូច ដូចនេះអ្នកដែលមានពណ៌សក់ក្រម៉ៅពីធម្មជាតិដូចជាពណ៌ខ្មៅឬពណ៌ត្នោតគប្បីសម្អាតសក់ជាមួយនឹងតែខ្មៅដើម្បីរក្សាពណ៌សក់ឱ្យនៅស្អាតដូចធម្មជាតិ។ ២.សក់ឆាប់ដុះ អ្នកដែលមានបញ្ហាសក់ជ្រុះអាចសាកល្បងជម្រះសក់ជាមួយនឹងតែខ្មៅដោយសារវាមានផ្ទុកនូវ antioxidant និងជាតិកាហ្វេអុីនដែលជំនួយដល់សុខភាពស្បែកក្បាល។ យ៉ាងណាមិញ បញ្ហាសក់ជ្រុះក៏អាចបណ្តាលមកពីកង្វះជីវជាតិ ស្ត្រេស ការប្រែប្រួលអរម៉ូន និងហ្សែនជាដើម ដូចនេះ អ្នកក៏គួរសង្កេតទៅលើកត្តាទាំងអស់នោះដែរ។ ៣.សក់ភ្លឺរលោង សុខភាពស្បែកក្បាលរួមមានសក់មានទម្ងន់និងភ្លឺរលោង។ ការជម្រះសក់ជាមួយនឹងតែខ្មៅក៏អាចជួយការពារសរសៃសក់និងធ្វើឱ្យមានជាតិសំណើម ទន់រលោងបានដែរ។ យ៉ាងណាមិញ អ្នកមិនគួរអប់សក់ជាមួយនឹងតែខ្មៅយូរពេកទេ ព្រោះវាអាចនាំឱ្យបែកចុង៕ ប្រភព ៖…

ទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនយ៉ាង ជាពិសេសគឺទៅលើផ្នែកសម្រស់
សុខភាព

ទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនយ៉ាង ជាពិសេសគឺទៅលើផ្នែកសម្រស់

នៅក្នុងទម្រង់ធម្មជាតិរបស់វា ទឹកឃ្មុំត្រូវបានផលិតឡើងដោយសកម្មភាពអង់ស៊ីម សារធាតុរុក្ខជាតិ និងបាក់តេរីរស់ដែលរួមជាមួយគ្នាដើម្បីបង្កើតធាតុផ្សំដ៏មានឥទ្ធិពលមួយ។ ដោយសារតែដំណើរការពិសេសនៃការបង្កើតទឹកឃ្មុំនេះហើយ ទើបធ្វើឱ្យវាអាចប្រើប្រាស់សម្រាប់គ្រឿងសំអាង ដូចជាការសម្អាតមុន ព្យាបាលស្លាកស្នាម និងពណ៌ស្បែកថែមទៀតផង។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ទឹកឃ្មុំទៅលើផ្នែកសម្រស់! ទឹកឃ្មុំគឺសំបូរទៅដោយសមាសធាតុដែលមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក ជាពិសេសប្រសិនបើអ្នកមានបញ្ហាស្បែកកើតមុន ឬជំងឺអូតូអ៊ុយមីន ដូចជាជម្ងឺត្រអក ឬជំងឺស្បែករបកក្រហម ដោយវាជួយធ្វើឱ្យមានតុល្យភាពបាក់តេរីនៅលើស្បែករបស់អ្នក។ ទឹកឃ្មុំជាសារធាតុខាត់ស្បែកធម្មជាតិដែលអាចឲ្យស្បែកភ្លឺថ្លា ជួយកម្ចាត់ស្បែកស្ងួត ខ្មៅស្រអាប់ ស្នាមជាំ ស្នាមអុចខ្មៅ និងបង្កើនកោសិកាស្បែកថ្មី។ អ្នកក៏អាចនឹងឃើញលទ្ធផលផងដែរ ប្រសិនបើអ្នកប្រើម៉ាសទឹកឃ្មុំដែលមានលក់នៅលើទីផ្សារ តែទាស់ថាប្រសិទ្ធភាពរបស់វាគឺមិនល្អដូចជាទឹកឃ្មុំសុទ្ធឡើយ។ ហើយសូមអ្នកប្រើប្រាស់វាអោយទៀងទាត់ តែកុំសូវញឹកញា់ពេកអាស្រ័យទៅលើស្បែកមុខរបស់អ្នក៕ ប្រភព ៖ បរទេស

មានដឹងឬអត់ថា ប៉េងប៉ោះអាចជួយអោយអ្នកទទួលបានស្បែកមុខសភ្លឺរលោង
សុខភាព

មានដឹងឬអត់ថា ប៉េងប៉ោះអាចជួយអោយអ្នកទទួលបានស្បែកមុខសភ្លឺរលោង

ប៉េងប៉ោះត្រូវបានគេចាត់ទុកថាជាអាហារផ្តល់សុខភាពល្អ មានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត ដែលរួមមានដូចជា៖ – បេតាការ៉ូទីន – លូទីន – លីកូពីន – ម៉ាញេស្យូម – ប៉ូតាស្យូម – វីតាមីន A – វីតាមីន B-1, B-3, B-5, B-6 និង B-9។ តើប៉េងប៉ោះអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែករបស់អ្នក? ការប្រើប្រាស់ប៉េងប៉ោះនៅលើមុខ ត្រូវបានគេរកឃើញថាជាផ្នែកមួយនៃការសម្អាតផ្ទៃមុខជាប្រចាំដែលអាចធ្វើឱ្យស្បែកស្រស់ថ្លា និងផ្តល់សំណើមដល់ស្បែកមុខរបស់អ្នក។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្របាន…

ចង់បានសក់ ស្បែក និងក្រចកស្អាត កុំភ្លេចទទួលទានអាហារទាំងនេះ
សុខភាព

ចង់បានសក់ ស្បែក និងក្រចកស្អាត កុំភ្លេចទទួលទានអាហារទាំងនេះ

នៅពេលដែលយើងគិតអំពីការកែលម្អសុខភាពសក់ ស្បែក និងក្រចករបស់យើង គំនិតដំបូងរបស់យើងប្រហែលជាចង់ប្រើប្រាស់ផលិតផល។ តែតាមពិតទៅអ្នកមិនបាច់ចំណាយលុយដើម្បីប្រើផលិតផលទាំងនោះទេ ដោយអ្នកអាចសាកល្បងទទួលទានអាហារខាងក្រោមនេះ ដើម្បីទទួលបានសក់ ស្បែក និងក្រចកស្អាតដូចបំណង។ ១.សក់ ការស្រាវជ្រាវពី 2016Trusted Source បានបង្ហាញថា ស្ត្រីដែលញ៉ាំអាហារមានជាតិស្ករទាប សម្បូរទៅដោយកាបូអ៊ីដ្រាត វីតាមីន A, B, និង C និងសារធាតុរ៉ែដូចជាស័ង្កសី និងម៉ាញេស្យូម អាចនឹងមិនសូវជ្រុះសក់នោះទេ។ រីឯការទទួលទានត្រីធូណាដែលសំបូរទៅដោយជាតិបារតក៏អាចបញ្ចៀសការបាត់បង់សក់នៅពេលអស់រដូវផងដែរ។ ២.ស្បែក ការញ៉ាំអាហារដែលមានមូលដ្ឋានលើរុក្ខជាតិអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងមុខងាររបាំងស្បែក។ ៣.ក្រចក ក្រចកគឺសម្បូរទៅដោយសារធាតុ keratin ហើយអាហារូបត្ថម្ភខ្លះអាចប៉ះពាល់ដល់សុខភាពក្រចកបាន…

ទឹកក្រូចច្របាច់ស្រស់ មានបង្កប់នូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យជួយទាំងសម្រស់ និងសុខភាព
សុខភាព

ទឹកក្រូចច្របាច់ស្រស់ មានបង្កប់នូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យជួយទាំងសម្រស់ និងសុខភាព

ទឹកក្រូចច្របាច់ជាភេសជ្ជៈម្យ៉ាងដែលផ្តល់ភាពស្រស់ស្រាយ និងមានរសជាតិឆ្ងាញ់។ ក្រៅពីនេះវាត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏អស្ចារ្យមួយប្រភេទដែលអាចជួយបានទាំងសម្រស់ និងសុខភាព ដោយគ្រាន់តែទទួលទានវាជាប្រចាំឬ ៣ដងក្នុងមួយសប្តាហ៍ ហើយអត្ថប្រយោជន៍របស់ទឹកក្រូចច្របាច់ស្រស់គឺរួមមានដូចជា៖ ១.ពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ទឹកក្រូចច្របាច់មួយកែវមានផ្ទុកនូវវីតាមីន C និងអាស៊ីត ascorbic ដោយអាស៊ីត ascorbic ទាំងនេះគឺជាសមាសធាតុនៃ collagen ដែលជួយក្នុងការស្តារកោសិកាឡើងវិញ និងជំរុញការលូតលាស់នៃជាលិការាងកាយ។ ដូច្នេះហើយ ទឹកក្រូចច្របាច់មានអត្ថប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពសុំា ជួយឱ្យយើងមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗថែមទៀតផង។ ២.ទឹកក្រូចច្របាច់បង្ការក្រួសក្នុងតម្រងនោម គ្រួសក្នុងតម្រងនោម សំដៅទៅលើស្រទាប់រ៉ែតូចៗដែលប្រមូលផ្តុំនៅតំបន់ក្រលៀនរបស់មនុស្សម្នាក់ ហើយជាធម្មតានាំឱ្យមានរោគសញ្ញាដូចជា មានការឈឺចាប់ខ្លាំង ឈាមក្នុងទឹកនោម និងក្អួតចង្អោរជាដើម។ ដូច្នេះហើយ ទឹកក្រូចច្របាច់ជួយបង្កើន PH…

ភេសជ្ជៈ ៤ ប្រភេទ គួរទទួលទាននៅពេលយប់ ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល និងសម្បូរ​សារធាតុ​ចិញ្ចឹម​លើសលប់
សុខភាព

ភេសជ្ជៈ ៤ ប្រភេទ គួរទទួលទាននៅពេលយប់ ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល និងសម្បូរ​សារធាតុ​ចិញ្ចឹម​លើសលប់

ប្រភេទភេសជ្ជៈទាំង ៤ មុខាខាងក្រោមនេះ សក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ជួយឱ្យគេងលក់ស្រួល អាយុវែង ព្រោះភេសជ្ជៈទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង។ ១. ទឹកឃ្មុំទឹកក្តៅឧណ្ហៗ យោងតាមអ្នកជំនាញអាហារូបត្ថម្ភ សមាសភាពនៃទឹកឃ្មុំមានវីតាមីន B, C ជាច្រើន រួមជាមួយនឹងសារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម … ​​សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរី។ ដូច្នេះហើយ ការប្រើប្រាស់ទឹកឃ្មុំនាំមកនូវផលល្អជាច្រើនដល់សុខភាព ដូចជាកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ធ្វើឱ្យបេះដូងមានលំនឹង។ ជាមួយគ្នានេះ ទឹកឃ្មុំទឹកក្តៅឧណ្ហៗ ក៏ជួយព្យាបាលជំងឺពោះវៀនមួយចំនួនផងដែរ…

ឧស្សាហ៍ឈឺក្បាល អស់កំលាំង និងគេងមិនលក់ សូមចាប់ផ្តើមទទួលទានអាហារទាំងនេះ!
សុខភាព

ឧស្សាហ៍ឈឺក្បាល អស់កំលាំង និងគេងមិនលក់ សូមចាប់ផ្តើមទទួលទានអាហារទាំងនេះ!

យើងទាំងអស់គ្នាភាគច្រើនគិតថារោគសញ្ញាដែលបណ្តាលឱ្យមានការឈឺក្បាល អស់កំលាំង និងគេងមិនលក់ទាំងនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើការពេញមួយថ្ងៃ។ ប៉ុន្តែវាក៏អាចបណ្តាលមកពីកម្រិតនៃជាតិម៉ាញ៉េស្យូម និងវីតាមីន K នៅក្នុងខ្លួនរបស់អ្នកធ្លាក់ទាបផងដែរ។ ដូច្នេះហើយ Knongsrok នឹងលើយកបញ្ហាសុខភាពខាងលើទាំងអស់នេះ និងអាហារសំខាន់ៗដែលអ្នកត្រូវដឹងមកបង្ហាញជូនប្រិយមិត្តដូចតទៅ។ ១. ជាតិម៉ាញ៉េស្យូម © depositphotos *អត្ថប្រយោជន៍: –ជាតិម៉ាញ៉េស្យូមចូលរួមក្នុងប្រតិកម្មគីមីផ្សេងៗគ្នាយ៉ាងហោចណាស់ ៣០០ នៅក្នុងខ្លួនរបស់មនុស្សយើង។ វាជួយបំប្លែងអាហារទៅជាថាមពល និងបង្កើតប្រូតេអ៊ីនថ្មីពីអាស៊ីដអាមីណូ។ នោះហើយជាមូលហេតុដែលវាមានប្រសិទ្ធភាពក្នុងការបំបាត់ការថប់បារម្ភ ភាពតានតឹង និងដើម្បីបំបាត់ភាពអស់កម្លាំង។ –ជាតិម៉ាញ៉េស្យូមអាចការពារការឈឺក្បាលញឹកញាប់ និងថែមទាំងជួយព្យាបាលរោគប្រកាំងទៀតផង។ កង្វះជាតិម៉ាញ៉េស្យូមធ្វើឱ្យថយចុះនូវកម្រិត Serotonin ដែលបណ្តាលឱ្យសរសៃឈាមរួមតូច និងប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធបញ្ជូនរបស់សរសៃប្រសាទ។ –កម្រិតម៉ាញ៉េស្យូមទាបអាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត និងគេងមិនលក់។ *ប្រភពជាតិម៉ាញ៉េស្យូម:…

អាហារមានជាតិប្រូតេអ៊ីនខ្ពស់ ល្អបំផុតសម្រាប់អ្នកចង់ស្គម
ទស្សនៈ

អាហារមានជាតិប្រូតេអ៊ីនខ្ពស់ ល្អបំផុតសម្រាប់អ្នកចង់ស្គម

មានមនុស្សជាច្រើនដែលចង់ស្គម តែមិនដឹងពីវិធីញុំារបបអាហារ និងការហាត់ប្រាណឲ្យបានត្រឹមត្រូវ ជាពិសេសគឺប្រូតេអ៊ីនដែលពួកគេត្រូវតែទទួលទានអោយបានគ្របគ្រាន់ ដើម្បីឲ្យការសម្រកគីឡូកាន់តែមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាអាហារមានជាតិប្រូទេអ៊ីនខ្ពស់ ដែលល្អបំផុតសម្រាប់អ្នកចង់ស្គម! ១.ទឹកដោះគោជូរ ក្រៅពីមានរសជាតិឆ្ងាញ់ ទឹកដោះគោជូរក៏ជាប្រភពសម្បូរទៅដោយ probiotics និងកាល់ស្យូម ដោយ Probiotics អាចជួយក្នុងដំណើរការរំលាយអាហារ ខណៈដែលកាល់ស្យូមមានសារៈសំខាន់សម្រាប់ការបង្កើតឆ្អឹង និងធ្មេញដែលមានសុខភាពល្អ។ ទឹកដោះគោយ៉ាអួក៏មានផ្ទុកប្រូតេអ៊ីនច្រើនជាងម្ភៃក្រាមផងដែរ ដូច្នេះវាធ្វើឱ្យការសម្រកទម្ងន់របស់យើងដំណើរការទៅបានល្អ។ ២.ផ្កាខាត់ណាខៀវ បន្លែទាំងនេះគឺចាំបាច់ក្នុងការរក្សារាងកាយរបស់យើងឱ្យមានសុខភាពល្អ និងរឹងមាំ។ ហើយការទទួលទានវាអាចជួយយើងឲ្យរួចផុតពីជំងឺ ឬលក្ខខណ្ឌមួយចំនួន។ ហើយបន្លែមួយក្នុងចំណោមបន្លែមានប្រយោជន៍ជាច្រើនគឺ ផ្កាខាត់ណាខៀវ (ប្រូខូលី) ព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹម និងជាថាមពលប្រូតេអ៊ីនជាច្រើនដែលរាងកាយយើងត្រូវការ។ ៣.ពោតបារាំង (Asparagus) បើនិយាយអំពីបន្លែដែលផ្ទុកទៅដោយប្រូតេអ៊ីន…

គ្រាប់ធញ្ញជាតិ ៣ ប្រភេទ សម្បូរសារធាតុចិញ្ចឹម ជួយមនុស្សឱ្យមានអាយុវែង សឹងមិនគួរឲ្យជឿ
សុខភាព

គ្រាប់ធញ្ញជាតិ ៣ ប្រភេទ សម្បូរសារធាតុចិញ្ចឹម ជួយមនុស្សឱ្យមានអាយុវែង សឹងមិនគួរឲ្យជឿ

ការ​ទទួល​ទាន​ជា​រៀង​រាល់​ថ្ងៃ​ជា​វិធី​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ ជាមួយនឹងលក្ខខណ្ឌសម្ភារៈបរិបូរណ៍នាពេលបច្ចុប្បន្ននេះ មនុស្សកាន់តែចាប់អារម្មណ៍លើការញ៉ាំអាហារដែលមានសុខភាពល្អជាងការញ៉ាំដើម្បីចំណង់អាហារ។ ទោះបែបណាក៏ដោយ ក្រៅពីអាហារ ក៏មានប្រភេទគ្រាប់ធញ្ញជាតិផ្សេងៗ ដែលត្រូវបានគេចាត់ថា ជាប្រភេទអាហារមានផ្ទុកទៅដោយម្សៅ ជួយឱ្យមានអារម្មណ៍ឆ្អែតលឿនផងដែរ។ ទន្ទឹមនឹងនោះដែរ មិនមែនធញ្ញជាតិទាំងអស់សុទ្ធតែល្អនោះទេ។ ខាងក្រោមនេះជាធញ្ញជាតិ ៣ ប្រភេទ ដែលអាចជំនួសឪ្យមុខម្ហូបសំខាន់ ល្អសម្រាប់សុខភាព៖ ពោត៖ ពោតមានរសជាតិផ្អែម មានឥទ្ធិពលប៉ូវកំលាំងលើលំពែង និងក្រពះ ហើយក៏ជាឱសថដ៏ល្អសម្រាប់ចិញ្ចឹមថ្លើម។ លើសពីនេះ ពោតសម្បូរទៅដោយវីតាមីន E ម្សៅ ខ្លាញ់ឆ្អែត ដែលជួយពង្រីកសរសៃឈាម បង្កើនភាពរឹងរបស់ពោះវៀន ជំរុញការលុបបំបាត់កាកសំណល់ និងអាចទប់ស្កាត់អុកស៊ីតកម្មនៃអាស៊ីតខ្លាញ់មិនឆ្អែត បន្ថយដំណើរការចាស់នៃពោះវៀន។ ក្រៅ​ពី​នេះ…

ចង់ឲ្យផ្ទះមានក្លិនក្រអូប អាចសាកគន្លឹះងាយៗនេះបាន!
សុខភាព

ចង់ឲ្យផ្ទះមានក្លិនក្រអូប អាចសាកគន្លឹះងាយៗនេះបាន!

ការរៀបចំទុកដាក់របស់របរនៅក្នុងផ្ទះគឺជារឿងសំខាន់ តែអ្នកត្រូវដឹងថាក្លិននៅក្នុងផ្ទះគឺកាន់តែសំខាន់ ព្រោះប្រសិនបើផ្ទះមានក្លិនល្អ នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានផាសុកភាព និងផ្តល់នូវបរិយាកាសមួយគួរជាទីពេញចិត្ត។ ខាងក្រោមនេះគឺជាគន្លឹះទាំង ៦យ៉ាងនេះ នឹងធ្វើឲ្យផ្ទះរបស់អ្នកនឹងមានក្លិនក្រអូបជារៀងរាល់ថ្ងៃ! ១.ប្រើ baking soda ប្រឆាំងនឹងក្លិនមិនល្អ ការបាញ់ទឹកអប់នៅក្នុងបន្ទប់គឺមិនអាចបញ្ឈប់ក្លិនមិនល្អបាននោះទេ តែអ្វីដែលអ្នកអាចប្រើបានល្អជាងទឹកអប់នោះគឺ baking soda។ ដោយវាមិនត្រឹមតែបិទបាំងក្លិនមិនល្អទេ ប៉ុន្តែវាថែមទាំងស្រូបក្លិនទាំងនោះឱ្យបាត់ទៅវិញផងដែរ។ ២.សម្អាតកម្រាលព្រំ វាំងនន និងសម្ភារៈទន់ៗផ្សេងទៀតឱ្យបានទៀងទាត់ កម្រាលព្រំ ខ្នើយ ពូក និងវាំងនន គឺជាសម្ភារៈដែលងាយបង្កក្លិនជាងគេ ដូច្នេះអ្នកគួរតែឧស្សាហ៍សម្អាតសម្ភារៈទាំងនេះឲ្យបានញឹកញាប់។ ៣.បើកបង្អួចរបស់អ្នក មធ្យោបាយងាយស្រួលបំផុតដើម្បីធ្វើឱ្យផ្ទះរបស់អ្នកមានក្លិនល្អនោះគឺការបើកបង្អួចរបស់អ្នក។ ដែលជាទូទៅខ្យល់បរិសុទ្ធពីបរិយាកាសខាងក្រៅទាំងនោះនឹងធ្វើឱ្យបន្ទប់របស់អ្នកទាំងមូលមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ និងកម្ចាត់ចិត្តនូវក្លិនមិនល្អចេញពីផ្ទះ។…

អត្ថប្រយោជន៍របស់កាហ្វេខ្មៅសុទ្ធ ដែលល្អខ្លាំងជាងកាហ្វេដទៃទៀត
សុខភាព

អត្ថប្រយោជន៍របស់កាហ្វេខ្មៅសុទ្ធ ដែលល្អខ្លាំងជាងកាហ្វេដទៃទៀត

កាលពីជំនាន់មុន បើយោងតាមប្រវត្តិសាស្រ្ត កាហ្វេគឺជាភេសជ្ជៈសម្រាប់តែអ្នកមានប៉ុណ្ណោះ។ តែឥឡូវនេះ វាបានក្លាយជាភេសជ្ជៈសម្រាប់មនុស្សគ្រប់គ្នា និងមានតម្លៃសមរម្យអាចទទួលយកបាន។ តែក្នុងនោះអ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា ការទទួលទានកាហ្វេខ្មៅសុទ្ធដោយមិនមានស្ករ និងទឹកដោះគោគឺមានអត្ថប្រយោជន៍ចំពោះសុខភាពបំផុត ព្រោះមិនត្រឹមតែផ្តល់ថាមពលដល់អ្នកប៉ុណ្ណោះទេ វាអាចជួយគ្រប់គ្រងរោគសញ្ញា ឬសូម្បីតែការពារបញ្ហាសុខភាពមួយចំនួនដែលរួមមានដូចជា៖ ១.ការការពារជំងឺភ្លេចភ្លាំង (Alzheimer’s Disease) ការផឹកកាហ្វេខ្មៅអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង។ ដោយជម្ងឺ Alzheimer នេះភាគច្រើនអាចកើតលើមនុស្សដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ។ ហើយអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាអ្នកផឹកកាហ្វេមានហានិភ័យទាបរហូត 16% ជាងអ្នកមិនផឹកកាហ្វេក្នុងការកើតជម្ងឺមួយនេះ។ ២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាហ្វេអាចជួយការពារទម្រង់មួយចំនួននៃជំងឺមហារីក រួមទាំងមហារីកមាត់ មហារីកក្រពេញប្រូស្តាត មហារីកថ្លើម និងមហារីកពោះវៀនធំ។ អ្នកវិទ្យាសាស្ត្រមិនបានកំណត់ថាហេតុអ្វីបានជាកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកនោះទេ។ តែមូលហេតុមួយផ្នែកប្រហែលជាកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់…

អ្នកគួរតែដឹង! គ្រាប់ធញ្ញជាតិមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព
សុខភាព

អ្នកគួរតែដឹង! គ្រាប់ធញ្ញជាតិមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព

គ្រាប់ធញ្ញជាតិគឺជាអាហារដែ មានភាពសម្បូរបែប ដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ក៏ដូចជាប្រូតេអ៊ីនជាច្រើន ដែលត្រូវបានគេរកឃើញថាវាល្អចំពោះសុខភាព និងរាងកាយ។ ហើយខាងក្រោមនេះគឺសុទ្ធតែជាអត្ថប្រយោជន៍របស់គ្រាប់ធញ្ញជាតិចំពោះសុខភាពនិងរាងកាយ ដែលអ្នកគួរតែដឹង! ១.គ្រប់គ្រងទម្ងន់ ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងមានថាមពលពេញលេញ។ វាអាចជួយឱ្យអ្នកញ៉ាំកាឡូរីតិច និងសម្រកទម្ងន់បានយ៉ាងល្អ ម្យ៉ាងទៀតវាអាចជួយឱ្យរាងកាយរបស់អ្នកដុតថាមពលបានកាន់តែច្រើន ទោះបីជាអ្នកកំពុងសម្រាកក៏ដោយ។ ២.ខ្លាញ់ល្អ ភាគច្រើននៃជាតិខ្លាញ់នៅក្នុងគ្រាប់ធញ្ញាជាតិគឺជាខ្លាញ់មិនឆ្អែត ដែលល្អសម្រាប់អ្នកជាងប្រភេទឆ្អែតនៅក្នុងសាច់ ឬ នៅក្នុងអាហារកែច្នៃ។ វាអាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន ដែលជាអរម៉ូនដែលគ្រប់គ្រងវា។ ៣.ផ្ទុកទៅដោយសារធាតុចិញ្ចឹម វាមិនត្រឹមតែមានជាតិប្រូតេអ៊ីនខ្ពស់ ជាតិសរសៃ និងខ្លាញ់ដែលល្អសម្រាប់អ្នកនោះទេ។ គ្រាប់ធញ្ញជាតិក៏មានសារធាតុចិញ្ចឹមជាច្រើនទៀតដូចជា វីតាមីន…

បើចង់បានទម្រង់មុខស្អាតអាចសាកល្បងទំពារស្ករកៅស៊ូបាន
ទស្សនៈ

បើចង់បានទម្រង់មុខស្អាតអាចសាកល្បងទំពារស្ករកៅស៊ូបាន

តើការទំពារស្ករកៅស៊ូផ្តល់ឱ្យអ្នកនូវថ្គាមល្អឬទេ? ដូចគ្នានឹងរបៀបដែលហាត់ប្រាណនាំឱ្យសាច់ដុំធំជាងមុន ទង្វើដដែលៗនៃការទំពារស្ករកៅស៊ូអាចមានឥទ្ធិពលស្រដៀងគ្នានេះ។ ជាពិសេស ការទំពារស្ករកៅស៊ូអាចពង្រីកសាច់ដុំ masseter ដែលជាសាច់ដុំថ្គាមដែលមានទីតាំងនៅជិតត្រចៀករបស់អ្នកប្រែទម្រង់ទៅជាស្រស់ស្អាតបាន។ ដោយសារតែទំហំនៃសាច់ដុំ masseter របស់អ្នកគឺប៉ះពាល់ដល់ផ្នែកជាច្រើននៃរូបរាងទូទៅនៃថ្គាមរបស់អ្នកផ្សេងទៀតរួមមានដូចជា៖ -រចនាសម្ព័ន្ធនៃឆ្អឹង mandibular (ថ្គាម) -បន្ទះខ្លាញ់នៅក្នុងថ្ពាល់របស់អ្នក -ខ្លាញ់នៅករបស់អ្នក -ស្បែកលើសនៅករបស់អ្នក -ទីតាំងនៃក្រពេញទឹកមាត់ (នៅករបស់អ្នក) -រចនាសម្ព័ន្ធឆ្អឹងនៃឆ្អឹងកងខ្នង (ថ្គាម) ប៉ុន្តែការទំពារស្ករកៅស៊ូច្រើនពេក ក៏អាចធ្វើឲ្យអ្នកប្រឈមមុខនឹងហានិភ័យដែលអាចកើតមានដោយសារធាតុផ្សំនៅក្នុងស្ករកៅស៊ូផងដែរ ជាពិសេសការទំពារស្ករកៅស៊ូគឺមិនល្អសម្រាប់ធ្មេញរបស់អ្នកនោះទេ ដោយសារតែបាក់តេរីនៅក្នុងមាត់របស់អ្នកបំប្លែងជាតិស្ករទៅជាអាស៊ីត ដែលអាចនាំឱ្យពុកធ្មេញ ឬប្រហោងធ្មេញបាន។ ប៉ុន្តែបើអ្នកជ្រើសរើសស្ករកៅស៊ូដែលគ្មានជាតិស្ករ នោះវាអាចជួយអ្នកឱ្យជៀសផុតពីបញ្ហាទាំងនេះបាន៕ ប្រភព ៖ បរទេស

វីតាមីនE អាចផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសម្រស់និងសុខភាព
ទស្សនៈ

វីតាមីនE អាចផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសម្រស់និងសុខភាព

វីតាមីន E គឺជាសារធាតុរ៉ែដែលរលាយក្នុងខ្លាញ់ និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឈើ និងបន្លែ។ វាមានអត្ថប្រយោជន៍ជាច្រើនពីការបង្កើនប្រព័ន្ធភាពស៊ាំ រហូតដល់ការបន្ថយហានិភ័យនៃការវិវត្តរបស់ជំងឺបេះដូង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍វិទ្យាសាស្ត្រចំនួនប្រាំពីរនៃវីតាមីន E ចំពោះសុខភាព ដែលអ្នកគួរតែដឹង! ១.វីតាមីន E អាចពន្យឺតដំណើរការភាពចាស់នៃកោសិកា វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានន័យថាវាការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា។ រ៉ាឌីកាល់សេរីគឺជាម៉ូលេគុលប្រតិកម្មខ្ពស់ដែលផលិតដោយប្រតិកម្មគីមីនៅក្នុងខ្លួន។ ពួកវាក៏អាចមកពីប្រភពខាងក្រៅដូចជាផ្សែងបារី និងការបំពុលបរិយាកាសជាដើម។ នៅពេលដែលរ៉ាឌីកាល់សេរីបំផ្លាញកោសិកា ស្ថានភាពដូចជាជំងឺវង្វេង និងជំងឺ Alzheimer គឺអាចនឹងមានឡើង ប៉ុន្តែវីតាមីន E អាចបន្សាបការគំរាមកំហែងនេះបាន។ ២.វីតាមីន E អាចជួយអ្នកដែលមានជំងឺភ្នែកឡើងបាយ…

ក្អួតចង្អោរបន្ទាប់ពីញុំាអាហារ អាចបណ្តាលមកពីកត្តាទាំងនេះ!
សុខភាព

ក្អួតចង្អោរបន្ទាប់ពីញុំាអាហារ អាចបណ្តាលមកពីកត្តាទាំងនេះ!

មានអារម្មណ៍ចង់ក្អួត បន្ទាប់ពីញ៉ាំអាហារ ជាធម្មតា 30 ទៅ 60 នាទីបន្ទាប់ពីអាហារ មិនមែនសុទ្ធតែជាបញ្ហាឈឺក្រពះនោះទេ ព្រោះនៅក្នុងនោះមានកត្តាជាច្រើនទៀតផងដែរ។ ហើយប្រសិនបើអ្នកក្អួតបន្ទាប់ពីញ៉ាំអាហារ ខាងក្រោមនេះគឺជាមូលហេតុទូទៅបំផុតចំនួន 7 និងវិធីព្យាបាលវាឱ្យបានត្រឹមត្រូវ៖ ១.មានផ្ទៃពោះ ការចង្អោរអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែកើតឡើងនៅពេលព្រឹកប៉ុណ្ណោះទេ វាក៏អាចកើតឡើងបន្ទាប់ពីអាហារថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់ផងដែរ នោះដោយសារតែអ្នកមានផ្ទៃពោះផលិតអរម៉ូន chorionic gonadotropin (HCG)។ ២.ការពុលអាហារ វាត្រូវបានគេដឹងយ៉ាងច្បាស់ថាការពុលអាហារអាចបណ្តាលឱ្យចង្អោរ ព្រោះអាហារទាំងនេះត្រូវបានបំពុលដោយមេរោគ ឬបាក់តេរីដែលរំខានដល់ផ្លូវ GI ដែលបង្កឱ្យមានការចង្អោរ និងជាញឹកញាប់ក្អួត។ ៣.អាឡែកស៊ី នៅពេលអ្នកញ៉ាំអ្វីដែលអ្នកអាឡែកស៊ី…

ឧស្សាហ៍រមួលក្រពើគួរតែមកសិក្សាពីវិធីកម្ចាត់វា
ទស្សនៈ

ឧស្សាហ៍រមួលក្រពើគួរតែមកសិក្សាពីវិធីកម្ចាត់វា

នរណាក៏ធ្លាប់ជួបប្រទះពីបញ្ហារមួលក្រពើដែរ តែទាស់ត្រង់ថាអ្នកខ្លះកើតមានញឹកញាប់ អ្នកខ្លះមិនសូវជាជួបប្រទះតែប៉ុណ្ណោះ។ ហើយភាគច្រើនរមួលក្រពើគឺកើតមានឡើងនៅពេលដែលអ្នកអង្គុយបត់ជើងយូរ ឬ ប្រើជើងធ្វើសកម្មភាពច្រើន ដូចជាហែលទឹកជាដើម។ ការរមួលក្រពើគឺជាការកន្ត្រាក់ដោយអចេតនានៃសាច់ដុំនៅជើង ដោយពួកវាកើតឡើងញឹកញាប់បំផុតនៅត្រង់កែងជើង និងម្រាមជើង ហើយអាចមានរយៈពេលមួយវិនាទី ឬរហូតដល់មួយនាទី។ ខាងក្រោមនេះគឺជាវិធីកម្ចាត់រមួលក្រពើឱ្យបានលឿន និងមានប្រសិទ្ធភាពបំផុត៖ ១.លាតត្រដាងជើងមុនពេលចូលគេង ឬ ពេលរមួលក្រពើ ការលាតសន្ធឹងជើងជាទៀងទាត់មុនពេលចូលគេងអាចកាត់បន្ថយការរមួលក្រពើញឹកញាប់ ហើយការលាតសន្ធឹងជើងបែបនេះក៏អាចជួយបំបាត់អាការៈរមួលក្រពើភ្លាមៗផងដែរ ព្រោះវាធ្វើឱ្យសាច់ដុំរបស់អ្នកវែង ធ្វើឱ្យវាធូររលុង និងមិនសូវមានការកន្ត្រាក់។ ២.រក្សាជាតិទឹក ប្រសិនបើអ្នកផឹកទឹកមិនគ្រប់គ្រាន់ អ្នកអាចនឹងខ្សោះជាតិទឹក ដែលវាអាចធ្វើឱ្យសាច់ដុំ រួមទាំងសាច់ដុំជើងរបស់អ្នកងាយនឹងរមួលក្រពើ។ ម្យ៉ាងវិញទៀត ការរក្សាជាតិទឹកឱ្យបានល្អ អាចកាត់បន្ថយការរមួលក្រពើនៅពេលយប់ផងដែរ។ ៣.រក្សាជើងរបស់អ្នកឱ្យក្តៅ លំហូរឈាមខ្សោយទៅជើងអាចបង្កើនហានិភ័យនៃការរមួលក្រពើ…