
ងាយៗនរណាក៏អាចសាកបាន នេះអត្ថប្រយោជន៍ធំ ៤ ពីការដាក់ខ្ទឹមសក្រោមក្បាលដំណេក
ខ្ទឹមសអាចផ្តល់អត្ថប្រយោជន៍ច្រើនណាស់ នៅពេលដែលយើងទទួលទានវា ហើយជារឿយៗក៏ជឿថាមានមនុស្សជាច្រើនបានដឹងខ្លះៗរួចមកហើយ។ យ៉ាងណាពាក់ព័ន្ធនឹងការប្រើប្រាស់លើរបៀបមួយផ្សេងទៀត គឺយកវាមកដាក់ក្រោមខ្នើយ តើអ្នកធ្លាប់បានដឹងហើយឬនៅ ថាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តាមរយៈអត្ថបទនេះ ក្រោយដឹងពីប្រយោជន៍ធំៗទាំង ៤ ហើយ ប្រិយមិត្តអាចសាកល្បងទៅរកខ្ទឹមសមកដាក់នៅក្រោមខ្នើយក្បាលដំណេកបាន៖ ៤) ល្អបំផុតសម្រាប់អ្នកហៀរសំបោរឬតឹងច្រមុះ អ្នកខ្លះមានច្រមុះខ្សោយ ឆាប់អាឡែរហ្សី បណ្តាលឲ្យងាយកណ្ដាស់ ឬហៀរសំបោរជាដើម ពិតជារំខានដល់ការចូលដំណេកខ្លាំងណាស់។ បែបនេះការជ្រើសរើសខ្ទឹមសយកមកដាក់នៅក្រោមខ្នើយ គឺពិតជាអាចជួយអ្នកបាន។ ដោយសារវាមានអង់ទីប៊ីយូទិកដ៏មានឥទ្ធិពលឲ្យឈ្មោះថា អាលីស៊ីន ដែលនៅពេលវាហួតបន្តិចម្តងៗ វាអាចសម្លាប់មេរោគឬការបង្ករោគដែលបណ្តាលឲ្យប៉ះពាល់ដល់ច្រមុះរបស់អ្នក។ ជាងនេះខ្ទឹមស វាក៏អាចជួយជម្រះនៅការរំលាយទឹករំអិលនៃសំបោរ ហើយដំណើរនេះឆ្លងកាត់ពេលប៉ុន្មាននាទី នោះអ្នកនឹងលែងហៀរសំបោរ ហើយអាចដកដង្ហើមបានធូរវិញ។ ៣) ជួយបង្កើនប្រព័ន្ធភាពសុាំឲ្យដំណើរការល្អ…




















