
៤ ពេលនេះ ទោះងងុយប៉ុណ្ណាក៏កុំគេង ប្រយ័ត្នបិទភ្នែកទៅលែងក្រោកជារៀងរហូត
មិនសុទ្ធតែគ្រប់ពេល ឲ្យតែងងុយ ឲ្យតែនឿយបើកភ្នែកលែងរួច អ្នកត្រូវបណ្តោយខ្លួនឯងឲ្យបិទភ្នែកគេងនោះទេ ព្រោះក្នុងស្ថានភាពទាំង ៤ ខាងក្រោម វាពិតជាអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក៏ថាបាន៖ ៤) ពេលស្រវឹងជោកជាំ បន្ទាប់ពីទទួលស្រាជោកជាំ អ្នកនឹងមានអារម្មណ៍ងងុយគេង ហើយបើឃើញគ្រែ គឺដឹងតែទម្រេតខ្លួនបិទភ្នែកលក់ភ្លាមៗហើយ តែយ៉ាងណាពេលវេលានេះ មិនល្អនោះទេចំពោះសុខភាព ហើយអាចប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រវឹងជោកជាំ នៅពេលគេង អាចប្រឈមការក្អួតចង្អោរ ចាល់អាហារទៅក្នុងបំពង់ខ្យល់ ធ្វើឲ្យថប់ដង្ហើម បាត់បង់អុកស៊ីហ្សែន គាំងស្លាប់មួយរំពេចដោយមិនដឹងខ្លួន។ ៣) កុំគេងពេលសក់នៅសើម មនុស្សមួយចំនួន មានទម្លាប់ចូលគេងភ្លាមៗ បន្ទាប់ពីទើបតែកក់សក់ហើយ ឬទាំងដែលសក់របស់ពួកគេនៅសើម។ ទម្លាប់បែបនេះ…




















