សុខភាព

ផលប៉ះពាល់ ៥យ៉ាង ដែលបណ្តាលមកពីការប្រើប្រាស់ដបទឹកប្លាស្ទិក
សុខភាព

ផលប៉ះពាល់ ៥យ៉ាង ដែលបណ្តាលមកពីការប្រើប្រាស់ដបទឹកប្លាស្ទិក

ដបប្លាស្ទិកមានផ្ទុកសារធាតុគីមី និងបាក់តេរីជាច្រើនដែលអ្នកមិនដឹង ហើយវាមិនត្រឹមតែប៉ះពាល់ដល់គុណភាពបរិស្ថានប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ ខាងក្រោមនេះជាផលប៉ះពាល់មិនល្អ៥យ៉ាងដែលបង្កឡើងដោយការប្រើដបទឹកផ្លាស្ទិច៖ ១.ផលប៉ះពាល់លើប្រព័ន្ធភាពស៊ាំរបស់មនុស្ស បើអាចធ្វើបាន អ្នកមិនគួរទុកទឹកផឹកក្នុងដបប្លាស្ទិកទេ ព្រោះសារធាតុគីមីក្នុងផ្លាស្ទិចអាចឆ្លងដល់រាងកាយ ក៏ដូចជាសារប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ នោះវាជាឱកាសសម្រាប់មេរោគ និងជំងឺចូលទៅក្នុងខ្លួនរបស់អ្នក។ ២.នាំឱ្យកើតមហារីកថ្លើម និងបន្ថយចំនួនមេជីវិតឈ្មោល សារធាតុគីមីមួយឈ្មោះថា Phthalates ដែលមាននៅក្នុងដបទឹកប្លាស្ទិក អាចបង្កបញ្ហាដ៏ធំដល់សុខភាពមនុស្សបាន ដូចជាបង្កអោយមានមហារីកថ្លើម និងការថយចុះចំនួនមេជីវិតឈ្មោលជាដើម។ ដូច្នេះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសកាត់បន្ថយ ឬឈប់ប្រើដបទឹកផ្លាស្ទិចឱ្យបានឆាប់កាន់តែល្អ។ ៣.បង្កើត BPA ទន្ទឹមនឹងនេះ សារធាតុគីមីដូចជា Biphenyl A អាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់អ្នកដូចជា…

ចង់ដឹងអត់ ថាតើការយំល្អសម្រាប់ស្បែករបស់អ្នកទេ?
សុខភាព

ចង់ដឹងអត់ ថាតើការយំល្អសម្រាប់ស្បែករបស់អ្នកទេ?

ជាក់ស្តែងការយំជាដំណើរការធម្មជាតិដែលជួយអោយអ្នកបង្ហាញពីការឈឺចាប់ និងអារម្មណ៍។ ហើយវាក៏អាចជួយលាងកែវភ្នែករបស់អ្នកផងដែរ តែប្រហែលជាអ្នកមិនដឹងនោះទេថា ការយំអាចមានផលប៉ះពាល់លើស្បែក ដូចជាការយកក្រដាស់ (ឬដៃអាវរបស់អ្នក) មកជូតទឹកភ្នែក ដែលជាហេតុអាចបង្កអោយមានការរលាកលើផ្ទៃមុខ។ ម្យ៉ាងទៀត បើយោងតាមលោកស្រី Melanie Palm, MD ដែលជាគ្រូពេទ្យជំនាញខាងសើស្បែក បាននិយាយថា ការប៉ះពាល់នឹងទឹកភ្នែករយៈពេលខ្លីគឺមិនមានគ្រោះថ្នាក់នោះទេ តែការប៉ះពាល់រយៈពេលវែងអាចបណ្តាលឱ្យមានការផ្លាស់ប្តូរជាតិទឹកនៃស្បែក ឬ រលាកបន្តិចបន្តួចដោយសារតែភាពខុសគ្នានៃ កម្រិត pH រវាងទឹកភ្នែក និងស្បែក។ ចំណែកការយំដៃមកជូតទឹកភ្នែក ក៏អាចប៉ះពាល់ដល់ស្បែក បណ្តាលឱ្យរលាក ធ្វើឱ្យស្បែកឡើងខ្មៅ និងពេលខ្លះធ្វើអោយកើតមុនថែមទៀតផង ។ បើចំពោះភ្នែកវិញ គ្រូពេទ្យជំនាញបានពន្យល់ថា…

មានដឹងអត់ថា ទឹកកក អាចព្យាបាលស្នាមមុនបានយ៉ាងល្អ
សង្គម

មានដឹងអត់ថា ទឹកកក អាចព្យាបាលស្នាមមុនបានយ៉ាងល្អ

ស្នាមមុនអាចនឹកពីបាកក្នុងការកម្ចាត់ ហើយជាពិសេសវារឹតតែចេញស្នាមកាន់តែខ្លាំង។ ក្នុងនោះគេបានរកឃើញថា ទឹកកកគឺជាការព្យាបាលដ៏ល្អមួយព្រោះវាអាចជួយកម្ចាត់មុនដោយគ្មានផលប៉ះពាល់ដែលនៅសល់ពីសារធាតុគីមី។ តែទឹកកកទំនងជាមិនមានប្រិសទ្ធភាពចំពោះមុនដែលមានក្បាលខ្មៅនោះទេ។ តាមការរកឃើញ ការកាត់បន្ថយទំហំស្នាមមុនរបស់អ្នកបន្តិចម្តងៗជាមួយនឹងទឹកកកអាចធ្វើអោយវាបាត់ទាំងស្រុង។ ម្យ៉ាងទៀត នៅពេលដែលអ្នកមានមុនដែលងាយរលាក ទឹកកកក៏មានសក្តានុពលក្នុងការកាត់បន្ថយការឡើងក្រហមផងដែរ។ វាក៏អាចព្យាបាលការឈឺចាប់ដែលកើតឡើងដោយគីស និងដុំពក ដោយសារតែទឹកកកមានឥទ្ធិពលស្ពឹករយៈពេលខ្លី។ ទោះបីជាមានអត្ថប្រយោជន៍បែបនេះក៏ដោយ ក៏មិនមានការស្រាវជ្រាវណាមួយដែលបង្ហាញថា ទឹកកកតែមួយមុខគឺអាចព្យាបាលស្នាមមុនដ៏មានប្រសិទ្ធភាពនោះទេ។ ដោយក្នុងនោះអ្នកក៏ត្រូវតែមានទម្លាប់ថែរក្សាស្បែកផងដែរ រួមមានដូចជា៖ – ការសម្អាតមុខទៀងទាត់ – ប្រើផលិតផលដែលមានជាតិសំណើម – កុំទម្លាប់យកដៃប៉ះមុខ ឬ ញិចមុនជាដើម៕ ប្រភព ៖ បរទេស

ទីតាំងស្នាមមុនរបស់អ្នក អាចបង្ហាញថាបណ្តាលមកពីកត្តាអ្វី
សង្គម

ទីតាំងស្នាមមុនរបស់អ្នក អាចបង្ហាញថាបណ្តាលមកពីកត្តាអ្វី

ជាធម្មតា មុខរបស់យើងគឺគេចមិនផុតពីការជួបបញ្ហាស្នាមមុនឡើយ តែខុសត្រង់ថាមុននោះកើតនៅតំបន់ណានៃបរិវេណមុខរបស់អ្នក? ព្រោះទីតាំងរបស់មុនទាំងនោះនឹងប្រាប់អ្នកថាវាកើតឡើង ឬ បណ្តាលមកពីកត្តាអ្វី? ១.កើតមុននៅត្រង់តំបន់គែមសក់របស់អ្នក មុននៅតំបន់គែមសក់របស់អ្នក មានឈ្មោះថា “pomade Acne” ដែលកើតមកពីផលិតថែរក្សាសក់ ឬ សារធាតុដែលមាននៅក្នុងសាប៊ូកក់សក់របស់អ្នក។ ដូច្នេះ ប្រសិនបើអ្នកតែងតែឃើញខ្លួនឯងមានមុននៅតាមគែមសក់ អ្នកត្រូវតែបញ្ឈប់ការប្រើផលិតផលនោះភ្លាម ឬ សាកល្បងប្រើប្រាស់ផលិតផលផ្សេងវិញ។ ២.កើតមុននៅលើថ្ពាល់របស់អ្នក វាមិនមែនគ្រាន់តែជាបញ្ហាមុនធម្មតាទេ ព្រោះថាវាកើតឡើងដោយសារតែបាក់តេរីពីទូរស័ព្ទរបស់អ្នក(ពេលអ្នកនិយាយទូរស័ព្ទប៉ះថ្ពាល់) ឬ មកពីបាក់តេរីនៅលើខ្នើយគេង និង កម្រាលពូករបស់អ្នក។ ហើយចំណុចសំខាន់មួយទៀតនោះគឺវាបណ្តាលមកពីអ្នកឧស្សាហ៍យកដៃប៉ះមុខពេក។ ៣.កើតមុននៅលើចង្ការរបស់អ្នក ប្រសិនបើអ្នកកើតមុននៅត្រង់តំបន់ចង្ការ នោះវាគឺបណ្តាលមកពីបញ្ហាបម្រែបម្រួលអ័រម៉ូន។ ជាធម្មតាវាកើតឡើងដោយសារតែមុខរបស់អ្នកចាប់ផ្តើមផលិតប្រភព androgensTrusted…

ប្រុងប្រយ័ត្ន ទង្វើទាំង ៤ នេះ ព្រោះមានសមត្ថភាព​ខ្ពស់ អាចបំផ្លាញឆ្អឹងយ៉ាងស្ងៀមស្ងាត់
សង្គម

ប្រុងប្រយ័ត្ន ទង្វើទាំង ៤ នេះ ព្រោះមានសមត្ថភាព​ខ្ពស់ អាចបំផ្លាញឆ្អឹងយ៉ាងស្ងៀមស្ងាត់

ប្រសិនបើអ្នកមានទម្លាប់មិនល្អដូចខាងក្រោមនេះ គួរតែបោះបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្លាក់របស់អ្នកឱ្យមានសុខភាពល្អជារៀងរហូត៖ អង្គុយយូរ  ទម្លាប់​អង្គុយ​យូរ​ដោយ​មិន​ធ្វើ​ចលនា​នឹង​កាត់​បន្ថយ​ចរាចរ​ឈាម​ទៅ​ត្រគាក ជើង ជាពិសេស​នៅក្នុង​ទីតាំង​អង្គុយ​ផ្ងារ សរសៃប្រសាទ​ត្រូវ​បាន​បង្ហាប់ ដែល​បណ្តាល​ឱ្យ​មានការ​រឹង​នៅ​សន្លាក់​ជង្គង់ និង​ស្ពឹក​ជើង​។ ទន្ទឹមនឹងនេះ ការធ្វើការជាមួយកុំព្យូទ័រឥតឈប់ឈរ ធ្វើឱ្យសន្លាក់ដៃ ម្រាមដៃ សរសៃចង សាច់ដុំអស់កម្លាំង ដោយសារប្រតិបត្តិការជាបន្តបន្ទាប់។ ពាក់ស្បែកជើងកែងខ្ពស់ៗ ការពាក់ស្បែកជើងកែងខ្ពស់ធ្វើឱ្យសាច់ដុំចង្កេះ សាច់ដុំកំភួនជើង និងសរសៃពួរកែងជើងត្រូវលាតសន្ធឹងខ្លាំង ដូច្នេះវាងាយនឹងឈឺខ្នង ឈឺកំភួនជើង និងអស់កម្លាំងជង្គង់។ ប្រសិនបើសាច់ដុំហត់នឿយច្រើនម៉ោង ពួកគេនឹងមិនអាចរក្សារចនាសម្ព័ន្ធឆ្អឹងខ្នង សន្លាក់ជង្គង់ និងកជើង ដែលអាចបណ្តាលឱ្យដួលបានយ៉ាងងាយ។ ជក់បារី ប្រើសារធាតុរំញោច មានមនុស្សតិចណាស់ដែលដឹងថា…

បន្លែ ៤ ប្រភេទ ទោះមានតម្លៃថោកប៉ុណ្ណា ហាមទទួលទានដាច់ខាត ពិសេសអ្នកកំពុងសម្រកទម្ងន់!
សង្គម

បន្លែ ៤ ប្រភេទ ទោះមានតម្លៃថោកប៉ុណ្ណា ហាមទទួលទានដាច់ខាត ពិសេសអ្នកកំពុងសម្រកទម្ងន់!

បន្លែជាជម្រើសល្អបំផុតសម្រាប់មនុស្សទូទៅ ពិសេសខណៈពេលដែលពួកគេចង់សម្រកទម្ងន់ ប៉ុន្តែចំពោះបន្លែ ៤ ប្រភេទ គួរតែចៀសវាងឲ្យបានឆាប់ ព្រោះកាលណាអ្នកកាន់តែញ៉ាំកាន់តែធាត់ខ្លាំង។ ១.ល្ពៅ ល្ពៅជាបន្លែពោរពេញដោយម្សៅដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកចង់ឡើងទម្ងន់ ហើយក៏មិនស័ក្តិសមសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់នោះដែរ។ ម្សៅល្ពៅត្រូវបានបំប្លែងទៅជាគ្លុយកូស ធ្វើឲ្យយើងឡើងទម្ងន់យ៉ាងឆាប់រហ័ស។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ធាត់​លើស​ទម្ងន់​ចង់​ស្រក គួរ​ចៀសវាង​បន្លែប្រភេទនេះ​។ ២.ដំឡូង ដំឡូងជាប្រភេទបន្លែដែលងាយស្រួលរក តម្លៃថោក និងមានរសជាតិឆ្ងាញ់ ពិសេសអាចធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងលឿន ព្រោះវាជាប្រភពនៃកាបូអ៊ីដ្រាតម្សៅ។ កាបូអ៊ីដ្រាតជួយរក្សាទុកជាតិខ្លាញ់ដែលមិនអាចដុតក្នុងខ្លួនបាន ដូចជាជាតិខ្លាញ់លើស។ ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់ អ្នកគួរតែកំណត់ការទទួលទានដំឡូង ដែលមិនផ្តល់អត្ថប្រយោជន៍ដល់ទម្ងន់ និងសុខភាព។ ៣.ពោតលីង ពោត​ជា​បន្លែ​ដែល​គេ​ស្គាល់​ថា ​មាន​ជាតិ​ម្សៅ ហើយម្សៅពោត ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំទូទៅនៅក្នុងផ្ទះបាយ។…

កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល
សង្គម

កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល

ត្រីជាអាហារដែលមិនអាចខ្វះបាន ទាំងរសជាតិឆ្ងាញ់ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ស័ក្តិសមសម្រាប់មនុស្សជាច្រើន។ ការទទួលទានត្រីជាប្រចាំ ធ្វើអោយប្រសើរឡើងនូវការចងចាំ និងផ្តល់សារធាតុចិញ្ចឹមរាប់រយក្នុងរាងកាយ។ លើសពីនេះខ្លាញ់ត្រីផ្តល់នូវអូមេហ្គា ៣ ជួយពង្រឹងខួរក្បាល និងការពារការបង្កើតកូឡេស្តេរ៉ុលអាក្រក់។ ខាង​ក្រោម​នេះ​ជា​ផ្នែកនីមួយៗ​នៃ​ត្រី​ដែល​មិន​គួរ​បរិភោគដាច់ខាតព្រោះអាចបណ្ដាលឲ្យឈឺបាន៖ ១. ក្បាលត្រី មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ក្បាល​ត្រី ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ជាង​សាច់ ប៉ុន្តែជាអកុសល ផ្នែកនេះត្រូវបានព្រមានដោយអ្នកជំនាញថា វាមានផ្ទុកជាតិពុល និងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ជាច្រើន។ ការសិក្សាជាច្រើនបង្ហាញថា ត្រីកាន់តែធំ កាន់តែរស់បានយូរ កំហាប់លោហៈធ្ងន់នៅក្នុងក្បាលកាន់តែខ្ពស់ ពិសេសសម្បូរដោយបារតជាងផ្នែកផ្សេងៗទៀត។ លើសពីនេះ ត្រីដែលរស់នៅក្នុងទឹកកខ្វក់ ក្បាលងាយនឹងជាតិពុល ការញ៉ាំច្រើនពេកជាតិពុលនឹងកកកុញក្នុងខ្លួន បង្កជាជំងឺគ្រប់ពេលវេលា។ ២. ទឹកប្រមាត់ត្រី…

បើ​ឧស្សាហ៍​ជួប​សញ្ញា​ទាំង ៥ សូម​មើល​ថែ​សុខភាព​ឲ្យ​ល្អ ព្រោះ​អ្នក​អាច​គាំង​បេះដូង​ទាំង​វ័យ​ក្មេង
សង្គម

បើ​ឧស្សាហ៍​ជួប​សញ្ញា​ទាំង ៥ សូម​មើល​ថែ​សុខភាព​ឲ្យ​ល្អ ព្រោះ​អ្នក​អាច​គាំង​បេះដូង​ទាំង​វ័យ​ក្មេង

ប្រសិន​អ្នក​កំពុង​ឧស្សាហ៍​ជួប​រោគ​សញ្ញា​ទាំង ៥ ខាង​ក្រោម នោះ​វា​ជា​សញ្ញា​ព្រមាន​មិន​ល្អ​ទេ ដែល​បង្ហាញ​ថា អ្នក​មាន​ហានិភ័យ​អាច​ជួប​បញ្ហា​គាំង​បេះដូង​ទាំង​ក្មេង​ខ្ចី៖ ៥) ឈឺ​ចាប់​ផ្នែក​ខាង​លើ​ពោះឮ ប្រសិន​អ្នក​ឧស្សាហ៍​ឈឺចាប់​ផ្នែក​ខាង​លើ​ពោះ ដោយ​គ្មាន​មូលហេតុ អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន។ វា​អាច​មក​ពី​បញ្ហា​បេះដូង ពោល​មិនមែន​ជា​ជំងឺ​រលាក​ក្រពះ ដំបៅ​ក្រពះ រលាក​លំពែង និង​រលាក​ថ្លើម​នោះ​ទេ ប្រយ័ត្ន​តែ​អ្នក​វិនិច្ឆ័យ​ខុស។ យ៉ាង​ណា​អ្នក​ដែល​មាន​រោគ​សញ្ញា​ទាំង​នេះ ច្រើន​តែ​កើត​ឡើង​លើ​មនុស្ស​ចាស់ ចំណែក​ក្មេងៗ គឺ​មួយ​ផ្នែក​តូច។ ពេល​ឈឺចាប់​ផ្នែក​ខាង​លើ​ពោះ​នោះ​ម្តងៗ វា​ក៏​លាយឡំ​ជាមួយ​បញ្ហា​ថប់​ដង្ហើម ដង្ហើម​ខ្លី​ផង​ដែរ។ ៤) ឧស្សាហ៍​ឈឺ​ស្មា​ខាង​ឆ្វេង ការ​ឈឺចាប់​មិន​ធម្មតា​ដែល​កើត​ឡើង​លើ​ស្មា​ខាង​ឆ្វេង កំភួន​ដៃ​ខាង​ឆ្វេង គឺ​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​គាំង​បេះដូង។ ប្រសិន​វា​ឈឺ​ចាប់​ផ្ទួនៗ​គ្នា លាយឡំ​នឹង​អាការៈ​ពិបាក​ដក​ដង្ហើម តឹងទ្រូង​ផង​…

មិនបាច់វះកាត់! សាកវិធីធម្មជាតិទាំង៤នេះ ដើម្បីជួយឱ្យដើមទ្រូងរបស់អ្នកស្រស់ស្អាត
ទស្សនៈ

មិនបាច់វះកាត់! សាកវិធីធម្មជាតិទាំង៤នេះ ដើម្បីជួយឱ្យដើមទ្រូងរបស់អ្នកស្រស់ស្អាត

ជាធម្មតាស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់បានដើមទ្រូងស្អាត ព្រោះវាគឺជាចំណុចទាក់ទាញដ៏ពិសេសមួយ។ ហេតុនេះហើយទើបមានស្រ្តីជាច្រើនសម្រេចចិត្តធ្វើការវះកាត់ដើមទ្រូង តែអ្នកត្រូវដឹងថា ក្នុងនោះក៏មានវិធីសាស្រ្តធម្មជាតិ និងសាមញ្ញ ដែលអ្នកអាចអនុវត្តដើម្បីទទួលបានដើមទ្រូវស្អាតបាន។ ១.ងូតទឹកត្រជាក់ ការសិក្សាបានបង្ហាញរួចហើយថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ជាពិសេស វាអាចជួយក្នុងដំណើរការស្តារឡើងវិញនៃសាច់ដុំ ដូច្នេះហើយទើបអត្តពលិកជាច្រើនចូលចិត្តងូតទឹកត្រជាក់បន្ទាប់ពីហាត់ប្រាណរួច។ ម្យ៉ាងទៀត តាមការស្រាវជ្រាវបានបង្ហាញថា សីតុណ្ហភាពត្រជាក់អាចជួយធ្វើឱ្យស្បែករបស់មនុស្សប្រសើរឡើង ហើយវាក៏អាចជួយការពារសុដន់ពីការយារធ្លាក់ផងដែរ ហើយថែមទាំងជួយឲ្យសុដន់មានទម្រង់ស្រស់ស្អាតទៀតផង។ ២.ជៀសវាងការដាក់សម្ពាធលើសុដន់របស់អ្នក អ្នកជំនាញបានអះអាងថា ការរឹបសុដន់ក្នុងរយៈពេលយូរ អាចធ្វើឱ្យពួកគេយារធ្លាក់ខ្លាំង។ នោះហើយជាមូលហេតុដែលគេបង្ហាញថាការពាក់អាវទ្រនាប់ពិតជាអាចធ្វើឱ្យសុដន់មិនសូវរឹងមាំ។ ដូច្នេះអ្នកគួរតែព្យាយាមទុកសុដន់របស់អ្នកចេញពីអាវទ្រនាប់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចង់រក្សាភាពរឹងមាំរបស់វា។ ៣.ប្រើអាវទ្រនាប់កីឡា អ្នកគួរតែជ្រើសរើសពាក់អាវទ្រនាប់កីឡាជាជាងអាវទ្រនាប់ធម្មតា ព្រោះក្រៅពីមានភាពស្រស់ស្អាត អាវទ្រនាប់កីឡាអាចជំនួយដល់សុដន់របស់អ្នកបានយ៉ាងល្អ ដោយវាមិនសូវផ្តល់សម្ពាធខ្លាំងដល់សុដន់របស់អ្នក។ ៤.ការពារសុដន់របស់អ្នកពីពន្លឺព្រះអាទិត្យ ស្ត្រីជាច្រើនមានកំហុសក្នុងការបញ្ចេញសុដន់អោយត្រូវពន្លឺថ្ងៃញឹកញាប់…

អាហារ​ ៥ ត្រូវ​ចាំ​កុំ​ទទួល​ទាន​ ពេល​ពោះ​ទទេ ​ព្រោះ​យូរ​ទៅ​ខ្សោយ​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន
សង្គម

អាហារ​ ៥ ត្រូវ​ចាំ​កុំ​ទទួល​ទាន​ ពេល​ពោះ​ទទេ ​ព្រោះ​យូរ​ទៅ​ខ្សោយ​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន

នៅ​ពេល​ពោះ​ទទេ មិន​ទាន់​មាន​អ្វី​ចូល​ពោះ​សោះ ឬ​អ្នក​កំពុង​ឃ្លាន​ខ្លាំង សុំ​កុំ​លូក​ទទួល​ទាន​អាហារ​ទាំង ៥ ខាង​ក្រោម​នេះ​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ យូរ​ទៅ​ខូច​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន៖ ៥) ដំឡូង​ជ្វា ជា​អាហារ​អ្នក​សម្រក​ទម្ងន់ មិន​ដែល​មើល​រំលង ប៉ុន្តែ​ការ​ទទួល​ទាន​ដំឡូង​ជ្វា​ពេល​ពោះ​នៅ​ទទេ នឹង​នាំ​ឲ្យ​ខូច​ក្រពះ​ទៅ​វិញ​ទេ។ ក៏​ដោយសារ​ដំឡូង​នោះ មាន​សារធាតុ​ជំរុញ​អង់ស៊ីម​ច្រើន នាំ​ឲ្យ​មិន​ស្រួល និង​មាន​អារម្មណ៍​ក្រហាយ​ទ្រូង។ ៤) អាហារ​ហឹរ ការ​ទទួល​ទាន​អាហារ​ហឹរ​នៅ​ពេល​ពោះ​ទទេ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ យូរ​ទៅ​វា​អាច​នាំ​ឲ្យ​រលាក​ក្រពះ ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ពិបាក​មើល​ជា។ ដូច្នេះ​យក​ល្អ ជា​ពិសេស​អាហារ​ពេល​ព្រឹក កុំ​ទទួល​ទាន​អាហារ​ហឹរ​ឲ្យ​សោះ។ ៣) ផលិតផល​ទឹកដោះគោ ទឹកដោះគោ ទឹក​សណ្តែក…

បើ​ច្រមុះ​អ្នក​ចេញ​សញ្ញា​ព្រមាន​ ៣ នេះ​មក ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​សួត​អ្នក​កំពុង​មាន​បញ្ហា​ហើយ
សង្គម

បើ​ច្រមុះ​អ្នក​ចេញ​សញ្ញា​ព្រមាន​ ៣ នេះ​មក ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​សួត​អ្នក​កំពុង​មាន​បញ្ហា​ហើយ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​ធំ​បំផុត​របស់​រាងកាយ ហើយ​ប្រសិន​អ្នក​ឃើញ​សញ្ញា​ទាំង ៣ ខាង​ក្រោម​នេះ​លេចចេញ​មក​លើ​តំបន់​ឬ​ផ្នែក​ច្រមុះ នោះ​វា​កំពុង​បង្ហាញ​ថា សួត​របស់​អ្នក​មាន​បញ្ហា​ហើយ៖ ៣) ច្រមុះ​ឡើង​ក្រហម បែក​ញើស ប្រសិន​អ្នក​តែងតែ​បើក​ញើស​នៅ​តំបន់​ច្រមុះ ដោយ​មិន​ដឹង​មូលហេតុ ជា​ពិសេស​ពេល​មិន​ធ្វើ​សកម្មភាព​អ្វី ដែល​ប្រើ​កម្លាំង​ខ្លាំង​ផង នោះ​វា​អាច​ជា​បញ្ហា។ មួយ​ផ្សេង​ទៀត​ដូច​គ្នា​នឹង​ច្រមុះ​ឡើង​ក្រហម បើ​មិន​មែន​កើត​ឡើង​ដោយ​សារ​មុន ឬ​ជំងឺ​ផ្តាសាយ នោះ​ក៏​ជា​បញ្ហា​ត្រូវ​ប្រយ័ត្ន​ដូច​គ្នា។ នេះ​វា​អាច​បង្ហាញ​ពី​តម្រុយ​មិន​ល្អ នៃ​ផ្នែក​សួត ដោយសារ​ពេល​ណា​ការ​ដក​ដង្ហើម​របស់​អ្នក​ដំណើរការ​ទៅ​មិន​បាន​ល្អ នោះ​រាងកាយ​នឹង​ងាយ​ប្រែ​មក​ជា​ពណ៌​ក្រហម​ខុស​ពី​ធម្មតា។ អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​ទៅ​ពេទ្យ ដើម្បី​ពិគ្រោះ​យោបល់ ប្រសិន​ជួប​បញ្ហា​នេះ​ញឹកញាប់ ដោយ​គ្មាន​មូលហេតុ។ ២) ច្រមុះ​ស្ងួត ប្រសិន​ច្រមុះ រន្ធ​ច្រមុះ​ឡើង​ស្ងួត នោះ​បង្ហាញ​រាងកាយ​ក្តៅ​ចេញ​ព​ខាង​ក្នុង ជា​ពិសេស​ពេល​យើង​ខ្វះ​ជាតិ​ទឹក…

ស្រីៗ​ក្រឡេក​មើល​បាត​ជើង បើ​មាន​លក្ខណៈ​ទាំង ៤ សូម​អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ
សង្គម

ស្រីៗ​ក្រឡេក​មើល​បាត​ជើង បើ​មាន​លក្ខណៈ​ទាំង ៤ សូម​អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ក្រឡេក​មើល​លក្ខណៈ​មួយ​ចំនួន​នៃ​ជើង​របស់​ស្រ្តី ក៏​អាច​មើល​ដឹង​ពី​ស្ថានភាព​សុខភាព និង​ការ​ដែល​ពួក​គេ​អាច​រស់​នៅ​ដោយ​មាន​អាយុ​វែង​ឬ​អត់​ដែរ។ ប្រសិន​អ្នក​ជា​ស្រ្តី ដែល​មាន ៤ ចំណុច​ខាង​ក្រោម យើង​សូម​ចូលរួម​អបអរ៖ ៤) បាតជើង​ពណ៌​ផ្កាឈូក តាម​វេជ្ជសាស្ត្រ​ចិន សុខភាព​ច្រើន​តែ​ត្រូវ​បាន​សម្គាល់​ដោយ​ពណ៌​ចំនួន ហើយ​បាតជើង​នេះ​សោត បើ​មាន​ពណ៌​ផ្កា​ឈូក ឬ​ក្រហម​ស៊ីជម្ពូ នោះ​មាន​ន័យ​ថា រាងកាយ​អ្នក កំពុង​មាន​សុខភាព​ល្អ​ណាស់ ហើយ​ក៏​ជា​មនុស្ស​ដែល​មាន​អាយុ​វែង។ សាកល្បង​យក​ដៃ​មក​ចុច​លើ​ផ្នែក​នៃ​បាត​ជើង ប្រហែល ៣ វិនាទី ប្រសិន​វា​ប្រែ​ពី​ពណ៌​មួយ​ទៅ​ពណ៌​មួយ​ឆាប់​រហ័ស នោះ​មាន​ន័យ​ថា សុខភាព​ល្អ​ពិត​មែន។ មនុស្ស​ដែល​មាន​បាត​ជើង​ស ឬ​ពណ៌​បៃតង​ជាំ មិន​ជា​សញ្ញា​ល្អ​ឡើយ ដោយ​កំពុង​បង្ហាញ​ពី​ភាព​ស្លេកស្លាំង និង​សរីរាង្គ​មួយ​ចំនួន​បាន​ចុះ​ខ្សោយ។ ៣)…

យល់ដឹង៖ ហានិភ័យ ១០ យ៉ាងដែលបណ្តាលមកពី​ កង្វះជាតិកាល់ស្យូម
សុខភាព

យល់ដឹង៖ ហានិភ័យ ១០ យ៉ាងដែលបណ្តាលមកពី​ កង្វះជាតិកាល់ស្យូម

កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ថាល្អបំផុតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពឆ្អឹងរបស់មនុស្សយើង។ រូបរាងកាយរបស់យើងក៏ត្រូវការវាដើម្បីធ្វើអោយសម្ពាធឈាមមានស្ថេរភាព, គ្រប់គ្រងការបញ្ចេញអ័រម៉ូន និងធ្វើឲ្យសកម្មភាពប្រសាទរបស់មនុស្សត្រឹមត្រូវ។ នៅពេលអ្នកមិនទទួលកាល់ស្យូមគ្រប់គ្រាន់អ្នកអាចទទួលរងនូវកង្វះជាតិកាល់ស្យូមដែលអាចត្រូវបានសម្គាល់ដោយរោគសញ្ញាជាក់លាក់ណាមួយ។ ខាងក្រោមនេះជាសញ្ញាទូទៅបំផុតដែលរាងកាយអ្នកទទួលរងផលប៉ះពាល់ពីការកង្វះជាតិកាល់ស្យូម៖ 10. ស្បែកស្ងួត ការស្រូបយកជាតិកាល់ស្យូមឬកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួនអ្នកប្រហែលជាអាចមើលឃើញលើស្បែករបស់អ្នក។ ស្ថានភាពនេះជាធម្មតាធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រអាប់និងស្ងួត។ វាក៏ត្រូវបានរកឃើញផងដែរថាកង្វះជាតិកាល់ស្យូមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការវិវត្តនៃបញ្ហាស្បែកដូចជាជម្ងឺស្បែកនិងជំងឺស្បែករបកក្រហម។ 9.  អស់កម្លាំង  ការកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួនរបស់អ្នកប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកអស់កម្លាំងខ្លាំង, ធុញទ្រាន់, ខ្វះថាមពលឬមានអារម្មណ៍ថប់ដង្ហើម, ពឹកផ្អែកនៅលើភេសជ្ជៈប៉ូវកម្លាំងនិងព្យាយាមផ្តោតអារម្មណ៍លើតុល្យភាពរបបអាហាររបស់អ្នកជំនួសវិញ។ 8. ជំងឺធ្លាក់ទឹកចិត្ត  វាបង្ហាញថាជាតិកាល់ស្យូមក៏មានសារៈសំខាន់ផងដែរក្នុងការធ្វើឱ្យអារម្មណ៍របស់អ្នកមិនល្អ។ ធាតុផ្សំនេះគឺជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលបង្កើតឱ្យមានអារម្មណ៍ស្ងប់ស្ងាត់។ ដូច្នេះវាបញ្ជាក់ថា: កង្វះជាតិកាល់ស្យូមធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ក្រៀមក្រំនិងឆាប់ខឹង។ 7. ការគេងមិនលក់ នៅពេលដែលអ្នកគេង កម្រិតកាល់ស្យូមរបស់អ្នកឡើងខ្ពស់និងធ្លាក់ចុះជាមួយនឹងកម្រិតខ្ពស់ដែលកើតឡើងអំឡុងពេលគេងបានលក់បានរយៈពេលវែង។ ដូច្នេះប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិកាល់ស្យូមអ្នកប្រហែលជានឹងបាត់បង់ការគេងដ៏ស្កប់ស្កល់។ បញ្ហានេះត្រូវបានទាក់ទងដោយផ្ទាល់ទៅនឹងតួនាទីកាល់ស្យូមក្នុងការបង្កើតអ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូនដែលជួយឱ្យយើងគេងលក់។ 6. ញ័រដៃជើង Paresthesia…

ចូលរដូវ​រងា ក្រោក​ពី​គេង​ កុំ​ធ្វើ​រឿង ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ដាច់​សរសៃ​ឈាម​ខួរក្បាល​មួយ​រំពេច
សង្គម

ចូលរដូវ​រងា ក្រោក​ពី​គេង​ កុំ​ធ្វើ​រឿង ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ដាច់​សរសៃ​ឈាម​ខួរក្បាល​មួយ​រំពេច

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​ជា​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច ព្រោះ​វា​កើត​ឡើង​ត្រឹម​មួយ​រំពេច អាច​បណ្តាល​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម​ជា​ទម្លាប់​មិន​ល្អ​ទាំង ៤ ដែល​អ្នក​ត្រូវ​ជៀសវាង​រៀងរាល់​ព្រឹក ជា​ពិសេស​នៅ​រដូវ​រងា កំឡុង​ចុង​ខែ​វិច្ឆិកា​នេះ​ត​ទៅ ព្រោះ​វា​ប្រឈម​ហានិភ័យ​ខ្ពស់ អាច​ឲ្យ​អ្នក​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖ ៤) កុំ​ស្ទុះ​ភ្លាមៗ ពេល​ក្រោក​ពី​គេង ក្នុង​រដូវ​រងា ខែ​ត្រជាក់ ពេល​អ្នក​ក្រោក​ពី​ដំណេក គួរ​តែ​សម្ងំ​មួយ​ភ្លែត​សិន រួច​ដក​ខ្លួន​ចេញ​ពី​ភួយ​ម្តង​បន្តិច កុំ​ស្ទុះ​មក​ភ្លែតៗ ព្រោះ​ពេលវេលា​នេះ បើ​ស្បែក​កំពុង​តែ​ងំ​ភាព​កក់ក្តៅ ហើយ​ស្ទុះ​មក​ប៉ះ​ភាព​ត្រជាក់​ភ្លាមៗ នោះ​ស្បែក​នឹង​រួញ​លឿន នាំ​ឲ្យ​សរសៃ​ឈាម​ក្នុង​ខ្លួន​ក៏​ប្រែប្រួល ​មិន​អាច​សម្រប​បាន​ភ្លាមៗ នាំ​ឲ្យ​វិល​មុខ​មួយ​រំពេច សម្ពាធ​ឈាម​ទាប ញ័រទ្រូង ប្រឈម​ទាំង​ដាច់​សរសៃ​ឈាម និង​គាំង​បេះដូង។ ៣)…

ល្មៀត​ប្រៀប​ដូច​ឱសថ​ទិព្វ ហើយ​បើ​ចេះ​ផ្សំ​ជាមួយ​របស់​ ៣ នេះ​ទៀត ព្យាបាល​មុន​យក​ទៅ​ណា​អស់
សង្គម

ល្មៀត​ប្រៀប​ដូច​ឱសថ​ទិព្វ ហើយ​បើ​ចេះ​ផ្សំ​ជាមួយ​របស់​ ៣ នេះ​ទៀត ព្យាបាល​មុន​យក​ទៅ​ណា​អស់

អ្នក​អាច​ប្រើប្រាស់​ល្មៀត មក​ក្លាយ​ជា​គ្រឿង​ផ្សំ​សម្រាប់​ព្យាបាល​មុខ​មុន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ​វា​ក៏​ជា​គ្រឿង​ផ្សំ ដែល​មាន​សមត្ថភាព​ពន្យឺត​ដំណើរការ​ភាព​ចាស់ ប្រឆាំង​នឹង​ការ​រលាក ជំរុញ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន និង​បង្កើត​ជាលិកា​ស្បែក​ថ្មី​ត្រលប់​មក​វិញ​ទៀត​ផង។ យ៉ាង​ណា​ណែនាំ​សម្រាប់​អ្នក​មាន​បញ្ហា​មុខ​មុន ជា​ពិសេស ប្រសិន​ចង់​ព្យាបាល​មុខ​មុន ដោយ​ប្រើប្រាស់​រមៀត អ្នក​អាច​ច្នៃ​វា​មក​ផ្សំ​ជាមួយ​របស់​ទាំង ៣ ខាង​ក្រោម​នេះ​បាន៖ ១) រមៀត + ទឹកដោះគោ​ជូរ ទឹកដោះគោ​ជូរ​ ឬ​យ៉ាអួរ​គ្មាន​ជាតិ​ស្ករ គឺ​ល្អ​សម្រាប់​ស្បែក ហើយ​វា​មាន​ផ្ទុក​អាស៊ីដ Probiotic រួម​ជាមួយ​នឹង​សារធាតុ​រ៉ែ ដែល​ផ្តល់​សំណើម​ដល់​ស្បែក គួប​ផ្សំ​ជាមួយ​រមៀត​ផង ដូច្នេះ​អាច​កាត់​បន្ថយ​មុន បំបាត់​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព។ វិធី​ធ្វើ) លាយ​ម្សៅ​រមៀត ២ ស្លាប​ព្រា​បាយ…

កត់​ទុក​ទៅ! ក្រោយ​ទទួល​ទាន​អាហារ ៣០ នាទី ត្រូវ​លូក​ផ្លែ​ឈើ ៥ ​ដើម្បី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម
សង្គម

កត់​ទុក​ទៅ! ក្រោយ​ទទួល​ទាន​អាហារ ៣០ នាទី ត្រូវ​លូក​ផ្លែ​ឈើ ៥ ​ដើម្បី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម

ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ជួប​ប្រទះ ហើយ​អ្នក​ខ្លះ​ទៅ​កើត​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​ពិត​ជា​សំខាន់​សម្រាប់​ដំណាក់​កាល​ដើម្បី​បញ្ចៀស​អ្នក ពី​ការ​វិវត្ត​ទៅ​រក​ជំងឺ​ដ៏​កាច​សាហាវ​ខាង​លើ។ ខាង​ក្រោម Knongsrok ណែនាំ​ផ្លែ​ឈើ ៥ ប្រភេទ ដែល​អ្នក​គួរ​ទម្លាប់​ទទួល​ទាន​វា ក្រោយ​ពេល​ហូប​អាហារ​ពេល​ថ្ងៃ ឬ​ពេល​ល្ងាច​រួច ក្រោយ ៣០ នាទី ព្រោះ​វា​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖ ៥) ផ្លែ​ស្រ្តបឺរី ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វា​ផ្តល់​ប្រយោជន៍​សម្រាប់​ការ​គ្រប់គ្រង​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការពារ​ភាព​តានតឹង Stress។ ការ​សិក្សា​បង្ហាញ​ថា ភាព​តានតឹង​ក៏​ជា​ដើមចម​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដែរ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​នេះ គឺ​ល្អ​បំផុត។ ៤) ក្រូច​ថ្លុង មាន​ជាត​ទឹក…

ទទួល​ទាន​បាយ​រួច ចេញ​សញ្ញា ៥ នេះ ​មិន​ថា​បុរស​ឬ​ស្រ្តី​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់
សង្គម

ទទួល​ទាន​បាយ​រួច ចេញ​សញ្ញា ៥ នេះ ​មិន​ថា​បុរស​ឬ​ស្រ្តី​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ប្រសិន​ក្រោយ​ពី​ពេល​ទទួល​ទាន​អាហារ​រួច រាងកាយ​ចេញ​សញ្ញា​ទាំង​ ៥ ខាង​ក្រោម​នេះ​មក នោះ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​គួរ​ឆ្លៀត​ពេល​ទៅ​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព ព្រោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ៖ ៥) តឹង​ទ្រូង ដង្ហើម​ខ្លី បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​ចេញ​អាការៈ​ថប់​ទ្រូង ដក​ដង្ហើម​មិន​ចង់​ដល់​គ្នា នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ដំណាក់​កាល​ដំបូង ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ បើ​វា​នៅ​បន្ត​រំលេចចេញ​មក​ជាប់​លាប់​ជា​បន្តបន្ទាប់ នោះ​អ្នក​មិន​ត្រូវ​បណ្ដែតបណ្ដោយ​យូរ​ឡើយ។ ៤) ឈឺ​ពោះ ប្រសិន​ទទួល​ទាន​អាហារ​ចូល​ពោះ​ហើយ ចេះ​តែ​មាន​អាការៈ​ចុក​សៀត​ពោះ ឈឺ​ពោះ នោះ​ជា​បញ្ហា​ពោះ​វៀន។ អ្នក​ទទួល​ទាន​ស្រា​ញឹកញាប់ មិន​សូវ​លូក​អាហារ ក៏​អាច​ប្រឈម​អាការៈ​នេះ​ញឹកញាប់​ដែរ។ យូរ​ទៅ​វា​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ រលាក​លំពែង​រ៉ាំរ៉ៃ​ក៏​មាន។ ៣) រាគ បើ​អ្នក​ឧស្សាហ៍​រាគ ក្រោយ​ទទួល​ទាន​អាហារ​រួច…

ស្រីៗ​ចែក​គ្នា​បាន​ដឹង! អាហារ ៤ មុខ​ឆ្ងាញ់​ក៏​ឆ្ងាញ់ ហើយ​ជួយ​ព្យាបាល​មុខ​មុន​ទៀត​ផង
សង្គម

ស្រីៗ​ចែក​គ្នា​បាន​ដឹង! អាហារ ៤ មុខ​ឆ្ងាញ់​ក៏​ឆ្ងាញ់ ហើយ​ជួយ​ព្យាបាល​មុខ​មុន​ទៀត​ផង

អាហារ​ទាំង ៤ មុខ​ខាង​ក្រោម​ ស្រ្តីៗ​គ្រប់​រូប​គួរ​តែ​មាន ព្រោះ​វា​មិន​ត្រឹម​តែ​មាន​ឱជារស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ព្យាបាល​បញ្ហា​មុខ​មុន និង​កាត់​បន្ថយ​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ៖ ១) អាហារ​សម្បូរ​វីតាមីន C វីតាមីន C វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផលិត​កូឡាជែន។ ចំណែក​ឯ​កូឡាជែន​ដើរ​តួ​ជា​សរសៃ​តភ្ជាប់​រវាង​ជាលិកា​ក្នុង​រាងកាយ ជួយ​រក្សា​ស្បែក​ឲ្យ​រលោង​និង​គ្មាន​ស្នាម​ជ្រួញ។ លើស​ពី​នេះ​វា​ក៏​មាន​សមត្ថភាព​រារាំង​ការ​វិវត្ត​នៃ​ជាតិ​ពណ៌​មេឡានីន និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​កាត់​បន្ថយ​ការ​រលាក ការ​ឡើង​ពណ៌​ក្រហម​ស្នាម​កន្ទួល​លើ​មុខ​ផង​ដែរ។ អ្នក​គួរ​បន្ថែម​អាហារ​ដែល​មាន​ជាតិ​វីតាមីន C ជា​រៀងរាល់​ថ្ងៃ ឧទាហរណ៍​ដូច​ជា​ផ្លែ​គីវី ផ្លែ​ត្របែក និង​ផ្កា​ខាត់ណា​ជា​ដើម។ ២) អាហារ​ដែល​មាន​ជាតិ​ស័ង្កសី ស័ង្កសី​គឺ​ជា​ធាតុ​សំខាន់​សម្រាប់​រាងកាយ ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក ហើម និង​ការ​ឡើង​មុន។ វា​ក៏​ជួយ​ឲ្យ​ការ​ជា​សះស្បើយ​លើ​មុខ​របួស…

អ្នក​ជំនាញ​ព្រមាន៖ មនុស្ស ៤ ប្រភេទ​នេះ ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម
សង្គម

អ្នក​ជំនាញ​ព្រមាន៖ មនុស្ស ៤ ប្រភេទ​នេះ ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម

យោង​តាម​វេជ្ជបណ្ឌិត Nugyen Ba Thang ប្រធាន​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​ស្ថាន​ប្រចាំ​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម បាន​ណែនាំ​ពី​ជំពូក​មនុស្ស ៤ ប្រភេទ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ការ​អាច​កើត​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖ ៤) អ្នក​ដែល​មាន​សមាជិក​ក្នុង​ផ្ទះ ធ្លាប់​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក មាន​ប្រវត្តិ​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ ដូច្នេះ​អ្នក​ក៏​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ អាច​កើត​ជំងឺ​នោះ​បាន​ដូច​គ្នា ក៏​ដោយសារ​ទម្លាប់​នៃ​ការ​រស់នៅ​ដូច​គ្នា ឬ​កត្តា​ហ្សែន។ ៣) អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម យូរ​ទៅ​វា​ងាយ​នឹង​វិវត្ត​ឲ្យ​អ្នក​ជំងឺ​ ទៅ​រង​ផល​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត ដូច​ជា​សរសៃ​ឈាម​បេះដូង សរសៃ​ប្រសាទ ភ្នែក​ ក្រលៀន ហើយ​តាម​ការ​ស្រាវជ្រាវ មនុស្ស​កើត​ជំងឺ​ទឹក​នោម​ផ្អែម…

ផ្លែ​ឈើ​ទាំង ៥ ទោះ​អ្នក​ទឹក​នោម​ផ្អែម​ក៏​ហូប​បាន​ដែរ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ស្រក​ទម្ងន់
សង្គម

ផ្លែ​ឈើ​ទាំង ៥ ទោះ​អ្នក​ទឹក​នោម​ផ្អែម​ក៏​ហូប​បាន​ដែរ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ស្រក​ទម្ងន់

ផ្លែ​ឈើ​ទាំង ៥ ខាង​ក្រោម​នេះ វា​មាន​កម្រិត​ជាតិ​ស្ករ​ទាប ដ្បិត​បើ​ឱជារស​របស់​វា​ផ្អែម​មែន​ពិត តែ​វា​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​របស់​អ្នក​នោះ​ទេ។ មិន​ថា​តែ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​ទទួល​ទាន​បាន ហើយ​ថែម​ទាំង​អាច​ដុត​ខ្លាញ់​ក្នុង​រាងកាយ សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព៖ ៥) ក្រូច​ថ្លុង ជា​ផ្លែឈើ​សម្បូរ​ដោយ​វីតាមីន C និង A ហើយ​វា​មាន​កាឡូរី​ទាប មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ យោង​តាម​អ្នក​ជំនាញ ក្រូច​ថ្លុង​ល្អ​ខ្លាំង​ណាស់ សម្រាប់​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម លើស​ឈាម ស្ទះ​សរសៃ​ឈាម​និង​ទឹក​នោម​ផ្អែម។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឲ្យ​ឈ្មោះ Naringenin ដែល​មាន​ក្នុង​នោះ អាច​ជួយ​ថ្លើម​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​លើស​យ៉ាង​ល្អ ហើយ​ក៏​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​ប្រសើរ។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​គួរ​ទទួល​ទាន​ផ្លែ​ក្រូច​ថ្លុង ពី​កន្លះ​ផ្លែ​ទៅ ១ ផ្លែ/ថ្ងៃ…

ងាយៗ​តែ​ពិបាក​ឆ្លើយ! គេង​ប្រើ​ខ្នើយ​ខ្ពស់​ឬ​ខ្នើយ​ទាប ទើប​ល្អ​ចំពោះ​សុខភាព?
សង្គម

ងាយៗ​តែ​ពិបាក​ឆ្លើយ! គេង​ប្រើ​ខ្នើយ​ខ្ពស់​ឬ​ខ្នើយ​ទាប ទើប​ល្អ​ចំពោះ​សុខភាព?

របៀប​នៃ​ការ​ជ្រើសរើស​ខ្នើយ​គេង គឺ​ជះ​ឥទ្ធិពល​ដល់​ដំណេក​របស់​អ្នក​បាន ហើយ​ការ​ជ្រើសរើស​ខុស ​វា​មិន​បាន​នាំ​ប្រយោជន៍​សុខភាព​សម្រាប់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ផល​ប៉ះពាល់​ដល់​ឆ្អឹងឆ្អែង​និង​សរីរាង្គ​មួយ​ចំនួន​ទៀត​ផង។ សំណួរ​សួរ​ថា តើ​ការ​ជ្រើសរើស​ខ្នើយ​ទាប ឬ​ខ្នើយ​ខ្ពស់ ដែល​ល្អ​ចំពោះ​សុខភាព? ចម្លើយ​សាមញ្ញ​បំផុត៖ គឺ​កុំ​យក​ខ្នើយ​ខ្ពស់​ពេក ហើយ​កុំ​យក​ទាប​ពេក ជា​រួម​គឺ​នៅ​កម្ពស់​ល្មម ចន្លោះ​ពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ១) ផល​ប៉ះពាល់​នៃ​ការ​គេង​ខ្នើយ​ខ្ពស់​ពេក មនុស្ស​ជា​ច្រើន​គិត​ថា ការ​ប្រើ​ខ្នើយ​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​គេង​លក់​ស្រួល តែ​ការ​ពិត វា​ជះ​ផល​អាក្រក់​ទៅ​វិញ​ទេ ដោយ​វា​ងាយ​ធ្វើ​ឲ្យ​រង​ការ​ឈឺចាប់​ត្រង់​ផ្នែក​ឆ្អឹង​ក និង​សាច់ដុំ​មួយ​ចំនួន​នៅ​តំបន់​ក រហូត​ដល់​ជួនកាល​អាច​រហែក​សាច់ដុំ​ ពេល​យើង​កំពុង​គេង​ក៏​មាន។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ វា​ក៏​ធ្វើ​ឲ្យ​ចរន្ត​ឈាម​បញ្ជូន​ទៅ​កាន់​ខួរក្បាល…