កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល

កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល
ការផ្សាយពាណិជ្ជកម្ម

ត្រីជាអាហារដែលមិនអាចខ្វះបាន ទាំងរសជាតិឆ្ងាញ់ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ស័ក្តិសមសម្រាប់មនុស្សជាច្រើន។ ការទទួលទានត្រីជាប្រចាំ ធ្វើអោយប្រសើរឡើងនូវការចងចាំ និងផ្តល់សារធាតុចិញ្ចឹមរាប់រយក្នុងរាងកាយ។ លើសពីនេះខ្លាញ់ត្រីផ្តល់នូវអូមេហ្គា ៣ ជួយពង្រឹងខួរក្បាល និងការពារការបង្កើតកូឡេស្តេរ៉ុលអាក្រក់។ ខាង​ក្រោម​នេះ​ជា​ផ្នែកនីមួយៗ​នៃ​ត្រី​ដែល​មិន​គួរ​បរិភោគដាច់ខាតព្រោះអាចបណ្ដាលឲ្យឈឺបាន៖

១. ក្បាលត្រី
មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​ក្បាល​ត្រី ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ជាង​សាច់ ប៉ុន្តែជាអកុសល ផ្នែកនេះត្រូវបានព្រមានដោយអ្នកជំនាញថា វាមានផ្ទុកជាតិពុល និងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

ការសិក្សាជាច្រើនបង្ហាញថា ត្រីកាន់តែធំ កាន់តែរស់បានយូរ កំហាប់លោហៈធ្ងន់នៅក្នុងក្បាលកាន់តែខ្ពស់ ពិសេសសម្បូរដោយបារតជាងផ្នែកផ្សេងៗទៀត។ លើសពីនេះ ត្រីដែលរស់នៅក្នុងទឹកកខ្វក់ ក្បាលងាយនឹងជាតិពុល ការញ៉ាំច្រើនពេកជាតិពុលនឹងកកកុញក្នុងខ្លួន បង្កជាជំងឺគ្រប់ពេលវេលា។

ការផ្សាយពាណិជ្ជកម្ម

២. ទឹកប្រមាត់ត្រី
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យា (NCBI) បង្ហាញថា ការទទួលទានទឹកប្រមាត់ត្រី បណ្ដាលឲ្យអ្នកកើតជំងឺខ្សោយតម្រងនោម និងការខូចខាតថ្លើមស្រួចស្រាវ។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីនេះ ការទទួលទានប្រមាត់ត្រីខុសវិធីងាយនឹងពុល ដោយសារជាតិពុលនៅក្នុងទឹកប្រមាត់ត្រីត្រូវបានកំណត់ថា ជា cyprinol sulfate ដែលជាអាស៊ីតទឹកប្រមាត់ C27 នៅពេលញាំចូលទៅក្នុងខ្លួននឹងប៉ះពាល់ដល់សរីរាង្គខាងក្នុង សរីរាង្គបន្តពូជ និងប្រព័ន្ធឈាម។

៣. ពោះត្រីមានភ្នាសខ្មៅ
យោងតាមវិទ្យាសាស្ត្រ ភ្នាសនេះជាការបំប្លែងកោសិកាសារធាតុពណ៌ ដូច្នេះវាមានពណ៌ខ្មៅ មានរសជាតិហឹរបន្តិច នៅពេលទទួលទាន ដូច្នេះហើយ គ្រួសារជាច្រើននៅតែបរិភោគជាធម្មតា ដោយមិនមានកែច្នៃ។

ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញអះអាងថា ផ្នែកនេះមានផ្ទុកនូវមាតិកាខ្លាញ់ខ្ពស់ តម្លៃអាហារូបត្ថម្ភមិនបានបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នេះ​ក៏​ជា​ទីតាំង​ដែល​មាន​ភាព​កខ្វក់ ដែលពេល​យើង​ញ៉ាំ​វា​នឹង​មាន​ជាតិពុល​ខ្លាំង យកល្អគួរតែកោរវាចេញ ហើយបោះវាចោល។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម