ព័ត៌មាន

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ
សម្រង់

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ

ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា​ ក៏តែងតែឆាត​ ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ! ពេលខ្លះសួរថាធុញអត់?​ អត់ធុញទេ​ ធម្មតាមនុស្សស្រលាញ់គ្នា​ ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត​ ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!​ ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា! អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!​ ធ្លាប់​ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ តើអ្នកណាមិនធ្លាប់អន់ចិត្ត?​ គ្រាន់តែថាសំខាន់នោះជារឿងអ្វី?​ សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?​ មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។ ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!​ មិនមែនចេះតែយល់ចិត្តខ្លួនឯង​ ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។ អត្ថបទៈ​ Knongsrok | calvin​ (Sadlife)  

ផ្អើលឈូឆរពេញកន្លែងឆៀកឡាន! កាម៉ារី ៩២ កែច្នៃឡើងទំនើបឡូយស្អាតអស់ទាស់ ដោយស្នាដៃកូនខ្មែរសុទ្ធសាធ ​(មានវីដេអូ)
ទស្សនៈ

ផ្អើលឈូឆរពេញកន្លែងឆៀកឡាន! កាម៉ារី ៩២ កែច្នៃឡើងទំនើបឡូយស្អាតអស់ទាស់ ដោយស្នាដៃកូនខ្មែរសុទ្ធសាធ ​(មានវីដេអូ)

ល្បីខ្លាំងផ្អើលខេត្តបន្ទាយមានជ័យកាលពីព្រឹកមិញនេះ ដោយឡានមួយគ្រឿងស៊េរីទាបឆ្នាំ ១៩៩២ មួយគ្រឿង ស្រាប់តែត្រូវបានកែច្នៃតុបតែងថ្មីស្រស់ស្អាតមើលទៅដូចជាឡានទំនើបស៊េរីថ្មីជាខ្លាំងរហូតផ្អើលប្រជាជននៅកន្លែងឆៀកឡានផ្អើលមើលឈូឆរ។ ឡាននេះត្រូវបានម្ចាស់រថយន្តបានឱ្យដឹងថា គឺជាការកែច្នៃដោយស្នាដៃកូនខ្មែរសុទ្ធសាធ មិនមែនជាការកែច្នៃ ឬយកគ្រឿងពីបរទេសនោះទេ នេះបើយោងតាមរយៈ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MA Yaa  បានឱ្យដឹងថា៖ «ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក🤭 ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ😡អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ🙏🏻🙏🏻»។ នេះពិតជាស្នាដៃកូនខ្មែរដ៏ល្អពិសេសមែន  ដែលយើងធ្លាប់តែឃើញបរទេសតែងតែច្នៃឡាន ឬយានយន្តផ្សេងៗតែពេលនេះខ្មែរក៨អាចធ្វើបានដូចគេដែរពិតជាគួរឱ្យសរសើរខ្លាំងណាស់៕ សូមទស្សនាវីដេអូខាងក្រោម៖

វែងតែល្អចំពោះបងៗប្អូនៗស្រ្តីគ្នាយើង គួរតែអាន! នេះជាមេរៀនពីស្ត្រី ដែលធ្វើការនៅក្នុងហាងកាបូបប្រេន អស់រយៈពេល ៥ឆ្នាំ
សម្រង់

វែងតែល្អចំពោះបងៗប្អូនៗស្រ្តីគ្នាយើង គួរតែអាន! នេះជាមេរៀនពីស្ត្រី ដែលធ្វើការនៅក្នុងហាងកាបូបប្រេន អស់រយៈពេល ៥ឆ្នាំ

អ្នកធ្វើការនៅក្នុងហាងកាបូប Brand 5ឆ្នាំម្នាក់ ដាស់តឿនដល់ភរិយាទាំងអស់ សូមឱ្យរស់នៅប្រៀបដូចជាប្រពន្ធចុងដែរ។ Wendy គឺជាមិត្តខ្ញុំម្នាក់ដែលធ្វើការនៅក្នុងហាងកាបូប Brandមួយកន្លែង។ នាងចូលចិត្តអានអត្ថបទខ្ញុំណាស់  ហើយក៏បានរៀបរាប់រឿងរ៉ាវជាច្រើនឱ្យខ្ញុំស្តាប់។ ក្រោយបានទទួលការអនុញាតិពីនាងហើយ ខ្ញុំក៏បានចងក្រងអត្ថបទនេះឡើង។ មនុស្សស្រីស្រឡាញ់ខ្លួនឯង គឺជាប្រធានបទនិយាយរៀងរហូតទៅហើយ ប៉ុន្តែឱ្យស្រឡាញ់ខ្លួនឯងរហូតពិតប្រាកដនោះ វាជារឿងដែលពិបាក។ មាត់តែងនិយាយថាឯករាជ្យៗ តែនៅក្នុងចិត្តតែងមានដក់ជាប់គំនិតចាស់កម្រិលដែលសង្គមមនុស្សប្រុសបានតាក់តែងមកជាយូរ សូម្បីតែខ្លួនយើងក៏មិនដែលចាប់អារម្មណ៍ដែរ។ នៅពេលដែលយើងក្លាយជាម្តាយគេ ប្រពន្ធគេ រាល់តួនាទីភារៈកិច្ចគោរពប្រតិបត្តិប្តី មើលថែគ្រួសារ សាច់ញាតិប្តី នោះហើយជាគំនិតសង្គមមនុស្សប្រុសតាក់តែងដាក់គំនាប។ ខ្ញុំចូលធ្វើការ5ឆ្នាំហើយ ពេលទើបចូលដំបូងក៏បានធ្វើរឿងល្ងង់ខ្លៅមួយ។ ថ្ងៃនោះមានប្តីប្រពន្ធវ័យកណ្តាលមួយគូបានចូលមកក្នុងហាង ជាថ្ងៃកំណើតប្រពន្ធ ប្តីចង់ទិញកាបូបជូនជាកាដូដល់ប្រពន្ធគាត់ នាងបានរើសចុះរើសឡើងយ៉ាងយូរ ក៏សម្រេចចិត្តយកកាបូបដែលមានតម្លៃថោកជាងគេ។…

ងាយណាស់បើចង់បានមនុស្សរួមសុខ បើមនុស្សរួមទុក្ខមិនងាយរកបានទេ តែបើរកបានហើយត្រូវថែរក្សាឱ្យបានល្អ!
សម្រង់

ងាយណាស់បើចង់បានមនុស្សរួមសុខ បើមនុស្សរួមទុក្ខមិនងាយរកបានទេ តែបើរកបានហើយត្រូវថែរក្សាឱ្យបានល្អ!

ចង់បានមនុស្សដែលរួមសុខ ពិតជាងាយមែនទែន ​អ្នកអាចមានជម្រើសច្រើននៅក្នុងចំណោមមនុស្សរាប់រយលាននាក់លើពិភពលោក ប៉ុន្តែការរកមនុស្សម្នាក់ដែលព្រមទុក្ខឆ្លងកាត់រាល់ការលំបាកពិតជាមិនងាយនោះទេ សំខាន់តើមានអ្នកព្រមជ្រើសយកយើងពេលដែលយើងគ្មានអ្វីទាំងអស់ដែរឬទេ? ត្រូវចាំថាគ្មានអ្នកណាដែលនឹងរាប់រក ​ឬស្រលាញ់យើងនៅពេលដែលយើងគ្មានអ្វីសោះនោះទេ តែ… – គ្រាក្រស្គាល់ការលំបាក – គ្រាលំបាករកបានមនុស្សស្មោះត្រង់ – ចរិតមនុស្សអាចបញ្ជាក់បានច្បាស់ពេលដែលយើងមិនសល់អ្វីទាំងអស់ រកបានមនុស្សត្រូវចិត្តជារឿងល្អណាស់ តែការរកបានមនុស្សម្នាក់ដែលស្មោះស្ម័គ្រពេលដែលស្ថិតនៅក្នុងក្រលំបាក មានសុខរួមសុខ មានទុក្ខរួមទុក្ខ ​ពិតជារង្វាន់ពិសេសដែលទេវត្តាប្រទានហើយ។ ដូច្នេះ ​ចូរថែរក្សាមនុស្សម្នាក់នោះឱ្យបានល្អបផុត នោះគឺមនុស្សដែលព្រមកាន់ដៃអ្នកនៅពេលដែលអ្នកមិនសល់អ្នកណាម្នាក់ក្នុងជីវិត៕ រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍

ពុទ្ធោ! ស្លាប់ទាំងម្ដាយ​ ទាំងទារកក្នុងផ្ទៃ ស្ត្រី​ម្នាក់បានដួលស្លាប់​នៅមុខបន្ទប់ទឹក​ ទាំងខ្លួនមានផ្ទៃពោះ០៧ខែ​ ដោយបន្សល់ស្នាម-ក ហេីយដាច់អណ្ដាតទៀត
សម្រង់

ពុទ្ធោ! ស្លាប់ទាំងម្ដាយ​ ទាំងទារកក្នុងផ្ទៃ ស្ត្រី​ម្នាក់បានដួលស្លាប់​នៅមុខបន្ទប់ទឹក​ ទាំងខ្លួនមានផ្ទៃពោះ០៧ខែ​ ដោយបន្សល់ស្នាម-ក ហេីយដាច់អណ្ដាតទៀត

នៅវេលាម៉ោង​ ១៨:៥០នាទី ថ្ងៃទី​ ១៩/០៨/២០២០​ នៅ​ចំនុច​ ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ មាន​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​​ ដេក​ស្លាប់​នៅ​មុខ​បន្ទប់​ទឹក​ ក្រោយ​ទទួល​បាន​ពត៌មាន​ កម្លាំងការិយាល័យ​ជំនាញ​ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ ចុះ​ធ្វើ​កោសល្យវិច័យ​សព​ ។ សពមានឈ្មោះ ធិន លីកា ភេទស្រី ជនជាតិខ្មែរ អាយុ​៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ​ ៧ខែជាង ។ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា​ សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក​ ធ្វើឱ្យដាច់អណ្ដាត​ និងមានស្នាមក​ តាម​ការ​សាកសួរ​ពត៌មាន​ បាន​ឲ្យដឹងថា​…

ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ និង​គ្រាប់​យុទ្ធភ័ណ​​មិន​ទាន់​ផ្ទុះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ស្រុក​ស្រីសន្ធរ​ ខណៈ​អភិបាលខេត្តកំពង់ចាម​ ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​
សម្រង់

ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ និង​គ្រាប់​យុទ្ធភ័ណ​​មិន​ទាន់​ផ្ទុះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ស្រុក​ស្រីសន្ធរ​ ខណៈ​អភិបាលខេត្តកំពង់ចាម​ ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​

កំពង់ចាម​៖ ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ដែល​គេ​សង្ស័យ​ថា​ជា​សំណល់​ពី​សម័យសង្គ្រាម​ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ កាលព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។ ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់​អាយុជីវិត​បាន​គ្រប់​ពេល​ ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ
សម្រង់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ដែលវិទ្យុបាយ័នទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។ កម្មវត្ថុ ៖ ករណីសំណើរសូមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ យោង ៖​ – លិខិតលេខ៦៩ គជបអ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់គណកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។ – លិខិតលេខ ៤១៩…

បង្កការភ្ញាក់ផ្អើលខ្លាំង! ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២នាក់
សម្រង់

បង្កការភ្ញាក់ផ្អើលខ្លាំង! ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២នាក់

បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២០ ដោយយោងតាមរយៈ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចក៏បានបញ្ជាក់ឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ​ ក៏មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការធ្វើការជួយសង្គ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕

ករណីផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈនៅរុស្សី បណ្ដាលឱ្យរងរបួសជាច្រើននាក់ ក្នុងរួមមានទាំង ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏រងរបួសធ្ងន់ដែរ (មានវីដេអូ)
សម្រង់

ករណីផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈនៅរុស្សី បណ្ដាលឱ្យរងរបួសជាច្រើននាក់ ក្នុងរួមមានទាំង ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏រងរបួសធ្ងន់ដែរ (មានវីដេអូ)

មានហេតុការណ៍ឆេះស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅប្រទេសរុស្សី បានកើតឡើងនៅថ្ងៃច័ន្ទម្សិលមិញនេះ នៅវេលាម៉ោងប្រហែល ១២ និង ៤០ នាទី។ បន្ទាប់ពីសេវាកម្មបន្ទាន់ត្រូវបានគេហៅឱ្យទៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅតាមបណ្តោយផ្លូវដ៏មមាញឹកនៅវ៉ុលហ្គូដ។ ឡានដឹកឥន្ធនៈមួយស្ថិតនៅឯស្ថានីយ៍នៅពេលភ្លើងបានឆាបឆេះ។ មន្រ្តីក្នុងតំបន់បាននិយាយ ថាការផ្ទុះដ៏ធំមួយបានឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភាគនិរតីនៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងរងរបួសមនុស្សជាច្រើននាក់។ ក្នុងនោះដែរ ក៏មានអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ស្ថិតក្នុងចំណោមអ្នករងរបួស។ ក្រសួងស្ថានការណ៍បន្ទាន់បាននិយាយថា ក្រុមពន្លត់អគ្គិភ័យ ៦០ នាក់ និងរថយន្ត ១៩ គ្រឿងបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ និយោជិកនៅស្ថានីយ៍បានរត់គេចទៅកន្លែងមានសុវត្ថិភាពមុនពេលស្ថានីយ៍ និងឡានដឹកទំនិញត្រូវបានបំផ្លាញនៅក្នុងការផ្ទុះ។ យ៉ាងហោចណាស់មានមនុស្ស ១៣ នាក់បានរងរបួសក្នុងនោះមានអ្នកពន្លត់អគ្គិភ័យម្នាក់ដែលទទួលរងការរលាកធ្ងន់ធ្ងរ អ្នកពន្លត់អគ្គីភ័យ ៤ នាក់ដែលបានដួលទៅនឹងដីដោយការរញ្ជួយ និងមនុស្សជាច្រើននាក់ដែលកំពុងឆ្លងកាត់កន្លែងកើតហេតុ។ អ្នកបើកបររថយន្តដឹកឥន្ធនៈត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។…

រកឃើញមានអ្នកឆ្លងថ្មី​ ១៥នាក់​ និងអ្នកជាសះស្បើយចំនួន ១នាក់
សម្រង់

រកឃើញមានអ្នកឆ្លងថ្មី​ ១៥នាក់​ និងអ្នកជាសះស្បើយចំនួន ១នាក់

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គឺរកឃើញអ្នកឆ្លងជំងឺ Covid-១៩ថ្មីចំនួន១៥នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១នាក់។ អ្នកឆ្លងថ្មីទាំងនោះមានដូចជា ៖ – ករណីបុរសស្ត្រី ដែលជាជនជាតិចិនចំនួន ១៣នាក់ ដែលជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០៩ សីហា ២០២០។ ដោយមានអ្នកដំណើរសរុបលើជើងហោះហើរនេះចំនួន ១១៩នាក់។ បច្ចុប្បន្ន អ្នកឆ្លងទាំង១៣នាក់នេះ បានបញ្ជូនទៅកាន់មនញឌលសុខភាពចាក់អង្រែ ចំណែកអ្នកដែលធ្វើតេស្តឃើញអវិជ្ជមានដទៃទៀត បានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួួយនៅក្នុងភ្នំពេញ។ – ករណីស្ត្រីជនជាតិខ្មែរ…

បុរសកម្សត់ពិការភ្នែកទាំងសងខាងហើយ ពេលនេះ ជួបទុក្ខធ្ងន់ ត្រូវលាងឈាមជាប្រចាំទៀត កំពុងជួបការខ្វះខាតថវិការយ៉ាងខ្លាំង ដង្ហោយរកជំនួយដើម្បីជួយសង្គ្រោះជីវិត
សម្រង់

បុរសកម្សត់ពិការភ្នែកទាំងសងខាងហើយ ពេលនេះ ជួបទុក្ខធ្ងន់ ត្រូវលាងឈាមជាប្រចាំទៀត កំពុងជួបការខ្វះខាតថវិការយ៉ាងខ្លាំង ដង្ហោយរកជំនួយដើម្បីជួយសង្គ្រោះជីវិត

បុរសដែលជាជនពិការមានឈ្មោះ ឈីវ រដ្ឋ អាយុ ២៦ឆ្នាំ រស់នៅភូមិ ម័រ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលសព្វថ្ងៃមានតែពីរនាក់ប្ដីប្រពន្ធ ដោយហេតុបុរសរូបនេះមានជំងឺប្រចាំកាយ ពិការភ្នែក ហើយត្រូវលាងឈាមជាប្រចាំ ក្នុងចន្លោះ ៣ ទៅ៤ថ្ងៃម្ដង និងរាល់ពេលលាងឈាមម្ដងៗ គឺត្រូវចំណាយថវិការដល់ទៅ ៨០$ ហើយពុំមានមុខរបរអ្វីដើម្បីរកបានចំណូលទៀតនោះ ចំណែកឯស្ថានភាពជំងឺក៏កាន់តែធ្ងន់ធ្ងរទៅ ធ្វើឱ្យគាត់មានការខ្វះខាតថវិកាដើម្បីជួយសង្គ្រោះជីវិតក្នុងការលាងឈាម។ ដោយហេតុដូចនេះ សូមបងប្អូនសប្បុរសទាំងអស់ ជួយគាត់ផង អាចជួយគាត់ដោយផ្ទាល់តាមរយៈលេខទូរសព្ទប្រពន្ធរបស់គាត់ ៖ 098 916660…

១០ ចំណុចដែលនារីចង់បានការដឹងនិងយល់ចិត្តពីបុរស
ទស្សនៈ

១០ ចំណុចដែលនារីចង់បានការដឹងនិងយល់ចិត្តពីបុរស

នៅលើលោកយើងនេះ មានរឿងរ៉ាវជាច្រើន ដែលនារីគ្រប់រូបរមែងចង់ឱ្យបុរសដឹង និងយល់ចិត្តរបស់នាងដើម្បីឱ្យមានភាពស្និទស្នាល រវាងគ្នានឹងគ្នា។ ព្រោះការយល់ចិត្តគ្នាជាទំនាក់ទំនងមួយ ដែលបង្កើតឱ្យមានសេចក្តីស្រឡាញ់។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ទាំង ១០ ប្រភេទ ដែលនារីទាំងឡាយ ត្រូវការឱ្យបុរសដឹង និងយល់បំផុត នៅក្នុងឆាកជិវិតរបស់នាង ៖ ១. ពេលខ្ញុំយំ មិនខ្វល់ថា ខ្ញុំអ្នកត្រូវ ឬខ្ញុំអ្នកខុសទេ បងត្រូវតែបងលួងលោមខ្ញុំ និងមិនឱ្យរំលឹករឿងចាស់ទេ។ ២. បងមិនចាំបាច់ ត្រូវមានភាពសង្ហា ក៏បានដែរ ប៉ុន្តែដាច់ខាត ត្រូវតែមានអនាម័យ និងមានរបៀបរៀបរយ ក្នុងការរស់នៅ។ ៣.…

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា?
សម្រង់

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា?

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា? ស្រឡាញ់គ្នាបានរយៈពេលយូរប៉ុនណាហើយ? ហើយស្ថានភាពនៃទំនាក់ទំនងនេះ ល្អប៉ុនណា ឬអាក្រក់ប៉ុនណាដែរ តាំងតែពីចាប់ផ្ដើមជាមួយគ្នាមក? ហើយចុះអាចមានជំនឿចិត្ត និងទំនុកចិត្តចំពោះស្នេហាមួយនេះបានកម្រិតណាដែរ? ប្រហែលជាមានមនុស្ស ឬគូស្នេហ៍តិចណាស់ ដែលមានជំនឿចិត្តថាអាចចាប់ដៃគ្នាបានយូរអង្វែង មិនស្រួលពេលនេះ កំពុងតែគិតផងថា អាចរក្សាបានឬក៏អត់ទេនៅក្នុងដំណាក់កាលមួយនេះ… ស្នេហាគឺបែបហ្នឹងហើយ យើងមិនបាននឹកនា ឬហៅរកការបែកទេ តែរឿងបែកនេះមួយ បើដល់ពេលវាក៏មករកយើងឯង ពេលខ្លះ មិនទាំងបានត្រៀមខ្លួនទុកមុនផង … ប៉ុន្តែ យកល្អ គួរតែត្រៀមជើងព្រួលទៅ ស្នេហា មានជួប គឺមានបែក ជារឿងធម្មតា ត្រៀមចិត្ត ទទួលស្គាល់ការពិត…

មិត្តភក្តិសួរថា ៖ ថីហ្ហា! ស្រឡាញ់គ្នាយូរឆ្នាំហើយ មកបែកគ្នានៅពេលនេះ អ្ហែងអត់ស្ដាយទេអី? ច្រើនឆ្នាំដែលមានអនុស្សាវរីយ៍ និងការចងចាំជាច្រើនជាមួយគ្នា មកបែកគ្នាចឹងៗអី?
សម្រង់

មិត្តភក្តិសួរថា ៖ ថីហ្ហា! ស្រឡាញ់គ្នាយូរឆ្នាំហើយ មកបែកគ្នានៅពេលនេះ អ្ហែងអត់ស្ដាយទេអី? ច្រើនឆ្នាំដែលមានអនុស្សាវរីយ៍ និងការចងចាំជាច្រើនជាមួយគ្នា មកបែកគ្នាចឹងៗអី?

ត្រូវហើយ បែកគ្នាទាំងបែបនេះ មិនមែនមិនស្ដាយទេ មនុស្សដែលធ្លាប់និយាយពាក្យថាស្រឡាញ់ជាមួយគ្នា វាក៏ពិបាកនឹងធ្វើចិត្តមែន។ ប៉ុន្តែបើនិយាយដល់ការចងចាំល្អៗ ក៏ប្រហែលជាមានមានតិចជាងការខឹង និងឈ្លោះទាស់ទែងគ្នាណាស់។ ត្រូវហើយ ការពិតនៃទំនាក់ទំនង វាមិនដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ ដូច្នេះ ការសម្រេចចិត្តបែកគ្នានៅពេលនេះ វាប្រហែលជាល្អសម្រាប់យើងទាំងពីរនាក់ ច្រើនជាងបន្ត … មិនអាចព្រោះតែស្ដាយរយៈពេល ៤ ៥ឆ្នាំដែលសាងមកជាមួយគ្នា ទាំងតានតឹង ត្រូវនៅទ្រាំបន្ត ដើម្បីទទួលរងនូវអារម្មណ៍ដែលគ្មានសុភមង្គល រយៈពេល ៣០ ៤០ឆ្នាំទៅមុខទៀតបានឡើយ … ។ តាមពិត យើងក៏ដឹងរៀងៗខ្លួនថា មិនអាចទៅមុខបានទេ វាពិតជាមិនមានផ្លូវណាដែលល្អ សម្រាប់យើងទាំងពីរពិតមែន…

– ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល!
សម្រង់

– ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល!

#អារម្មណ៍ – ពេលខ្លះ វាលើសពីឯកា តែមិនដឹងថា គួរនិយាយបែបណាឱ្យសម! – ពេលខ្លះ ពិតជាខ្ជិលខ្លាំង ខ្ជិលដល់ថ្នាក់ គ្មានអារម្មណ៍ និយាយប្រាប់ថា ខ្ជិល! – ពេលខ្លះ ហត់នឿយពិតមែន ហត់រហូតដល់ គ្មានកម្លាំងនឹងនិយាយប្រាប់ថា ហត់! – ពេលខ្លះ ធុញសឹងស្លាប់ ធុញសូម្បីតែខ្លួនឯង – ពេលខ្លះ ស្មុគស្មាញខ្លាំង ដល់ថ្នាក់ មិនដឹងថា ខ្លួនឯងនេះ ស្មុគស្មាញរឿងអីខ្លះ 😔 – ពេលខ្លះ…

នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់
សម្រង់

នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់

– នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់ នោះមិនមែនមានន័យថា នាងចង់បោះបង់កូននាងចោលនោះឡើយ នាងគ្រាន់តែចង់និយាយពីអារម្មណ៍ដែលនាងពេលនេះ នាងគ្រាន់តែចង់បន្ធូរអារម្មណ៍នាងតែប៉ុណ្ណេាះ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់មានពេលវេលាផ្ទាល់ខ្លួន នោះមិនមែនមានន័យថា នាងស្ដាយក្រោយដែលនាងមានកូននោះទេ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងត្រូវការជំនួយ នោះមិនមែនមានន័ថា នាងទន់ខ្សោយ ឬនាងមិនអាចធ្វើបាននោះឡើយ នាងគ្រាន់តែចង់ដឹងថា តើមាននរណាខ្លះ ដែលនៅពីក្រោយនាង អាចជួយនាងបានតែប៉ុណ្ណេាះ។ – នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់ដើរផ្សារជាមួយមិត្តភក្តិ នោះមិនមែនមានន័យថា នាងភ្លេចថានាងមានប្ដី មានកូននោះឡើយ…

ប្រវត្តិ លោក កែវ សារ៉ាត់
សម្រង់

ប្រវត្តិ លោក កែវ សារ៉ាត់

ពិសាខដើមឆ្នាំ ស្រណោះដីខ្មែរ គោកធ្លកជម្រកខ្ញុំ អនុស្សាវរីយ៍ភ្នំពេញ។ ទំាងអស់នេះ សុទ្ធតែជាបទចម្រៀង ដ៏ល្បីល្បាញ របស់លោកកែវ សារ៉ាត់ ក្នុងអំឡុងទសវត្សរ៍៨០ និង៩០។ លោកកែវ សារ៉ាត់ មានឈ្មោះដើម ឈុំ តេះ មានស្រុកកំណើតនៅ ភូមិវត្តកំផែង ស្រុក​បាត់ដំបង ខេត្ត​បាត់​ដំបង។ លោកកែវ សារ៉ាត់ មានបងប្អូន៧នាក់ ស្រី៤នាក់។ លោក​ជាកូន​ទី២ ក្នុងគ្រួសារ ដែលគ្មានឪពុកម្តាយគ្រប់គ្រង និងក្រីក្រមួយ។ ឪពុកម្តាយរបស់លោកកែវ សារ៉ាត់ បានទទួលមរណភាពអំឡុងឆ្នាំ១៩៧៧ ដូចគ្នា…

កំហុសធំ ៗ ៧ យ៉ាងដែលរារាំងអ្នកមិនអាចហាត់ឡើងសាច់ដុំបាន!
សម្រង់

កំហុសធំ ៗ ៧ យ៉ាងដែលរារាំងអ្នកមិនអាចហាត់ឡើងសាច់ដុំបាន!

តើអ្នកធ្លាប់មានអារម្មណ៍ថា បើទោះបីជាធ្វើលំហាត់ប្រាណត្រឹមត្រូវទាំងអស់នៅឯកន្លែងហាត់ប្រាណ តែទទួលបានជោគជ័យតិចតួចដែលឬទេ? ទោះបីការធ្វើការហាត់ប្រាណរយៈយូរមកហើយក៏ពុំសូវទទួលបានលទ្ធផលដែលនោះ វាគឺប្រហែលបណ្តាលមកពីការធ្វើលំហាត់មូលដ្ឋានខុស។ ឧទាហរណ៍ អ្នកអាចធ្វើលំហាត់ប្រាណហួសកម្លាំងជាដើម។ ដើម្បីដឹងបន្ថែមអំពីអ្វីដែលអ្នកធ្វើលំហាត់ប្រាណខុស សូមអានអត្ថបទរបស់ Bright Side នេះរហូតដល់ចប់។​ ដូច្នេះអ្នកមិនត្រឹមតែកែកំហុសឆ្គងនាពេលបច្ចុប្បន្នរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជៀសវាងការប្រព្រិត្តកំហុសដទៃទៀតនាពេលអនាគតផងដែរ។ 1​​​​​. ការហាត់តាមដំណាក់កាល សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ទោះបីជាមានការជជែកវែកញែកយ៉ាងច្រើនអំពីបង្កើតសាច់ដុំដ៏ល្អឥតខ្ចោះក៏ដោយ តែក៏នៅមានការយល់ការយល់ច្រលំអំពីរបៀបនៃកាហាត់ប្រាណដែរ។ ទោះជាយ៉ាងណាក៏ដោយការប្រកាន់យកចំពោះដំណាក់កាលនៃការហាត់គឺចាំបាច់បំផុត ដើម្បីឈានទៅរបស់អ្នកដែលទើមចាប់ផ្តើមដំបូង។ សម្រាប់ហេតុផលនេះយើងគួរតែយកចិត្តទុកដាក់លើការផ្លាស់ប្តូរចំនួន 3 ដំណាក់កាលខុសៗ គ្នាដូចជា: កម្រិត ទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ចាប់ផ្តើមជាមួយដំណាក់កាលនេះត្រូវ ចំណាយ 2-3…

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ
សម្រង់

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

  2018-11-14 មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។ ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។ ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។ តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។ ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។…

ពុទ្ធោ! រថយន្តធុនធំដាច់ហ្រ្វាំង បណ្ដាលរេចង្កូចទៅបុករះរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត
សម្រង់

ពុទ្ធោ! រថយន្តធុនធំដាច់ហ្រ្វាំង បណ្ដាលរេចង្កូចទៅបុករះរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត

នារសៀលថ្ងៃ​ទី៥​ សីហា​ ២០២០​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ បានបណ្ដា​លមកពីរថយន្តធុនធំមួយគ្រឿង ដាច់ហ្រ្វាំង ហើយក៏រេចង្កូចទៅបុករះលើរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត​ ដែលបានចតនៅតាមចិញ្ចេីមផ្លូវ​ បណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ​ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ​។ ក្រោយពេលកើតហេតុដែរ ​អ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបានភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកនោះតែម្ដង៕

ការប្រកាសបើកសម្ភោធបង្ហាញរូបរាងដ៏គួរឱ្យទាក់ចិត្តរបស់ កុំព្យូទ័រ គម្ពីរ ម៉ូឌែល E11 (KOOMPI E11)
PR

ការប្រកាសបើកសម្ភោធបង្ហាញរូបរាងដ៏គួរឱ្យទាក់ចិត្តរបស់ កុំព្យូទ័រ គម្ពីរ ម៉ូឌែល E11 (KOOMPI E11)

យើងខ្ញុំមានក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនូវផលិតផលថ្មីពី KOOMPI គឺ កុំព្យូទ័រ KOOMPI E11 ដែលជាកំព្យូទ័រប្រភេទតូចស្តើងមានទំហំអេក្រង់HD 11.6 inch និង អង់ផ្ទុកទិន្នន័យ 128GB។ បន្ថែមពីនេះទៅទៀត E11 ក៏នឹងត្រៀមធ្វើការដំឡើងនៅប្រទេសកម្ពុជា ឆាប់ៗនេះផងដែរ។  អ្នកអាចចាប់ផ្តើមធ្វើការកក់ ម៉ូឌែល KOOMPI E11 នេះ​ទុកជាមុន ដោយគ្រាន់តែចំណាយត្រឹមតែ 148.99$ តែប៉ុណ្ណោះ ហើយព្រមទាំងមានការផ្តល់ជូននូវកាដូពិសេសបន្ថែមទៀត។  ក្តីស្រមៃរបស់យើងរហូតមក គឺចង់ឱ្យសិស្សានុសិស្សម្នាក់ៗមានកុំព្យូទ័រផ្ទាល់ខ្លួនគ្រប់ៗគ្នា។ នេះគឺជា ហេតុផលជំរុញដ៏សំខាន់មួយដែលធ្វើឱ្យយើងបានបង្កើតគម្រោង  សិស្សម្នាក់ កុំព្យូទ័រមួយ (One-Student-One-Notebook…