
K98K កាំភ្លើងបាញ់ស៊ីបពេញនិយមបំផុតរបស់ទាហានអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី១និងលើកទី២
ស្របពេលប្រទេសអាល្លឺម៉ង់បច្ចុប្បន្នជាកន្លែងមួយដែលមានទាហានបាញ់ស៊ីបសាហាវបំផុត និងផលិតកាំភ្លើងបាញ់ស៊ីបទំនើបល្អបំផុតក្នុងពិភពលោក ប៉ុន្តែក្នុងសង្គ្រាមលោកលើកទី២ ពួកគេនៅតែងតែតោងកន្ទុយសហភាពសូវៀត ទោះបីជាមានកាំភ្លើងបាញ់ស៊ីបដ៏អស្ចារ្យជាងគេក៏ដោយ។ វាជារឿងត្រឹមត្រូវដែលអាល្លឺម៉ង់ត្រូវបានគេនិយាយថាជាកន្លែងប្រមូលផ្ដុំកំពូលអ្នកបាញ់ស៊ីបសម័យទំនើប។ បើក្រឡែកទៅសង្គ្រាមលោកលើកទីមួយ ក្រុមអ្នកបាញ់ស៊ីបអាល្លឺម៉ង់ (German Scharfschutzen) បានប្រឡូកក្នុងសមរភូមិតាមលេណដ្ឋានបានទៅហើយ។ ដំបូងឡើយពួកគេបានប្រើប្រាស់កាំភ្លើងជាមួយកែវអុបទិក ដើម្បីបញ្ជូនទាហានសម្ប័ន្ធមិត្តទៅស្ថាននរក ប៉ុន្តែកាំភ្លើងបែបនេះមិនសូវមានច្រើន ហើយក៏មិនសូវទទួលបានការពេញនិយមប្រើប្រាស់នោះទេ។ រដូវផ្ការីកឆ្នាំ១៩១៥ មេបញ្ជាការជាន់ខ្ពស់អាល្លឺម៉ង់បានបញ្ជាឲ្យផលិតកាំភ្លើងបាញ់ស៊ីប១៥០០០ដើម។ កាំភ្លើងទាំងនេះគឺជាកាំភ្លើងម៉ាក Gewehr 98ដែលត្រូវបានជ្រើសរើសយ៉ាងម៉តចត់ជាទីបំផុត។ Gewehr 98 ប្រើគ្រាប់ទំហំ ៧.៩២x៥៧មីលីម៉ែត្រជាមួយនិងបំពង់គ្រាប់ប្រវែង ២៩.១អ៊ីង (ប្រជែងសរុបជាងមួយម៉ែត្រ) និងទម្ងន់ជាង៤គីឡូក្រាម។ កាំភ្ល់ើងនេះផលិតតាមកាំភ្លើងសេរីចាស់ Mauser ១៨៩៨ដ៏ល្បីល្ប៉ាញជាមួយនឹងសមត្ថភាពផ្ទុកបាន៥គ្រាប់ ជាមួយស្នូលដែករុញគ្រាប់ អាចបង្វិល(អាម៉េ)បាញ់បាន៩០ដឺក្រែ។…




















