
រ៉ូមែនទិកណាស់! ប្តូរបរិយាកាសមកបោះតង់ក្បែរសួនចំការផ្កា ណាត់ដៃគូស្វីតឱ្យណាណីមើល៍
ចង់ដើរលេងបោះតង់ អ្នកណាក៏ចង់បាននូវទេសភាពស្រស់ស្អាត ខ្យល់អាកាសស្រស់ស្រាយបែបធម្មជាតិតាមជើងភ្នំលើភ្នំ មាត់សមុទ្រ ឬមាត់ទឹកជាដើម។ តែប្រសិនជាចង់បានបរិយាកាសថ្មីប្លែកមិនធ្លាប់មាន « ក្នុងស្រុក » សូមណែនាំកន្លែងបោះតង់ថ្មីមួយ គឺនៅ « សួនក្រអូបឃុនរាម » ។ « សួនក្រអូបឃុនរាម » ក្រៅពីមានសួនផ្កាស្រស់ស្អាតលើផ្ទៃដីដ៏ធំល្វឹងល្វើយ លាយឡំអាកាសធាតុក្បែរជើងភ្នំ សូននេះក៏មានកន្លែងបោះតង់ ជាមួយនឹងទេសភាពផ្ការីកស្អាត ពេលគេងសម្រាកបើកតែរ៉ូតតង់មក គឺស្រូបក្លិនផ្កាឡើងក្រអូបឈ្ងុយតែម្តង ដោយការស្នាក់នៅតម្លៃ ១តង់ ត្រឹមតែ 60000៛ ឬ 15$ មានកំរាល១ ភួយ២…



















