ព័ត៌មាន

បន្ទាប់ពីឆ្លងកាត់ពេលវេលា ៣៦៥ថ្ងៃ សម្រាប់ឆ្នាំ ២០២១នេះមក មានតែពាក្យថា អរគុណ និងសុំទោស តែប៉ុណ្ណោះ។
សម្រង់

បន្ទាប់ពីឆ្លងកាត់ពេលវេលា ៣៦៥ថ្ងៃ សម្រាប់ឆ្នាំ ២០២១នេះមក មានតែពាក្យថា អរគុណ និងសុំទោស តែប៉ុណ្ណោះ។

អរគុណចំពោះមនុស្សល្អៗ ដែលបានចូលមកក្នុងជីវិតខ្ញុំ អរគុណក្រុមគ្រួសារ សម្រាប់ការបារម្ភ នឹក គិតខ្វាយខ្វល់ ក៏អរគុណគ្រប់គ្នាដែលបានសាងការចងចាំដ៏មានន័យសម្រាប់ឆ្នាំ ២០២១ នេះដល់ខ្ញុំ អរគុណនឹងរឿងគ្រប់យ៉ាង ទាំងល្អ និងអាក្រក់ ដែលផ្ដល់នូវមេរៀន បទពិសោធន៍ ភាពរីករាយជាច្រើនដល់ខ្ញុំ អរគុណ មីងពូ បងៗដែលផ្ដល់អាណិត ចិត្តស្រឡាញ់ដល់រូបខ្ញុំជាច្រើន អរគុណមនុស្សជាទីស្រឡាញ់ ដែលផ្ដល់ឱកាសដល់ខ្ញុំមានវត្តមាននៅក្នុងពេលវេលារបស់អ្នក ក្នុងរយៈពេលកន្លងមកនេះ ហើយក៏អរគុណមិត្តយល់ចិត្ត ដែលតែងតែចាំប្រឹក្សា លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ខ្ញុំ អរគុណពេលវេលាជួបជុំដ៏រីករាយ និងមានន័យ អរគុណស្នាមញញឹម សំឡេងសើចក្អាកក្អាយ សប្បាយជាមួយគ្នា ……

#កុំនិយាយដើមកន្លែងការងារចាស់!! ជួនកាលការផ្លាស់ប្ដូរបរិយាកាសការងារនេះ ជារឿងល្អសម្រាប់បុគ្គលមួយចំនួន
សម្រង់

#កុំនិយាយដើមកន្លែងការងារចាស់!! ជួនកាលការផ្លាស់ប្ដូរបរិយាកាសការងារនេះ ជារឿងល្អសម្រាប់បុគ្គលមួយចំនួន

ការផ្លាស់ប្ដូរបរិយាកាសការងារពីកន្លែងមួយទៅកន្លែងមួយទៀតបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់បុគ្គលិកបម្រើការនៅតាម​បណ្ដាក្រុមហ៊ុនឬស្ថាប័នឯកជននានា។ ការណ៍នេះដោយសារពួកគេចង់ផ្លាស់ប្ដូរបរិយាកាសការងារ ចង់ចែករំលែកចំណេះដឹង ក៏ដូចជារៀនការងារពីកន្លែងការងារថ្មីដើម្បីអភិវឌ្ឍសមត្ថភាព ពិសេស​គឺពួកគេចង់ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន។ ជួនកាលការផ្លាស់ប្ដូរបរិយាកាសការងារនេះ ជារឿងល្អសម្រាប់បុគ្គលមួយចំនួន តែបុគ្គលមួយចំនួនទៀតហាក់មិនសូវល្អនោះឡើយ។ មិនសូវល្អក៏ព្រោះតែនៅពេលពួកគេលាឈប់ពីកន្លែងការងារចាស់រួចហើយ ពួកគេបែរជាពិបាករកការងារធ្វើ ខណៈពួកគេមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់។ ហេតុអ្វី? ព្រោះនៅពេលពួកគេទៅសម្ភាសការងារនៅកន្លែងថ្មី គឺចូលចិត្តនិយាយអាក្រក់ពីកន្លែងការងារចាស់។ ប្រសិនបើយើងចង់មានឱកាសធ្វើការងារនៅកន្លែងថ្មី យើងត្រូវចាំថា ទោះបីជាក្រុមហ៊ុនឬស្ថាប័នដែលយើងបម្រើការងារពីមុនអាក្រក់យ៉ាងណាក៏ដោយ ដាច់ខាតមិនត្រូវនិយាយអាក្រក់ពីស្ថាប័ន ឬក្រុមហ៊ុននោះក្នុងពេលសម្ភាសការងារកន្លែងថ្មីឡើយ។ ហេតុអ្វី? ព្រោះអ្នកសម្ភាសនឹងគិតថា បើយើងជាបេក្ខជនដែលពូកែនិយាយដើមក្រុមហ៊ុនចាស់ រឿងអ្វីដែលយើងមិននិយាយដើមក្រុមហ៊ុនថ្មីនោះ? ដូច្នេះ ទោះបីយើងមានសមត្ថភាព និងចំណេះដឹងខ្ពស់យ៉ាងណាក៏​ដោយ ក៏គេមិនជ្រើសរើសយើងធ្វើជាបុគ្គលិកគេដែរ។ ឧទារហណ៍ គេសួរយើងថា “ហេតុអ្វីអ្នកឈប់ពីកន្លែងការងារចាស់”?…

ស្នាមសាក់រូបផ្កាស្អាតអស្ចារ្យ ​ដែលស្រីៗភាគច្រើនប្រាថ្នាចង់បាន!
សម្រង់

ស្នាមសាក់រូបផ្កាស្អាតអស្ចារ្យ ​ដែលស្រីៗភាគច្រើនប្រាថ្នាចង់បាន!

សម័យនេះទៅហើយការចាក់សាក់  មិនមែនជារឿងដែលត្រូវបានគេរើសអើងដូចជាពេលមុនៗនោះឡើយ ​ព្រោះសម័យនេះជាសម័យទំនើប ​សម័យបើកទូលាយ ឯអ្នកមានស្នាក់សាក់មិនប្រាកដថាជាមនុស្សអាក្រក់ឡើយ ​ដោយការចាក់សាក់គឺជាសិល្បៈមួយប៉ុណ្ណោះ ​ដែលថែមទាំងអាចជួយបង្កើនសម្រស់ទ្វេរឡើង។ ជាក់ស្តែងមិនថាមនុស្សប្រុសទេ ​សូម្បីតែមនុស្សស្រីក៏និយមចាក់សាក់ដូចគ្នាដែរ ​ដែលមនុស្សស្រីភាគច្រើនចាក់សាក់បែបស្រស់ស្អាត ​ខ្ជូតៗមើលទៅគួរឱ្យស្រលាញ់ ដោយការចាក់សាក់ពេញនិយមជាងគេរបស់មនុស្សស្រីនោះគឺ ការចាក់សាក់រូបផ្កា  ផ្កាកុលាបនោះតែម្តង។ ដូច្នេះថ្ងៃនេះមកតាមដានរូបសាក់ផ្កាស្អាតៗ ​ដែលសុភាពនារីភាគច្រើនប្រាថ្នាចង់បានទាំងអស់គ្នាដូចខាងក្រោមនេះ៖ cr. dahong_tattoo

ស្លាកស្នាមដែលបន្សល់ធ្វើឱ្យអ្នកឈឺចាប់! ​តែសាក់ទាំងនេះ ​មិនត្រឹមតែអាចបិទបាំង តែកែប្រែធ្វើឱ្យសម្រស់ស្អាតជាងមុន
សម្រង់

ស្លាកស្នាមដែលបន្សល់ធ្វើឱ្យអ្នកឈឺចាប់! ​តែសាក់ទាំងនេះ ​មិនត្រឹមតែអាចបិទបាំង តែកែប្រែធ្វើឱ្យសម្រស់ស្អាតជាងមុន

ការចាក់សាក់ ​គឺជាសិល្បៈមួយធ្វើឱ្យអ្នកមានភាពស្រស់ស្អាតថែមមួយកម្រិត ​ដោយការចាក់សាក់គឺជាម៉ូតមួយដ៏ពេញនិយមទាំងប្រុស និងស្រីនៅក្នុងសម័យ​​ Fashion  បច្ចប្បន្ននេះ។ តែការចាក់សាក់មួយចំនួននាពេលបច្ចុប្បន្ន ត្រូវបានគេយកមកកែប្រែស្លាកស្នាមដែលមាននៅលើរាងកាយទៅវិញ ​ព្រោះតែស្នាមសាក់ខ្លះពិតជាមិនអាចព្យាបាលបានទេ ​មានទាំងស្នាមផ្លែ  ស្នាមភ្លើង ​និងរបួសជាច្រើនដែលធ្វើឱ្យមនុស្សមួយចំនួនមានការឈឹចាប់ខ្លាំង។ ការកែច្នៃស្នាមសាក់ទាំងនេះមើលទៅមានភាពស្រស់ស្អាតខ្លាំង ​ដោយមិនត្រឹមតែអាចបិទបាំងស្នាម ​តែមើលទៅមានភាព  Fashion  ប្លែកគួរឱ្យចាប់អារម្មណ៍តែម្តង។ តោះ! មកទស្សនាស្នាមសាក់នៃការបិទបាំងស្នាមទាំងអស់ខាងក្រោមនេះ ៖

វិធីទាំង ១០ សម្រាប់រៀបចំជីវិតរបស់អ្នកឱ្យមានភាពជោគជ័យ
សម្រង់

វិធីទាំង ១០ សម្រាប់រៀបចំជីវិតរបស់អ្នកឱ្យមានភាពជោគជ័យ

តើអ្នកចង់ទទួលបានការជោគជ័យនៅក្នុងជីវិតដែររឺទេ? ជាការប្រសើរណាស់យើងទាំងអស់គ្នាមានបំណងចង់ទទួលជោគជ័យក្នុងជីវិតមិនថានៅកន្លែងធ្វើការនិងអ្វីគ្រប់យ៉ាងដែលយើងប្រាថ្នាឬគ្រោងនឹងធ្វើ។យើងមិនអាចទទួលបានជោគជ័យលើអ្វីគ្រប់យ៉ាងនោះទេ។ ប៉ុន្តែយើងអាចបង្កើនអត្រាជោគជ័យព្រោះមានតែយើងទេដែលអាចគ្រប់គ្រងចិត្តបាន។ គ្មាននរណាម្នាក់អាចធ្វើជំនួសយើងបានទេ។ នេះគឺជាវិធានចំនួន ១០ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៖ ១. ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក៖ ប្រសិនបើការងារមួយមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកឬអ្វីមួយដែលអ្នកចូលចិត្តធ្វើវានឹងពិបាកក្នុងការជំរុញលើកទឹកចិត្តធ្វើវាបន្ត។ អ្នកនឹងមិនចូលចិត្តអ្វីដែលអ្នកធ្វើហើយអាចនឹងបាត់បង់ចំណាប់អារម្មណ៍យ៉ាងងាយ។ ដូច្នេះត្រូវបានគេណែនាំអោយធ្វើអ្វីដែលអ្នកចូលចិត្តទើបនៅតែបន្តមានកំលាំងចិត្ត។ ២. កុំចុះចាញ់ឱ្យសោះ៖ ការបោះបង់ន័យថាអ្វីៗទាំងអស់ដែលអ្នកបានខិតខំអស់រយៈពេលជាយូរមកហើយអ្វីទាំងអស់នោះសុទ្ធគ្មានប្រយោជន៍។ ការបរាជ័យកើតឡើង យើងគួរតែស្វែងយល់រៀនពីវានិងឱបក្រសោបឪកាសខ្លួនឯងដើម្បីប្រយុទ្ធម្តងទៀត។ ៣. ការរៀបចំផែនការនិងសកម្មភាព៖ ផែនការដែលបានកំណត់ជាមុននិងសកម្មភាពត្រឹមត្រូវគឺចាំបាច់សម្រាប់ភាពជោគជ័យដើម្បីការពារភាពវឹកវរនៅពាក់កណ្តាលស្ថានភាព។ ៤. ការខិតខំ ៖ មិនមានអ្វីជំនួសការខិតខំព្យាយាមរបស់យើងទេ។ វាជារឿងចាំបាច់ជាមូលដ្ឋានដែលត្រូវធ្វើ។ ប្រសិនបើអ្នកមិនចាប់ផ្តើមនិងធ្វើការទេអ្នកនឹងមិនផ្លាស់ទីឆ្ពោះទៅរកភាពជោគជ័យឡើយ។ គេគួរតែស្មោះត្រង់ចំពោះខ្លួនឯង។ ៥. ទទួលយកការបរាជ័យរបស់អ្នក៖ ពេលខ្លះយើងធ្វើការសម្រេចចិត្តខុសដែលប៉ះពាល់ដល់ការរីកចម្រើនរបស់យើង។ វាមិនជាបញ្ហាអីទេក្នុងការធ្វើឱ្យមានកំហុសដូច្នេះរៀនពីភាពបរាជ័យពីកំហុសនិងឆ្ពោះទៅមុខ។ ពាក់ភាពបរាជ័យរបស់អ្នកជាគ្រឿងលម្អរបស់អ្នក។ ៦. មានទំនាក់ទំនងល្អជាមួយមនុស្សដែលមានលក្ខណៈវិជ្ជមាន៖ ប្រសិនបើអ្នកផ្តល់ឱ្យគ្រាប់ពូជនូវការថែទាំត្រឹមត្រូវពន្លឺព្រះអាទិត្យ លាមកសត្វនិងទឹក…

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាចិនពូកែរកស៊ីម្ល៉េះ ពូជចិនសុទ្ធតែមានៗ!!!!
សម្រង់

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាចិនពូកែរកស៊ីម្ល៉េះ ពូជចិនសុទ្ធតែមានៗ!!!!

ចិន ប្រកាន់គំនិត៥ចំណុច ដើម្បីទូន្មានខ្លួន ក៏ដូចជាប្រៀនប្រដៅ ដល់កូនចៅទាំងឡាយគឺ ៖ ១. ឧស្សាហ៍ព្យាយាម ២. ស្មោះត្រង់ ៣. គត់មត់ ៤. រិះថាំ ៥. ស៊ូទ្រាំ ហើយប្រកាន់នូវគោលជំហ៥ចំណុចទៀតគឺ ៖ ១. លំបាកយ៉ាងណាក៏មិនបោះបង់។ ២. គ្មានអ្វីដែលថាមិនងាចធ្វើបាននោះទេ លុះត្រាតែយើងមិនធ្វើ។ ៣. ទោះពេលខ្លះអស់សង្ឃឹម តែមិនត្រូវបាក់ទឹកចិត្តឡើយ។ ៤. ខ្ជិល គ្មានក្នុងវចនានុក្រមរបស់អ្នកមានទេ។ ៥. ហត់ អាចឈប់សម្រាក…

ចំណេះដឹងនៅកន្លែងធ្វើការ ៖ ចង់ដោះស្រាយបញ្ហា អ្នកត្រូវតែដឹងពីវិធីសាស្ត្រទាំង ៤ នេះ
សម្រង់

ចំណេះដឹងនៅកន្លែងធ្វើការ ៖ ចង់ដោះស្រាយបញ្ហា អ្នកត្រូវតែដឹងពីវិធីសាស្ត្រទាំង ៤ នេះ

នៅក្នុងកន្លែងការងារ មានមនុស្សឆ្លាតជាច្រើន ដ្បិតតែពួកគេមិនខិតខំពុះពារការលំបាកនៅក្នុងការងារមែន តែពួកគេអាចដោះស្រាយបញ្ហាបាន នេះជាមូលហេតុដែលពួកគេអាចនៅក្នុងក្រុមហ៊ុនបានយូរ។ មានបុគ្គលិកខ្លះវិញពួកគេគិតថា ឱ្យតែចេះឆក់ឱកាសទៅបានហើយ តែមនុស្សឆ្លាតពិតប្រាកដ តាំងពីដើមមក គេមិនចេះទៅដណ្តើមគុណសម្បត្តិអ្វីនោះទេ រឹតតែមិនចេះទៅដោះស្រាយបញ្ហាដោយតក់ក្រហល់ទៀត ពីព្រោះពួកគេដឹងថា អាចនឹងមានមធ្យោបាយដោះស្រាយបញ្ហាល្អជាងនេះ។ ត្រូវដឹងថាមនុស្សដែលចូលចិត្តដោះស្រាយបញ្ហាដោយតក់ក្រហល់ គឺរមែងតែងធ្វើឱ្យខ្លួនវិលមករកចំណុលដើម រកមិនឃើញអំពីមធ្យោបាយល្អណាមួយឡើយ។ ឧទាហរណ៍ជាក់ស្តែង ៖ សីហា ទើបតែបានផ្លាស់ប្តូរការងារមិនទាន់បានបីខែផង ដើមឡើយគាត់គ្រាន់តែធ្វើជាបុគ្គលិកធម្មតាតែប៉ុណ្ណោះ តែស្មានមិនដល់ថា ថ្នាក់លើរបស់គាត់បានដំឡើងតំណែងគាត់ឱ្យក្លាយទៅជាប្រធានផ្នែកមួយ។ ដោយសារតែមានម្តងនោះ ថ្នាក់លើបានរៀបចំឱ្យអ្នកទាំងអស់គ្នាដោះស្រាយការងារមួយ ដោយសារតែពេលវេលប្រថុចញុច ហើយជាកាលៈទេសៈសំខាន់ទៀតនោះ បុគ្គលិកទាំងអស់ពេលដែលទទួលបានការងារនោះ គឺប្រញាប់ទៅអនុវត្តភ្លាមតែម្តង។ ស្មានមិនដល់ថា ដោយសារតែការគិតមិនគ្រប់ជ្រុងជ្រោយ មានបុគ្គលិកជាច្រើនបានកើតចេញនូវបញ្ហាជាបន្តបន្ទាប់…

កម្មវិធីគ្រោះថ្នាក់ទាំង ៦ នៅលើទូរសព្ទ គួរតែប្រញាប់លុបចោលទៅ បើមិនចង់ឱ្យទូរសព្ទមានបញ្ហា
បច្ចេកវិទ្យា

កម្មវិធីគ្រោះថ្នាក់ទាំង ៦ នៅលើទូរសព្ទ គួរតែប្រញាប់លុបចោលទៅ បើមិនចង់ឱ្យទូរសព្ទមានបញ្ហា

កម្មវិធីមួយចំនួននៅលើទូរសព្ទដៃ មើលទៅមានប្រយោជន៍ ប៉ុន្តែតាមពិតអាចបង្កគ្រោះថ្នាក់ជាច្រើនដល់ទូរសព្ទដៃរបស់អ្នក។ ដូច្នេះ កម្មវិធីទាំង៦ខាងក្រោមនេះ ពិតជាមិនល្អចំពោះទូរសព្ទដៃរបស់អ្នកឡើយ យល់ល្អគួរតែលុបវាចោលទៅ។ ១. កម្មវិធីអាកាសធាតុ ដំបូងឡើយ កម្មវិធីអាកាសធាតុមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែក្រោយមកគេបានរកឃើញថា វាមានផ្ទុកមេរោគយ៉ាងច្រើន។ ឧទាហរណ៍ មានករណីមួយដែលកម្មវិធីអាកាសធាតុមានមេរោគ Trojan ដែលប្រមូលទិន្នន័យពីទូរសព្ទរបស់អ្នកប្រើប្រាស់ ហើយផ្ញើវាទៅពួក Hacker ។ បច្ចុប្បន្ននេះ ប្រជាប្រិយភាពនៃកម្មវិធីអាកាសធាតុកំពុងថយចុះ ព្រោះវាងាយស្រួលក្នុងការត្រួតពិនិត្យការព្យាករណ៍អាកាសធាតុតាមរយៈកម្មវិធីរុករកតាមអ៊ីនធឺណិត។ ២. កម្មវិធីបង្កើនប្រសិទ្ធភាព កម្មវិធីបង្កើនប្រសិទ្ធភាពទទួលខុសត្រូវ ក្នុងការសម្អាតឃ្លាំងសម្ងាត់ និងកម្មវិធីដែលមិនចាំបាច់នៅក្នុងទូរសព្ទ។ ទោះជាយ៉ាងណាក៏ដោយ ទូរសព្ទទំនើបភាគច្រើនមានមុខងារនេះនៅក្នុងប្រព័ន្ធ ដូច្នេះអ្នកមិនចាំបាច់ដំឡើងកម្មវិធីបង្កើនប្រសិទ្ធភាពទៀតទេ។ ក្រៅ​ពី​កម្មវិធី​ទាំង​នេះ​ក៏​ធ្វើ​ឱ្យ​ថ្ម​កាន់​តែ​ឆាប់អស់​ផង​ដែរ។…

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ!!!
សម្រង់

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ!!!

អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលអាចស្រឡាញ់ចិត្តគំនិតរបស់អ្នកច្រើនជាងរាងកាយរបស់អ្នក ។ អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។ តើគេអាចទទួលយកគុណវិបត្តិ កំហុសឆ្គងរបស់អ្នកបានទេ? ទោះអ្នកខុស ក៏គេនៅតែមានអារម្មណ៍ថាអ្នកមានតម្លៃ ។ តើគេព្រមតស៊ូដើម្បីអ្នកទេ ទោះបីជាមានការលំបាកនិងព្យុះសង្ឃរានៅក្នុងជីវិតក៏ដោយ ។ តើគេនឹងយល់ព្រមទទួលយកអាកប្បកិរិយាឆ្កួតៗ និងគួរឱ្យរំខានរបស់អ្នកបានទេ ? តើគេអាចធ្វើឱ្យអ្នកស្ងប់ចិត្តបានទេ តើគេនឹងនិយាយជាមួយអ្នកមុនទេបន្ទាប់ពីមានបញ្ហាជាមួយគ្នាហើយ ? អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងកោតសរសើរចំពោះការខិតខំរបស់អ្នកហើយអ្នកដែលនឹងដឹកនាំអ្នកនិងគាំទ្រអ្នកពេញមួយជីវិតរបស់អ្នក។ តើគេនឹងនៅតែនៅជាមួយអ្នកនៅថ្ងៃចុងបញ្ចប់ដែរទេ តើគេអាចរួមដំណើរជាមួយអ្នកដោយស្នាមញញឹមបានយូរបល់ពេលណា? អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងថើបអ្នករាល់ពេល ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកគឺជាមនុស្សសំខាន់បំផុតនៅក្នុងពិភពលោក។ អ្នកគួរតែជ្រើសយកមនុស្សម្នាក់ ដែលអាចជាមិត្តល្អនិងស្នេហាពិតរបស់អ្នកក្នុងពេលតែមួយ។ អ្នកគួរតែជ្រើសយកមនុស្សម្នាក់ដែលនឹងអត់ទោសឱ្យអ្នករាល់ពេល។ មិនថាអ្នកខុស ក៏គេមិនទុកអ្នកចោល ដាច់ខាត គេនឹងមិនទៅណាចោលអ្នកឡើយ ទោះអ្នកដេញគេក៏ដោយ…

ចូលខែថ្មីភ្លាមមានដំណឹងល្អភ្លាម! តម្លៃប្រេងសាំងចុះ ២៥០ រៀលក្នុង​មួយ​លីត្រ
សង្គម

ចូលខែថ្មីភ្លាមមានដំណឹងល្អភ្លាម! តម្លៃប្រេងសាំងចុះ ២៥០ រៀលក្នុង​មួយ​លីត្រ

នេះគឺជាដំណឹងល្អមួយសម្រាប់ដើមខែថ្មីនេះ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ទើប​ប្រកាស​អនុវត្ត​ពី​ថ្ងៃទី ០១  ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ បានធ្លាក់ចុះ ២៥០រៀល ដោយ​តម្លៃ​លក់រាយតាមស្ថានីយត្រូវលក់តម្លៃ ៤២០០ រៀលក្នុងមួយលីត្រសម្រាប់​សាំង​ធម្មតា និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣៨៥០រៀលក្នុងមួយលីត្រ ខណៈ​តម្លៃ​កន្លង​ទៅ ៤៤៥០រៀលសម្រាប់ប្រេងសាំង និង ៤០៥០រៀលសម្រាប់ប្រេងម៉ាស៊ូត ឯណោះក្នុង​មួយលីត្រ។ – សាំង = 4,200៛ (ចុះ 250៛) – ម៉ាស៊ូត = 3,850៛ (ចុះ 200៛)៕

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៃទ្វីបអាហ្រ្វិក ដើម្បីបង្ការកូវីដប្រភេទថ្មី “អូមីក្រុង Omicron”
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៃទ្វីបអាហ្រ្វិក ដើម្បីបង្ការកូវីដប្រភេទថ្មី “អូមីក្រុង Omicron”

ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង Omicron” ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរីករាលដាលមេរោគកូវីដ​-១៩ ប្រភេទថ្មីបំប្លែងថ្មី។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន​​ ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣ សប្តាហ៍មុនចូលមកកាន់ប្រទេសកម្ពុជា ធ្វើដំណើរចូលមកប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង(Omicron) ។ សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖

ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា អាចដំណើរការបាន តែត្រូវអនុវត្តតាមវិធីទាំងនេះ
សង្គម

ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា អាចដំណើរការបាន តែត្រូវអនុវត្តតាមវិធីទាំងនេះ

ក្រោយវិបត្តិកូវីត១៩ មានភាពធូរស្រាលខ្លាំងនៅក្នុងប្រទេសកម្ពុជាហើយនោះ កន្លែងកម្សាន្ត ភោជនីយដ្ឋាន និងការរៀបចំពិធីប្រពៃណៃដូចជាពិធីអាពាហ៍ពាហ៍បានប្រកាសឱ្យរៀបចំធម្មតាឡើងវិញ។ យ៉ាងណាមិញ សម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា អាចដំណើរការបាន តែត្រូវអនុវត្តតាមវិធី នៃនីតិវិធីប្រតិបត្តស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយសេចក្តីប្រកាសនោះ គឺ កាត់បន្ថយជំនួបដោយផ្ទាល់ចំពោះកិច្ចការណាដែលអាចអនុវត្តបានពីចម្ងាយ ដូចជា ការអញ្ជើញភ្ញៀវតាមទូរស័ព្ទ បណ្ដាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀត ក៏ដូចជាការចងចំណងដៃ ជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់លើសេវាកម្មផ្សេងៗ តាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ ជាដើម។ នៅក្នុងកម្មវិធី ត្រូវរក្សាគម្លាតសុវត្ថិភាពអប្បបរមាក្នុងចម្ងាយ ១.៥ម៉ែត្រ…

ខុសមួយជំហ៊ាន ស្ដាយក្រោយមួយជីវិត!​ បន្ទាប់ពីញាំស៊ុតពេលព្រឹក សូមកុំបន្ថែមរបស់ទាំងនេះទៀតអី ព្រោះអាចបង្កើតក្រួសក្នុងក្រពះ និងមានជាតិពុលច្រើន
សម្រង់

ខុសមួយជំហ៊ាន ស្ដាយក្រោយមួយជីវិត!​ បន្ទាប់ពីញាំស៊ុតពេលព្រឹក សូមកុំបន្ថែមរបស់ទាំងនេះទៀតអី ព្រោះអាចបង្កើតក្រួសក្នុងក្រពះ និងមានជាតិពុលច្រើន

ស៊ុត​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​អាហារ​មាន​ជីវជាតិ​ដ៏កំពូល​មួយ​។ ការ​ទទួល​ទាន​ស៊ុត​ឲ្យបានទៀងទាត់ជារៀងរាល់ពេល​ព្រឹក អ្នកនឹងទទួលបាន​​​ជីវជាតិ​ច្រើនណាស់ ប៉ុន្តែជាចាំបាច់​អ្នកក៏​ត្រូវ​ចងចាំ​នូវ​បម្រាម​ទាំង ៤ ដូចខាងក្រោមជាពិសេសផងដែរ។ កុំផឹកតែភ្លាមៗបន្ទាប់ពីញ៉ាំស៊ុត តែភាគច្រើនមានអាស៊ីត tannic ប្រសិនបើផឹកតែភ្លាមៗបន្ទាប់ពីញ៉ាំស៊ុត នោះដំណើរការសំយោគរវាងអាស៊ីត tannic និងប្រូតេអ៊ីនអាចកើតឡើង បង្កើតបានជា precipitate នៃប្រូតេអ៊ីន tannin ។ សកម្មភាពទាំងនេះបន្ថយ​ចលនា​ពោះវៀន ធ្វើឱ្យ​ទល់លាមកភ្លាមៗ​។ ជាមួយគ្នានោះដែរ ដំណើរការ​នេះ​ក៏​ជួយ​បង្កើន​សមត្ថភាព​របស់​ពោះវៀន​ក្នុង​ការ​ស្រូប​យក​សារធាតុ​ពុល សារធាតុ​បង្ក​មហារីក​ដែល​មាន​គ្រោះថ្នាក់​ដល់​សុខភាព។ កុំដាក់ស៊ុតឆៅក្នុងទឹកសណ្តែក ទឹកសណ្តែកមានផ្ទុកសារធាតុទប់ស្កាត់ពិសេសហៅថា trypsin ដូច្នេះ​ការ​លាយ​ស៊ុត​ជាមួយ​ទឹក​សណ្តែក​នឹង​ធ្វើ​ឱ្យ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ត្រូវបានបាត់​បង់។ យ៉ាងណា ទោះបីជាទឹកសណ្តែកត្រូវបានដាំឱ្យពុះទាំងស្រុងក៏ដោយ ក៏សារធាតុ trypsin…

ក្រុមហ៊ុន Facebook បានធ្វើការដូរឈ្មោះហើយ!  មានដឹង “Meta” ហ្នឹងមានន័យដូចម្តេចទេ? មេត្តា!!
បច្ចេកវិទ្យា

ក្រុមហ៊ុន Facebook បានធ្វើការដូរឈ្មោះហើយ! មានដឹង “Meta” ហ្នឹងមានន័យដូចម្តេចទេ? មេត្តា!!

ក្រុមហ៊ុន Facebook បានធ្វើការដូរឈ្មោះហើយ! មានដឹង “Meta” ហ្នឹងមានន័យដូចម្តេចទេ? Facebook នឹងប្តូរឈ្មោះទៅជា “Meta” ដែលឈ្មោះនេះមានប្រភពមកពីភាសា ហ្គ្រេច “Greek” មានន័យថា “Beyond” គេជ្រេីសរេីសយកឈ្មោះនេះ ព្រោះ អត្ថន័យ Meta នឹងផ្តល់អោយយេីងលេីសពីអ្វីដែល Facebook មានរាល់ថ្ងៃ។ Mark Zuckerberg មានបំណងសាង Facebook ពី app និង media ធម្មតា (beyond social…

បិសាចក្រហមកំពុងរងថ្មបាក់ តែម្ចាស់ក្លឹបបែរជាគ្រោង​ទៅ​ទិញ​ក្រុមកីឡា Cricket ដល់​ទៅ២នៅ​ឥណ្ឌាទៅ​វិញ
កីទ្បា

បិសាចក្រហមកំពុងរងថ្មបាក់ តែម្ចាស់ក្លឹបបែរជាគ្រោង​ទៅ​ទិញ​ក្រុមកីឡា Cricket ដល់​ទៅ២នៅ​ឥណ្ឌាទៅ​វិញ

ម្ចាស់ក្លឹប Manchester United ក្រុមគ្រួសារ Glazier ត្រូវបានគេរាយការណ៍ថាបានមកដល់ប្រទេសអារ៉ាប់រួម ខណៈដែល BCCI បានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញ និងដាក់ឈ្មោះក្រុមថ្មីទាំងពីរដែលត្រូវបន្ថែមក្នុង IPL ២០២២(លីគកំពូល Cricketរបស់ឥណ្ឌារដូវ​កាល​២០២២២)។ ឈ្មោះក្រុមថ្មីទាំងពីរនឹងត្រូវប្រកាសនៅរសៀលថ្ងៃច័ន្ទក្នុងកិច្ចប្រជុំមួយ ដឹកនាំដោយមន្រ្តី BCCI និងសមាជិកក្រុមប្រឹក្សា IPL ។ ថ្លែងទៅកាន់ ANI ប្រភពដែលដឹងពីការអភិវឌ្ឍន៍នៃការ​ទិញនិង​កែ​ប្រែក្លិប Cricket នេះបានបញ្ជាក់ពីវត្តមានរបស់ម្ចាស់ក្លឹប Manchester United នៅក្នុងប្រទេសអារ៉ាប់រួមសម្រាប់ថ្ងៃដ៏ធំអស្ចារ្យ។ “ បាទពួកគេនៅទីនេះ យើងនឹងដឹងនៅពេលរសៀល ថាតើក្លិបពី​នោះ​របស់​ទីក្រុង ណានិងអ្នកណាជាម្ចាស់ថ្មី”…

លោក Ole បង្ហាញមូលហេតុមិនចាកចេញ​ពី​តំណែង​គ្រូបង្វឹក និង​បង្ហាញគម្រោងសម្រាប់​ថ្ងៃ​មុខ
កីទ្បា

លោក Ole បង្ហាញមូលហេតុមិនចាកចេញ​ពី​តំណែង​គ្រូបង្វឹក និង​បង្ហាញគម្រោងសម្រាប់​ថ្ងៃ​មុខ

នៅពេលអ្នក​កាសែតបានសួរអំពីអ្វីដែលគាត់គ្រោងនឹងធ្វើនាពេលខាងមុខ និងថាតើគាត់កំពុងគិតអំពីការលាលែងពីតំណែងជាអ្នកចាត់ការទូទៅរបស់ Man United ឬយ៉ាងណានោះ លោក Ole Gunnar Solskjaer បាននិយាយថា៖ “មែនហើយ វិធីតែមួយគត់ដែលខ្ញុំដឹងពីរបៀបដើម្បីកែប្រែជីវិត”។ “អ្វីដែលត្រូវធ្វើ​ពេល​នេះគឺភ្ញាក់ពីដំណេកនៅព្រឹកស្អែក ដោយ​មិនទន្ទឹងរង់ចាំ និងវាយតម្លៃអ្វីដែលបានកើតឡើង មានអ្វីខុស ខ្ញុំនឹង​កែតម្រូវឱ្យអស់ពីសមត្ថភាព ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ”។ “នេះគឺជាអារម្មណ៍ដ៏អាក្រក់បំផុត។ អ្នកមានអារម្មណ៍ថាស្ថិតដល់បាតដី ហើយអារម្មណ៍ដែលយើងធ្លាប់មាន ដែលយើងកំពុងទៅដល់កន្លែងដែលយើងចង់ទៅ ធ្លាប់បានទៅទីនោះ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងមានអារម្មណ៍​ថា​ដូចយក​កល្បាលបោកផ្ទប់ជញ្ជាំងឥដ្ឋអញ្ចឹង។ លទ្ធផលមិនទាន់មកតាម​អ្វីដែលយើងត្រូវការ ការ​បង្ហាញទម្រង់​លេងមិន​ល្អ យើងរបូតច្រើនគ្រាប់ គ្រាប់បាល់ងាយៗ ស្រួលៗច្រើនពេក កើត​មក​លើ​ពួក​យើង ហើយនោះជាកង្វល់”។…

តើអ្នកទាំងអស់គ្នាចូលចិត្តបរិភោគនំបញ្ចុកខ្មែរយើងដែរ ឬទេ? តើអ្នកដឹងថានំបញ្ចុកនេះមានប្រវត្តិបែបណា?
សម្រង់

តើអ្នកទាំងអស់គ្នាចូលចិត្តបរិភោគនំបញ្ចុកខ្មែរយើងដែរ ឬទេ? តើអ្នកដឹងថានំបញ្ចុកនេះមានប្រវត្តិបែបណា?

នំបញ្ចុកមានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ ជាដើម។ ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖ រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង…

ហ្វេសប៊ុគ មានគម្រោងប្រុងដូរឈ្មោះថ្មីឆាប់ៗនេះ?
បច្ចេកវិទ្យា

ហ្វេសប៊ុគ មានគម្រោងប្រុងដូរឈ្មោះថ្មីឆាប់ៗនេះ?

ទំព័របច្ចេកវិទ្យា The Verge ព្យាករណ៍ថា ឈ្មោះក្រុមហ៊ុនមេធំដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook អាចទាក់ទងជាមួយ Horizon។ Facebook គ្រោងនឹងផ្លាស់ប្តូរឈ្មោះរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍របស់ខ្លួនលើការកសាង Metaverse ដែលជាកំណែជាក់ស្តែងនៃអ៊ីនធឺណិត ដែល Facebook សង្ឃឹមថានឹងក្លាយជាផលិតផលនៃអនាគត នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Verge ។ ទំព័របច្ចេកវិទ្យា The Verge ព្យាករណ៍ថា ឈ្មោះរបស់ក្រុមហ៊ុនមេដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook ប្រហែលជាទាក់ទងទៅនឹង Horizon ដែលជាវេទិកាការពិតនិម្មិតដែលពួកគេកំពុងអភិវឌ្ឍ។ នេះគឺស្របតាមមហិច្ឆិតារបស់លោក Mark Zuckerberg…

លោក Ole:”នរណាថា​ Ronaldo លេង​បាល់បែបខ្ជិលៗ អញ្ចឹង​មើ​ការ​ប្រកួតមួយ​នេះ​ទៅ”
កីទ្បា

លោក Ole:”នរណាថា​ Ronaldo លេង​បាល់បែបខ្ជិលៗ អញ្ចឹង​មើ​ការ​ប្រកួតមួយ​នេះ​ទៅ”

អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយវាយបក​ទៅ​អ្នក​និយាយរិះគន់ដល់កីឡាករ Cristiano Ronaldo ដែលពីមុនបានចាត់ទុកកីឡាកររូបនេះជាបន្ទុកហើយថែមទាំងខ្ជិលនៅលើទីលានទៀតផង។ ពិតណាស់! ម្នាក់ក្នុងចំនោមពួកគេគឺជាវីរបុរសរបស់ Man United គឺលោក Gary Neville ដែលពីមុនបានចោទសួរពីតួនាទីរបស់ Ronaldo នៅក្នុងក្រុមបន្ទាប់ពីលទ្ធផលមិនប្រក្រតីរបស់ Man United ក្នុង ៧ ប្រកួតចុងក្រោយ ( Man United ចាញ់ ៤ ដងឈ្នះ ២ ដង និងស្មើ…

U23ចិន​ដកខ្លួនចេញ​ពី​ពាន​រង្វាន់ AFC U23 Championship
កីទ្បា

U23ចិន​ដកខ្លួនចេញ​ពី​ពាន​រង្វាន់ AFC U23 Championship

ក្រុមជម្រើសជាតិចិនអាយុ ២២ ឆ្នាំបានប្រកាសថាពួកគេនឹងដកខ្លួនចេញពីការប្រកួតជម្រុះ AFC B-23 នៅតាជីគីស្ថានដោយហេតុផលជាក់លាក់​មួយ​ដែល​អាច​បង្ហាញមូលហេតុបាន។ យោងតាមការចែករំលែករបស់គណនីTwitter ឈ្មោះថា Asain Football ប្រទេសចិនបានសម្រេចចិត្តដកខ្លួនចេញដោយសារតែវិធានការការពារការរីករាលដាលនិងការគ្រប់គ្រងជំងឺកូវីដ ១៩ ការរឹតត្បិតជើងហោះហើរ និងហេតុផលផ្សេងទៀតដែលរារាំងក្រុមមិនឱ្យហោះហើរទៅតាហ្ស៊ីគីស្ថាន និងចូលរួមការប្រកួតជម្រុះ។ ក្រោយ​សម្រេច​ចិត្តដកខ្លួនពីវគ្គជម្រុះ AFC B-23 ក្រុមដែលដឹកនាំដោយលោក Alexander Jankovic នឹងចាប់ផ្តើមរៀបចំការប្រកួតកីឡាអាស៊ីហ្គេមឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Hangzhou នៅថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២២ ។…

តេស្ដចិត្តសាស្ត្រ៖ សូមរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ដើម្បីបង្ហាញឲ្យឃើញថាអ្នកជាមនុស្សបែបណា?
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ សូមរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ដើម្បីបង្ហាញឲ្យឃើញថាអ្នកជាមនុស្សបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ គ្រាប់កូនគ្លីទី ១ អ្នកមានភាពរហ័សរហួន និងបានគ្រប់កាលៈទេសៈ មានការសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពផ្សេងៗ តែរាងឆាប់ខឹងបន្តិច តែងតែឆាប់ភ្ញាក់ផ្អើលយ៉ាងងាយ ឬហៅវាថាខ្សោយផ្លូវចិត្ត ។ អ្នកក៏ជាមនុស្ស ដែលចូលចិត្តធ្វើរឿងគ្រប់យ៉ាងច្រើនក្នុងពេលតែមួយ ហើយនៅក្នុងជីវិតនេះតែងតែមានអ្វីមួយដែលត្រូវកើតឡើង ឲ្យអ្នកជ្រើសរើសបង្កជាភាពមិនស្រណុកចិត្តរហូត ។ ពេលខ្លះអារម្មណ៍របស់អ្នកក៏ងាយប្រែប្រួល ម្តងឡើងម្តងចុះ ចិត្តច្រើន រហូតសម្រេចចិត្តធ្វើអ្វីមួយឲ្យប្រាកដមិនបាន តែងតែមើលឃើញគុណសម្បត្តិ និងគុណវិបត្តិដើរទន្ទឹមគ្នារហូត ។ ម្យ៉ាងទៀតអ្នកក៏ពូកែវោហាសាស្ត្រ អាចនិយាយបញ្ចុះបញ្ចូលអ្នកដទៃឲ្យស្តាប់អ្នក ថែមទាំងឆ្លាត…