
មុនពេលស្គាល់អ្នក ខ្ញុំមានអារម្មណ៍ថាឯកា តែវាមិនឯកាដូចពេលនេះឡើយ …!!
ស្គាល់អ្នក ខ្ញុំស្គាល់អ្វីទៅហៅថា ជីវិតដ៏សែនរីករាយ អ្វីដែលអ្នកបានបង្រៀនខ្ញុំ ខ្ញុំចាំមិនដែលភ្លេចទេ គ្រប់យ៉ាងនៅតែដិតដាមក្នុងចិត្ត ដក់ក្នុងបេះដូង នៅពេញកែវភ្នែករបស់ខ្ញុំ កម្លាំងចិត្ត ក្ដីស្រលាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ថែរក្សា ការពារ ផ្ដល់ដំបូន្មាន អ្នកបានបង្រៀនខ្ញុំឱ្យរឹងមាំ តែគ្រប់យ៉ាងអស់ទាំងនោះ វាបានទៅតាមអ្នកវិញអស់ហើយ បន្ទាប់ពីអ្នកបានចាកចេញទៅ ទុកខ្ញុំឱ្យនៅ សោកសៅ ខូចចិត្ត សោកស្ដាយ តែម្នាក់ឯង …។ ខ្ញុំដឹងថាមកពីខ្ញុំ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលធ្វើឱ្យទំនាក់ទំនងមួយនេះត្រូវបែកបាក់ ប្រេះឆា ក៏មិនដឹងថា តើគួរធ្វើបែបណា លុបលាងយ៉ាងណា…














