ព័ត៌មាន

ជ្រើសយករូបព្រះមួយអង្គដែលអ្នកពេញចិត្ត ដើម្បីទស្សទាយពីអត្តចរិតរបស់អ្នក ជាមនុស្សបែបណា?
សម្រង់

ជ្រើសយករូបព្រះមួយអង្គដែលអ្នកពេញចិត្ត ដើម្បីទស្សទាយពីអត្តចរិតរបស់អ្នក ជាមនុស្សបែបណា?

១. ព្រះពុទ្ធលេខ ១ បើអ្នកជ្រើសរើសយករូបព្រទី១ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់គ្រប់ស្ថានការណ៍ មិនថាមានរឿងអ្វីកើតឡើងទេ ក៏ចិត្តរបស់អ្នកមិនដែលឆ្លេឆ្លានោះឡើយ គឺព្យាយាមដោះស្រាយដោយសន្តិវិធី និងបានល្អបំផុត ព្រោះអ្នកជាមនុស្សដែលចេះវិភាគ ថ្លឹងថ្លែង។ សារព្រះពុទ្ធ ៖ ដឹងច្បាស់ពីអ្វីដែលនាំអ្នកឆ្ពោះទៅមុខ និងអ្វីដែលនឹងរារាំងអ្នក ហើយជ្រើសរើសផ្លូវដ៏ល្អដោយការប្រើប្រាជ្ញា។   ២. ព្រះពុទ្ធលេខ ២ បើអ្នកជ្រើសរើសយករូបព្រះទី២ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឯករាជ្យ និងរឹងមាំបំផុត។ អ្នកជាមនុស្សដែលមិនចូលចិត្តរំពឹង ឬពឹងផ្អែកលើអ្នកណាទេ គឺតែងតែព្យាយាមដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង ជាហេតុធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានបទពិសោធន៍ច្រើន និងទេពកោសល្យកាន់តែរីកដុះដាល។ អ្នកមិនចូលចិត្តធ្វើអ្វីដែលប្រថុយប្រថានឡើយ អ្នកជាមនុស្សដែលច្បាស់លាស់…

ប្រភេទឈាម បញ្ជាក់ពីអត្តចរិត និងដំណើរជីវិតអ្នកបែបណាខ្លះ?
សម្រង់

ប្រភេទឈាម បញ្ជាក់ពីអត្តចរិត និងដំណើរជីវិតអ្នកបែបណាខ្លះ?

១ . ឈាមប្រភេទ A អ្នកជាមនុស្សដែលពិបាកគ្រប់គ្រងណាស់ តាំងពីតូចមកម្ល៉េះ រហូតដល់វ័យជំទង់ អ្នករឹតតែបង្ហាញនូវអាកប្បកិរិយាគួរឱ្យស្អប់ ព្រោះតែចរិតរឹងរូសមានះ ក្បាលរឹង មិនចេះស្ដាប់អ្នកណានោះឡើយ។ ប៉ុន្តែដល់ពេលឈានដល់វ័យមួយដែលអ្នកបានប្រឡូកក្នុងសង្គម ចេញធ្វើការ រកស៊ី អាចរកលុយបានដោយខ្លួនឯង អ្នកបែរជាកែប្រែអត្តចរិតទាំងស្រុង ចូលក្នុងសង្គមចុះ ចេះដឹង និងមានបទពិសោធន៍ច្រើនក្នុងជីវិត។ តែពេឈានដល់វ័យចំណាស់ អ្នកអាចនឹងប្រែទៅជាមនុស្សដែលពូកែអន់ចិត្ត គិតច្រើន ហើយក៏ចាប់ផ្ដើមរឹងរូសមានះសាជាថ្មីម្ដងទៀត ងាចនិយាយបានថា ពិបាកផ្គាប់ចិត្តបំផុត។ ២. ឈាមប្រភេទ B មនុស្សនៅក្នុងក្រុមឈាមនេះ ច្រើនតែមានកូនកើតមកស្អាតៗ គួរឱ្យស្រឡាញ់ ហើយមនុស្សមានឈាមប្រភេទហ្នឹង…

ជ្រើសរើសគ្រឿងសម្អាងមួយខាងក្រោមនេះ នឹងដឹងថា តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!
សម្រង់

ជ្រើសរើសគ្រឿងសម្អាងមួយខាងក្រោមនេះ នឹងដឹងថា តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!

១. ជ្រើសយកគ្រឿងសម្អាងទីA បើអ្នកជ្រើសយករូបទី១ នោះមានន័យថា អ្នកជាមនុស្សលិចលង់ក្នុងអតីតកាលខ្លាំង អ្នកបានយកមនោសញ្ចេតនាកាលពីអតីត មកគាបសង្កត់ និងធ្វើបាបផ្លូវចិត្តខ្លួនឯងរាល់ថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើនោះគឺ បំភ្លេចអតីតកាលនោះចោលទៅ ទម្លាក់សម្ពាយមួយនេះចោល កុំចេះតែយកវាមកកទុកក្នុងចិត្តរាល់ថ្ងៃអី អ្នកត្រូវគិតថា វាបានកន្លងហូសទៅហើយ អ្វីៗដែលកន្លងហួស ទុកថាជាមេរៀន ក្ដោបក្ដាប់ពេលវេលាដែលនៅមាន ជាឱកាស សម្រាប់ចាប់ផ្ដើមជីវិតជាថ្មីវិញប្រសើរជាង។ ២. ជ្រើងយកគ្រឿងសម្អាង B បើអ្នកជ្រើសយកអក្សរ B នោះមានន័យថា អ្នកជាមនុស្សប្រកាន់ចិត្តស្អប់ ក្នុងចិត្ត គិតឃើញតែរឿងខឹង ស្អប់ ចងគំនុំនឹងអ្នកដទៃ នេះហើយ…

ជ្រើសរើសកូនរុក្ខជាតិណាមួយក្នុងចំណោម៤ខាងក្រោម នឹងដឹងថា តើបញ្ហាអ្វីដែលធ្វើឱ្យស្មារតីអ្នក ហាក់ចុះខ្សោយ មិនមានកម្លាំងកំហែងសោះ
សម្រង់

ជ្រើសរើសកូនរុក្ខជាតិណាមួយក្នុងចំណោម៤ខាងក្រោម នឹងដឹងថា តើបញ្ហាអ្វីដែលធ្វើឱ្យស្មារតីអ្នក ហាក់ចុះខ្សោយ មិនមានកម្លាំងកំហែងសោះ

បើទោះបីជាមានមនុស្សមួយចំនួន មើលពីខាងក្រៅទៅ ហាក់មានភាពល្អប្រសើរ រឹងមាំ ស្វាហាប់យ៉ាងណាក៏ដោយ តែក៏នៅតែមានចំណុចខ្សោយណាមួយនៅខាងក្នុង ដែលបណ្ដាលមកពីបញ្ហាអ្វីមួយហើយ។ យ៉ាងណាមិញ គ្រាន់តែការជ្រើសរើសកូនប្រទាលណាមួយក្នុងចំណោម៤នេះ នោះនឹងអាចទស្សន៍ទាយដឹងពីបញ្ហា ដែលបណ្ដាលឱ្យអ្នកធ្លាក់ខ្សោយផ្នែកស្វារតីជាក់ជាមិនខាន។ ១ . កូនរុក្ខជាតិ A ប្រសិនបើអ្នកជ្រើសរើសយកកូនរុក្ខជាតិ A នេះ នោះមានន័យថា អ្នកមានបញ្ហាផ្នែកការងារដែលអ្នកកំពុងតែធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ អ្នកហាក់កើតទុក្ខ មានភាពស្មុគស្មាញច្រើន អាចក្លាយជាសម្ពាធថែមទៀតផង ក៏ព្រោះតែអ្នកមានអារម្មណ៍ថា ការងារមិនរីកចម្រើន ចាប់ផ្ដើមធុញនឹងការងារ បាត់បង់ស្មារតីក្នុងការបំពេញការងាររបស់ខ្លួន ដូច្នេះ អ្នកគួរតែមានពេលសម្រាកលំហែខ្លះ ឬអាចទៅរកការងារណាថ្មី ដែលអាចជួយឱ្យអ្នកចាប់ផ្ដើមមានស្មារតី និងទឹកចិត្តត្រឡប់មកវិញ។…

ជ្រើសរើសផ្លូវមួយដែលអ្នកស្រឡាញ់ ហើយចង់ដើរ នឹងអាចដឹងពីដំណើរខ្សែជីវិត និងអត្តចរិតរបស់អ្នក
សម្រង់

ជ្រើសរើសផ្លូវមួយដែលអ្នកស្រឡាញ់ ហើយចង់ដើរ នឹងអាចដឹងពីដំណើរខ្សែជីវិត និងអត្តចរិតរបស់អ្នក

១. ផ្លូវទី១ អ្នកជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តប្រើជីវិតបែបសាមញ្ញៗ អ្នកគិតថា ជីវិតឱ្យតែមានក្ដីស្រឡាញ់ គឺអ្នកនឹងមានក្ដីសុខ សុភមង្គលហើយ។ ធ្វើអ្វីក៏ដោយ គឺអ្នកធ្វើទតាមដំណើរ មិនចូលចិត្តភាពតក់ក្រហល់ ឬប្រញាប់ប្រញាលទេ អ្នកជាមនុស្សម្នាក់ដែល មិនចូលចិត្តការប្រកួតប្រជែងឡើយ ហើយរឹតតែមិនចូលចិត្តមនុស្សច្រើនទេ តែពេលនេះ អ្នកហាក់ចង់ផ្លាស់ប្ដូរខ្សែជីវិត ដោយការចាប់ផ្ដើមចង់សាកល្បង ដើរចូលទៅក្នុងសង្គមមនុស្ស ចង់ស្គាល់គេស្គាល់ឯងឱ្យបានច្រើន ចំណុចមួយនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវណាស់ ព្រោះអ្នកនឹងបានរីកចម្រើនជាងមុន បានជួបអ្វីដែលថ្មីៗ និងប្លែកៗក្នុងជីវិត។ ២. ផ្លូវទី២ អ្នកគឺជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង និងការធ្វើដំណើរផ្សងព្រេង។ អ្នកជាមនុស្សត្រង់ទៅត្រង់មក មិនចេះបត់បែនច្រើនទេ ឃើញបែបណា…

ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោមនេះ នឹងបង្ហាញថា អ្នកជាមនុស្សមានសំណាង និងមានក្ដីសុខប៉ុន្មានភាគរយក្នុងជីវិត
សម្រង់

ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោមនេះ នឹងបង្ហាញថា អ្នកជាមនុស្សមានសំណាង និងមានក្ដីសុខប៉ុន្មានភាគរយក្នុងជីវិត

មនុស្សម្នាក់ៗ សុទ្ធតែមានសំណាង និងមានក្ដីសុខក្នុងជីវិតតាមបែបបទផ្សេងៗគ្នា យ៉ាងណាមិញ ការសាកល្បងទស្សន៍ទាយតាមរយៈការជ្រើសរើសរូបខាងក្រោមនេះ នឹងបង្ហាញពីលាភសំណាង និងសេចក្ដីសុខក្នុងជីវិតអ្នកផងដែរ។ តោះ! ជ្រើសរើស ធ្វើតេស្តសាកល្បង ហើយទៅមើលចម្លើយទាំងអស់គ្នា ៖ ១. បើអ្នកជ្រើសរើសយករូបអក្សរ A បើអ្នកជ្រើសរើសយករូបអក្សរ A នោះមានន័យថា អ្នកមានសំណាង ៦៥% នៅក្នុងជីវិត។ បើទោះបីជាអ្នកមានលាភសំណាងដល់ទៅ៦៥%ក្ដី តែយ៉ាងណា ជីវិតអ្នកក៏នៅមិនមានក្ដីសុខដែរ ម្យ៉ាងវិញទៀត រឿងខ្លះ ពេលខ្លះ អ្នកហាក់មានអារម្មណ៍ថា ជីវិតនេះ ទទេរស្អាត ព្រោះតែមានរឿងខ្លះ អ្នកបានបរាជ័យ…

តោះ! មកដឹងពីចំណុចល្អ និងចំណុចអាក្រក់ របស់តារានិករទាំង ១២ ទាំងអស់គ្នា
សម្រង់

តោះ! មកដឹងពីចំណុចល្អ និងចំណុចអាក្រក់ របស់តារានិករទាំង ១២ ទាំងអស់គ្នា

១ . តារានិករកូនច្បង ♈Aries♈ 👉 #ចំណុចល្អ – ជាមនុស្ស​ឯករាជ្យ ហើយក្លាហាន – ត្រង់ទៅត្រង់មក – ពូកែនិយាយ – ពូកែបង្កើតមិត្តភាព​(គាត់នឹងពីណាក៏គាត់ស្គាល់ដែរ)​ – ឆ្លាត​ – មានការប្ដេជ្ញាចិត្តខ្ពស់ 👉 #ចំណុចអាក្រក់ – ឆាប់ខឹង បើទោះបីជារឿងតូច – ចូលចិត្តនិយាយបង្អុះបង្អាប់ – អាត្មានិយមបន្តិច – សម្ភារៈ​និយម – ចូលចិត្តការប្រកួតប្រជែងខ្លាំង…

ជ្រើសរើសរូបភាពមួយដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីចរិតពិតពីធម្មជាតិរបស់អ្នកជាមនុស្សបែបណា!
សម្រង់

ជ្រើសរើសរូបភាពមួយដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីចរិតពិតពីធម្មជាតិរបស់អ្នកជាមនុស្សបែបណា!

តើរូបភាពមួយណាដែលអ្នកពេញចិត្តជាងគេ ជ្រើសយកមក ហើយផ្ទៀងផ្ទាត់ថា វាពិតជាដូចចរិតពិតពីធម្មជាតិរបស់អ្នកដែរឬទេ? ១. ជ្រើសយករូបទីA បើអ្នកជ្រើសយករូបទីA នោះមានន័យថា អ្នកជាមនុស្សមានភាពរស់រវើក និងរួសរាយរាក់ទាក់ណាស់ ដូច្នេះហើយ ចរិតពិតពីធម្មជាតិរបស់អ្នកគឺ អ្នកខ្លាចភាពឯកា ខ្លាចការដែលត្រូវនៅតែម្នាក់ឯង។ អ្នកក៏តែងតែបង្ហាញនូវប្រតិកម្មភ្លាមៗ ធ្វើដូចមិនមានរឿងអ្វី ដើម្បីបិទបាំងពីអារម្មណ៍តានតឹងដែលខ្លួនកំពុងតែមាន។ ២. ជ្រើសយករូបទីB បើអ្នកជ្រើសយករូបទីB នោះមានន័យថា អារម្មណ៍ខាងក្រៅរបស់អ្នក គឺងាយនឹងប៉ះទង្គិច អ្នកឆាប់បង្ហាញពីអារម្មណ៍រំភើប ឬកើតទុក្ខភ្លាមៗ ប៉ុន្តែធាតុពិត ចរិតពីធម្មជាតិរបស់អ្នក គឺជាមនុស្សដែលរឹងមាំណាស់ អ្នកអាចប្រឈមមុខជាមួយបញ្ហាគ្រប់យ៉ាងដែលបានកើតឡើង មិនដែលគេចវេស ឬរត់ចេញពីបញ្ហានោះឡើយ។ ៣.…

ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក
សម្រង់

ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក

ប្រសិនបើមានឱកាស អាចបានទៅលេងក្រៅប្រទេស ក្នុងចំណោមទីក្រុងល្បីៗនៅលើពិភពលោកទាំង៤នេះ តើទីក្រុងណាមួយ ដែលអ្នកចង់ទៅជាងគេ? សូម្បីតែកន្លែងកម្សាន្តដែលអ្នកចង់ទៅ ក៏អាចទស្សន៍ទាយដឹង ពីចិត្តគំនិតរបស់អ្នកដែរ ៖ ១. ទីក្រុងប៉ារីស (ប្រទេសបារាំង) បើអ្នកជ្រើសយករូបទី១ ទីក្រុងប៉ារីស នោះមានន័យថា អ្នកជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែមានមោទកភាពលើអ្វីដែលជាខ្លួនឯង អ្នកស្រឡាញ់សេរីភាព មានឯករាជ្យ ក៏ជាមនុស្សម្នាក់ដែលមានវិន័យ ច្បាប់ទម្លាប់ខ្លាំងផងដែរ។ ២. ទីក្រុងញ៉ូវយ៉ក (សហរដ្ឋអាមេរិក) បើអ្នកជ្រើសយករូបភាពទី២ ទីក្រុងញ៉ូវយ៉ក នោះមានន័ថា មានចិត្តផ្លាស់ប្ដូរឆាប់រហ័ស មិនមានអ្នកណា អាចដឹងពីចិត្តអ្នកច្បាស់ រឹតតែមិនអាចសន្មតទុកមុនបានឡើយ។ អ្នកក៏ជាមនុស្សរហ័សរហួន…

ការព្រមាននៃក្បួនហុងស៊ុយទាំង១០ ដែលមិនគួរឱ្យកើតមានដាច់ខាត បើមិនដូច្នោះទេ ទោះអ្នកមានលុយប៉ុន្មាន ឬរកបានប៉ុន្មាន ក៏មិនសល់ដែរ
សម្រង់

ការព្រមាននៃក្បួនហុងស៊ុយទាំង១០ ដែលមិនគួរឱ្យកើតមានដាច់ខាត បើមិនដូច្នោះទេ ទោះអ្នកមានលុយប៉ុន្មាន ឬរកបានប៉ុន្មាន ក៏មិនសល់ដែរ

ហុងស៊ុយ អាចនិយាយបានថា ជារឿងមួយដែលសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ ព្រោះរឿងហុងស៊ុយ វាក៏អាចជះឥទ្ធិពលល្អ និងអាក្រក់ដល់សុខុមាលភាពរបស់មនុស្សនៅក្នុងផ្ទះ មិនថាវាជាបញ្ហាជីវិត ការធ្វើការ ការរកស៊ី ឬទំនាក់ទំនងស្នេហា ប្ដីប្រពន្ធនោះឡើយ។ ខាងក្រោមនេះ ជាបម្រាមទាំង១០ ដែលក្បួនហុងស៊ុយតំណមហាមជាដាច់ខាត មិនអាច និងមិនគួរឱ្យកើតមាននៅក្នុងផ្ទះជាដាច់ខាត ៖ ១. មានប្រភពទឹកនៅកណ្តាលផ្ទះ តើក្នុងផ្ទះរបស់អ្នកមានប្រភពទឹកនៅចំកណ្តាលផ្ទះរបស់អ្នកទេ ដូចជា ៖ – បន្ទប់ទឹក – ធុងត្រី – ប្រភពទឹក – ស្រះ ប្រសិនបើមានប្រភពទឹកណាមួយនៅចំកណ្តាលផ្ទះ ចាត់ទុកថាអាក្រក់ណាស់…

តោះ! ជ្រើសរើសរូបទីទុយមួយ សាកល្បងទស្សន៍ទាយតាមពួកអឺរ៉ុប ដើម្បីដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក
សម្រង់

តោះ! ជ្រើសរើសរូបទីទុយមួយ សាកល្បងទស្សន៍ទាយតាមពួកអឺរ៉ុប ដើម្បីដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក

នេះជាការសាកល្បងបែបចិត្តសាស្ត្រតាមប៉ែខាងអឺរ៉ុប ដែលគេនិយមលេង ដើម្បីសាកល្បងមើល ដើម្បីដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់យើង តោះ! ទៅសាកល្បងទាំងអស់គ្នា ចង់ដឹងថាឆុតប៉ុនណា។ ១. រូបទីទុយទី១ គុណសម្បត្តិ ៖ អ្នកជាមនុស្សដែលមានការយល់ដឹង និងចេះវិភាគ វិនិច្ឆយបានយ៉ាងល្អ អ្នកក៏ជាមនុស្សដែលមានភាពរឹងមាំ និងមានការតស៊ូខ្ពស់នៅក្នុងជីវិតផងដែរ។ លើសពីនេះ អ្នកជាមនុស្សស្រឡាញ់យុត្តិធម៌ ក៏មានអាថ៌កំបាំងច្រើនណាស់ដែរ។ គុណវិបត្តិ ៖ ព្រោះតែភាពរក្សាអាថ៌កំបាំងច្រើនពេក អ្នកបែរជាក្លាយជាមនុស្សស្ថិតក្រោមការសង្ស័យរបស់អ្នកដទៃច្រន។ ម្យ៉ាងវិញទៀត អ្នកជាមនុស្សចិត្តទន់ ឆាប់អាណិតអ្នកដទៃ ប៉ុន្តែពេលខ្លះ អ្នកបែរជាមនុស្សដែលពូកែធ្វើព្រងើយកន្តើយ និងមិនសូវយកចិត្តទុកដាក់នឹងអ្នកណាទេ។ ២. រូបទីទុយទី២…

ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីរឿងហេតុដែលនឹងកើតឡើងចំពោះអ្នក នៅក្នុងខែកក្កដានេះ
សម្រង់

ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីរឿងហេតុដែលនឹងកើតឡើងចំពោះអ្នក នៅក្នុងខែកក្កដានេះ

ស្វាគមន៍សម្រាប់ខែថ្មី! យើងប្រាកដជាចង់ដឹងហើយមែនទេថា ពីមួយខែទៅមួយខែ ជីវិតយើងនឹងផ្លាស់ប្ដូរ ប្រួលប្រែបែបណា? ជាពិសេសយើងក៏ប្រាកដជាចង់ទស្សន៍ពីខ្សែវាសនា និងដំណើរជីវិតរបស់យើងសម្រាប់ខែថ្មីនេះដែរ ដូច្នេះ កុំបង្អង់យូរអី តោះ! ទៅសាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសយកសន្លឹកបៀរមួយដែលអ្នកចូលចិត្តនោះអ្នកនឹងដឹងថា ខែថ្មីនេះ ជីវិតអ្នកនឹងជួបរឿងអ្វីខ្លះ? ហើយគួរធ្វើបែបណាខ្លះ។ ១. សន្លឹកបៀរទី១ បើអ្នកជ្រើសយកសន្លឹកបៀរទី១ នោះមានន័យថា នៅក្នុងខែកក្កដានេះ ជីវិតរបស់អ្នកនឹងពោរពេញដោយសុខសន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ មិនថាការសិក្សា ការងារ ឬស្នេហានោះទេ គឺវានឹងរលូនទៅមុខយ៉ាងល្អ ដោយមិនមានបញ្ហា ឬឧបសគ្គធំដុំ ចូលមករំខាននោះឡើយ។ ម្យ៉ាងវិញទៀត…

សន្សំពីឥឡូវ! ឆ្នាំទាំង ៤ សំណាងធំ​ពីពេលនេះ ដល់ចុងឆ្នាំ មានឱកាសរកលុយបានច្រើនណាស់
ប្លែកៗ

សន្សំពីឥឡូវ! ឆ្នាំទាំង ៤ សំណាងធំ​ពីពេលនេះ ដល់ចុងឆ្នាំ មានឱកាសរកលុយបានច្រើនណាស់

មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ គឺជាមនុស្សដែលមានសំណាងច្រើន ខាប់ពីពេលនេះ រហូតដល់ដាច់ឆ្នាំ មានឱកាសរកលុយបានយ៉ាងច្រើន។ ១. ឆ្នាំរកា មនុស្សឆ្នាំរកា គឺជាមនុស្សដែលមាន IQ ខ្ពស់ ដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពីឱកាស ដើម្បីរកលុយសម្រាប់ខ្លួនគេក្នុងស្ថានភាពណាមួយ។ មនុសស្ឆ្នាំនេះ គ្រប់គ្រងហិរញ្ញវត្ថុដោយដៃ និងទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌអំណោយផលជុំវិញដើម្បីបង្កើនទ្រព្យសម្បត្តិ។ ដូច្នេះហើយ​ទើប​មនុស្ស​ភាគច្រើន​នៅក្នុង​ឆ្នាំ​រកា អាច​ក្លាយជា​អ្នកមាន និង​មាន​លុយកាក់​ច្រើន​មុន​វ័យ​កណ្តាល​។ នៅពេលដែលកំណត់បានគោលដៅត្រឹមត្រូវ អ្នកឆ្នាំមាន់នឹងបន្តទៅមុខ។ ពួកគេប្រៀបដូចជាម៉ាស៊ីនលុយ ដែលពួកគេអាចរីករាយនឹងលទ្ធផល។ ២. ឆ្នាំរោង អ្នកដែលកើតក្នុងឆ្នាំរោង ជាមនុស្សឧស្សាហ៍ព្យាយាម និងមានតម្រូវការខ្ពស់សម្រាប់គុណភាពជីវិត។ ដូច្នេះហើយ វាសនាមិនអាចធ្វើអ្វីបានទេ…

ជាគូព្រេងគ្នា ឬក៏អត់ មើលតែចំណុចទាំងនេះទៅដឹងហើយ!!!!
សម្រង់

ជាគូព្រេងគ្នា ឬក៏អត់ មើលតែចំណុចទាំងនេះទៅដឹងហើយ!!!!

បន្ទាប់ពីចំនាយពេលស្គាល់ចិត្តថ្លើមគ្នាមួយរយៈហើយមក បើសិនជាអ្នកកំពុងតែគិតថាអ្នកទាំងពីរជាគូនឹងគ្នា ហើយអាចចាប់ដៃគ្នាដើម្បីដើរទៅមុខបានរឺអត់នោះ គួរសង្កេតមើលថាអ្នកមានបានជួបនូវសញ្ញាទាំង ៩ ខាងក្រោមនេះហើយរឺនៅ៖ ១. មិនថាមានរឿងអ្វីក៏មិនបោះបង់ចោលគ្នា មិនចំពោះតែរឿងស្នេហាមួយមុខនោះទេ ដែលអាចបង្ហាញថាគេប្រាកដប្រាជាជាមួយអ្នករឺអត់នោះ អ្នកគួរតែចាប់ភ្លឹកមើល តើគេតែធ្វើបែបណាពេលជួបឧបសគ្គក្នុងជីវិតម្ដងៗម្ដងៗ មានហ៊ានតស៊ូ ប្ដូរផ្ដាច់ដើម្បីអ្វីដែលខ្លួនស្រលាញ់ដែរអត់! ពេលដែលបរាជ័យហើយគេធ្វើបែបណា? មិនដឹងបរិយ៉ាយយ៉ាងណា តែអ្នកមានអារម្មណ៏ជ្រាលជ្រៅដែលប្រាប់មិនត្រូវ ហើយពិតអត់ តាំងពីជួបគ្នាដំបូងមកក៏ចាប់ផ្ដើមមានអារម្មណ៏ថាអ្នកទាំងពីរឆាប់ស្គាល់ និង យល់ពីចិត្តគ្នាលឿនជាងមនុស្សដែលអ្នកស្គាល់មុនមុនៗ ដល់ពេលរាប់អានគ្នាកាន់តែយូរទៅអារម្មណ៏បែបនោះក៏កាន់តែជ្រាលជ្រៅទៅ ទម្រាំដល់ពេលដឹងខ្លួន គេក៏បានក្លាយជាផ្នែកមួយនៃជីវិតអ្នកបាត់ទៅហើយ។ ២. និយាយឆាប់ត្រូវរ៉ូវគ្នាតាំងពីជួបគ្នាដំបូង សូម្បីតែការសំលឹងមើលគ្នាពេលដែលជរជែកគ្នាតាំងពីលើកដំបូងក៏មិនមានអារម្មណ៏ថាមានអ្វីទាស់ខុស ព្រមទាំងមានកូនចិត្តគិតថាចង់អោយសម្ព័ន្ធភាពនេះកាន់តែរីកចំរើនទៅមុខថែមទៀត កាន់តែឆាប់កាន់តែប្រសើរ។ ៣. មានអារម្មណ៏កក់ក្ដៅដូចបាននៅផ្ទះ អ្នកអាចមានអារម្មណ៏ដឹងថាវាជាសម្ព័ន្ធភាពដែលត្រឹមត្រូវនៅពេលដែល…

តេស្តផ្លូវចិត្ត! ពេលជួបនឹងបញ្ហា ការលំបាក តើអ្នកជាប្រភេទមនុស្សដែលពូកែអត់ធន់ ឬឆាប់ភ័យ ងាយនឹងតក់ស្លុត?
ប្លែកៗ

តេស្តផ្លូវចិត្ត! ពេលជួបនឹងបញ្ហា ការលំបាក តើអ្នកជាប្រភេទមនុស្សដែលពូកែអត់ធន់ ឬឆាប់ភ័យ ងាយនឹងតក់ស្លុត?

ជ្រើសរើសទេសភាពមួយដែលត្រូវទៅនឹងចំណូលចិត្តរបស់អ្នក ដើម្បីធ្វើតេស្តតាមបែចិត្តសាស្ត្រ ថាពេលដែលជីវិតស្ថិតក្នុងស្ថានភាពយ៉ាបយ៉ឹន ជួបនឹងបញ្ហា ការលំបាក តើអ្នកនឹងក្លាយជាមនុស្សប្រភេទណា? ចិត្តរបស់អ្នកខ្លាំង ពូកែអត់ធន់ ឬក៏ឆាប់ភ័យ ឆាប់តក់ស្លុត មិនហ៊ានប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ? 1. ទេសភាពទី 1 ស្ថានភាពលំបាក ឬអវិជ្ជមាន នឹងក្លាយជាជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក ព្រោះបញ្ហាប្រឈម នឹងជួយបង្កើនឆន្ទៈក្នុងការតស៊ូរបស់អ្នក ឱ្យកាន់តែខ្លាំងជាងមុន។ នៅពេលប្រឈមមុខនឹងការលំបាក អ្នកនឹងរៀនពីរបៀបគិត និងគិតយ៉ាងសកម្មបន្តិចម្តងៗ វានឹងក្លាយជាទម្លាប់ ដែលអាចជួយអ្នកកុំឱ្យធ្លាក់ក្នុងស្ថានភាពភ័យស្លន់ស្លោ។ មិនថាកាលៈទេសៈផ្លាស់ប្តូរយ៉ាងណាក៏ដោយ អ្នកនៅតែអាចរក្សាជំហរដ៏រឹងមាំរបស់ខ្លួនឯងបានជានិច្ច។ ភាពលំបាក បានបង្កើតភាពក្លាហាននិ ងការតស៊ូក្នុងខ្លួនអ្នក ក្រៅពីនេះ សមត្ថភាពក្នុងការសម្របខ្លួនត្រូវតែហៅថា“កំពូលមនុស្សពូកែអត់ធ្មត់”…

OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ ត្រៀមនឹងបង្ហាញខ្លួនឆាប់ៗនេះ!!!
PR

OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ ត្រៀមនឹងបង្ហាញខ្លួនឆាប់ៗនេះ!!!

តើស្មាតហ្វូនបែបណាដែល Gamer ឬអ្នកចូលចិត្តលេងហ្គេមចង់បាន? បច្ចុប្បន្នយុវវ័យភាគច្រើនចូលចិត្តលេងហ្គេមលើទូរស័ព្ទដៃ ហើយភាគច្រើនជ្រើសរើសប្រភេទស្មាតហ្វូនមានតម្លៃសមរម្យ តែសមត្ថភាពខ្លាំងអាចលេងហ្គេមគ្រប់ប្រភេទដូចជា PUBG , MLBB, Rules of Survival ជាដើម។ ដូចនេះហើយ OPPO បាននាំមកជូននូវស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីម៉ូដែល ដែលអាចទ្រទ្រង់ដំណើរការលេងហ្គេមបានយ៉ាងរលូននោះគឺ “OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ”។ ជាការពិតណាស់! សម្រាប់អ្នកចូលចិត្តលេងហ្គេមប្រាកដជាដកចិត្តមិនរួចទេជាមួយបច្ចេកវិទ្យាសាកថ្មខ្ពស់ ថាមពលថ្មធំ អេក្រង់ធំទូលាយ ល្បឿនអូសបញ្ជារលូន និងមិនងាយក្តៅទោះលេងយូរម៉ោងក៏ដោយ។ • OPPO A78 គឺជាទូរស័ព្ទស៊េរី A ដំបូងបំផុតដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្មខ្ពស់…

ហោរាសាស្ត្រ៖ នេះ​លេខ/ពណ៌​នាំ​សំណាង និង​ឆុង​ហេង​សម្រាប់​ឆ្នាំ​ទាំង ១២ នៅ​សប្ដាហ៍​ថ្មី
សម្រង់

ហោរាសាស្ត្រ៖ នេះ​លេខ/ពណ៌​នាំ​សំណាង និង​ឆុង​ហេង​សម្រាប់​ឆ្នាំ​ទាំង ១២ នៅ​សប្ដាហ៍​ថ្មី

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ឲ្យ​ដឹង​នៅ​ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ១២ រាប់​ចាប់​ពី​ថ្ងៃ​ទី ២២ ឧសភា ដល់ ០៧ មិថុនា។ ក្នុង​នោះ​មាន​បង្ហាញ​ដូច​ខាង​ក្រោម៖ ឆ្នាំ​ជូត នៅ​កន្លែង​ធ្វើ​ការ​អាច​ជួប​បញ្ហា​បន្តិចបន្តួច ពោល​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ក្តី។ ទន្ទឹម​នេះ​ទំនាក់ទំនង​ស្នេហា​ក៏​ដូច​គ្នា ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តី និង​អត់ធ្មត់​ខ្ពស់​បន្តិច។ លេខ​សំណាង: ៣,៥ ពណ៌​សំណាង: ផ្កា​ឈូក, ខៀវ ឆុង​ហេង: រកា, ខាល ពេលវេលា​ល្អ: ម៉ោង ៩ ព្រឹក ឆ្នាំ​ឆ្លូវ អ្នក​កើត​ឆ្នាំ​គោ នឹង​មាន​លាភ​សំណាង អាច​ទទួល​បាន​ឱកាស​ថ្មី​ក្នុង​ជីវិត…

ជីវិតមនុស្សស្រីរឹងមាំ ហត់នឿយខ្លាំងណាស់ តែបើយើងទន់ជ្រាយ ច្បាស់ជាត្រូវគេមើលងាយ ធ្វើបាប
គ្រួសារ

ជីវិតមនុស្សស្រីរឹងមាំ ហត់នឿយខ្លាំងណាស់ តែបើយើងទន់ជ្រាយ ច្បាស់ជាត្រូវគេមើលងាយ ធ្វើបាប

មនុស្សស្រីដែលរឹងមាំទាំងឡាយច្បាស់ជាដឹងហើយថា ការដែលធ្វើជាមនុស្សស្រីម្នាក់ដែលរឹងមាំ វាលំបាក ហត់នឿយ និងឯកាខ្លាំងប៉ុនណា ប៉ុន្តែការដែលយើងធ្វើជាមនុស្សរឹងមាំ យើងនឹងបានរស់នៅក្នុងពិភពរបស់យើងខ្លួនឯង មិនចាំបាច់ឱ្យអ្នកផ្សេងមកបញ្ជា ឬធ្វើបាបយើងបានតាមតែចិត្តគេនោះឡើយ។ មែនទែនទៅ វាជាជម្រើសរបស់យើងខ្លួនឯង ថាតើយើងចង់ធ្វើជាមនុស្សស្រីរឹងមាំ ឬក៏ទន់ជ្រាយ? បើយើងខ្លាចហត់នឿយ លំបាក ឬឯកា យើងមានតែជ្រើសយកភាពទន់ជ្រាយ ហើយឱ្យអ្នកដទៃមួយចំនួន មើលងាយ និងធ្វើបាប បញ្ជាតាមចិត្តគេប៉ុណ្ណោះ។ ប៉ុន្តែបើយើងជ្រើសយកភាពរឹងមាំ ទោះបីត្រូវឯកាខ្លាំង លំបាក ហត់នឿយគ្រប់សព្វបែបយ៉ាង តែយើងនឹងអាចបានរស់នៅជាមួយនឹងអ្វីដែលយើងចង់ យើងអាចរកឃើញភាពជាខ្លួនឯងពិតប្រាកដ។ នៅពេលដែលយើងធ្វើជាមនុស្សរឹងមាំម្នាក់បាន យើងមិនមែនអាចជួយបានត្រឹមតែខ្លួនឯងទេ ផ្ទុយទៅវិញ យើងក៏អាចក្លាយជាអ្នកដឹកនាំគេ ក្លាយជាមនុស្សដែលអាចជួយអ្នកជុំវិញខ្លួនបានច្រើនថែមទៀតផង។…

អត្ថប្រយោជន៍ទាំង ៥ យ៉ាងរបស់ ទឹកម្នាស់
សម្រង់

អត្ថប្រយោជន៍ទាំង ៥ យ៉ាងរបស់ ទឹកម្នាស់

ទឹកម្នាស់គឺជាភេសជ្ជៈត្រូពិចដ៏ពេញនិយម។ ភេសជ្ជៈមួយប្រភេទនេះ សម្បូរទៅដោយម៉ង់ហ្គាណែស ទង់ដែង វីតាមីន B6 និងវីតាមីន C។ ភេសជ្ជៈនេះដើរតួយ៉ាងសំខាន់ក្នុងពង្រឹងសុខភាពឆ្អឹង បង្កើនភាពស៊ាំ ការព្យាបាលមុខរបួស និងការផលិតថាមពល។ ក្រៅពីនេះ ទឹកម្នាស់ក៏មានបរិមាណតិចតួចនៃជាតិដែក កាល់ស្យូម ផូស្វ័រ ស័ង្កសី choline និងវីតាមីន K ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនទៀតដល់រាងកាយ។ មិនត្រឹមតែសម្បូរវីតាមីន និងសារធាតុរ៉ែប៉ុណ្ណោះទេ ទឹកម្នាស់ក៏ជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់រាងកាយផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយបន្សាបសមាសធាតុមិនស្ថិតស្ថេរ (ហៅថារ៉ាឌីកាល់សេរី) ការពារពួកវាពីការប្រមូលផ្តុំនៅក្នុងខ្លួន និងបណ្តាលឱ្យខូចខាតកោសិកា។ ក្រៅ​ពី​នេះ ទឹក​ម្នាស់​ក៏​មាន​អង់ស៊ីម Bromelain ដែល​មាន​ប្រយោជន៍​ផង​ដែរ។…

មកដឹងពី ស្ត្រីដែលមានប្រភេទឈាមទាំងនេះ មានចរិតបែបណាក្រោយរៀបការរួច
សង្គម

មកដឹងពី ស្ត្រីដែលមានប្រភេទឈាមទាំងនេះ មានចរិតបែបណាក្រោយរៀបការរួច

មុនពេលរៀបការ អ្នកអាចលេងបានច្រើនតាមដែលអ្នកចង់បាន បន្ទាប់ពីធ្វើការ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងស្ងប់ស្ងាត់ភ្លាមៗនៅពេលដែលពួកគេក្លាយជាស្ត្រីមេផ្ទះ។ ម៉្យាងវិញទៀត ស្ត្រីមួយចំនួនប្រកាន់ខ្ជាប់នូវស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ សូម្បីតែក្រោយពេលរៀបការក៏ដោយ។ លើកនេះខ្ញុំនឹងប្រាប់អ្នកពីប្រភេទឈាមដែលមិនផ្លាស់ប្តូរទោះបីជាអ្នករៀបការហើយក៏ដោយក្នុងទម្រង់ចំណាត់ថ្នាក់។ # ក្រុម​ឈាម A៖ ដើរតួ​ជា​​ឧត្តមភរិយា ស្ត្រីក្រុមឈាមប្រភេទ A គឺជាប្រភេទមនុស្សដែលពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងជាទីស្រលាញ់របស់មនុស្សជុំវិញខ្លួនផងដែរ។ ដោយសារ​នាង​មាន​ការ​យល់​ដឹង​ខ្លាំង​ក្នុង​ការ​ធ្វើ​ជា​ស្ត្រី​មេផ្ទះ នាងក៏តែងតែគិតពី​គ្រួសារ​ដូច​ជា​ប្តី​ និង​កូន​របស់​នាង។ តែបញ្ហានោះ គឺអ្នកនឹងចាប់ផ្តើមឃ្លាតឆ្ងាយពីមិត្តភក្តិរបស់អ្នក ហើយអាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្តូរពីការនៅលីវទាំងស្រុង។ # ក្រុម​ឈាម B ៖ សេរីភាពកាន់តែច្រើនបន្ទាប់ពីរៀបការ ស្ត្រីប្រភេទ B តែងតែធ្វើអ្វីៗតាមអារម្មណ៍ផ្ទាល់ខ្លួន ហើយនឹងជ្រើសរើសអាពាហ៍ពិពាហ៍ ដែលនឹងផ្តល់ឱ្យអ្នកនូវសេរីភាពកាន់តែច្រើន…

មកស្គាល់ និងដឹងពីប្រវត្តិពិតរបស់ម្ចាស់សម្លេងរបស់ Siri ម្តង
សង្គម

មកស្គាល់ និងដឹងពីប្រវត្តិពិតរបស់ម្ចាស់សម្លេងរបស់ Siri ម្តង

ប្រសិនបើអ្នកជាអតិថិជនរបស់ Apple អ្នកប្រាកដជាស្គាល់សម្លេងមួយដែលតែងតែប្រាប់អ្នកអំពីអាកាសធាតុ ឬរំលឹកអ្នកនូវកិច្ចប្រជុំសំខាន់ៗជាដើម ហើយសម្លេងនោះត្រូវបានគេស្គាល់ថា Siri។ Siri ត្រូវបានបង្កើតឡើងដើម្បីជាជំនួយការផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១១។ មនុស្សស្រីដែលគេស្គាល់តែសម្លេងតែមិនស្គាល់អត្តសញ្ញាណនោះមានឈ្មោះថា ស៊ូសាន ប៊ែរនែត (Susan Bennett) ហើយគាត់មានអាជីពជាអ្នកបញ្ចូលសម្លេងតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ បើទោះបីជាក្រុមហ៊ុន Apple មិនបានបញ្ចេញឈ្មោះអ្នកស្រីជាផ្លូវការក៏ដោយ ប៉ុន្តែអ្នកដែលស្គាល់គាត់ច្បាស់ ប្រាកដណាស់ថាម្ចាស់សម្លេង Siri គឺអ្នកស្រីប៊ែរនែតនេះឯង។ ដំណើរដើមទង ដែលនាំឲ្យអ្នកស្រីក្លាយជាសម្លេង Siri គឺត្រឡប់ទៅរកឆ្នាំ២០០៥ វិញ នៅពេលដែលក្រុមហ៊ុន Software ScanSoft ត្រូវការអ្នកបញ្ចូលសម្លេងក្នុងការបង្កើត…