
សញ្ញា៥យ៉ាង បង្ហាញថាអ្នកនឹងជោគជ័យ
តើអ្នកគិតថាអនាគតអាចព្យាករណ៍បានដែរឬទេ? ប្រសិនបើអ្នកនិយាយថា «បាន» នោះអ្នកគិតត្រូវហេីយ។ អនាគតយ៉ាងហោចណាស់ក៏មានផ្នែកខ្លះ ដែលអាចព្យាករណ៍បានដែរ។ ហើយនៅទីនេះ ខ្ញុំនឹងនិយាយអំពីទម្លាប់ និងការសម្រេចចិត្ត ដេីម្បីជោគវាសនារបស់ពួកគេ មិនមែនការព្យាករណ៍អ្វីផ្សេងទេ។ ជោគជ័យ និងបរាជ័យ ទាំងពីរនេះជារឿងដែលគេអាចទស្សន៍ទាយបានច្បាស់ជាងអ្វីៗផ្សេង។ ដូច្នេះថ្ងៃនេះខ្ញុំនឹងនិយាយអំពីសញ្ញាសំខាន់បំផុតទាំង ៥ ដេីម្បីទទួលបានជោគជ័យ។ ប្រសិនបើអ្នកមានមួយចំនួនឬទាំងអស់នៃចំនុចទាំងនេះ ខ្ញុំសូមអបអរសាទរ នេះមានន័យថាអ្នកកំពុងដេីរលេីត្រូវហេីយ ផ្លូវដែលមានមាសប្រាក់ កេរ្តិ៍ឈ្មោះ សុខភាព និងអំណាច។ ហើយប្រសិនបើអ្នកមិនមានទេនោះ ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជាការដាស់តឿនដល់អ្នក ឱ្យធ្វេីការផ្លាស់ប្តូរខ្លះៗដេីម្បីដេីរលេីផ្លូវជោគជ័យ។ សញ្ញាទី១៖ អ្នកដាក់ចិត្តធ្វេីការងារច្រើនជាងអ្នកដទៃ ធ្វើជាមនុស្សដែលខិតខំប្រឹងប្រែងបំផុតនៅក្នុងបន្ទប់ការិយាល័យ។ នៅទីបំផុត ភាពជោគជ័យនឹងរត់មករកអ្នក…




















