
៧វិធី “កាត់បន្ថយភាពតានតឹង” ដែលបណ្តាលឱ្យអ្នកឆាប់ចាស់ជាងវ័យ!
គ្មាននរណាម្នាក់ចង់ឆាប់ចាស់ជាងវ័យទេមែនទេ? តើអ្នកដឹងទេថា ភាពតានតឹង និងការភ័យខ្លាចវាអាចធ្វើឱ្យអ្នកឆាប់ចាស់? សូមសាកល្បងវិធីទាំង 7នេះ ដើម្បីជួយបន្ថយភាពតានតឹងឲ្យកាន់តែប្រសើរ។ អ្នកត្រូវសាកល្បងផ្លាស់ប្តូរការគិតរបស់អ្នកលមើល មនុស្សជាច្រើនខាតពេលទៅនឹងការសោកស្តាយដែលមិនអាចធ្វើឲ្យជីវិតមានស្ថេរភាព។ តែជឿឫទេថាការពិតទៅ អ្នកនឹងគ្មានអារម្មណ៍គ្រប់គ្រាន់សម្រាប់ជីវិតរបស់យើងទេ ដរាបណាដែលអ្នកមិនទាន់មានគោលដៅជីវិត និងក្តីស្រមៃក្នុងចិត្ត នោះក៏ព្រោះតែអ្នកមានរឿងរ៉ាវជាច្រើនដែលរង់ចាំឲ្យអ្នកត្រូវធ្វើវា ត្រូវរៀនពីវា និងជំនះវាឲ្យបានតាមរបៀបណា? ដូច្នេះ រឿងខ្លះដែលមិនសមតាមបំណងមិនមែនជារឿងដែលត្រូវឲ្យយើងយកមកគិតច្រើន ឬ កង្វល់ចិត្តច្រើនពេកទេ។ ឈប់ខាតពេលនឹងការធ្វើគ្រប់យ៉ាងឲ្យល្អឥតខ្ចោះ មិនថាជាការធ្វើបទបង្ហាញការងារ ឬ ការរើសអំណោយជូនកូនក្មួយ ឬ ការសំអាតគេហដ្ឋាន ការដែលយើងធ្វើបានត្រឹម៨០% នៃអ្វីដែលយើងចង់បានចាត់ទុកថាល្អគ្រប់គ្រាន់ហើយ ដើម្បីឲ្យមានពេលវេលាសម្រាប់ធ្វើរឿងផ្សេងៗបន្តទៀត។ បើមិនដូច្នោះ អ្នកនឹងខាតពេលក្នុងជីវិតលើការព្យាយាមធ្វើរឿងមួយឲ្យបាន ១០០%តាមចិត្តដែលចង់បាន……



















