កុំគិតថាមេម៉ាយសុទ្ធតែមិនល្អ សុទ្ធតែត្រូវប្ដីលែង គ្មានអ្នកណាតាមស្រឡាញ់ មិនមែនទេ

កុំគិតថាមេម៉ាយសុទ្ធតែមិនល្អ សុទ្ធតែត្រូវប្ដីលែង គ្មានអ្នកណាតាមស្រឡាញ់ មិនមែនទេ
ការផ្សាយពាណិជ្ជកម្ម

កុំគិតថាមេម៉ាយសុទ្ធតែមិនល្អ សុទ្ធតែត្រូវប្ដីលែង គ្មានអ្នកណាតាមស្រឡាញ់ មិនមែនទេ ព្រោះមេម៉ាយសម័យនេះគឺ នាងលែងប្ដី ព្រោះប្ដីចរិតមិនកើត គ្មានសមត្ថភាពធ្វើជាមេគ្រួសារ មិនធ្វើការដើម្បប្រពន្ធកូន មិនមែនគ្មានអ្នកណាយកនាងនោះទេ គឺនាងមិនព្រមយកអ្នកណា ព្រោះអាចនិយាយបានថានាង ឆ្អែតក្នុងរឿងជីវិតគូ ហើយមនុស្សដែលចូលមកសុទ្ធតែចរិតយ៉ាប់ មួយណាក៏ដូចមួយណា គ្មានអ្វីខុសគ្នាសោះ។

មេម៉ាយខ្លះ មិនខ្វះទេអ្នកតាមស្រឡាញ់ មិនខ្វះទេអ្នកចង់បាននាង មានទាំងអ្នកមាន មានទាំងកំលោះទៀត តែពេលខ្លះ នាងគ្មាននិស្ស័យ នាងគ្មានអារម្មណ៍ ចង់សាងទំនាក់ទំនងជាមួយអ្នកណាទៀតឡើយ ហើយរឹតតែសំខាន់ជាងនេះទៀតនោះគឺ គាត់អាចនឹងចង់ប្រើប្រស់ពេលវេលា មករស់នៅខ្លួនមួយ រស់នៅដោយខ្លួនឯងច្រើនជាងមានគូគ្រងម្ដងហើយម្ដងទៀត មិនចង់ជួបបញ្ហា ការឈឺចាប់ដដែលៗនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ជួនកាល ជីវិតធ្លាប់ឆ្លងកាត់រឿងស្នេហា ការប្រើប្រាស់ជីវិតគូ អាចមិនសក្តិសមនឹងគាត់ក៏ថាបាន គាត់អាចនឹងយល់ច្បាស់ថា គាត់ខ្លួនឯង សក្តិសមនឹងរស់នៅម្នាក់ឯងច្រើនជាងមានស្នេហា។ មួយវិញទៀត អាចនឹងជីវិតគាត់ជួបបញ្ហាច្រើន មានបន្ទុកច្រើនត្រូវរ៉ាប់រង ទើបមិនចង់ឱ្យអ្នកណាចូលមកបន្ថែមបញ្ហា និងរឿងឈឺក្បាលឱ្យគាត់ទៀតឡើយ នេះហើយជីវិតស្ត្រីមេម៉ាយ លែងប្ដី គេថា ប្ដីលែង នៅម្នាក់ឯង គិតថាគ្មានអ្នកណាយកមេម៉ាយដូចនាង តែអ្នកទាំងនោះ មិនមែនជានាង នឹងគ្មានថ្ងៃយល់ពីស្ថានភាព ឈ្មោះជាស្ត្រីមេម៉ាយនោះឡើយ៕

91005059_130653938512896_759364438569517056_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97550679_146084806969809_1847676080127737856_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
98000441_146084876969802_135373250296283136_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី​ អេក
ក្នុងស្រុករក្សាសិទ្
ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម