រឿង ៨ យ៉ាង ដែលមនុស្ស១%ធ្វេី ប៉ុន្តែមនុស្ស៩៩%ទៀតមិនធ្វេី

រឿង ៨ យ៉ាង ដែលមនុស្ស១%ធ្វេី ប៉ុន្តែមនុស្ស៩៩%ទៀតមិនធ្វេី
ការផ្សាយពាណិជ្ជកម្ម

ភាពជោគជ័យមិនមែនជារឿងចៃដន្យនោះទេ។ វាត្រូវបានសម្រេចបានដោយមានគោលបំណងនិងគោលដៅជាក់លាក់ណាមួយ។ ចូរដើរតាមក្តីស្រមៃ។

ភាពខុសគ្នារវាង អ្វីដែលធ្វើឱ្យមនុស្សខ្លះជោគជ័យ និង មនុស្សខ្លះទៀតមិនទទួលបានជោគជ័យ គឺថាអ្នកដែលទទួលបានជោគជ័យ បានរៀនធ្វើអ្វី ដែលមនុស្សភាគច្រើនមិនធ្វេី។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះសូមក្រឡេកមើល រឿងសំខាន់បំផុតទាំង៨ ដែលធ្វេីឱ្យពួកគេ ដាច់ដោយឡែកពីគ្នា។

ការផ្សាយពាណិជ្ជកម្ម

ការកំណត់គោលបំណងរបស់អ្នក គឺបញ្ជាក់ពីអ្វីដែលអ្នកចង់បាន។ មនុស្សដែលទទួលបានភាពជោគជ័យ ដឹងពីគោលបំណងរបស់ពួកគេ ហើយនេះជាមូលហេតុ ដែលវាសំខាន់ចំពោះពួកគេ។ គោលដៅនេះហេីយ ជំរុញពួកគេឱ្យរក្សាការយកចិត្តទុកដាក់ និង វិន័យ។

តាមរយៈការកំណត់គោលបំណងរបស់ពួកគេ ពួកគេដឹងអំពីអ្វីដែលត្រូវធ្វើ។ ប៉ុន្តែការកំណត់អាទិភាព គឺកំណត់នូវរបៀបដែលពួកគេ នឹងឈានទៅដល់គោលដៅធំៗ ដោយបំបែកវាទៅជាសកម្មភាពតូចៗដែលត្រូវធ្វេី ដើម្បីសម្រេចបាននូវគោលដៅធំៗ។ ពួកគេដឹងថាអ្វីចាំបាច់ និង អ្វីដែលមិនចាំបាច់។

ការផ្សាយពាណិជ្ជកម្ម

ពេលពួកគេក្រោកឡើង ពួកគេមិនធ្វេីតាមអារម្មណ៍ពួកគេនោះទេ។ ពួកគេសម្រេចចិត្តជាមុន អំពីអ្វីដែលត្រូវធ្វើឱ្យហេីយ បន្ទាប់មកពួកគេអនុវត្តតាមផែនការនោះ។ មនុស្សដែលទទួលបានជោគជ័យ គឺជាមនុស្សដែលមានការ ផ្តោតអារម្មណ៍ខ្ពស់ និង មិនងាយទទួលការរំខាន។ ហេីយពួកគេពូកែក្នុងការ បែងចែកពេលវេលា។

ជាជាងអនុញ្ញាតឱ្យមានការរំខានដល់ពួកគេ ក្នុងការបំបែរអារម្មណ៍ពួកគេ។ ពួកគេបានកំណត់ ព្រំប្រទល់សម្រាប់ខ្លួនឯង ពីការបង្វែរការយកចិត្តទុកដាក់របស់ពួកគេ។ ពួកគេអនុវត្តយ៉ាងតឹងរ៉ឹង នូវព្រំដែនទាំងនោះ ដើម្បីរក្សាការផ្តោតអារម្មណ៍ នៅលើផែនការរបស់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

មនុស្ស៩៩%នឹងពន្យាពេល និង ឈប់ធ្វេីនូវរឿងអ្វីមួយដែលមិនសប្បាយ។ មនុស្ស១%ទៀត យល់ថាដេីម្បីសំរេចបាននូវគោលដៅ មានន័យថា ពួកគេត្រូវធ្វើការ មិនទៅតាមអារម្មណ៍នោះទេ និង ត្រូវធ្វេីរឿងដែលមិនសប្បាយផងដែរ។ វាតម្រូវឱ្យមានការរុញច្រាន តាមរយៈរឿងមួយចំនួន ដែលមិនចាំបាច់ភាពសប្បាយរីករាយ ប៉ុន្តែវាចាំបាច់ដើម្បីសម្រេចគោលដៅដែលយេីងចង់បាន។ ដេីម្បីសំរេចគោលដៅ យេីងត្រូវធ្វេីរឿង ដែលយេីងចង់ធ្វេី និង រឿងដែលយេីងមិនចង់ធ្វេីផងដែរ យេីងត្រូវតែធ្វេីទាំងពីរ។

ការលូតលាស់ គឺជាផ្នែកមួយនៃមនុស្សជោគជ័យ។ ហើយវិធីដ៏ល្អមួយ ដើម្បីដុះលូតលាស់ គឺបានមកពីអ្វី ដែលអ្នកដទៃប្រាប់យើង។ អ្នកដទៃអាចឃើញនៅក្នុងខ្លួនយើងនូវអ្វី ដែលយើងមេីលមិនឃើញ។ មនុស្សជោគជ័យដឹងពីរបៀប ដេីម្បីទទួលបានមតិស្ថាបនា ពីអ្នកដែលនៅជុំវិញពួកគេ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សជោគជ័យអាន និង រៀនអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបាន។ នាយកប្រតិបត្តិជាច្រេីន អានសៀវភៅជាមធ្យម ៥០ ក្បាលក្នុងមួយឆ្នាំ។ ពួកគេត្រូវការ និង ស្វែងរកព័ត៌មានដែលនឹងជួយឱ្យពួកគេរីកចម្រើន។

ការដឹងពីអ្វីដែលត្រូវធ្វើ គឺងាយស្រួល។ មានមនុស្សជាច្រើន ដឹងពីអ្វីដែលត្រូវធ្វើ។ ដំណើរការនៃការធ្វើវាពិតៗ នេះហេីយដែលកំណត់ មនុស្សជោគជ័យ ដាច់ដោយឡែក ពីមនុស្សជាច្រេីនទៀត។ ការយកចិត្តទុកដាក់ និង ការខិតខំជាងអ្នកដទៃ ដើម្បីសម្រេចបាននូវអ្វី ដែលពួកគេចង់បាន។ ពួកគេបញ្ចេញសកម្មភាពតូចៗប្រចាំថ្ងៃ ជាមួយរូបភាពធំនៅក្នុងចិត្តរបស់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

ដេីម្បីក្លាយជាផ្នែកមួយនៃកំពូលមនុស្ស១% គឺមិនមែនជាសំណាងនោះទេ។ វាគឺបានមកពី ការសម្រេចចិត្ត ការផ្តោតអារម្មណ៍ខ្លាំង និង វិន័យ។

ប្រភព៖ inc-asean.com

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម