
នាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងជោគជាំបើកបរទៅបុករនាំងរូបសំណាកលោកតាអាចារ្យលាក់បណ្តាលឱ្យខូចខាត និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្តថែមទៀត
គ្រោះថ្នាក់ចរាចរមួយបានកើតឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩ និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលបង្កឡើងដោយនាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ដែលបានផឹកស្រវឹងជោកជាំ បើករថយន្តបុករនាំងរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្ត លោក សុខ លូ យ៉ាងចាស់ដៃថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។ គួរបញ្ជាក់ផងដែរថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០…




















