ខ្ញុំមិនស្ដាយទេដែលបាត់បង់អ្នក ព្រោះបើអ្នកពិតជាល្អមែន មិនមែនអ្នកក្បត់ខ្ញុំដើម្បីគេនោះឡើយ

ខ្ញុំមិនស្ដាយទេដែលបាត់បង់អ្នក ព្រោះបើអ្នកពិតជាល្អមែន មិនមែនអ្នកក្បត់ខ្ញុំដើម្បីគេនោះឡើយ
ការផ្សាយពាណិជ្ជកម្ម

ទទួលស្គាល់ថា អារម្មណ៍ខ្ញុំ វាឈឺចាប់ពិតមែន ដែលដឹងថា អ្នកបានក្បត់ខ្ញុំទៅមានអ្នកថ្មី អ្នកសុខចិត្តបែកជាមួយខ្ញុំ ដែលខំសាងគ្រប់យ៉ាងមកជាមួយគ្នាអស់ជាច្រើនឆ្នាំ ដើម្បីអ្នកថ្មីដែលអ្នកទើបតែស្គាល់។ មែនហើយគេពូកែ គេមាន គេចេះលួងលោមបន្ទន់ចិត្ត ខុសពីខ្ញុំ មានត្រឹមចិត្តស្មោះ លះបង់ឱ្យអ្នកអស់ពេក រហូតដល់ល្ងង់ ព្រមឱ្យអ្នកក្បត់ក្រោយខ្នង ហើយក៏ចាកចេទៅដោយមិនខ្វល់ពីអ្វីទាំងអស់។

Screen Shot 2020 05 13 At 4.43.44 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដំបូងៗវាប្រហែលជាឈឺ ហើយក៏យូរណាស់ទើបរបួសនេះជាសះស្បើយ ប៉ុន្តែខ្ញុំជឿថាមិនយូរឡើយខ្ញុំនឹងរឹងមាំដូចដើម ហើយក៏សប្បាយចិត្តខ្លាំបំផុត ដែលបាត់សម្រេចចិត្តត្រូវ ក្នុងការបែកគ្នាជាមួយនឹងអ្នក ព្រោះបើនៅបន្ត ខ្ញុំក៏ស្មើនឹងអាមោគ ដែលឱ្យអ្នកបោកប្រាស់មិនដឹងអីសោះ។

ការផ្សាយពាណិជ្ជកម្ម
97277717_3156254504600457_8959011912113192960_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំបាត់បង់អ្នកវាមិនអីទេ ព្រោះខ្ញុំបាត់បង់មនុស្សដែលមិនស្មោះត្រង់ចំពោះខ្ញុំ បាត់បង់មនុស្សដែលមិនល្អដូចជាអ្នក តែអ្នកបាត់បង់ខ្ញុំ ថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយមិនខាន ព្រោះអ្នកបានបាត់បង់មនុស្សដែលស្រឡាញ់អ្នកខ្លះ ស្មោះចំពោះអ្នកតែម្នាក់ ហើយក៏លះបង់គ្រប់យ៉ាងដើម្បីអ្នក ដែលអាចនិយាយបានថា អ្នកនឹងគ្មានថ្ងៃ រកបានមនុស្សដូចជាថ្ងៃម្ដងទៀតឡើយ ចុងក្រោយ មានតែបួងសួង សុំឱ្យអ្នកក្រោយនោះ ល្អនឹងអ្នកបានពាក់កណ្ដាលខ្ញុំផងចុះ កុំឱ្យគេធ្វើបាបអ្នកទៅថ្ងៃក្រោយឱ្យសោះ៕

96364452_3156254534600454_3736218589393321984_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម