មន្ត្រីប៉ូលិសបានឱ្យដឹងថា កាលពីថ្ងៃសុក្រមានកម្មកររាប់ពាន់នាក់ដែលបានធ្វើចំណាកស្រុក ព្រោះតែពួកគេបានបាត់បង់ការងារដោយសារវិបត្តិ Covid-១៩។ នៅតាមផ្លូវត្រឡប់ទៅស្រុកវិញ ពួកគេក៏បានសម្រាកនៅលើផ្លូវរថភ្លើង តែជាអកុសលដែលកំពុងតែលង់លក់ ស្រាប់តែត្រូវរថភ្លើងដឹកទំនិញមួយខ្សែបានកិនស្លាប់ចំនួន១៤នាក់។
ក្រសួងរថភ្លើងបាននិយាយថា អ្នកបើករថភ្លើងដឹកទំនិញមួយខ្សែនោះ ក៏បានព្យាយាមបញ្ឈប់រថភ្លើងដែរ ខណៈពេលឃើញកម្មករដេកនៅលើផ្លូវ ប៉ុន្តែនៅតែមិនអាចបញ្ឈប់បាន។ ប៉ុន្តែក្នុងករណីនេះ ក្រុមមន្ត្រីក៏នៅតែបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀតដែរ។
រដ្ឋមន្រ្តីផ្លូវដែកលោក Piyush Goyal បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំក៏ទើបតែបាន ទទួលដំណឹងដ៏ក្រៀមក្រំ អំពីករណីកិនស្លាប់កម្មករដល់ទៅ១៤នាក់នេះដែរ”។
យ៉ាងណាមិញ ព័ត៌មាននៃការកិនស្លាប់កម្មករនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង៕




ប្រភព ៖ Reuters

