
៥-៦ ឆ្នាំទៅមុខទៀត អ្នកនឹងដឹងថា ៖ ការដែលមិនមានអ្វីហូប មិនមានលុយចាយគ្រប់គ្រាន់ គ្មានការងារធ្វើជាក់លាក់ វាគួរឱ្យខ្លាចជាង ការខូចចិត្តព្រោះរឿងស្នេហា
ថ្ងៃនេះ ពេលនេះ ក្នុងវ័យប៉ុណ្ណេះ អ្នកប្រហែលកំពុងតែអង្គុយខូចចិត្ត ឈឺចាប់ ព្រោះតែរឿងស្នេហា ឬក៏ព្រោះតែមាននរណាម្នាក់ ដែលធ្វើឱ្យអ្នកឈឺចាប់ ឬអារម្មណ៍មិនល្អមែនទេ? ជាការពិត អ្នកប្រហែលកំពុងតែចំណាយពេលចោលព្រោះតែរឿងអស់ទាំងហ្នឹងច្រើនណាស់ … នេះក៏ព្រោះតែអ្នកនៅវ័យនេះ អ្នកប្រហែលជាគិតថា ស្នេហា ឬការតាមទ្រ ផ្គាប់ផ្គន់ ចំពោះទំនាក់ទំនង វាសំខាន់ខ្លាំង ដែលអាចនិយាយបានថា អ្នកអត់វាមិនបានហើយ។ ប៉ុន្តែ … ប្រហែលជា ៥ ៦ ឆ្នាំ តទៅមុខទៀត អ្នកនឹងដឹងហើយថា ការពិតទៅ អ្វីដែលសំខាន់សម្រាប់អ្នកពិតប្រាកដ? អ្នកអាចនឹងភ្ញាក់ខ្លួន…




















