Wisdoms

២
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ការទំនាក់ទំនងគ្នា ជាការណ៍ចាំបាច់ដែលមិនអាចខ្វះបាន

#ការទំនាក់ទំនងគ្នា ប្រទេសមួយ ឬសង្គមមួយ គឺទាមទារឱ្យមានទំនាក់ទំនងគ្នា និងគ្នាជាចាំបាច់ដែលមិនអាចខ្វះបាន។ គ្មានបុគ្គលណាម្នាក់ដែលអាចរស់នៅដោយដាច់តែងឯង និងគ្មានទំនាក់ទំនងរវាងគ្នានិងគ្នាបានឡើយ។ មែនទែនទៅ ទំនាក់ទំនងគឺដើរតួយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូប សម្រាប់សង្គមជាតិ ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។ មិនតែប៉ុណ្ណោះ ទំនាក់ទំនងនេះទៀតសោត គឺជាធាតុដ៏សំខាន់សម្រាប់ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន មនុស្សមានចំណេះដឹង សង្គមមានការអភិវឌ្ឍ លុបបំបាត់សង្រ្គាម លុបបំបាត់អំពើហិង្សា។ល។ ទំនាក់ទំនងជាគ្រឿងផ្សំសម្រាប់មនុស្សនិងសង្គមជាតិមិនអាចខ្វះបាន។ សម្រាប់ខ្ញុំ ទំនាក់ទំនងនេះ គឺជារឿងសំខាន់ដែលខ្ញុំត្រូវគិតដល់មុនគេ។ ពិតណាស់ តាំងពីដើមមក ខ្ញុំគឺជាមនុស្សខ្សោយបំផុតរឿងទំនាក់ទំនងនេះឯង ពោលគឺខ្ញុំមានភាពភ័យខ្លាច ការស្លុតអារម្មណ៍នៅពេលដែលជួបនឹងនរណាម្នាក់ដែលគេមានឥទ្ធិពលឬមានអំណាច។ នៅពេលដែលខ្ញុំឡើងនិយាយលើវេទិកាសាធារណៈ គឺនិយាយមិនកើតតែម្ដង រកនឹកមិនឃើញ មុខឡើងក្រហម ញ័រជើងដៃអស់ហើយ…

KNONGSROK
PR

ជំនាញ​ធ្វើទីផ្សារ​ឌីជីថល​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​ដឹកនាំ​ធុរកិច្ចជា​​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា!

ភ្នំពេញ (ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១)៖ ជំនាញ​ធ្វើ​ទីផ្សារ​ឌីជីថល​មានសារៈសំខាន់ខ្លាំង​ដើម្បី​ត​ភ្ជាប់​គម្លាត​យេនឌ័រផ្នែក​ឌីជីថល និង​នាំ​យក​ស្រ្តី​កាន់តែ​ច្រើន​ចូលទៅក្នុង​ពិភព​សហគ្រិនភាព។ នេះ​បើ​យោង​តាម​​អ្នក​ដឹក​នាំ​ធុរិកិច្ច​ជាស្រ្តី​ដែល​ថ្លែង​​ក្នុង​ក្រុម​ពិភាក្សា​តាមអនឡាញ​ដែលរៀបចំ​ដោយ​ក្រុមហ៊ុន Facebook ដើម្បីរំឭក​ខួប​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ក្នុង​ក្រុម​ពិភាក្សា​នៃ​កម្មវិធីជជែកអំពីអាជីវកម្មជាមួយ Facebook ដែល​សម្រប​សម្រួល​ដោយ​អ្នក​នាង ហ៊ាង អូមួយ អគ្គនាយិកា​ក្រុមហ៊ុនបច្ចេកវិទ្យា​ ខេសូលូសិន ​(Camsolution Technology) អ្នក​នាង ហុក ស្រីមុំ និងអ្នក​​នាង​ អាំ វាសនា ដែល​ជា​សហគ្រិន​ស្រ្តី បាន​ចែករំលែក​បទ​ពិសោធ​របស់​ពួក​គាត់​អំពី​​ការ​ដំណើរ​ការ​អាជីវកម្ម និង​បាន​ផ្តោតយ៉ាងខ្លាំង​លើ​សារៈ​សំខាន់​​នៃ​​វត្តមាន​តាមអនឡាញ​ និង​ការ​ប្រើប្រាស់​ការ​ធ្វើទីផ្សារ​ឌីជីថល។ អ្នក​នាង ហុក ស្រីមុំ ដែលជា​សហស្ថាបនិក​ក្រុមហ៊ុន​អប់រំ​ឈ្មោះថា…

២
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! សូមបងប្អូនកុំមានមោទកភាពនឹងស្រាបៀរពេក

#ប្រទេសខ្ញុំ_ស្រាបៀរខ្ញុំ ខ្ញុំឃើញនៅលើបដាធំៗតាមដងផ្លូវ និងតាមទីសាធារណៈស្ទើរគ្រប់ច្រកល្ហកទាំងអស់ មិនថារាជធានីភ្នំពេញ តាមបណ្ដាខេត្ត ឬនៅតាមស្រុកស្រែចម្ការនោះទេ គឺមានការផ្សព្វផ្សាយអំពីផលិតផលស្រាបៀរយ៉ាងគគ្រឹកគ្រេង។ មិនតែប៉ុណ្ណោះ សូម្បីនៅលើកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងស្រុក ក៏មានការផ្សព្វផ្សាយអំពីផលិតផលស្រាបៀរនេះយ៉ាងទូលំទូលាយផងដែរ។ មានពេលខ្លះ ខ្ញុំកំពុងតែដើរៗ ក៏ឮដោយចៃដន្យនូវសូរសព្ទសន្ទនាបែបកំប្លែងលេងរបស់យុវជនទៀតថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” ។ ពួកគេជល់​កែវស្រែកហ៊ោគិល។ បើមិនទាន់បានជល់ គេគាស់យឺតៗរករង្វាន់ ដើម្បីបានផឹកឱ្យកាន់តែច្រើនឡើងៗ…។ ដោយសារតែកូនខ្មែរស្នេហានិងមានមោទនភាពនឹងស្រាបៀរបេះដូងខ្មែរជ្រុលពេកទៅ ធ្វើឱ្យពួកគាត់វិលវល់ក្នុងសង្គមផឹកស៊ី ដែលបញ្ហានេះបានធ្វើឱ្យពួកគាត់ខូចសុខភាព ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប្រើអំពើហិង្សាក្នុងគ្រួសារ ប្ដីវ៉ៃប្រពន្ធ ប្រពន្ធជេរប្ដី គ្រួសារបាក់បែកឬខ្វះភាពកក់ក្ដៅ កូនចៅខ្ជាត់ព្រាត់ និងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់បាត់បង់អាយុជីវិតរាល់ថ្ងៃ។…

1aba4a9e 0d22 4241 A03a 6e34a1086a22
កីទ្បា

អតីតខ្សែប្រយុទ្ធMan Utd ម្នាក់​ថា​ អធិរាជប្រអប់ហេងស៊យ Martial មិន​គួរលក់ចេញ​ទេ

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមលោក Louis Saha ជឿជាក់ថា Martial គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅក្នុងក្រុម។អតីតខ្សែប្រយុត្ធសញ្ជាតិបារាំងរូបនេះបានទទូចថា Anthony ត្រូវការការគិតគូរបន្ថែមទៀតជាមួយនឹងការស៊ុតបាល់បញ្ចូលទី ដើម្បីទទួលបានសន្ទុះឡើងជើងឡើងវិញរបស់គាត់។ Saha និយាយថាការបង្ហាញទម្រង់​លេងរបស់ Martial នៅលើទីលានគឺជាហេតុផលដែលធ្វើឱ្យគាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ អតីតខ្សែប្រយុទ្ធក្រុម Man United លោក Louis Saha បានប្រាប់ Talksport នៅពេលនិយាយអំពីការធ្លាក់ទម្រង់លេងរបស់ Anthony Martial ថា៖ “ ខ្ញុំពិតជាមិនគិតថាគាត់គឺជាកីឡាករដែល Man United គួរតែបោះបង់ចោលនោះទេ ព្រោះគាត់អាចជាកីឡាករដែលបំពេញបន្ថែមនូវភាពទាក់ទាញ ខណៈដែលគាត់មានភាពប្លែកពី​គេក្នុងការលេង។…

OLD PLAYER
កីទ្បា

មក​ស្គាល់កីឡាករបរទេសក្មេងជាងគេនិង​ចាស់ជាងគេ​ក្នុង​លីគកំពូលកម្ពុជារដូវ​កាល​នេះ

ប្រិយមិត្តបាន​ដឹង​រួច​មក​ហើយថា​មានតែអគ្គិសនីកម្ពុជាមួយប៉ុណ្ណោះ ដែលប្រើប្រាស់តែកីឡាករក្នុងស្រុក មិន​ប្រើប្រាស់កីឡាករបរទេសខណៈ ក្លិប១២ផ្សេងទៀត បានចុះឈ្មោះកីឡាករបរទេសមកពី ៦ទ្វីបជុំវិញពិភពលោកហើយសរុបមានចំនួន ៥៦នាក់ ដែលពួកគេមានសញ្ជាតិ ១៩ផ្សេងគ្នា ក្នុងនោះកីឡាករសញ្ជាតិជប៉ុន មានច្រើនជាងបង្អស់ ពោលដល់ទៅ ១៩នាក់។ តាម​ប្រភព CNCC ក្នុងរដូវកាលនេះ MCL មានកីឡាករសញ្ជាតិប្រេស៊ីល ១០នាក់ឈរ​លេខ​២​ពី​ក្រោម​កីឡាករ​ចប៉ុន។ បន្ទាប់មកមានកាមេរ៉ូន ៦នាក់ នីហ្សេរីយ៉ា ៣នាក់ អាហ្វ្រិកខាងត្បូង ៣នាក់ និងអេស្ប៉ាញ ២នាក់។ ក្រៅពីនោះមានម្នាក់ក្នុងមួយសញ្ជាតិរួមមាន សេនេហ្គាល់ អូស្ត្រាលី បេឡារុស អាហ្វហ្គានីស្ថាន…

វិសាខា
កីទ្បា

ក្ដៅ! ជំនួប២គូក្នុងពាន​រង្វាន់ Metfone Cambodian League ២០២១​សប្ដាហ៍ទី​២ត្រូវ​ប្ដូរកាលបរិច្ឆេទប្រកួត

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាបាល់​ទាត់​កម្ពុជា ហៅ​កាត់​ថា​ CNCC បាន​ប្រកាស​អំពី​ការ​លើកនិង​ផ្លាស់ប្ដូរ​កាល​បរិច្ឆេទការ​ប្រកួតពាន​រង្វាន់​បាល់​ទាត់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១​សប្ដាហ៍​ទី​២។ តាមរយៈសេចក្ដី​ប្រកាស​នេះ​ជំនួប​ប្រកួត​រវាង​ម្ចាស់​ផ្ទះវិសាខា ដែល​ត្រូវ​ជួប​ក្លិបបាល់​ទាត់​នគរបាលជាតិ​នៅ​ថ្ងៃ​ទី២០​ខែ​មេសាឆ្នាំ២០២១​នៅ​កីឡដ្ឋាន​ ព្រីនស៍​ដែល​ជាការ​ប្រកួត​ទី​០៨ និង​ការ​ប្រកួត​ទី​១២​រវាង​ ក្លិបបាល់​ទាត់​ណាហ្គាវើលដ៏​ជាមួយ​ក្រុម​កងយោធិពលខេមរភូមិន្ទ​នៅ​កីឡដ្ឋាន​ Smart RSN Stadium ត្រូវ​លើក​ពេលទៅលេង​នៅ​ថ្ងៃ​ទី​២០​ខែ​មីនាឆ្នាំ២០២១​វិញ។   សូមចុចលើរូបភាពដើម្បីពង្រីករូបភាពមូលហេតុនៃ​ការ​ប្ដូរ​កាលបរិច្ឆេទប្រកួត​នេះ​គឺ​បណ្ដាល​មក​ពី​ការ​រីករាលដាល​នៃ​ការ​ឆ្លង​វីរុស​កូវីដ១៩តាម​ការ​ជាក់​ស្ដែង ខណៈ​ដែលជំនួប​ទាំង​២​នេះ​ជាប់​ពាក់​ព័ន្ធ​នឹងទី​កន្លែង​ឆ្លងកូវីដ១៩​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ព័ត៌មានបន្ថែម​ Knongsrok Sport នឹង​ផ្សាយ​បន្ថែម​ពេល​ក្រោយ! រូបភាព៖ CNCC

Fccf0ae6 50ff 11eb 8f8e 0217670beecd
កីទ្បា

Edinson Cavani សម្រេចចាកចេញ​ពី​ Manchester United ហើយ

តាមសេចក្តីរាយការណ៍ពី​អាមេរិកខាងត្បូងបានឱ្យដឹងថា Edinson Cavani បានសំរេចចិត្តមិនបន្តលេងនៅ Manchester United នៅ​រដូវ​កាលក្រោយ​ទេហើយគាត់ចង់ផ្លាស់ទៅលេង​នៅ Boca Juniorsក្នុង​ប្រទេសអាហ្សង់ទីនវិញ។ កីឡាករជម្រើស​ជាតិអ៊ុយរូហ្គាយបានបង្ហាញការចាប់អារម្មណ៍ក្នុងអំឡុងពេលដ៏ខ្លីរបស់គាត់នៅ Old Trafford។ ការ​បង្ហាញថ្វី​ជើង​បាន​ល្អ​ធ្វើ​ឲ្យ​គេ​រំពឹង​ថា​គាត់​នឹង​បន្ត​លេង​ជាមួយបិសាចក្រហម​មួយរដូវ​កាល​ទៀត។ ទោះយ៉ាងណាក្ដី! របាយការណ៍នៅក្នុងប្រទេសអាហ្សង់ទីនបានអះអាងថាគាត់នឹងបដិសេធការសំណើបន្តពេលវេលារបស់គាត់នៅក្នុងក្រប​ខ័ណ្ឌ​ Premier League ហើយវិលត្រឡប់ទៅកាន់អាមេរិកខាងត្បូងជាថ្មី។ យោងទៅតាមកាសែតមាន​ប្រភព​ពីអាហ្សង់ទីន Ole  Cavani បានសម្រេចបញ្ចប់អាជីពនៅក្នុងបាល់ទាត់អ៊ឺរ៉ុប ហើយបានសំរេចចិត្តផ្លាស់ទៅ Bocaវិញ ។ ខ្សែប្រយុទ្ធដែលរកបាន ៦ គ្រាប់ក្នុង ៩ ប្រកួត Premier League…

P=81648
គ្រួសារ

មនុស្សប្រុសនឹងស្ដាយក្រោយ ប្រសិនបើបោះបង់ប្រពន្ធចោល ដោយហេតុផលទាំង ៣ នេះ

មនុស្សប្រុស មួយចំនួន តែងតែបោះបង់ប្រពន្ធចោល ក្រោមហេតុផល ឬលេសជាច្រើន ដែលមិនអាចបកស្រាយអស់ តែយ៉ាងណា មានហេតុផលចំនួន៣ខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តលែងលះ ឬបោះបង់ប្រពន្ធចោល តែអ្នកត្រូវចាំថា ក្រោមហេតុផលទាំង៣នេះ វានឹងធ្វើឱ្យអ្នកស្ដាយក្រោយអស់មួយជីវិត ប្រសិនបើវានឹងកើតឡើងពិតមែន។ ១. បោះបង់ប្រពន្ធ ព្រោះតែអំពើក្បត់ចិត្ត ជាការពិតណាស់ មនុស្សប្រុសមួយចំនួន តែងតែសុខចិត្តបោះបង់ប្រពន្ធចោល បន្ទាប់ពីខ្លួនបានក្បត់ផិត ធ្វើបាបចិត្តប្រពន្ធ ព្រោះតែខ្លួនបានទៅលង់ស្រឡាញ់ស្រីក្មេងខាងក្រៅ ឬព្រោះតែមានប្រពន្ធចុង ក៏សុខចិត្តចោលប្រពន្ធ ទាំងដែលប្រពន្ធល្អជាស្រីខាងក្រៅ ឬប្រពន្ធចុងនោះឆ្ងាយណាស។ លើសពីនេះ សុខចិត្តលែងលះដើម្បីផ្គាប់ចិត្តស្រីខាងក្រៅ ទាំងដែលប្រពន្ធរៀបការពេញច្បាប់ រស់នៅជាមួយគ្នាពេញមុខ ក្រាបក្បាលដល់កន្ទេល…

Jjj
ប្លែកៗ

ត្រៀម​ចម្លើយ​ទៅ! ដល់​ថ្ងៃ​ទៅ​លេង​ផ្ទះ អ៊ី​អ្នក​ជិតខាង​ចូលចិត្ត​សួរនាំ ៥ សំណួរ​ចាក់ដោត​នេះ​បំផុត

នៅ​រយៈ​ពេល​តែ​ជាង​ ១ ខែ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​ឈាន​ចូល​មក​ដល់ ហើយ​ក៏​ជឿ​ថា​បងប្អូន​យើង​ជា​ច្រើន​នឹង​ឆ្លៀត​ពេល​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​អបអរ​និង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នានា។ ក្រៅ​ពី​ត្រៀម​សំលៀកបំពាក់ របស់របរ​ផ្ទាល់​ខ្លួន និង​ថវិកា​មួយ​ចំនួន ចុះ​អ្នក​បាន​ត្រៀម​ហើយ​ឬ​នៅ​ចុះ នៅ​ចម្លើយ​ដែល​តែងតែ​មាន​សំណួរ​រៀងរាល់​ពេល​ដែល​អ្នក​ទៅ​ស្រុក​កំណើត? ខាង​ក្រោម Knongsrok បង្ហាញ​សំណួរ​ចាក់ដោត ៥ ដែល​កម្រ​មាន​អ្នក​ជៀស​ផុត៖ សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​សិក្សា ១) តើ​ឯង​រៀន​មុខ​ជំនាញ​អី? សួរនាំ​អ្នក​អំពី​មុខជំនាញ​ដែល​អ្នក​សិក្សា ហើយ​រៀន​នៅ​សាលា​ណា ប៉ះ​អ្នក​ជិត​ខាង​ខ្លះ​ទៅ​គាត់​និយាយ​លើក​កូន​គាត់​មក​ប្រៀបធៀប​យើង​អី​ចឹង​ទៅ ថា​កូន​គាត់​រៀន​ក្រៅ​ប្រទេស ខ្លះ​ជាប់​អាហារូបករណ៍​បែប​នេះ​បែប​នោះ និយាយ​បែប​ណា​ឲ្យ​តែ​ល្អ​ជាង​យើង។ សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​សិក្សា ២) តើ​ឯង​រៀន​បាន​និទ្ទេស​អី? បើ​ប៉ះ​មីង​ពូ​អ្នក​ជិត​ខាង​កូន​គាត់​រៀន​បាន​ខ្ពង់ខ្ពស់ ឬ​ពូកែ​បន្តិច​ទៀត កូន​ប្រាកដ​ជា​ចាក់​ដល់​សំណួរ​សួរ​ថា តើ​កាល​ប្រលង​ទី…

Tt
សង្គម

អាហារ ៤ ប្រភេទ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ WHO តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ​ទាំង ៤ ប្រភេទ​នៅ​ខាង​ក្រោម បើ​ទោះ​បី​ជា​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​ណែនាំ​ឲ្យ​បញ្ចៀស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ ៤) ប្រភេទ​អាហារ​ជ្រក់ ជាក់​ស្តែង​ដូច​ជា​គីមឈី ស្ពៃ​ជ្រក់ ឬ​ជ្រក់​បន្លែ​ផ្សេងៗ​ទៀត​ជា​ដើម អ្នក​ជំនាញ​បាន​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាហារ​ប្រភេទ​នេះ​នៅ​ពេល​ដែល​ត្រាំ​ទុក នោះ​វា​នឹង​ប្រមូល​ផ្តុំ​ឡើង​នូវ​សារធាតុ Nitrites ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​អាហារ​ប្រភេទ​នេះ ជា​អាហារ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម ឬ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម។ ៣) សាច់អាំង​បាប៊ីឃ្យូ អាហារ​ប្រភេទ​សាច់អាំង​បាប៊ីឃ្យូរ​ដែល​វា​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់​ជ្រុល គឺ​ងាយ​នឹង​លេចចេញ​នូវ​ជាតិ Benzenepyrene ដែល​នៅ​ពេល​វា​កកកុញ​ក្នុង​ខ្លួន​យើង​ច្រើន អាច​បណ្តាល​ឲ្យ​ខូច​ថ្លើម បែប​នេះ​ទោះ​អ្នក​ចូលចិត្ត​ប៉ុណ្ណា សូម​កុំ​ទទួល​ទាន​ញឹកញាប់​ពេក។ ២) អាហារ​ដែល​ខ្លោច ស្រដៀង​នឹង​សាច់អាំង​ដែរ…

Jj
សង្គម

ភេសជ្ជៈ ៥ នេះ​ទទួល​ទាន​កាន់​តែ​ច្រើន​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ស្អាត និង​ជួយ​រក្សា​ទម្ងន់​រាងកាយ

ក្រៅ​ពី​ការ​ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ត្រឹមត្រូវ​និង​ល្អ​ចំពោះ​សុខភាព ដោយឡែក​លើ​ផ្នែក​ភេសជ្ជៈ​អ្នក​ក៏​គួរ​តែ​ទទួល​ទាន​នូវ​ប្រភេទ​ភេសជ្ជៈ​ណា​ដែល​ល្អ​ចំពោះ​រាងកាយ​បាន​ហើយ។ ខាង​ក្រោម​យើង​ណែនាំ​ភេសជ្ជៈ ៥ ដែល​ល្អ​បំផុត​ចំពោះ​សុខភាព ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត និង​ក្មេង​ជាង​វ័យ៖ ៥) ទឹក​ដូង ទឹក​ដូង​មាន​ផ្ទុក​កាឡូរី​ទាប ​មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ហើយ​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​នៅ​ក្នុង​នោះ។ ទទួល​ទាន​ទឹកដូង​ជា​ប្រចាំ​ក្នុង​កម្រិត​មធ្យម​មួយ គឺ​អាច​ជួយ​ព្យាបាល​ស្បែក​ស្ងួត និង​បញ្ចៀស​ភាព​ចាស់​មុន​អាយុ។ ជាង​នេះ​វា​ក៏​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​របស់​យើង​ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ផង​ដែរ ហើយ​ជា​ពិសេស​គឺ​ជួយ​ពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​រំលាយអាហារ។ ៤) ទឹក​ការ៉ុត ការ៉ុត​គឺ​សំបូរ​ទៅ​ដោយ​វីតាមីន A ដែល​ល្អ​សម្រាប់​ស្បែក ហើយ​ការ​ទទួល​ទាន​ទឹក​ការ៉ុត​ជា​ប្រចាំ​នោះ​ហើយ​ជា​អាថ៌កំបាំង​ដែល​ជួយ​ឲ្យ​ស្បែក​ស្រអាប់ ប្រែ​មក​ជា​ស្បែក​ភ្លឺថ្លា។ ល្អ​បំផុត​គួរ​ទទួល​ទាន​ទឹក​ការ៉ុត​ ១ កែវ​ជា​រៀងរាល់​ថ្ងៃ ដែល​វា​ក្រៅ​ពី​ជួយ​ដល់​ស្បែក ជាង​នេះ​ក៏​ជួយ​រក្សា​ទម្ងន់​រាងកាយ​ទៀត​ផង។ ៣)…

Ff
សង្គម

កុំ​ល្អ​តែ “​ថ្ងៃសិទ្ធ​នារី” ប្រុសៗ​បើ​ស្រលាញ់​កូនក្រមុំ​គេ​ពិត កុំ​រំលង​ឲ្យ​សោះ​រឿង ៤ យ៉ាង​នេះ

ប្រុសៗ​គ្នា​យើង​បើ​មើល​ឃើញ​នារី​ណា​ម្នាក់ ដែល​គិត​ថា​អាច​ទៅ​ជាមួយ​គ្នា​រួច ហើយ​ច្បាស់លាស់​ក្នុង​ចិត្ត​ថា​ស្រលាញ់​គេ​ហើយ ចូរ​អ្នក​ស្រលាញ់​ឲ្យ​អស់​ពី​ពោះ ហើយ​ចូរ​បង្ហាញ​ទង្វើ​ល្អៗ​ជា​ប្រចាំ មិន​ចាំ​បាច់​តែ​ថ្ងៃ​សិទ្ធ​នារី ឬ​ថ្ងៃ​នៃ​សេចក្តី​ស្រលាញ់​នោះ​ទេ។ ជា​ពិសេស​គឺ​ក្តី​សុខ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​នាង ដែល​អ្នក​ជា​បុរស​គួរ​តែ​ផ្តល់​ទៅ​នាង​ឲ្យ​បាន​គ្រប់គ្រាន់ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ខាង​ក្រោម​យើង​បង្ហាញ ៤ ចំណុច​ដែល​អ្នក​ជា​បុរស​មិន​គួរ​រំលង៖ ៤) ទិញ​គ្រឿង​សម្អាង​ជូន​នាង ប្រើ​គ្រឿង​សម្អាង​ល្អ លើក​សម្រស់​របស់​នាង ​មិន​មែន​ត្រឹម​តែ​មាន​ក្តី​សុខ​សម្រាប់​នាង​នោះ​ទេ ទៀត​សោត​អ្នក​ក៏​ទទួល​បាន​ពាក្យ​កោត​សរសើរ និង​ពេញ​មុខ​ពេញ​មាត់​ពី​ភ្នែក​អ្នក​ក្រៅ​ផង​ដែរ។ ស្រមៃ​ល​មើល​ទៅ​ណា​មក​ណា លឺ​គេ​និយាយ​ថា សង្សារ​ឬ​ប្រពន្ធ​ឯង​ស្អាត​អី​យ៉ាង​នេះ សាច់​នៅ​ខ្ចី​មើល​តែ​ក្រមុំ ហ្នឹង​ហើយ​គឺ​ក្តី​សុខ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ៣) ទិញ​របស់​ទំនើប​ជូន​នាង ជឿ​ថា​ក្នុង​ធម្មជាតិ​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ​ភាគ​ច្រើន​គឺ​បុរស​រមែង​លះបង់​ច្រើន​ជាង​នារី រហូត​ដល់​ពេល​ខ្លះ​ខ្លួន​ឯង​ស៊ូ​ប្រើ​របស់​ចាស់ៗ ឲ្យ​តែ​នារី​ដែល​យើង​ស្រលាញ់​បាន​កាន់​របស់​ទំនើប។…

Tt
សង្គម

កុំ​ស្រលាញ់​រក​តែ​ស្រី​ស្គម នេះ​បុរសៗ​មក​មើល​អត្ថប្រយោជន៍​ ៣ នៃ​ការ​ស្រលាញ់​ស្រី​ម៉ាប់ៗ

ចំណង់ចំណូល​ចិត្ត​មនុស្ស​ខុស​គ្នា ហើយ​ការ​ជ្រើសរើស​គូ​ស្រករ​ក៏​រមែង​ធ្វើ​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​ផង​ដែរ អ្នក​ខ្លះ​ទៅ​ស្រលាញ់​ស្រី​រក​តែ​អ្នក​ដែល​មាន​រាង Slim រី​ឯ​ខ្លះ​ទៀត​គិត​ថា​រាង Slim សុទ្ធ​តែ​ឆ្អឹង ហើយ​ស្រលាញ់​រក​តែ​ស្រីៗ​ដែល​មាន​សាច់​ម៉ាប់ៗ ឬ​យើង​និយម​ហៅ​ថា Chubby។ ចុះ​អ្នក​ធ្លាប់​ដឹង​អត់ ថា​ការ​ស្រលាញ់​នារី​ដែល​មាន​រូបរាង​ធាត់ ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ? ៣) ឱប​ទៅ​កក់ក្តៅ​ជាង បើ​បាន​ស្រីៗ​មាន​សាច់​ម៉ាប់ៗ​ជា​សង្សារ ឬ​គូស្នេហ៍ ពេល​ដល់​រដូវ​រងា ត្រឹម​តែ​នៅ​ជិត​ក៏​មាន​អារម្មណ៍​ថា​កក់ក្តៅ​ដែរ ហើយ​បើ​បាន​ឱប​ទៀត​នោះ​គឺ​ធានា​ថា​លេង​ដឹង​រងា​តែ​ម្តង។ ជា​ពិសេស​មនុស្ស​ស្រី​គឺ​មាន​ក្លិន​ក្រអូប​ជាប់​ថែម​ទៀត ស្រមៃ​ទៅ​មើល​ពេល​ដែល​ឱប​នាង​ហើយ ច្រមុះ​របស់​យើង​បាន​ប៉ះ​សក់ ឬ​ថ្ពាល់​របស់​នាង​ទៀត នោះ​គឺ​ក្តី​សុខ​ពេញ​ធឹង។ ២) មិន​ចេះ​ប៉ូវ​របស់​ក្រៅ​ខ្លួន ស្រីៗ​ស្គម​ខ្លះ​ចង់​បាន​ដើម​ទ្រូង​ធំ ត្រកៀក​ធំ ក៏​ខំ​ទៅ​កែកុន ឲ្យ​មើល​ទៅ​ធំ​ជាង​ធម្មជាតិ ប៉ុន្តែ​ត្រូវ​ដឹង​ថា​បុរស​មួយ​ចំនួន​គេ​មិន​ចូលចិត្ត​របស់​ខុស​ពី​ធម្មជាតិ​នោះ​ទេ។…

G
សង្គម

ជ្រើសរើស​ថ្នាំ​ទិព្វ​មួយ ដើម្បី​បង្ហាញ​ថា​អ្នក​នឹង​បាន​ជួប​ស្នេហា​បែប​ណា​នៅ​ពេល​ខាង​មុខ?

បើ​អ្នក​កំពុង​នៅ​លីវ ចុច​អាន​អត្ថបទ​នេះ​ត្រូវ​ហើយ ចូរ​ជ្រើសរើស​ថ្នាំ​ទិព្យ​មួយ​ក្នុង​ចំណោម​ថ្នាំ​ទិព្វ​ទាំង ៦ ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ដែល​អ្នក​នឹង​បាន​ជួប​ប្រទះ​ក្នុង​ពេល​ខាង​មុខ៖ ថ្នាំ​ទិព្វ​ទី ១ គូស្នេហ៍​ដែល​អ្នក​ជួប​នៅ​ពេល​ខាង​មុខ គេ​គឺ​ជា​មនុស្ស​ដែល​អាច​នាំ​សំណាង​ដល់​អ្នក។ ដោយ​មិន​ច្បាស់​ថា គេ​ជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​ដែល​អ្នក​ចង់​បាន​ឬ​អត់​នោះ​ទេ តែ​ពេល​នៅ​ក្បែរ​គេ​អ្នក​នឹង​រមែង​មាន​អារម្មណ៍​ថា​រីករាយ ហើយ​សំណាង​នឹង​ហូរ​ចូល​មក​ជា​បន្តបន្ទាប់។ ថ្នាំ​ទិព្វ​ទី ២ អ្នក​នឹង​បាន​ជួប​ទំនាក់ទំនង​ស្នេហា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈ្លក់​វង្វេង ព្រោះ​គេ​នោះ​ជា​មនុស្ស​ដែល​អារម្មណ៍​អ្នក​ត្រូវ​ការ​បំផុត ហើយ​គេ​ក៏​យល់​ពី​អ្នក​ច្រើន​ដែរ។ ថ្នាំ​ទិព្វ​ទី ៣ អ្នក​នឹង​ជួប​មនុស្ស​ដែល​អាច​ចាប់ដៃ​អ្នក​បង្កើត​ទំនាក់ទំនង​ស្នេហា​ដ៏​យូរ​អង្វែង​មួយ ហើយ​អាច​ជា​ទំនាក់ទំនង​នៃ​មនុស្ស​ចុង​ក្រោយ​របស់​អ្នក​ទៀត​ផង។ បើ​បាន​ជួប​គេ ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ ហើយ​យើង​ក៏​ជូនពរ​ឲ្យ​ជួប​តែ​សុភមង្គល​ជាមួយ​គ្នា។ ថ្នាំ​ទិព្វ​ទី ៤ ជា​ស្នេហា​ដ៏​ស្មុគស្មាញ​មួយ ហើយ​វា​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ។ អ្នក​ពិបាក​នឹង​ជៀស​ខ្លាំង​ណាស់ មុន​និង​ក្រោយ​គង់​តែ​ជួប បែប​នេះ​ប្រសិន​ណា​ជួប​ហើយ​ក៏​ព្យាយាម​ធ្វើ​ចិត្ត…

One Of These Colorful Elephants Will Tell You The Traits Of Your True Personality
សង្គម

ចំណាយ​ពេល ១ នាទី​ដើម្បី​យល់​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់ តើ​អ្នក​ពេញ​ចិត្ត​សត្វ​ដំរី​មួយ​ណា?

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជ្រើសរើស​នូវ​សត្វ​ដំរី​មួយ​ក្នុង​ចំណោម​ដំរី​ទាំង ៦ ក្បាល​ដែល​អ្នក​គិត​ថា​ពេញ​ចិត្ត​បំផុត នោះ​យើង​នឹង​ទម្លាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត កំពុង​ធ្វើ និង​អត្តចរិក​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់ ដែល​ចំណុច​ខ្លះ​អ្នក​ខ្លួន​ឯង​ក៏​មិន​សូវ​ទាំង​ចាប់​អារម្មណ៍​ផង។ ដំរី​ទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​សន្តិភាព​ផ្លូវចិត្ត ហើយ​រមែង​មាន​តុល្យភាព​ក្នុង​ជីវិត ដោយ​អ្នក​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ មិន​ងាយ​នឹង​បង្ក​ជម្លោះ​ជាមួយ​នរណា​ងាយៗ​ឡើយ បើ​ទោះ​បី​ជា​អ្នក​មិន​ចូលចិត្ត​ពួក​គេ​ក៏​ដោយ។ អ្នក​ជា​មនុស្ស​ឆ្លាតវៃ ដែល​ទុក​ចិត្ត​មនុស្ស​ច្រើន ប៉ុន្តែ​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​នីមួយៗ គឺ​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត។ ដំរី​ទី ២ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ល្អ​ឥតខ្ចោះ ដោយ​អ្នក​រមែង​ទទួល​ខុស​ត្រូវ​នូវ​គ្រប់​អ្វី​ដែល​បាន​ធ្វើ ហើយ​ទង្វើ​ដែល​ធ្វើ​នោះ​គឺ​រមែង​ធ្វើ​ដោយ​មាន​ការ​គិត​ល្អិតល្អន់។ ប៉ុន្តែ​ប្រភេទ​មនុស្ស​ចំណុច​ទី ២ នេះ ពេល​ខ្លះ​គឺ​ពិបាក​នឹង​ទទួល​យក​គំនិត​យោបល់​ពី​អ្នក​ដទៃ​បន្តិច បែប​នេះ​យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចេះ​រៀន​បត់បែន និង​ទទួល​យក​ការ​ផ្តល់​យោបល់​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ខ្លះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ដំរី​ទី ៣…

KNONGSROK
សេដ្ឋកិច្ច

ឧកញ៉ា គួច ម៉េងលី៖ គ្រោះថ្នាក់​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថល​ចំពោះ​កុមារ​នាពេលឥឡូវ!

ដោយសារតែ​មេរោគ​កូ​វី​ដ​១​៩​រាតត្បាត​ ​បាន​បណ្ដាល​ឱ្យ​មានការ​បិទ​សាលារៀន​ ​ហើយ​បច្ចុប្បន្ននេះ​ ​ឪពុក​ម្ដាយ​ត្រូវ​ប្រឈម​នឹង​បរិយាកាស​សិក្សា​ថ្មី​របស់​កូន​ៗ​ពួកគេ​ ​នោះ​គឺ​ការផ្លាស់ប្តូរ​បរិយាកាស​សិក្សា​ពី​ក្នុង​ថ្នាក់រៀន​ទៅ​សិក្សា​ពី​ចម្ងាយ​នៅ​តាម​ផ្ទះ​វិញ​ម្ដង​។​ ​ ឪពុក​ម្តាយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វេសប្រហែស​ ​និង​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​សកម្មភាព​រៀន​តាម​អ៊ី​ន​ធឺ​ណិ​ត​របស់​កូន​ ​ព្រោះថា​ពេលខ្លះ​ ​ការណ៍​នេះ​អាច​នាំ​ពួកគេ​ក្លាយ​ជា​ជនរងគ្រោះ​ ​និង​ងាយ​ចាញ់​ល្បិច​បោកបញ្ឆោត​ពី​ពួក​ឧក្រិដ្ឋជន​អន​ឡា​ញ​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អ្នកជំនាញ​អប់រំ​ ​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ ​សហគ្រិន​ ​និង​ជា​សប្បុរស​ជន​ដែល​មាន​ទឹក​ចិត្តស្នេហា​ជាតិ​ផង​នោះ​បាន​លើកឡើង​ថា​ ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​មាន​អត្ថប្រយោជន៍​ណាស់​ ​ជាពិសេស​ក្នុង​បរិ​បទ​មេ​រោគរាតត្បាត​សាកល​ ​ប៉ុន្តែ​គ្រោះថ្នាក់​អាថ៌កំបាំង​នឹង​ប៉ះទង្គិច​ដល់​កុមារ​ ​នៅពេលដែល​ពួកគេ​បានឃើញ​រូបភាព​អាសអាភាស​ផ្សេងៗ​។​ ​«​ឪពុក​ម្ដាយ​មួយ​ចំនួន​មាន​មោទកភាព​ដែល​កូន​ៗ​របស់​ពួកគេ​បាន​ដឹង​ពី​របៀប​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ ​ដូចជា​អាច​បើក​វីដេអូ​មើល​បាន​ ​និង​ចេះ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ជាដើម​។​ ​ មិនតែប៉ុណ្ណោះ​ ​ឪពុក​ម្ដាយ​ខ្លះទៀត​ ​នៅពេលដែល​ពួកគាត់​រវល់​នឹង​កិច្ចការ​ ​ពួកគាត់​បាន​បង្កើត​ទម្លាប់​ទុក​ទូរសព្ទ​ដៃ​នៅ​ជាមួយ​កូន​ៗ​ ​ដើម្បី​ពួកគាត់​អាច​ធ្វើ​កិច្ចការ​នោះ​ដោយ​គ្មាន​ការ​រំខាន​ពី​កូន​…

Untitled 1
កីទ្បា

FOOTBALL TRANSFER NEWS – PSG ត្រៀមខ្លួនចុះកុងត្រាយកDE GEA ពី​ UNITED…..

-Paris Saint-Germain កំពុងកាន់​កន្រ្តកដើរ​ចូល​ផ្សារ​ដោះដូរកីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះហើយ​ពេលនេះពួក​គេ​សម្លឹង​ឃើញ​អ្នក​ចាំ​ទី Manchester United កីឡាករ David de Gea។ Paris Saint-Germain អាចនឹង​បង្ហាញឆន្ទៈដាក់សំណើយក​ David de Gea ពី​ Manchester United។ អ្នក​ចាំទី​វ័យ៣០​ឆ្នាំ​នៅ​សល់​កុងត្រា​ជាមួយបិសាចក្រហម​ដល់​ទៅ​២​ឆ្នាំ​ទៀត​ជាមួយ​និង​ប្រាក់​ឈ្នួល ៣៧៥០០០ផោន​ក្នុង​មួយសប្ដាហ៍។ ប្រាក់​ឈ្នួលខ្ពស់​បែបនេះ​មិន​មាន​ក្លិបបាល់​ទាត់​ច្រើន​ទេ​ដែល​អាច​ផ្ដល់​ឱ្យ​ហើយ PSG ​គឺ​ជា​ក្លិប​ក្នុង​ចំណោម​ភាគតិច​ប៉ុណ្ណោះដែល​អាច​រ៉ាប់​រង​ប្រាក់​ឈ្នួលខ្ពស់​បែបនេះ។ តាម​ប្រភព The Sun លោក Mauricio Pochettino កំពុងស្វែង​រក​អ្នក​ចាំទី​ល្អណាម្នាក់​មក​ជំនួស​ Keylor Navas…

Untitled 1
កីទ្បា

ឃើញទង្វើមួយនេះរបស់ Bruno បណ្ដាលឲ្យ​នឹក​ឃើញ​ Ronaldo កាល​ពីឆ្នាំ២០១៦​នៅ​វគ្គផ្ដាច់ព្រ័ត្រ Euro2016

Bruno Fernandes បាន​បង្ហាញ​គ្រប់​យ៉ាង​អស់​ហើយ​ដើម្បី Manchester United ខណៈ​ដែល​ការ​ប្រកួត​យប់​មិញក្នុងជំនួប​ Manchester United ឈ្នះ Manchester City ២​ទល់​០ រូប​គេ​បាន​ធ្វើឲ្យ​គេ​នឹក​ឃើញ​មិត្តរួម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo កាល​ពី​ឆ្នាំ២០១៦​ក្នុង​វគ្គផ្ដាច់​ព្រ័ត្រ​ពាន Euro 2016។ នា​ទី​៩០​ទៅ​ហើយ​លោក Ole Gunnar Solskjaer បានដក​ Bruno មក​ឲ្យ​អង្គុយសម្រាក​បន្ទាប់​ពី​អស់​កម្លាំង​ជួយក្រុម​ ប៉ុន្តែ​រូប​គេ​បាន​បដិសេធ​ទៅ​អង្គុយ​ដោយ​ឈរ​ពី​ក្រោយ​គ្រូបង្វឹក​ចាំ​មើល​មិត្តរួមក្រុម​លេង​ទាល់តែ​ចប់ការ​ប្រកួត​ទើប​អបអរ​ជាមួយ​គ្នា។ ទង្វើ​នេះ​ធ្វើឲ្យ​គេ​នឹក​ឃើញ​កាល​ពី​ឆ្នាំ​២០១៦​ដែល​ជម្រើស​ជាតិ​ព័រទុយហ្គាល់លេង​វគ្គផ្ដាច់​ព្រ័ត្រ​ Euro ជាមួយ​បារាំង Ronaldo បាន​រងរបួស​នៅ​ដើម​វគ្គ​ទី​មួយ​ត្រូវ​ប្ដូរ​ចេញទាំង​ឈឺចាប់។ ក្រោយ​ធូស្រាល​ពី​របួស​ទោះ​មិន​អាច​ចូល​ទីលាន​វិញ​បាន​ក៏​គាត់​នៅ​ឈរមើល​មិត្តរួម​ក្រុមលេង…

១
ប្លែកៗ

ដើម្បីមនុស្សដែលអ្នកស្រឡាញ់ តើអ្នកអាចកែប្រែនូវចរិត ឬទម្លាប់មួយចំនួន របស់ខ្លួនឯងបានទេ?

ជ្រើសរើសរូបមួយ តាមចំណូលចិត្ត ដើម្បីដឹងពីចិត្តរបស់អ្នកផ្ទាល់ ថាតើអ្នកអាចកែប្រែខ្លួនឯង ដើម្បីមនុស្សដែលខ្លួនស្រឡាញ់បានដែរឬទេ? 1. រូបទី 1 មិនថាអ្នកព្រមផ្លាស់ប្តូរបុគ្គលិកលក្ខណៈអាក្រក់របស់អ្នក ឬអត់នោះទេ ប៉ុន្តែវានឹងពឹងផ្អែកច្រើនទៅលើថាតើ អ្នកស្រលាញ់ / ចូលចិត្តមនុស្សម្នាក់នោះខ្លាំងប៉ុនណា។ ប្រសិនបើអ្នកមានអារម្មណ៍ថាមនុស្សម្នាក់ទៀតជាមនុស្សល្អសក្ដិសមនៃក្តីស្រឡាញ់ និងការគោរពអ្នកនឹងមិនភ័យខ្លាចក្នុងការផ្លាស់ប្តូរទេ។ បើមិនដូច្នោះទេ អ្នកនឹងមិនបដិសេធដោយត្រង់ទេ ប៉ុន្តែអ្នកនឹងធ្វើវាដោយកាយវិការ ទង្វើ ឬសម្ដីដោយចេតនា។ សរុបសេចក្ដីមកអ្នកសុខចិត្តផ្លាស់ប្តូរ ប៉ុន្តែមើលថាតើមនុស្សម្នាក់នោះ សក្តិសមនឹងឱ្យអ្នកផ្លាស់ប្ដូរដើម្បីគេដែរឬទេ? 2. រូបទី 2 ក្នុងរឿងស្នេហា អ្នកតែងតែដឹងពីការយកចិត្តទុកដាក់ និងយល់ពីអារម្មណ៍របស់បុគ្គលនោះ ដូច្នេះប្រសិនបើអ្នកផ្សេងសង្ឃឹមថាអ្នកនឹងផ្លាស់ប្តូរ អ្នកនឹងមិនស្ទាក់ស្ទើរទេ…

១
ប្លែកៗ

តើថ្ងៃអនាគត អ្នកអាចក្លាយជាអ្នកមានដែរឬទេ?

ជ្រើសរើសដើមឈើតាមរដូវកាល ដើម្បីដឹងថា តើតទៅថ្ងៃអនាគត អ្នកអាចក្លាយជាអ្នកមានដែរឬទេ? ក. ដើមឈើ ក អ្នកជាមនុស្សសាមញ្ញ ហើយចូលចិត្តបន្ធូរអារម្មណ៍ ដូច្នេះងាយនឹងមានអារម្មណ៍ពេញចិត្ត ជាមួយនឹងគំនិតវិជ្ជមានណាស់។ សម្រាប់អ្នកគ្រាន់តែអាចរស់នៅបានល្អ ហើយមិនត្រូវការអ្វីដែលលើសពីនេះឡើយ។ ក្នុងនាមជាអ្នកមាន ពេលខ្លះថែរក្សា និងទទួលខុសត្រូវជាច្រើន ជីវិតនឹងមិនល្អសម្រាប់នរណាម្នាក់ឡើយ។ ក្រៅពីនេះអ្នកនឹងមិនមានលុយដើម្បីទម្លាក់គោលការណ៍ និងអាត្មារបស់អ្នកទេ ដូច្នេះលទ្ធផលគឺច្បាស់ថាអ្នកមិនអាចក្លាយជាអ្នកមានបានទេ។ ខ. ដើមឈើ ខ អ្នកពិតជាមានសំណាងណាស់ ដែលបានកើតក្នុងត្រកូលអ្នកមាន អ្នកក៏នឹងទទួលបានកេរ្តិ៍មរតកពីគ្រួសារច្រើនផងដែរ។ ទ្រព្យសម្បត្តិរបស់ឪពុកម្ដាយរបស់អ្នកក្នុងពេលនេះ អាចឱ្យអ្នករស់នៅយ៉ាងស្រួល ស្រណុក មិនខ្វះខាតអ្វីឡើយ។ លើសពីនេះទៅទៀត អ្នកក៏មានសំណាងណាស់នៅក្នុងជីវិត…

7
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី!​ សម្ដែងពីអារម្មណ៍ឈឺចិត្ត ពេលឃើញសង្គមខ្លះពុំបានបង្កើតបរិយាកាសជំរុញយុវជនឱ្យចេះមើលឃើញ និងអាចចាប់យកឱកាសបានស្មើភាពគ្នា

ខ្ញុំឈឺចិត្តពេលឃើញសង្គមខ្លះពុំបានបង្កើតបរិយាកាសមួយដែលជំរុញយុវជនឱ្យចេះមើលឃើញនិងអាចចាប់យកឱកាសបានស្មើភាពគ្នា។ ពេលណាសង្គមមួយស្ថិតក្នុងស្ថានភាពនេះ ផ្កាយុវជនពុំអាចវិវឌ្ឍទៅជាផ្លែដោយងាយៗឡើយ។ បើបានក្លាយជាផ្លែហើយ អាចនឹងត្រូវសត្វខាំ រហូតក្តៀបស្វិតអសាឥតការ។ ម៉្លោះហើយ បើសិនប្អូនៗក្មួយៗដែលស្ថិតក្នុងសង្គមបែបហ្នឹង មិនហ៊ានរើខ្លួនឱ្យរួចផុតពីស្ថានភាពដ៏អាប់អួនោះទេ ភាពអវិជ្ជានឹងតោងជាប់កោសិកាពួកគេជាក់ជាពុំខាន។ កាលណាយុវជនជំនាន់ក្រោយសម្បូរដោយអ្នកអវិជ្ជា នោះសង្គមទាំងមូលងាយនឹងត្រូវគេបង្វិលបានណាស់ ហើយយុវជនយើងនឹងក្លាយជាខ្ញុំបម្រើបរទេសនៅលើទឹកដីខ្លួនឯង។ ប្អូនៗ! ក្មួយៗ! ប្រសិនបើយើងមិនព្រមផ្លាស់ប្តូរទម្លាប់រស់នៅដូចដែលយើងធ្លាប់ធ្វើតាមៗគ្នាតាំងពីណាពីណីមកនោះទេ ឬមិនព្រមរំដោះខ្លួនចេញពីព្រលឹងឥតន័យដែលសង្គមខ្លះបំពាក់ឱ្យយើងតាំងពីមុនមកនោះទេ ពួកយើងនឹងគ្មានថ្ងៃភ្លឺស្វាងដូចគេឯងក្បែរខាងនោះឡើយ។ ដើម្បីវាយបំបែកប្រអប់កញ្ចក់៤ជ្រុងដែលឃុំឃាំងដួងព្រលឹងដ៏វិចិត្ររបស់យើង គឺមានតែពន្លឺវិជ្ជានោះទេដែលអាចបំបែកផ្ទាំងកញ្ចក់ក្រាស់ឃ្មឹកអស់ហ្នឹងបាន។ ខ្ញុំមានសុទិដ្ឋិនិយមច្បាស់ណាស់ថា បច្ចុប្បន្ននេះសង្គមយើងអាចផ្តល់ពន្លឺឱ្យយើងបាន បើសិនពួកយើងទទូចឥតឈប់ និងខិតខំធ្វើសកម្មភាពផ្តើមចេញពីក្នុងខ្លួនឆ្ពោះទៅរកពន្លឺ។ ម៉្លោះហើយ ប្អូនៗដែលមានឱកាស ប្អូនៗក្មួយៗត្រូវតែរៀនឱ្យពិត រៀនឱ្យច្បាស់លាស់ ដើម្បីសំលៀងឱ្យមុត ចាក់ឱ្យធ្លាយ វាយឱ្យបែក ហែកឱ្យដាច់…