Football Insider: Werner អាចនឹងចាកចេញពីក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ

0_FBL ENG PR CHELSEA EVERTON
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈកាសែតកីឡា Football Insider បង្ហាញក្នុង​អត្ថបទមួយ​កាល​ពី​ព្រឹកមិញ Timo Werner អាចនឹងចាកចេញពីក្រុមតោខៀវ Chelsea នៅដើមរដូវក្តៅនេះ បន្ទាប់បង្ហាញទម្រង់លេងមិនបានល្អក្របខ័ណ្ឌ Premier League ក្នុង​កាល​នេះ។

PA.58348580
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រុមតោខៀវបាន​ចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះរយៈពេល ៥ ឆ្នាំដោយ​ពួក​គេ​បានទិញខ្សែប្រយុទ្ធ RB Leipzig រូបនេះក្នុងតម្លៃប្រហែល ៤៥ លានផោនផ្ដាច់​កុងត្រាកាលពីរដូវក្តៅមុន។ ប៉ុន្តែប្រភពព័ត៌មានពីក្លឹបតោខៀវបានប្រាប់ Football Insider ថាមានមនុស្សតិចណាស់ដែលរំពឹងថា Werner នឹង​បន្ត​លេង​ដល់​កុងត្រារបស់​គាត់​ចប់សុពលភាព។

ការផ្សាយពាណិជ្ជកម្ម
Werner Chelsea
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មានការរំពឹងទុកកាន់តែខ្លាំងឡើងថាកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ នឹងវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខ៕

ការផ្សាយពាណិជ្ជកម្ម