Wisdoms

៤
សង្គម

មនុស្សស្រីដែលមាន៣ចំណុចនេះទាំងព្រម ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ

គេថា កាលណាមនុស្សយើងល្អគ្រប់ចំណុចពេក មិនមែនជារឿងដែលល្អនោះឡើយ។ យ៉ាងណាមិញ ចំពោះមនុស្សស្រីវិញ បើកាលណាល្អគ្រប់ចំណុចនេះហើយ គឺច្រើនតែមានជីវិតអភ័ព្វក្នុងរឿងស្នេហា ឬគ្រួសារ។ ១. ស្អាតខ្លាំងពេក ភាគច្រើននៃមនុស្សស្រីដែលស្អាតពេក ច្រើនតែមិនសូវគាប់ប្រសើរក្នុងដំណើរជីវិតគូ មនុស្សស្រីដែលស្អាត ប្រៀបបាននឹងផ្កាអ៊ីចឹង ច្រើនតែអភ័ព្វ។ កុំគិតថា មនុស្សស្រីស្អាត នឹងទទួលបានការស្រឡាញ់ថ្នាក់ថ្នមឱ្យសោះ តែផ្ទុយទៅវិញ ភាពស្អាតរបស់មនុស្សស្រី នឹងក្លាយជាចំណុចនៃគ្រោះថ្នាក់ដល់រូបនាងផ្ទាល់ទៅវិញទេ។ ២. រឹងមាំខ្លាំងពេក ជារឿងដែលគ្រប់គ្នាដឹងច្បាស់ណាស់ថា មនុស្សស្រីដែលមានភាពរឹងមាំ រឹងប៉ឹងខ្លាំងពេក ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកយកចិត្តទុកដាក់ ឬយល់ចិត្តនាងនោះឡើយ។ ព្រោះតែនាងជាមនុស្សដែលរឹងមាំ អាចមើលថែខ្លួនឯងបាន ទើបធ្វើឱ្យនាងក្លាយជាមនុស្សស្រីម្នាក់ដែលពិបាកនឹងទទួលបានការថ្នាក់ថ្នមពីមនុស្សជុំវិញ…

1_Screen Shot 2021 02 10 At 101334
កីទ្បា

Donny van de Beek ចង់​ចាកចេញ​ពី Man Utd ក្រោយ​ធុញទ្រាន់​ក្នុងការ​ចំណាយ​ពេល​អង្គុយកៅអីបម្រុង

Donny van de Beek ទាមទារអោយមានការជជែកគ្នាជាមួយប្រធាន​ក្លិប Manchester United ដើម្បីដោះស្រាយភ្លាមៗអំពីអនាគតរបស់គាត់នៅ Old Trafford។ Donny van de Beek របស់ក្រុមបិសាចក្រហមចង់ចាកចេញពី Old Trafford បន្ទាប់ពីចំណាយ​ពេលមិនដល់មួយរដូវកាលជាមួយក្រុមយក្សអង់គ្លេសមួយនេះ។ ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ពេលកីឡាករជម្រើស​ជាតិហូឡង់រូបនេះបាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង១១នាក់​តែ​២​ប្រកួតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។ គេរំពឹងថា De Beek គឺជាកីឡាករឆ្នើមម្នាក់របស់ក្រុម Man…

អ៊ីរ៉ង់
កីទ្បា

អ៊ីរ៉ង់ឡាំប៉ាកើតទុក្ខមិនសុខចិត្តការសម្រេច​ចិត្តរបស់ AFC ឲ្យ​បារ៉ែនធ្វើម្ចាស់​ផ្ទះក្នុងពូល C​វគ្គជម្រុះ World Cup ដែល​នៅ​សល់

សហព័ន្ធបាល់ទាត់អ៊ីស្លាមអ៊ីរ៉ង់ (FFIRI) បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការជ្រើសរើសប្រទេសបារ៉ែនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ក្នុងពូល C ។ បារ៉ែនត្រូវបានជ្រើសរើសជាទឹកដីកណ្ដាលសម្រាប់ការប្រកួតក្នុងពូល C ដែលសេច​ក្ដី​សម្រេច​នេះចេញដោយ AFC កាលពីថ្ងៃសុក្រ។ ការប្រកួតត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនា។ ដើមឡើយ! អ៊ីរ៉ង់គ្រោងនឹងធ្វើម្ចាស់ផ្ទះចំនួន ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតដែលនៅសេសសល់មុនពេល COVID-19 ឆ្លងកក្រើកសារជាថ្មី។ សេចក្ដីប្រកាស​របស់​សហព័ន្ធកីឡាបាល់​ទាត់​អ៊ីរ៉ង់សរសេរថា «កាលពីថ្ងៃ​ទី​០៥​ខែ​មករា AFC បានប្រកាសថាការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងដីនិងក្រៅដី…

3
ប្លែកៗ

ហេតុអ្វីបានជាអ្នកមិនអាចទទួលបាន មិត្តល្អបំផុតដូចគេ?

ជ្រើសរើសកែវស្រាណាមួយ ដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើមកពីមូលហេតុអ្វី បានជាអ្នកមិនមានមិត្តល្អបំផុត? 1. កែវស្រាទី 1 នៅពេលជ្រើសរើសធ្វើជាមិត្តភក្តិជាមួយនរណាម្នាក់ ជំនួសឱ្យការគិតអំពី ថាតើមនុស្សនោះសមនឹងធ្វើជាមិត្ត ឬអត់ អ្នកគួរតែវាយតម្លៃដោយយកចិត្តទុកដាក់នូវអ្វីដែលមនុស្សម្នាក់ទៀតបានធ្វើសម្រាប់អ្នក ហើយនឹងនាំអ្នកឱ្យបានល្អបំផុត។ តើមានអ្វីនាពេលអនាគត? នោះហើយជាមូលហេតុដែលនៅក្នុងភ្នែកអ្នកដទៃ អ្នកកំពុងក្លាយជាមនុស្សតឹងតែងខ្លាំងជ្រុល។ ដូច្នេះហើយ ប្រហែលជាមិនមានអ្នកណា អាចរាប់អ្នកជាមិត្តទេ គេគិតថា អ្នកជាមនុស្សកោងកាចណាស់។ 2. កែវស្រាទី 2 តាមពិតប្រសិនបើអ្នកចំណាយពេល និងការខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតមិត្តល្អ អ្នកនឹងមិនចាំបាច់គិតច្រើនដូចអ្នកនៅពេលនេះទេ។ អ្នកមានអារម្មណ៍ថា នេះជាបញ្ហាដែលពិបាកដោះស្រាយ អ្នកក៏មិនចេះអត់ធ្មត់ផងដែរ…

Yy
សង្គម

រឿង​ក្តៅ​គគុក ២ ក្លាយ​ជា​តួ​លេខ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ កើត​ឡើង​នៅ​កម្ពុជា​ថ្ងៃ​នេះ

នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ​មិនា ឆ្នាំ ២០២១ នេះ ជឿ​ថា​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​នឹង​កំពុង​ចាប់​អារម្មណ៍​លើ​រឿងរ៉ាវ​ក្តៅ​គគុក ដែល​វា​បាន​ក្លាយ​ជា​តួ​លេខ​ក្នុង​កំណត់ត្រា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ នោះ​គឺ​រឿង​ទី ១ ពាក់ព័ន្ធ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​បាន​បង្ហោះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ​មិនា ពី​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី មាន​ចំនួន ១០៥ នាក់ សុទ្ធ​តែ​ជា​អ្នក​ឆ្លង​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែល​តួ​លេខ​កើន​លើស​ពី​ចំនួន ១០០ នាក់​បែប​នេះ​មិន​ធ្លាប់​មាន​នោះ​ទេ តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ ១៩ កាល​ពី​ឆ្នាំ​ទៅ។ ចំណែក​ឯ​រឿង​ទី ២ គឺ​ជា​ការ​ផ្សាយ​ផ្ទាល់​…

Bruno
កីទ្បា

មើលស្ថិតិនេះ​ទើប​ដឹងថា​ Bruno មាន​ឥទ្ធិពលខ្លាំងចំពោះ Man Utd មិន​ធម្មតាទេ

បច្ចុប្បន្ន Bruno Fernandes ជាកីឡាករឆ្នើមជាងគេក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប។ មិនមានកីឡាករណាម្នាក់បង្កើតឱកាសច្រើនជាងខ្សែបម្រើព័រទុយហ្កាល់របស់ក្លឹបបិសាចក្រហម នៅរដូវកាលនេះទេ​បើ​តាម​យោង​តាម​ស្ថិតិរបស់  Statistician Statman Dave។ Fernandes គឺជាអ្នកច្នៃប្រឌិតលើ​ទីលានបាល់​ទាត់ដ៏ឆ្នើមរបស់ United ចាប់តាំងពីគាត់បានមកដល់ Old Trafford កាលពី ១៤ ខែមុនហើយ ឥទ្ធិពលរបស់​គាត់​ពិត​ជាបានធ្វើឲ្យ​ក្លិបមាន​ទម្រង់​លេង​ប្រសើរជាងមុន​ពិសេស​ខ្លួន​គាត់ផ្ទាល់​បានក្លាយ​ជាកីឡាករ​បង្កើតឱកាស​ច្រើន​ជាង​គេ​ក្នុង​លីគកំពូលទាំង៥។ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីរបស់កីឡាករវ័យ ២៥ ឆ្នាំតាម​ពី​ក្រោយពីក្រោយកីឡាករ Mohamed Salah របស់ក្រុម Liverpool តែ​មួយគ្រាប់​ប៉ុណ្ណោះ ក្នុងការប្រជែងដណ្តើមស្បែក​ជើងមាសក្នុងក្របខ័ណ្ឌ Premier League…

3
ប្លែកៗ

តើអ្វីទៅជាចំណាប់អារម្មណ៍ដំបូង ដែលមនុស្សភេទផ្ទុយបានចាប់អារម្មណ៍លើអ្នក?

ជ្រើសរើសកែវភេសជ្ជៈមួយ តាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីចំណាប់អារម្មណ៍ដំបូង ដែលមនុស្សភេទផ្ទុយបានចាប់អារម្មណ៍លើអ្នក? A. កែវភេសជ្ជៈ A នៅពេលដែលមនុស្សគិតពីអ្នក ពួកគេគិតពីពាក្យមួយគឺបរិសុទ្ធ ទៀងត្រង់។ អ្នកតែងតែក្រោកឈរឡើងដើម្បីមនុស្សទន់ខ្សោយ ព្រោះអ្នកមានបេះដូងធំទូលាយ។ អ្នកអាចជាមនុស្សវង្វេងស្មារតីតិចតួចនៅតាមដង ប៉ុន្តែអ្នកតែងតែខិតខំដើម្បីបង្ហាញពីខ្លួនអ្នក និងធ្វើឱ្យមិត្តភក្តិ និងក្រុមគ្រួសារមានមោទកភាព។ អ្នកគឺជាអ្នកចម្បាំងដ៏ក្លាហានដែលមនុស្សគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង។ B. កែវភេសជ្ជៈ B អ្នកគឺជាមនុស្សដែលមិនចេះស្ទាក់ស្ទើរ ក្នុងការនិយាយអ្វីដែលអ្នកគិតថាត្រឹមត្រូវ។ ប្រសិនបើអ្នកមានគំនិតផ្សេងទៀតអ្នកនឹងចែករំលែកវាដល់អ្នករាល់គ្នា។ អ្នកជាមនុស្សឯករាជ្យ ស្មោះត្រង់ និងទន់ភ្លន់។ អ្នកមានសមត្ថភាពបង្កើតទំនាក់ទំនងរឹងមាំជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។ ហើយអ្នកក៏ជាមនុស្សដែលរ៉ូមែនទិកផងដែរ។ C. កែវភេសជ្ជៈ C អ្នកជាមនុស្សដែលរឹងមាំ…

លេងពិត
កីទ្បា

ស្ទើតែអស់បាល់ខ្មែរមើល​បាត់ក្នុងសប្ដាហ៍​នេះ ការ​ប្រកួតពាន HSC ថ្នាក់ខេត្តសល់មួយប្រកួតឲ្យគត់

តាម​រយៈការ​ប្រកាស​របស់​គណកម្មការរៀប​ចំ​ការ​ប្រកួតកីឡាបាល់​ទាត់​កម្ពុជា CNCC ការ​ប្រកួតក្នុងពាន​រង្វាន់សម្ដេច​ហ៊ុន សែនថ្នាក់​ខេត្ត​ក្នុង​សប្ដាហ៍​នេះលើក​ពេលស្ទើតែ​​ទាំងអស់​ទៅ​ហើយ​ដោយ​នៅ​សល់​តែ​មួយ​ប្រកួតឲ្យ​គត់​ ហើយ​មូលហេតុនៃ​ការ​ឆ្លង​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​រីករាលដាល​នៃ​វីរុសកូវី១៩​ក្នុង​ប្រទេស។ តាមរយៈលិខិតផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតសប្តាហ៍ទី៥ និងសប្តាហ៍ទីទី៦ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ការ​ប្រកួត​ដែល​ផ្អាកមាន​ដូចខាងក្រោម៖ ⛔️ ប្រកួតក្នុង សប្តាហ៍ទី៥ ១. ខេត្ត បន្ទាយមានជ័យ (🆚) ស.យ.ស.ស ខេត្តពោធិ៍សាត់ ទីលាន វិទ្យាល័យ ហ៊ុន សែន ខ្លាកូន | ម៉ោង ៣ៈ០០នាទីរសៀល…

ហុងដា១២៣៤
កីទ្បា

Keisuke Honda ចុះកុងត្រា​ជាផ្លូវ​ការ​ជាមួយក្លិប Neftci PFK និង​ទទួលបាន​អាវលេខដែលខ្លួន​ពេញចិត្តបំផុត

អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda បាន​ចុះកុងត្រា​ជាផ្លូវការ​ជាមួយក្លិប Neftci PFK លេងក្នុងលីគ​កំពូល អាស៊ែបៃហ្សង់ ( Azerbaijan Premier League) ។ អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា​គ្មាន​ក្កលិប​លេង​ចាប់​តាំង​ពីលោកចាកចេញ​ពី​ក្លិប​ Botafogo របស់​ប្រេស៊ីល​កាល​ពី​ចុង​ឆ្នាំមុន។ គាត់​បាន​ចុះកុងត្រា​លេង​ជាមួយក្លិប​លីគ​កំពូល​ព័រទុយហ្គាល់ Portimonense ប៉ុន្តែ​កិច្ចព្រមព្រៀង​ត្រូវ​អាក់ខាន​ទៅ​វិញ​ដោយ​សារ​ក្លិប​មិន​អាច​បញ្ជូល​ឈ្មោះ​គាត់​ទៅ​ក្នុង​បញ្ជី​កីឡាករ​បានទាន់​ពេលវេលា។ នៅ​ក្លិបថ្មី​នេះគាត់​នឹង​ពាក់អាវលេខ៤​ដែល​ជា​លេង​លោក​តែងតែពាក់​ក្នុង​ជម្រើស​ជាតិ​ជប៉ុន​ហើយ​ក្លិប​ Neftci PFK មួយ​នេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុងបាគូតែម្ដង។ ស៊ែបៃហ្សង់ នឹង​ក្លាយ​ជា​ប្រទេសបរទេស​ទី​៧(លើកលែងជប៉ុន)របស់​ Honda បន្ទាប់​ពី​ធ្លាប់​លេង​នៅ ហូឡង់ រុស្សី អ៊ីតាលី មិកស៊ិក និង​អូស្រ្តាលី​ហើយ​ក្លិប​ដែល​លោក​លេងបាន​ល្បី​ជាង​គេ​គឺ…

3
គ្រួសារ

បុរសទាំងឡាយ! មុននឹងអ្នកវាយធ្វើបាបប្រពន្ធ​ ប្រើពាក្យមិនល្អលើប្រពន្ធ ឬក្បត់ចិត្តនាង សូមអ្នកគិតដល់ចំណុចទាំងនេះផង

សូមផ្ញើជូនមនុស្សប្រុសទាំងឡាយ អានហើយសូមពិចារណាផង! – មុននឹងអ្នកលើកដៃវ៉ៃប្រពន្ធ សូមអ្នកនឹកដល់អារម្មណ៍របស់នាង ដែលគោរពទុកអ្នកដូចឪពុកផង អ្នកដឹងទេ ថានាងតែងគិតថា អ្នកជាបុរសមានមេត្តា និងអាចមើលថែថ្នាក់ថ្នម និងការពារនាង ដូចដែលឪពុកនាងផ្ដល់ឱ្យនាងអ៊ីចឹង! – មុននឹងអ្នក ប្រើពាក្យអសុរោះ ឈ្លោះ ជេរប្រមាថ មើលងាយនាង ក៏សូមឱ្យអ្នកនឹកនាផងថា នាងតែងតែមានឥរិយាបថទន់ភ្លន់ណាស់ចំពោះអ្នក ពាក្យសម្ដីដែលនាងនិយាយទៅកាន់អ្នក ដ្បិតថាអាចនឹងមិនសូវពីរោះ តែវាជាពាក្យឱ្យតម្លៃដល់អ្នកបំផុត មិនថាអ្នកលំបាក តោកយ៉ាកយ៉ាងណា បរាជ័យបែបណា ក៏នាងនៅតែក្បែរអ្នក ហើយប្រើពាក្យលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ច! – មុននឹងអ្នកទៅមានថ្មី ក្បត់ចិត្តនាង…

Dfdf
សង្គម

មិន​មែន​លួង​ខ្លួន​ឯង​ទេណា តែ​ជាការពិត​ នេះ​អត្ថប្រយោជន៍ ៧ យ៉ាង​នៃ​ការ​នៅ​លាវ (Single)

មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​ពិបាក​នឹង​ដល់​គូ​ខ្លាំង​ណាស់ ខ្លះ​មិន​ធ្លាប់​មាន​ស្នេហា​សូម្បី​តែ​មួយ​លើក ទាំង​ដែល​ខ្លួន​មាន​អាយុ​ជិត ៣០ ទៅ​ហើយ។ ខ្លះ​ទៀត​ធ្លាប់​ឆ្លងកាត់​ស្នេហា​ពី​មុន​ដែរ តែ​ទទួល​រង​បរាជ័យ​ដោយសារ​ហេតុផល​ផ្សេងៗ​ពី​គ្នា។ ចុះ​អ្នក​មាន​ដែល​គិត​ទេ​ថា ការ​ដែល​នៅ​លាវ ឬ Single វា​មាន​ផល​ល្អ​ជាង​ការ​ដែល​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃ​គូ? ខាង​ក្រោម​នេះ Knongsrok បង្ហាញ​ពី​អត្ថប្រយោជន៍​ ៧ យ៉ាង​នៃ​ការ​នៅ​លាវ៖ (បញ្ជាក់៖ មិនមែន​លួង​ចិត្ត​ខ្លួន​ឯង​ទេ​ណា!) ៧) អាច​រស់នៅ​ដោយ​ឯករាជ្យ នៅ​ពេល​ខ្លួន​មួយ ចង់​ទៅ​ណា ជាមួយ​នរណា ស្មើ​ណា​ក៏​មិន​ចាំ​បាច់​ត្រូវ​សុំ​ការ​អនុញ្ញាត ឬ​ប្រាប់​ដៃគូ​ឲ្យ​ដឹង។ និយាយ​ទៅ​គឺ​ស្រួល​មួយ​ចប់ ហើយ​មិន​ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍ ថា​ខ្លាច​ចិត្ត​គេ ឬ​ខ្លាច​គេ​អន់​ចិត្ត​ជួន​ខ្លះ​នោះ​ទេ។ ៦) ភាព​ស្រស់ស្អាត​ជា​ខ្លួន​ឯង…

Untitled 1 Recovered
សង្គម

ត្រូវ​ដូច​មើល​ឃើញ ស្តាយ​ស្ពាយ​កាបូប​ក៏​អាច​ទាយ​ដឹង​ពី​អត្តចរិត​របស់​អ្នក​បាន​ដែរ

គ្មាន​អ្វី​ដែល​អាច​លាក់បាំង​បាន​នោះ​ទេ​ក្នុង​ពិភពលោក​យើង​នេះ ហើយ​ការ​ទស្សន៍ទាយ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប ក្នុង​ការ​ទម្លាយ​ពី​អត្តចរិត​របស់​មនុស្ស​ម្នាក់ៗ​ក៏​មិន​ងាយ​ខុស​នោះ​ដែរ។ ពួក​យើង​ផ្ទាល់​បាន​សាក​រួច​ហើយ ដោយ​ជ្រើសរើស​នូវ​ស្តាយ​ស្ពាយ​កាបូប​មួយ ហើយ​ចម្លើយ​ពិត​ជា​ដូច​នូវ​អ្វី​ដែល​ជា​ខ្លួន​យើង​មែន។ ចុះ​អ្នក​ស្ថិត​ក្នុង​ស្តាយ​មួយ​ណា សូម​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) ស្ពាយ​នៅ​លើ​ស្មា​ទាំង​សង​ខាង មនុស្ស​ដែល​ចូលចិត្ត​ស្ពាយ​កាបូប (Backpack) ​ប្រភេទ​ស្មា​ទាំង​សង​ខាង គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​បើក​ចំហ (Open Mind)។ ពួក​គេ​តែងតែ​បើក​ការ​គិត​ទទួល​យក​រឿងរ៉ាវ​ថ្មីៗ ហើយ​ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​ដែរ។ ជា​រឿយៗ​ពួក​គេ​តែងតែ​ចេះ​រៀប​ផែនការណ៍​ផ្លូវ​ក្រោយ​ទុក ដោយ​មិន​ងាយ​ឲ្យ​ជាប់គាំង​ពាក់​កណ្តាល​ផ្លូវ​ហើយ​ដួល​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​ថា​ដំណើរ​ផ្សងព្រេង​ដ៏​វែងឆ្ងាយ​នេះ​មិន​ដឹង​ថា​ជួប​រឿង​ល្អ​អាក្រក់​បែប​ណា​ខ្លះ​ឡើយ។ ២) ស្តាយ​ដើរ​កាន់​កាបូប​ខ្សែ អ្នក​ដែល​និយម​ប្រើ​កាបូប​ខ្សែ​ហើយ​មិន​ស្ពាយ បែរ​ជា​ដើរ​កាន់ នោះ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ដឹង​លឺ​នៅ​រឿង​គ្រប់​យ៉ាង​ជុំវិញ​ខ្លួន​របស់​ពួក​គេ ហើយ​ចូលចិត្ត​និយាយ​ត្រង់ នូវ​អ្វី​ដែល​បាន​ឃើញ ឃើញ​អ្វី​ដែល​បាន​គិត។ ជា​ទូទៅ​ប្រសិន​នរណា​បាន​ប្រភេទ​មនុស្ស​នេះ​ធ្វើ​ជា​មិត្ត គឺ​រមែង​ទទួល​អារម្មណ៍​កក់ក្តៅ ព្រោះ​ជានិច្ចកាល​ពួក​គេ​តែងតែ​បង្ហាញ​ការ​ការពារ។…

Hhh
សង្គម

មនុស្ស​ប្រុស​កាន់​តែ​ជោគជ័យ កាន់​តែ​មាន​បាន កាន់​តែ​សម្លឹង​រក​មើល​មនុស្ស​ស្រី ៤ ប្រភេទ​នេះ

ចំណង់ចំណូលចិត្ត​របស់​មនុស្ស​ប្រុស​ទៅ​លើ​គូ​ស្រករ ឬ​ការ​ជ្រើសរើស​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​គូ​ជីវិត គឺ​មាន​ភាព​ខុស​ប្លែក​គ្នា ដោយ​ផ្អែក​ទៅ​តាម​កម្រិត​នៃ​ការ​យល់​ដឹង និង​ចំណូល​ចិត្ត។ ដោយឡែក​បើ​តាម​ការ​ស្រាវជ្រាវ ភាគ​ច្រើន​នៃ​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​ជា​មនុស្ស​ដែល​ជោគជ័យ គឺ​ពួក​គេ​រមែង​សម្លឹង​ចង់​បាន​នារី ៤ ប្រភេទ​នេះ៖ ៤) មនុស្ស​ស្រី​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត នារី​ខ្លះ​សម្រស់​មិន​សូវ​បាន​នោះ​ទេ តែ​ភាព​មាន​ជំនឿ​ជឿជាក់​និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គឺ​ជា​ភាព​លេចធ្លោ​ដ៏​ទាក់ទាញ យក​ឈ្នះ​អស់​បេះដូង​បុរស​ជា​ច្រើន ជា​ពិសេស​គឺ​បុរស​ដែល​ជោគជ័យ​ហ្នឹង​តែ​ម្តង។ ៣) មនុស្ស​ស្រី​ឯករាជ្យ ​ស្រ្តី​ដែល​មាន​ការ​រស់នៅ​បែប​ឯករាជ្យ​ភាគ​ច្រើន​គឺ​រមែង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ខ្ពស់​ពី​បុរស ដែល​វា​ខុស​ពី​នារី​ដែល​ខ្ជិល​ច្រអូស ហើយ​ពឹងផ្អែក​លើ​បន្ទុក​គ្រួសារ ឬ​នរណា​ម្នាក់ នោះ​គឺ​បុរស​មិន​សូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ទេ។ បុរស​ជោគជ័យ​គេ​មាន​ទំនោរ​ទៅ​លើ​នារី​ដែល​អាច​មើល​ថែ​ខ្លួន​ឯង ឯករាជ្យ​លើ​ការ​គិត​លើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដែល​នាំ​ឲ្យ​ពួក​នាង​ហាក់​មាន​តម្លៃ​ជា​ខ្លាំង​ក្នុង​ក្រសែ​ភ្នែក​របស់​បុរស។ ២) អត្តចរិត​ល្អ វា​ជា​រឿង​ទូទៅ​ហើយ តែ​ក៏​ជឿ​ថា…

Ffg
សង្គម

៤ តិចនិក​ជួយ​ឲ្យ​ចងចាំ​បាន​លឿន ​ដោយ​សូម្បី​តែ​មហាសេដ្ឋី Elon Musk ក៏​អនុវត្ត

ការ​រៀនសូត្រ​នៅ​អ្វី​ដែល​ថ្មី ជឿ​ថា​សម្រាប់​មនុស្ស​មួយ​ចំនួន​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ដោយ​ពួក​គេ​ឆាប់​ភ្លេច ហើយ​បើ​ចងចាំ គឺ​ចាំ​តែ​មួយ​ភ្លែត​ហ្នឹង​ឯង។ ភាព​ទន់ខ្សោយ​នៃ​ការ​ចងចាំ​មួយ​នេះ​ហើយ នាំ​ឲ្យ​ពួក​គេ​ដល់​ថ្នាក់​ពេល​ខ្លះ​ខ្ជិល​នឹង​ចង់​ចាប់​យក​អ្វី​ដែល​ថ្មី ព្រោះ​គិត​ថា​ខួរក្បាល​ខ្លួន​ឯង​មិន​ល្អ ហើយ​ក៏​នាំ​ឲ្យ​ឱកាស​ល្អៗ​បាត់បង់​ទៅ​ជា​រឿយៗ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជា​ច្រើន ក៏​ដូច​ជា​មហាសេដ្ឋី​លោក Elon Musk ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Tesla បាន​ណែនាំ ៤ វិធី​ដែល​ជួយ​ឲ្យ​យើង​រៀន​អ្វី​ក៏​ឆាប់​ចងចាំ​បាន​លឿន ហើយ​យល់​ជាក់​ច្បាស់៖ ៤) អនុវត្ត​អ្វី​ដែល​បាន​រៀន​សារ​ឡើង​វិញ វា​ជា​ចំណុច​សាមញ្ញ​មួយ ដែល​អ្នក​មិន​គួរ​រំលង កុំ​ឲ្យ​រៀន​ហើយ​គិត​ថា​ខ្លួន​ឯង​ចាំ និង​យក​វា​ទៅ​ទុក​ចោល​នោះ។ ដើម្បី​ឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចងចាំ​បាន​ល្អ យើង​ត្រូវ​យក​វា​មក​អនុវត្ត​ឬ​ទន្ទេញ​វា​ម្តង​ទៀត ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ក្រោយ​ពី​បាន​រៀន មិន​ថា​តែ​រៀន​មុខ​ជំនាញ ឬ​វគ្គ​ខ្លី​អ្វី​នោះ​ទេ។ ៣) ឆ្លៀត​ពេល​រំឭក​នូវ​អ្វី​ដែល​បាន​រៀន…

Hh
សង្គម

តាម​បែប​ធម្មជាតិ​មិន​បាច់​ប្រើ​ថ្នាំ ខ្ទឹម​ក្រហម+ទឹក​ឃ្មុំ ជួយ​បណ្ដុះ​សក់​ឲ្យ​វែង​ខ្មៅ​ភ្លឺ​រលោង

ជឿ​ថា​មនុស្ស​ស្រី​សឹង​តែ​ទាំង​អស់ សុទ្ធ​តែ​ចង់​បាន​សក់​វែង​និង​ខ្មៅ​ភ្លឺ​រលោង ហើយ​នៅ​អត្ថបទ​នេះ​គឺ​យើង​មាន​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ពិសេស​មួយ​មក​ណែនាំ​អ្នក​រាល់​គ្នា ​ដោយ​ប្រើប្រាស់​ខ្ទឹម​ក្រហម ជាមួយ​នឹង​ទឹក​ឃ្មុំ។ វា​សុទ្ធ​តែ​ជា​របស់​ដែល​ងាយ​រក និង​មាន​តម្លៃ​ធូរ ហើយ​អ្នក​រាល់​គ្នា​អាច​សាកល្បង​បាន ដោយ​ជា​ទូទៅ​ខ្ទឹម​ក្រហម​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ប្រឆាំង​ការ​រុះ​សក់ និង​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​ភាព​ល្អ​ប្រសើរ​ត្រឹម​តែ​រយៈ​ពេល ១ ខែ​ក្រោយ​ការ​អនុវត្ត។ ជាង​នេះ​វា​ក៏​ជួយ​ឲ្យ​ចរន្តឈាម​នៃ​ស្បែក​ក្បាល​ដំណើរ​ការ​ទៅ​ល្អ និង​ជួយ​កាត់​បន្ថយ​ការ​រលាក​ស្បែក​ក្បាល​នានា​ផង​ដែរ។ ការ​អនុវត្ត: ១) យក​ខ្ទឹម​ក្រហម ៤ ទៅ ៥ ផ្លែ​មក​បក​សំបក​ចេញ ហើយ​អាច​ហាន់ ​ឬ​ដំ​វា​ឲ្យ​បែក​ជា​ចំណិត ២) យក​វា​មក​ច្របាច់​ចេញ​ជា​ទឹក​ដាក់​កូន​ចាន​មួយ សឹម​យក​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​មក​លាយ ៣) ច្របល់​វា​ឲ្យ​ចូល​គ្នា ហើយ​យក​កូន​ក្រណាត់​មួយ​មក​ជ្រលក់ និង​យក​មក​ម៉ាស្សា​លើ​ស្បែក​ក្បាល​ ក៏​ដូច​ជា​សក់​ថ្នមៗ ហើយ​ទុក​វា​ចោល​ចន្លោះ​ពេល…

អេស្ប៉ាញ
កីទ្បា

អេស្ប៉ាញបង្ហាញបញ្ជីឈ្មោះ​ជម្រើស​ជាតិហើយ តែ​លើក​នេះមានកីឡាករអត់សូវមានអ្នកស្គាល់ច្រើន

គ្រូបង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ Luis Enrique បាន​បង្ហាញបញ្ជី​ឈ្មោះ​កីឡាករជម្រើស​ជាតិត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ World Cup 2022 ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ International Break ខាងមុខ​នេះ។ កីឡាករ​ថ្មី​ៗមួយចំនួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ ដូចជា Pedri, Bryan Gil, និង Pedro Porro ដែល​ប្រិយមិត្ត​ច្បាស់​ណាស់​មិនសូវស្គាល់នោះ​ទេ។ អេស្ប៉ាញ​គ្រោង​ជួប​ក្រុមជម្រើស​ជាតិ​ក្រិក ហ្សកហ្ស៊ី និង​កូសូវ៉ូ​នៅ​ថ្ងៃ​ទី ២៥ ២៨ និង​៣១​ខែ​មីនា​បន្តបន្ទាប់​គ្នា។ កីឡាករ​ទាំង​មាន​ដូចក្នុង​បញ្ជីខាងក្រោម៖ Goalkeepers៖ David De Gea, Unai Símon,…

BB1eq4G9
កីទ្បា

ប្រធានក្លិប​ Dortmund ថាមានតែក្លិបបាល់​ទាត់​មួយក្ដាប់​តូចប៉ុណ្ណោះអាចចុះកុងត្រាយក Erling Haaland

ប្រធានផ្នែក​កីឡារបស់​ក្លិប Dortmund លោក Michael Zorc និយាយថាគាត់មិនដែលឃើញនរណាម្នាក់ដូចជា Erling Haaland ទេ ហើយលោកបានសន្និដ្ឋានថាកីឡាករសញ្ជាតិន័រវែសអាចនឹងចាកចេញពី Dortmund នៅចំណុចណាមួយ។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយក្លឹបនឹងព្យាយាមរក្សាគាត់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ នាយកផ្នែកកីឡារបស់ Borussia Dortmund លោក Michael Zorc បានប្រាប់ WELT ថា៖“ ខ្ញុំមិនដែលឃើញនរណាម្នាក់ដូចគាត់ទេ។ ប្រសិនបើគាត់ចាកចេញពីពួកយើងដោយហេតុផលណាមួយ ឬផ្សេងទៀតមានតែក្លឹបមួយចំនួនតូចប៉ុណ្ណោះដែលអាចទទួលបានគាត់” ។ លោកបានបន្ថែមថា៖“ ប៉ុន្តែសម្រាប់ហេតុផលកីឡា យើងនឹងព្យាយាមរក្សាគាត់រហូតដល់ពេលដែលអាចធ្វើទៅបាន” ។ Erling…

៨
សង្គម

មនុស្សស្រីដែលមានចរិតទាំង៤នេះ សាំញុំា និងគួរឱ្យធុញទ្រាន់ណាស់ គ្មានអ្នកណាចង់នៅក្បែរឡើយ

ចរិតទាំង៤របស់មនុស្សស្រីនេះហើយ ដែលធ្វើឱ្យមនុស្សប្រុស ឬមនុស្សដែលនៅក្បែរខ្លួននាង ធុញទ្រាន់នឹងនាងជាខ្លាំង និងមិនចង់នៅក្បែរនាងទាល់តែសោះ។ ១. គិតច្រើនពេក គិតច្រើន អាចជារឿងមួយដែលមនុស្សមួយចំនួនត្រូវតែគិត អាចថា មកពីស្ថានភាពជីវិត ឬការរស់នៅរបស់គាត់មានបញ្ហាស្មុគស្មាញ តែយ៉ាងណាមិញ ក៏មានមនុស្សខ្លះ គិតច្រើនហួសហេតុ គិតរហូតដល់ថ្នាក់ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនថែមទៀតផង។ ទម្លាប់នៃការគិតអវិជ្ជមាន និងចាក់ស្មុគពេក វាមិនមែនជារឿងល្អនោះឡើយ។ ២. ចាំតែទើស និងចាប់កំហុស នរណាម្នាក់ក៏មានកំហុសដែរ ហើយការប្រាប់ពីកំហុសរបស់មនុស្សណាម្នាក់គឺជារឿងដែលល្អ តែយ៉ាងណាមិញ មនុស្សខ្លះចាំតែទើស ចាប់ថ្នាក់ ចាប់កំហុសស ស្ដីបន្ទោសដល់អ្នកដទៃ រហូតដល់ថ្នាក់ មិនដែលមើលឃើញពីកំហុសរបស់ខ្លួនឯងឡើយ។…

3
គ្រួសារ

បុរសកាន់តែមាន និងជោគជ័យ ក៏កាន់តែចង់មានទំនាក់ទំនងងាយៗ ជាពិសេសចង់បានដៃគូ ដែលជាស្ត្រី៤ប្រភេទនេះ

បុរសអ្នកមាន កាន់តែជោគជ័យ ពួកគេចង់បានស្នេហា និងទំនាក់ទំនងងាយៗ។ ហើយការជ្រើសរើសគូស្រករ ក៏មិនសម្លឹងមើលរូបឆោមស្រស់ស្អាត ស៊ិចស៊ីនដែរ។ ផ្ទុយទៅវិញ នារី៤ប្រភេទខាងក្រោមនេះ គឺជានារីដែលបុរសជោគជ័យតែងតែប្រាថ្នាចង់បានជាគូ។ ១. ស្ត្រីមានភាពជឿជាក់ គេតែងនិយាយថា ទំនុកចិត្ត នាងក៏តែងតែមានសម្រស់ស្រស់ស្អាតផងដែរ ដូច្នេះមនុស្សស្រីដែលមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង រមែងជាទីចាប់អារម្មណ៍សម្រាប់បុរសមួយចំនួន។ ដូច្នេះស្រីៗត្រូវចងចាំថា ដាច់ខាត កុំបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងឱ្យសោះ ព្រោះទំនុកចិត្តខ្ពស់ និងភាពជឿជាក់ គឺជាមន្តស្នេហ៍របស់អ្នកហើយ។ ២. ឯករាជ្យភាពសេដ្ឋកិច្ច និងស្វ័យភាព ស្ត្រីភាគច្រើនដែលឯករាជ្យនឹងត្រូវបានគោរពពីបុរសជានិច្ច។ ហើយប្រភេទនារីដែលខ្ជិលច្រអូស ហើយពឹងផ្អែកលើអ្នកដទៃគ្រប់ពេលវេលានឹងធ្វើឱ្យបុរសមានការមិនពេញចិត្តឡើយ។ បុរសមានទំនោរមិនយកចិត្តទុកដាក់…

Kesuki
កីទ្បា

Keisuke Honda ចុះកុងត្រាចូលរួម​ជាមួយក្លិបរបស់​ប្រទេសអាស៊ែបៃហ្សង់

អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda បានត្រៀមខ្លួនជាស្រេចក្នុងការចុះកុងត្រាជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Premier League របស់អាស៊ែបៃហ្សង់នៅប៉ុន្មានថ្ងៃខាងមុខ។ នេះ​បើ​តាមការ​បញ្ជាក់​ក្នុង​វេបសាយរបស់​ក្លិប​កាល​ពី​ថ្ងៃ​សៅរ៍។ អ្នក​ចាត់​ការជម្រើសជាតិ​កម្ពុជាដែល​មាន​វ័យ ៣៤ ឆ្នាំទៅ​ហើយ​នោះ ក្លិបខាងលើបាននិយាយថាពេលនេះស្ថិតនៅក្នុងរដ្ឋធានីបាគូរបស់អាស៊ែបៃហ្សង់ ហើយគាត់អត់មានក្លិបនោះ​ទេ ចាប់តាំងពីបានចាកចេញពីក្រុម Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំមុន។ គាត់បានចុះកុងត្រា​ជាមួយក្លិប​ព័រទុយហ្គាល់ Portimonense ប៉ុន្តែ​ត្រូវផ្ដាច់​ទៅ​វិញ​ដោយ​សារ​ក្លិបមិនអាចចុះឈ្មោះគាត់ចូល​បញ្ជី​កីឡាករបានទាន់ពេលវេលា។ អាស៊ែបៃហ្សង់នឹងក្លាយជាប្រទេសទី៧ផ្សេងគ្នាដែលហុងដានឹងលេងក្នុងនោះក៏មានប្រទេសដទៃទៀតដូចជា ហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក និងអូស្ត្រាលី និង​ប្រេស៊ីលផងដែរ។ ហុងដាដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា គឺជាជនជាតិជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាននៅ World…

KNONGSROK
ស្នេហាយុវវ័យ

រវាងអ្នក និងខ្ញុំ យើងត្រូវបាត់បង់ម្យ៉ាងម្នាក់!

សម្រាប់ទំនាក់ទំនងស្នេហារវាងយើងទាំងពីរនាក់ អាចនិយាយបានថាចាប់ផ្ដើមឡើងយូរដែរហើយ តែអ្វីៗគ្រប់យ៉ាងដែលកន្លងមកនេះគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលព្យាយាម ដើម្បីអ្នកមករហូត គឺមានតែខ្ញុំដែលចំណាយចិត្ត ចំណាយគំនិត ដាក់អារម្មណ៍ចំពោះទំនាក់ទំនងរបស់យើង ទាំងដែលពេលខ្លះ ខ្ញុំពិតជាមិនយល់ទេថា អ្នកមានអារម្មណ៍ និងចិត្តបែបណាចំពោះខ្ញុំ ពេលខ្លះ អ្នកមិនទាំងខ្វល់ចំបោះអ្វីដែលខ្ញុំបានធ្វើដើម្បីអ្នកផង ដូច្នេះ រហូតដល់ពេលនេះ ដល់ពេលដែលយើងត្រូវបែកគ្នា ទើបខ្ញុំច្បាស់ក្នុងចិត្តថា រវាងយើងទាំងពីរ សម្រាប់ទំនាក់ទំនងនេះ គឺយើងបានបាត់បង់ម្យ៉ាងម្នាក់ដូចគ្នា។ ខ្ញុំបានបាត់បង់ពេលវេលា ៖ តាំងពីចាប់ផ្ដើមរហូតដល់ថ្ងៃបែកគ្នា ខ្ញុំដឹងត្រឹមតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំស្ដាយដែលបាត់បង់ក្នុងការចំណាយពេលវេលាជាមួយនឹងអ្នក ខ្ញុំស្ដាយដែលមិនគួរចំណាយពេលវេលាស្ទើរតែទាំងអស់ដើម្បីអ្នកនោះឡើយ គឺខ្ញុំស្ដាយមិនគួរបានស្គាល់អ្នកនោះទេ។ តែបើសួរថាខ្ញុំស្ដាយទេ ដែលត្រូវបាត់បង់អ្នក? ប្រាកដណាស់ គឺខ្ញុំមិនមានចិត្តស្ដាយសូម្បីតែបន្តិច ខ្ញុំគ្មានអារម្មណ៍ថាស្ដាយអ្នកនោះឡើយ…