Wisdoms

6
គ្រួសារ

នៅពេលឈានដល់ដំណាក់កាលទាំងនេះ មនុស្សស្រី នាងប្រាកដជាលែងស្រក់ទឹកភ្នែកទៀតហើយ

ក្នុងមួយជីវិតរបស់មនុស្សស្រី នាងរមែងទទួលបានការឈឺចាប់ជាច្រើន ជាពិសេសគឺ ក្នុងជិវិតដែលរៀបការ មានគ្រួសារជារបស់ខ្លួនឯង​ ហើយនៅពេលដែលនាងមានស្វាមីដែលតែងតែធ្វើឱ្យនាងឈឺចាប់ និងឆ្អែតចិត្តយ៉ាងខ្លាំង។ ទឹកភ្នែកមនុស្សស្រី ងាយនឹងស្រក់ចុះមកណាស់ ទោះបីពេលខ្លះ នាងប្រឹងទប់ និងឃាត់មិនឱ្យទឹកភ្នែកស្រក់ចុះក៏ដោយ។ តែយ៉ាងណាមិញ ស្ថិតក្នុងសភាព ឬដល់ដំណាក់កាលទាំងនេះ មនុស្សស្រីនាងលែងមានទឹកភ្នែកស្រក់ដើម្បីអ្នកណា ឬព្រោះតែរឿងអ្វីទៀតហើយ។ ១. ពេលដែលនាងលែងមានពាក្យថាអភ័យ ឱ្យមនុស្សម្នាក់នោះ នៅពេលដែលមនុស្សប្រុសម្នាក់នោះ តែងតែធ្វើខុសម្ដងហើយម្ដងទៀត ហើយមនុស្សស្រី នាងតែងតែអភ័យឱ្យមនុស្សម្នាក់នោះគ្រប់ពេល ហើយនាងក៏តែងតែស្រក់ទឹកភ្នែក តែដល់ពេលមួយដែលនាងលែងយំ ព្រមជាមួយនឹងការអភ័យ នោះមានន័យថា វាជាការអត់ឱនជាលើកចុងក្រោយ ពេលនោះហើយនាងក៏ដឹងដើរចេញ ដោយគ្មានទឹកភ្នែកឱ្យអ្នកសូម្បីតែមួយតំណក់។ ២.…

ACL GROUP G 01
កីទ្បា

OFFICIAL: AFC ផ្ដល់​សិទ្ធិពិសេសដល់ Pohang Steelers និង Ratchaburi FC លេង​វគ្គ​ជម្រុះក្នុងពូល Champions League

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី (AFC)​បាន​ប្រកាស​ថា​ក្លិប​តំណាង​មកកូរ៉េខាងត្បូង Pohang Steelers និង​ក្លិប Ratchaburi Mitr Phol F.C. តំណាងមកពីប្រទេស​ថៃ នឹង​ចូល​រួម​លេង​ក្នុងពាន​រង្វាន់ AFC Champions League 2021 វគ្គ​ជម្រុះក្នុងពូល G តែម្ដង ខណៈ​ដែលការ​ប្រកួតចាប់ផ្ដើម​នៅ​ខែមិថុនាដល់​កក្កដា​ឆ្នាំ២០២១បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​តំបន់​អាស៊ី។ មូលហេតុនៃ​ការ​បាន​លេង​ក្នុង​វគ្គ​ជម្រុះ​នេះ​គឺ​មក​ពី​ក្លិប​ជើងឯកលីគ​កំពូល​ចិន​២០២០ Jiangsu FC ដែល​ជាក្រុមលេខមួយក្នុងពូល G(G1) ត្រូវរំសាយ អ៊ីចឹងហើយ នៅ​សល់​តែ​ក្រុម Nagoya Grampus…

6
ប្លែកៗ

ប្រជ្រុយ៩ទីតាំង លើរាងកាយមនុស្សស្រី បង្ហាញថា ជីវិតអ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ មុនអាយុ ៤០ឆ្នាំ

តាមទស្សនៈនៃវិទ្យាសាស្រ្តនរវិទ្យា ប្រជ្រុយ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្នែកខ្លះ នឹងអាចបង្ហាញពីអនាគតរបស់មនុស្សម្នាក់ៗ។ ដូច្នេះគឺជាទីតាំងប្រជ្រុយទាំង ៩ របស់ស្ត្រី ដែលបង្ហាញពីជីវិតនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ មុនអាយុ៤០ឆ្នាំ។ ១. ប្រជ្រុយដុះនៅរោមចិញ្ចើម ប្រជ្រុយ ដែលដុះដាលនៅចិញ្ចើមបង្ហាញថា ម្ចាស់នឹងសប្បាយចិត្តខ្លាំងណាស់។ អ្វីដែលពួកគេធ្វើ ពួកគេនឹងមានមនុស្សដែលនៅចាំជួយជ្រោមជ្រែងពីក្រោយ។ លើសពីនេះទៀត នេះក៏ជាប្រជ្រុយដែលរីកចម្រើនផងដែរ ដែលនឹងជួយឱ្យស្វាមីរបស់នាងមានសំណាងល្អ និងគុណសម្បត្តិក្នុងអាជីវកម្ម និងអាជីពទាំងពួង។ ២. ប្រជ្រុយនៅលើបាតដៃ មនុស្សដែលមានប្រជ្រុយនៅលើបាតដៃរបស់ពួកគេ ច្រើនតែជាមនុស្សឆ្លាត ហើយមិនខ្វះលុយចាយឡើយ។ ក្នុងវ័យចាស់ជរា ជីវិតរបស់ពួកគេពោរពេញដោយភាពរីករាយ នឹងសមិទ្ធិផលដែលទទួលបានតាមរយៈការខិតខំជាច្រើនឆ្នាំ។ ប្រសិនបើស្ត្រីមានប្រជ្រុយដុះនៅលើខ្នងដៃវាបង្ហាញថា ពួកគេមានចំណេះដឹងយ៉ាងខ្លាំងអំពីការគ្រប់គ្រងប្រាក់ចំណូល…

Van De Beek
កីទ្បា

Paul Parker ប្រាប់​ថា​កីឡាករ​២​រូបនេះ​គួរតែដាក់ឲ្យ​អង្គុយកៅអីបម្រុងដើម្បី​ទុកឱកាសឲ្យ​ Van de Beek

អតីតខ្សែបម្រើ​ក្រុមបិសាចក្រហម Manchester United លោក Paul Parker បាន​បង្ហាញថា​លោក​មិន​ចូល​ចិត្ត​អតីតក្រុមរបស់​លោកជាមួយ​និង​ការ​ប្រើប្រាស់ Fred និង McTominay ក្នុង​តំបន់បម្រើការពារច្រើន​ពេក​នោះ​ទេ។ លោក​ជឿ​ថា​យ៉ាហោចណាស់ ក្នុង​ចំណោម​ពួក​គេ​ទាំងពីរ​គួរតែ​អង្គុយកៅអីបម្រុង​ដើម្បី​ទុកឱកាសឲ្យ​ Van de Beek ដែល​អាច​ជួយឲ្យល្បឿនក្នុង​តំបន់​ប្រយុទ្ធកាន់​តែ​មុតស្រួច។ សរសេរក្នុងអត្ថបទរបស់​លោក​ក្នុង​កាសែត Eurosport  អំពី​ការ​ខ្វះខាតឱកាស​លេង​របស់ Donny van de Beek នៅ​ Man Utd, Paul Parker បាន​សរសេរ​ថា៖«  ហេតុអ្វីបានជា United…

Honda
កីទ្បា

ពី Serie A មកដល់ A-League Honda ថា : មក​ពីកំហុស និងភាពបរាជ័យរបស់​គាត់

តារាបាល់ទាត់ជប៉ុន Keisuke Honda បានសារភាពថាខ្លួនពិតជាមានកំហុស និងបរាជ័យមែន នៅពេលដែលរូបគេធ្លាក់ខ្លួនមក​លេង​នៅនៅលីគកំពូលអាហ្សែបៃហ្សង់ ប៉ុន្តែគាត់បានបដិសេធមិនបោះបង់ចោលការលេងនៅអូឡាំពិកក្នុងទីក្រុងទីក្រុងតូក្យូនោះ​ទេ។ ខ្សែបម្រើវ័យ ៣៤ ឆ្នាំរូបនេះធ្លាប់បានចំណាយពេល ៣ ឆ្នាំកន្លះនៅក្លិបយក្សអ៊ីតាលី AC Milan បានចុះកុងត្រាជាមួយក្លិប​លីគ​កំពូល Neftci របស់អាហ្សែបៃហ្សង់ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ កាលពីថ្ងៃច័ន្ទ បន្ទាប់ពី​គាត់គ្មានក្លិបចាប់តាំងពីចាកចេញពីក្លិបប្រេស៊ីល Botafogo កាលពីខែធ្នូ។ វាពិតជាការផ្លាស់ប្តូរ១៨០ដឺក្រេ សម្រាប់ Honda ដែលពីមុនជាកម្លាំងដ៏សំខាន់របស់ក្រុមជម្រើសជាតិជប៉ុន និងជាកីឡាករជប៉ុនដំបូងគេដែលស៊ុត​បញ្ជូល​ទីក្នុង World Cup ៣សម័យកាលផ្សេងគ្នា ។ Honda…

Ole
កីទ្បា

Ole Gunnar Solskjaer: ទោះបីឈ្នះពានក៏​យើង​មិន​អាច​និយាយ​ថា​ Man Utd ត្រឡប់មកវិញបាន​ដែរ

លោក Ole និយាយថាពេលខ្លះពានរង្វាន់គឺជារឿងដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រង និងក្លឹប។ លោកបន្ថែមថាការរីកចម្រើននៅក្នុងលីគគឺជាវិធីដែលបញ្ជាក់ថាក្រុមរីកលូតលាស់ពិតប្រាកដ។ ក្នុង​សន្និសីទកាសែតមុនការ​ប្រកួត​ជើង​ទី​២​ក្នុងពាន Europa League ជាមួយ AC Milan យប់​នេះ​លោក Ole Gunnar Solskjaer បាន​និយាយ​ថា៖” ពេល​ដែល​អ្នកមើល​អំពី​វប្បធម៌នៅ​ទីនេះ( Manchester United) ខ្ញុំឃើញថាការ​តំណើរការ​រៀងរាល់ថ្ងៃ”។ “យើងចង់សំដៅទៅលើការឈ្នះពានរង្វាន់នៅក្លឹបនេះ ប៉ុន្តែពេលខ្លះពានរង្វាន់អាចលាក់អ្វីៗផ្សេងទៀតដែលកំពុងកើតឡើងនៅក្នុងក្លឹប។ ក្នុង​ចំណាត់​ថ្នាក់​លីគដែលអ្នក​បាន​ឃើញថា​តើ​វា​ពិត​ជា​ដំណើរការ​ឬ​អត់? ពិតណាស់! ពានអាច​ធ្វើឲ្យ​អ្នក​មាន​សំណាង​ល្អ​ឬ​ក៏​សំណាង​អាក្រក់​បាន។​ពិតណាស់​យើង​មាន​គោលបំណងដើម្បី​ឈ្នះ​ នោះ​ហើយ​គឺ​ជាមូលហេតុ​ដែល​អ្នក​លេង​បាល់​ទាត់”។ អ្នក​ចាត់​ការរូបនេះបានបន្តទៀតថា៖“ ខ្ញុំមានអារម្មណ៍ថាការសាងសង់​ក្រុមឡើងវិញបាន​នឹង​កំពុងតែ​ធ្វើ។ លីគប្រៀបបាននឹងនំប៉័ងជាមួយប៊ឺរ ហើយ ពេល​នោះជាពេលដែលអ្នកឃើញថាអ្នកមានសមត្ថភាពប៉ុណ្ណា”។ “ពេលខ្លះពាន​រង្វាន់គឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្រង…

Chiem 1140
សង្គម

បង​ស្រី​អាយុ ១០៣ ឆ្នាំ ​មក​ចាប់ដៃ​មើល​ថែ​ប្អូន​ស្រី​អាយុ ១០០ ឆ្នាំ ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង

ពាក្យ​ថា “បង​ប្អូន” គឺ​ជា​មនុស្ស​ដែល​ជាប់​សាច់ឈាម​ម្ដាយ​ឪពុក​តែ​មួយ​អស់​មួយ​ជីវិត ហើយ​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​ណា ក៏​រមែង​មាន​ចិត្ត​ចេះ​មើល​ថែ​គ្នា និង​មិន​បោះបង់​គ្នា​ឡើយ។ ជា​គំរូ​ដ៏​ល្អ​មួយ ដែល​វា​ជា​រឿង​ពិត​កើត​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម ដោយ​មាន​បងប្អូន​ស្រី ២ រូប​ដែល​ជា​ស្រ្តី​វ័យ​ចំណាស់ មួយ​ឈ្មោះ​លោក​យាយ Tran Thi Ba ដែល​មាន​អាយុ ១០០ ឆ្នាំ និង​មួយ​ទៀត​ឈ្មោះ​លោក​យាយ Tran Thi Bon ដែល​មាន​អាយុ ១០៣ ឆ្នាំ ដោយ​អ្នក​ទាំង​ពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​រស់​នៅ​បែក​ផ្ទះ​ពី​គ្នា​ចម្ងាយ ៣ គីឡូម៉ែត្រ។ ពេល​នេះ​ប្អូន​ស្រី​អាយុ ១០០ ​ឆ្នាំ​បាន​នឹង​កំពុង​មាន​ជំងឺ​ហើយ​សម្រាក​នៅ​លើ​គ្រែ ​ថ្ងៃ​មួយ​នោះ​លោក​យាយ​ដែល​ជា​បង​ស្រី​អាយុ…

តត
សង្គម

ជ្រើសរើស​ត្បូង​ពេជ្រ​មួយដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ថ្ងៃ​នេះ

តាម​រយៈ​ត្បូងពេជ្រ​ទាំង ៤ គ្រាប់​ដែល​មាន​ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញ​ចិត្ត​ត្បូងពេជ្រ​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​របស់​អ្នក អាច​ទទួល​បាន​នូវ​សារ​មួយ​ត្រលប់​មក​វិញ​ដែល​អ្នក​ត្រូវ​ការ​បំផុត​សម្រាប់​ជីវិត​នៅ​ថ្ងៃ​នេះ៖ ​ត្បូងពេជ្រ​ទី ១ អ្នក​សក្តិសម​នឹង​ទទួល​បាន​រឿង​ល្អៗ​ដូច​ជីវិត​អ្នក​ដទៃ​ផ្សេង​ទៀត​អ៊ីចឹង​ដែរ មិន​ថា​តែ​ស្នេហា ការ​យក​ចិត្ត​ទុក​ដាក់ ភាព​ជោគជ័យ និង​ការ​គោរព​ឲ្យ​តម្លៃ។ ប៉ុន្តែ​ពេល​ខ្លះ​រឿង​ទាំង​នោះ​វា​ពុំ​បាន​មក​ភ្លាមៗ​នោះ​ទេ ដោយ​ជាក់ស្តែង​ជីវិត​យើង​ជួន​កាល​មាន​ភ្លៀង​មាន​ខ្យល់ តែ​ព្រះអាទិត្យ​ក៏​គង់​តែ​រះ​ជានិច្ច។ ចំណុច​មួយ​ដែល​អ្នក​ត្រូវ​កែ​តម្រូវ​ពេល​នេះ គឺ​ការ​ដែល​មិន​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង និង​ការ​បន្ទាប​តម្លៃ​ខ្លួន​ឯង។ ពេល​ខ្លះ​អ្នក​រស់នៅ​ដោយ​ភាព​ភ័យខ្លាច ​ខ្លាច​រឿង​នេះ ​ខ្លាច​រឿង​នោះ ​ខ្លាច​អ្នក​នេះ​ថា​អ៊ីចេះ ថា​អ៊ីចុះ រហូត​ដល់​បាត់បង់​ភាព​ជា​ខ្លួន​ឯង។ ​ត្បូង​ពេជ្រ​ទី ២ នេះ​ដល់​ពេលវេលា​សម្រាប់​អ្នក​ហើយ ​ចូរ​បន្ត​ដើរ​លើ​គោលដៅ​ដែល​ខ្លួន​ឯង​បាន​កំណត់ ហើយ​កុំ​បោះបង់​ឲ្យ​សោះ ទោះ​ផ្លូវ​ខាង​មុខ​ពិបាក​បន្តិច មាន​ក្រឡុក​បន្តិច…

Ttt
សង្គម

ទាំង​សកម្មភាព​និង​ការ​គិត រវាង​អ្នក​មាន​និង​អ្នក​ក្រ គឺ​ខុស​ប្លែក​គ្នា ៧ យ៉ាង​នេះ

មួយ​ថ្ងៃៗ​មិន​គិត​ខំ​ធ្វើ​អី​ទេ ដេក​រង់ចាំ​តែ​សំណាង ហើយ​ស្រមៃ​ថា ​តើ​ថ្ងៃ​ណា​ខ្លួន​មាន? ផ្នត់​គំនិត​មួយ​របស់​អ្នក​ក្រ គឺ​គិត​ថា​រក​មួយ​ថ្ងៃ សប្បាយ​មួយ​ថ្ងៃ មិន​គិត​វែងឆ្ងាយ​ពី​ផែនការណ៍​ជីវិត​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។ ក្រឡេក​ទៅ​មើល​អ្នក​មាន​វិញ កុំ​ថា​ពួក​គេ​ស្រួល មនុស្ស​ខ្លះ​ក្រោក​ពី​ព្រឹក​តាំង​ពី​ម៉ោង ៤ សង្វាត​ខិតខំ​ធ្វើការ​រកស៊ី ហើយ​ខួរក្បាល​គិត​ជាប់​រហូត មិន​ឲ្យ​ទំនេរ​មាន​ពេល​ទៅ​អង្គុយ​ជុំ​គ្នា​និយាយ​លេង​សើច​ឥត​ប្រយោជន៍​នោះ​ទេ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ភាព​ខុស​ប្លែក​ទាំង ៦ រវាង​អ្នក​មាន​និង​អ្នក​ក្រ៖ ៦) ការ​ផ្តល់​ឲ្យ​និង​ចែករំលែក ៧៩ ភាគរយ​នៃ​អ្នក​មាន​តាម​ការ​ស្រាវជ្រាវ​គឺ​ឃើញ​ថា មាន​ចិត្ត​ធ្វើ​ការងារ​សប្បុរសធម៌ ហើយ​វា​ក្លាយ​ជា​ទម្លាប់​របស់​ពួក​គេ​ហើយ ក្នុង​ការ​បរិច្ចាគ​ប្រាក់​តិច​ក្តី​ច្រើន​ក្តី​ទៅ​ឲ្យ​ជន​ខ្វះខាត។ ជាង​នេះ​បើ​ពួក​គេ​មាន​គំនិត​យោបល់​ល្អ​អ្វី គឺ​មិន​ចេះ​លាក់​ទុក​នោះ​ទេ ឲ្យ​តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​អាច​មាន​បាន​ដូច​ខ្លួន​គឺ​នឹង​ចែករំលែក​ហើយ ពេល​ខ្លះ គំនិត​របស់​ពួកគេ​គឺ​មាន​តម្លៃ​ជាង​លុយ​ទៅ​ទៀត។ ខុស​ពី​អ្នក​ក្រ គ្មាន​ទេ​ចិត្ត​ចែករំលែក…

Untitled 1
សង្គម

ស្រីៗ​តោះ! ​មក​ជ្រើសរើស​គ្រឿងអលង្ការ​មួយ ដើម្បី​ដឹង​ថា​បុរស​បែប​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

តាម​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​អ្នក​ជ្រើសរើស​នូវ​គ្រឿងអលង្ការ​មួយ​ដែល​គិត​ថា​ពេញ​ចិត្ត ហើយ​យើង​នឹង​បង្ហាញ​ទៅ​វិញ​នូវ​ប្រភេទ​បុរស​ម្នាក់​ដែល​សក្តិសម​នឹង​អ្នក​បំផុត​ក្នុង​ទំនាក់ទំនង​ស្នេហា៖ គ្រឿងអលង្ការ​ទី ១ អ្នក​សក្តិសម​នឹង​ទទួល​បាន​មនុស្ស​ប្រុស​ដ៏​ចាស់ទុំ​ម្នាក់ មាន​ការ​ចេះ​គិត​ល្អិតល្អន់ ដោយ​ទំនាក់ទំនង​ស្នេហា​លក្ខណៈ​មិន​ទាន់​ពេញ​វ័យ លែង​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​អ្នក​ទៀត​ហើយ។ បុរស​ដែល​សក្តិសម​នឹង​អ្នក​បំផុត គឺ​អ្នក​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក​និង​គ្រួសារ​របស់​អ្នក​ខ្ពស់។ គ្រឿងអលង្ការ​ទី ២ អ្នក​ស្រលាញ់​ចង់​បាន​បុរស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ចេះ​រក​នឹក​ធ្វើ​អ្វី​ដែល​ថ្មី មិន​ថា​តែ​ក្នុង​ទំនាក់ទំនង ឬ​ការ​ប្រកប​របរ​នានា។ ជាង​នេះ​គេ​ក៏​ជា​មនុស្ស​ដែល​ពូកែ​និយាយ ហើយ​អ្នក​រីករាយ​បំផុត​នឹង​អង្គុយ​រាប់​ម៉ោង​និយាយ​រឿង​ជា​ច្រើន​ជាមួយ​គេ។ គ្រឿងអលង្ការ​ទី ៣ បុរស​ដែល​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម និង​ចេះ​សម្រប​ខ្លួន គឺ​ជា​បុរស​ដែល​អ្នក​ត្រូវ​ការ​បំផុត។ អ្នក​មិន​ត្រូវ​ការ​ទេ​លុយ កិត្តិយស ឬ​សំណាង តែ​អ្នក​ត្រូវ​ការ​បុរស​ដែល​ចេះ​ខិតខំ​ពិត​ប្រាកដ។ គ្រឿងអលង្ការ​ទី ៤ អ្នក​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​បុរស​ដែល​រឹងមាំ…

Untitled 1
សង្គម

បើ​គេ​ចេញ​សញ្ញា​ទាំង ៦ នេះ មិន​បាច់​សង្ស័យ​ច្រើនទេ ម្នាក់​ហ្នឹង​កំពុង​ច្រណែន​ឈ្នានីស​អ្នក​ហើយ

នៅ​ពេល​ដែល​មនុស្ស​ណា​ម្នាក់​ច្រណែន​ឈ្នានីស​អ្នក គឺ​គ្រប់​សកម្មភាព​ទាំង​អស់ គេ​រមែង​ព្យាយាម​ចង់​ប្រឆាំង​មិន​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ ហើយ​ប្រភេទ​មនុស្ស​នេះ​មិន​គួរ​រាប់អាន​ធ្វើ​ជា​មិត្ត​នោះ​ឡើយ។ Knongsrok បង្ហាញ​រោគសញ្ញា​ទាំង ៦ របស់​មនុស្ស​ដែល​ពូកែ​ច្រណែន​គេ ហើយ​អ្នក​អាច​កត់សម្គាល់​បាន៖ ៦) សរសើរ​បែប​ប្រើ​ពាក្យ​គំរោះគំរើយ សរសើរ​ដូច​មិន​សរសើរ សរសើរ​បែប​និយាយ​ពាក្យ​ផ្លែផ្កា​បញ្ឆិតបញ្ឆៀង។ ហ្នឹង​ហើយ​អត្តចរិត​អ្នក​ច្រណែន​ឈ្នានីស​គេ។ ឧទាហរណ៍៖ អ្នក​ទទួល​បាន​ការងារ​ថ្មី ហើយ​គេ​មក​និយាយ​ថា “ល្អ​តើ តែ​ចម្លែក​ដែរ​ហេតុអ្វី​ក្រុមហ៊ុន​ទៅ​យក​មនុស្ស​មិន​ចេះ​ធ្វើ​ការ​ណរ”។ ៥) អង្គុយ​តែ​ចាប់​កំហុស រឿង​ខ្លះ​អ្នក​បាន​ធ្វើ​ខុស​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពួក​គេ​បែរ​ជា​ជីក​កកាយ​យក​វា​មក​និយាយ​នៅ​ពេល​អង្គុយ​ជុំ​គ្នា ឬ​និយាយ​ពី​ក្រោយ​អ្នក។ ដោយឡែក​បើ​អ្នក​បាន​ធ្វើ​ខុស​អ្វី​មួយ​វិញ ពួក​គេ​និយាយ​ជាន់​ពន្លិច​គ្មាន​ឲ្យ​ងើប​រួច​ទេ ពោល​មិនមែន​និយាយ​កែតម្រូវ​បែប​ស្ថាបនា​ឡើយ។ ៤) ពួក​គេ​មិន​សូវ​ចង់​នៅ​ជិត​អ្នក មនុស្ស​ប្រភេទ​នេះ ពេល​ឃើញ​អ្នក​ជោគជ័យ សឹង​តែ​ដើរ​ចេញ​មិន​ចង់​ឃើញ​មុខ​អ្នក​ទេ។…

ប្រដាល់
កីទ្បា

កីឡាការិនីប្រដាល់ស្រស់ស្អាត ស៊ិចស៊ី Junika ប្រកួតថ្ងៃសុក្រនេះ

កីឡាការិនីប្រដាល់អូស្ត្រាលីនាង Alma Junika ត្រូវឡើងសង្វៀន ONE Championship ដើម្បីសាកសមត្ថភាពជាមួយម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក Janet Dodd នៅព្រឹត្តិការណ៍ ONE: Fists of Fury III។ មុនជំនួបនារីស្រស់សោភាជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោកនាថ្ងៃសុក្រ ទី១៩ ខែមីនា ចុងសប្តាហ៍នេះពីកីឡដ្ឋាន Singapore Indoor Stadium ឈានជើងចូលមក យើងខ្ញុំសូមបង្ហាញប្រវត្តិខ្លះៗរបស់កីឡាការីអូស្ត្រាលី។ ក្រឡេកមើលរូបភាពជាច្រើននៅលើគណនី Instagram របស់នាងបង្ហាញឲ្យឃើញពីរូបភាពស្រស់ស្អាត និងស៊ិចស៊ីគួរឲ្យទាក់ទាញដែលស័ក្តិសមជាតារាបង្ហាញម៉ូដ ឬក៏តារាសម្តែងជាដើម។ប៉ុន្តែបើតាមដានពីប្រវត្តិរូបវិញទើបដឹងថា Alma Junika កីឡាការិនីប្រដាល់សេរីដ៏ឆ្នើមម្នាក់។ នាងកើតនៅទីក្រុងឡូហ្គេត រដ្ឋប្រីសបេន ប្រទេសអូស្ត្រាលី។ ឪពុកម្តាយរបស់នាងមានប្រភពដើមពីបាល់បានី និងកូសូវ៉ូ…

KNONGSROK
PR

បេក្ខជន​​វគ្គផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart រៃអង្គាសប្រាក់ជួយដល់​អ្នករត់ស៊ីក្លូ!

ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២១៖ ការ​រៃអង្គា​ស​ប្រាក់ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អំពើ​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​លោក តាំង ហួងហាវ ​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។ ឥឡូវនេះ លោក ហួងហាវ ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ Smart ហើយ​បើលោក​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ទទួល​ជ័យលាភី លោក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​ ជានិស្សិត​ឆ្នាំ​ទី៣ ផ្នែកធុរកិច្ច​នៅ​សកលវិទ្យាល័យ​មួយ​នៅសហរដ្ឋ​អាមេរិក លោក ហួងហាវ កាល​ពីចុង​ឆ្នាំ២០២០ បានផ្តួច​ផ្តើម​គំនិតមួយ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ បន្ទាប់​ពីលោក​បាន​ជួប​ជា​មួយ​អ្នករត់​ស៊ីក្លូម្នាក់​ឈ្មោះ សិន សុខុម ហៅ…

Modric
កីទ្បា

Luka Modric ថា​៖«អាយុ៣៥ឆ្នាំមែន​ពិតតែមានអារម្មណ៍ដូចវ័យ២៧​ឆ្នាំហើយ​នៅ​តែឃ្លានលេង​បាល់»

Modric បាន​បញ្ជាក់ថា​គាត់​នៅ​តែមាន​អារម្មណ៍ថា​គាត់​អាច​បង្ហាញទម្រង់​លេង​ក្នុង​កម្រិត​ខ្ពស់​បំផុត​ត្បិត​តែ​គាត់​មានវ័យជ្រេហើយ​ក៏​ដោយ។ គាត់​និយាយ​ថា​ កីឡាករ Real Madrid ទាំងអស់​ចង់​រក្សា​ភាពចង់​ឈ្នះ​ទាំងនេះ​ហើយ​ធ្វើ​ដំណើរក្នុងពាន​រង្វាន់ Champions League កាន់​តែ​ឆ្ងាយតាម​តែ​អាច​ធ្វើទៅបាន។ « ខ្ញុំមាន​វ័យ៣៥ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំមាន​អារម្មណ៍​ថា​ដូចវ័យ២៧ឆ្នាំ​អីចឹង។ ខ្ញុំមានអារម្មណ៍​អស្ចារ្យ​ណាស់។ អ្នក​មិន​គួរមើល​តែ​កម្រិតអាយុ​តែ​មួយ​ជ្រុង​នោះ​ទេ វា​អាស្រ័យលើ​ការដែល​យើងអាច​បង្ហាញទម្រង់​លេង​បាន​ល្អលើ​ទីលាន។ បើ​គិត​ទៅ​លើ​អាយុ​វា​ជ្រេបន្តិច​មែន​តែ​ខ្ញុំ​នៅ​តែ​ឃ្លានលេង​ច្រើន​ទៀត បន្ត​ការ​លេង​ក្នុង​កម្រិត​ខ្ពស់​ហើយ​ខ្ញុំមាន​អារម្មណ៍​អស្ចារ្យណាស់»។ “Atalanta ដាក់សម្ពាធយើង​ខ្លាំង​ណាស់ គ្រប់​កន្លែង​លើ​ទីលាន ហើយ​ពួក​គេ​មិន​បញ្ឈប់​ការ​ដាក់​សម្ពាធ​នេះ​ទេ។ ការ​ដាក់​សម្ពាធរបស់​ពួក​គេធ្វើឲ្យ​រក្សាទំនុក​ចិត្ត​បន្ត​ទៅ​មុខ​ទៀត។ វា​ពិត​ជា​សំខាន់​ដែល​យើង​ទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ ។ ក្រុមចង់​រក្សា​ការ​ឈ្នះ​នេះហើយ​យើង​នឹង​បាន​ឃើញ​ថា​យើង​ទៅ​បាន​ឆ្ងាយប៉ុណ្ណា”។ ក្នុង​ការ​ប្រកួតយប់មិញ! ខ្សែបម្រើជម្រើស​ជាតិក្រូអាត​លេង​បាន​ល្អ​មែន​ទែន​ដោយ​រត់​ពេញ​ទីលាន​ហើយ​បាន​បញ្ជូនបាល់​ឲ្យ​ Karim Benzema បើក​ការ​នាំ​មុខ​មួយ​គ្រាប់​មុន មុន​ពេល​បញ្ចប់​ការ​ប្រកួត…

Knongsroksport 1200x630
កីទ្បា

ស្មៅគោក្នុងកីឡដ្ឋាន Bukit Jalil National Stadium របស់​ម៉ាឡេស៊ី​នឹង​ប្ដូរ​ចេញ​ក្នុង​ពេលឆាប់​ៗ​នេះ

សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី(FAM) និង​ក្រុមហ៊ុនសាជីវកម្មកីឡដ្ឋាន​ម៉ាឡេស៊ី Stadium Corporation of Malaysia (PSM) នៅ​ថ្ងៃ​នេះ​បានបប្រកាស​អំពី​ការ​បន្ត​សហការ​គ្នា​បន្ថែម​ដល់​ខែធ្នូឆ្នាំ២០២៥ សម្រាប់​ឲ្យ​ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ី​ការ​ប្រើប្រាស់​កីឡដ្ឋាន Bukit Jalil National Stadium (SNBJ)ជាទឹក​ដី​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។ ពិធីចុះហត្ថលេខាបន្តសហការ​គ្នា​នេះ​ធ្វើឡើង​នៅ​ឯពហុកីឡដ្ឋាន​ជាតិ KLSC, Bukit Jalil  ហើយ​លោក​ Datuk Haji Hamidin Haji Mohd Amin ជាតំណាង​មក​ពី​សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី​ហើយ ខាង​ក្រុមហ៊ុន PSM តំណាង​ដោយ​នាយកប្រតិបត្តិ​Tan Sri Tony Fernandes។…

Amad
កីទ្បា

បកស្រាយអត្ថន័យការ​អបអរគ្រាប់បាល់របស់ Amad Diallo ពេល​ស៊ុត​ចូល​ AC Milan កាល​ពី​អាទិត្យមុន

Amad Diallo កីឡាករវ័យក្មេងរបស់ក្រុម Manchester United រក​បាន​គ្រាប់​បាល់​ដំបូងរបស់​ខ្លួនក្នុង​អាជីពនៅ​អង់គ្លេស​ហើយ​បាន​ធ្វើ​ការ​អបអរគ្រាប់​បាល់​នេះ​ក្នុង​អត្ថន័យដ៏​អស្ចារ្យ​ទៀត​ផង។ អ្នកគាំទ្រមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកីឡាករ​សញ្ជាតិកូតឌីវ័ររូបនេះ អបអរគ្រាប់បាល់​របៀបនោះ បន្ទាប់ពីបានប្រើ​ក្បាលសម្រេច​ទី​ដោយ​ការ​តែត​បកក្រោយ ពី​ការ​ផ្លោងបាល់របស់ Bruno Fernandes ផុតដៃអ្នកចាំទី Gianluigi Donarumma របស់ក្រុម AC Milan នៅ Old Traffordកាល​ពី​សប្ដាហ៍មុន ។ ទោះបីជា Simon Kjaer បានរកគ្រាប់បាល់តាមស្មើ​នៅ​ចុង​ម៉ោង ដើម្បីទុកឱកាសសម្រាប់ការប្រកួតជើងទី ២ នៃការប្រកួត Europa League…

Ttt
សង្គម

ជ្រើសរើសពណ៌កម្រាលពូកមួយ ដើម្បីលាតត្រដាងនូវឧបនិស្ស័យពីកំណើតរបស់អ្នក

ការប្រើប្រាស់កម្រាពូកក៏ត្រូវបានគេចាប់ទុកថា ជារូបភាពមួយអាចធ្វើ ការទស្សន៍ទាយដឹងពីឧបនិស្ស័យរបស់មនុស្ស ម្នាក់ៗបានដូចគ្នាផងដែរ ព្រោះការជ្រើសរើសប្រើពណ៌នីមួយៗរមែងធ្វើឡើងទៅតាម ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដែល តែងតែមានចិត្តខុសៗគ្នា។ ប្រសិនបើលោកអ្នកចង់ដឹងថា ខ្លួនឯងឬបុគ្គលនៅជុំវិញកាយមានឧបនិស្ស័យបែបណានោះ សូមតាមដានខ្លឹមសារ ទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖ កម្រាលពូកពណ៌ក្រហមឈាមជ្រូក មនុស្សជ្រើសរើសកម្រាលពូកពណ៌ក្រហមប្រភេទនេះ មានលក្ខណៈសម្បត្តិគួរឱ្យចង់ស្រលាញ់រាប់អានហើយថែមទាំងមានពេលញឹកញាប់ណាស់ ដែលមនុស្សនេះច្រើនលង់នៅក្នុងរឿងស្នេហាទៀតផង ។ កម្រាលពូកពណ៌បៃតងស្រាល ជាអំណោយរបស់ធម្មជាតិដែលបានប្រទានលក្ខណៈសម្បត្តិពិសេសដល់មនុស្សនេះ ព្រោះជាមនុស្សមិនចេះខ្មាសអៀន ក្លាហានក្នុងការហ៊ានសម្តែងចេញគ្រប់បែបយ៉ាង ។ មនុស្សនេះចំណង់ចំណូលចិត្តរបស់គេ គឺប៉ុនប៉ងប្រាថ្នាបែបណាដើម្បីធ្វើខ្លួនឯងឱ្យ ក្លាយទៅជាមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ ។ កម្រាលពូកពណ៌ខៀវ អាចពោលបានថា សម្រាប់អ្នកជ្រើសរើសប្រើកម្រាលពូកពណ៌បែបនេះ ជាមនុស្សមានការប្រែប្រួលមិនសូវទៀតទាត់ ដែលអាចផ្ដល់ក្ដីទុកចិត្តបានហើយក៏ចូលចិត្តរឿងដើរលេងកម្សាន្តគ្រប់ទីកន្លែងផងដែរ។ ក៏ប៉ុន្តែនៅមានចំណុចអាក្រក់ម្យ៉ាង ទោះបីជារឿងស្នេហាគេអាចរកបានមកដោយក្តីលំបាកលំបិនក្តី…

Hhh
សង្គម

តាម​ការ​ស្រាវជ្រាវ៖ មនុស្ស​ដែល​ធ្វើ​រឿង​សាមញ្ញ ១០ យ៉ាង​នេះ​អាច​បន្ថែម​អាយុ​ឲ្យ​វែង​ជាង​មុន

ក្រៅ​ពី​កត្តា​ចំណី​អាហារ ​ជាង​នេះ​របៀបរបប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​កត្តា​កំណត់​អាយុ​របស់​អ្នក​បាន​ផង​ដែរ។ បើ​សុខភាព​ផ្លូវ​កាយ​ល្អ ហើយ​សុខភាព​ផ្លូវ​ចិត្ត​មិន​អំណោយ​ទាន​ផង​ ភាព​ទ្រុឌទ្រោម​នៃ​ការ​រាងកាយ​ក៏​ចុះ​អន់​ថយ​ទៅ​តាម​នោះ។ តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា សកម្មភាព​សាមញ្ញ ១០ យ៉ាង​នេះ អាច​ជួយ​បន្ថែម​ចំនួន​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​ឲ្យ​រស់​បាន​យូរ​ជាង​មុន៖ ១០) មាន​រាងកាយ​ស្គម សម្រាប់​មនុស្ស​ធាត់ គឺ​ជា​ទូទៅ​មាន​អាយុ​តិច​ជាង​មនុស្ស​ស្គម។ ដោយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ និង​លើស​ទម្ងន់ ងាយ​នឹង​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ ៩) ការ​គិត​វិជ្ជមាន​និង​សប្បាយ​រីករាយ ការ​ដែល​មាន​អារម្មណ៍​សប្បាយ​រីករាយ នោះ​ហើយ​ជា​សេចក្តី​សុខ​ផ្លូវ​ចិត្ត។ អ្នក​ត្រូវ​ប្រើប្រាស់​ការ​រស់នៅ​បែប​សុទិដ្ឋិនិយម ដែល​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ហើយ​កុំ​សូវ​មាន​អារម្មណ៍​អវិជ្ជមាន​ទៅ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លាំង​ពេក។ ៨) សើច​ឲ្យ​បាន​ច្រើន ការ​ដែល​សើច​ឲ្យ​បាន​ច្រើន ក៏​អាច​បន្ថែម​គុណភាព​នៃ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​បាន​ផង​ដែរ។ មនុស្ស​ដែល​សើច​ច្រើន…

Hh
សង្គម

ប្រជាជន​ជប៉ុន​មិន​ទម្លាប់​ផឹក​ទឹក កំឡុង​ពេល​បរិភោគ​អាហារ ដោយសារ​ហេតុផល​សំខាន់​នេះ

ប្រសិន​អ្នក​ចូល​ទៅ​កាន់​អាហារដ្ឋាន​តាម​បណ្តា​ប្រទេស​នៅ​ប៉ែក​អាស៊ី និង​អឺរ៉ុប​ភាគ​ច្រើន គឺ​រមែង​ឃើញ​គេ​ដាក់​ទឹក​បរិសុទ្ធ ឬ​ទឹក​តែ​ឲ្យ​មួយ​កែវ​នៅ​ក្បែរ​អាហារ​របស់​យើង ប៉ុន្តែ​ខុស​អី​នៅ​ឯ​ប្រទេស​ជប៉ុន គឺ​ពុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​អស់​ច្រើន​បំផុត​គឺ​ដាក់​ត្រឹម​ទឹក​មួយ​កូន​ពែង​តូច​តែ​ប៉ុណ្ណោះ។ នៅ​ពី​ក្រោយ​នោះ​គឺ​មាន​ហេតុផល​សំខាន់​ដែល​ប្រជាជន​ជប៉ុន មាន​ទម្លាប់​យល់​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពេល​ទទួល​ទាន​អាហារ គឺ​ជា​រឿង​ដែល​មិន​ល្អ។ យើង​បង្ហាញ​ហេតុផល​ចំនួន ៤ ដូច​ខាង​ក្រោម៖ ១) នាំ​ឲ្យ​មាត់​ស្ងួត ការ​ដែល​ទទួល​ទាន​ទឹក​ស្រប​គ្នា​ជាមួយ​អាហារ គឺ​នាំ​ឲ្យ​ទឹក​មាត់​របស់​អ្នក​ស្ងួត​ឬ​ខះ​ទៅ​វិញ​ទេ ហើយ​ជា​ពិសេស​បើ​មនុស្ស​មួយ​ចំនួន​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​នោះ​ទៀត គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​ទឹក​មាត់។ ជាង​នេះ​សម្រាប់​ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដែល​នាំ​ឲ្យ​ចាល់​អាស៊ីត និង​អាច​បំផ្លាញ​ស្រោម​ធ្មេញ​របស់​អ្នក អ៊ីចឹង​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ ២) បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ ពេល​ទទួល​ទាន​ទឹក​ជាមួយ​អាហារ ទឹក​មាត់​របស់​អ្នក​នឹង​ត្រូវ​រលាយ ហេតុផល​នេះ​វា​បាន​បណ្តាល​ផល​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹក​ក្រពះ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​អាហារ។ សញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ…

Hh
សង្គម

ជ្រើសរើស​បេះដូង​មួយ ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា​របស់​អ្នក

តើ​ស្នេហា​ជា​អ្វី សម្រាប់​ការ​យល់​ឃើញ​របស់​អ្នក? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​ជ្រើសរើស​រូបភាព​បេះដូង​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង ៤ ដើម្បី​លាតត្រដាង​ឲ្យ​ឃើញ​ថា តើ​អ្នក​ជា​មនុស្ស​រ៉ូមែនទិក​និង​ច្បាស់លាស់​ក្នុង​ស្នេហា​ដល់​កម្រិត​ណា៖ បេះដូង​ទី ១ ការ​ទុក​ចិត្ត​គ្នា និង​ការ​លះបង់​ឲ្យ​គ្នា ពិត​ជា​សំខាន់​ណាស់​សម្រាប់​ដៃ​គូ។ ដោយ​វា​ត្រូវ​ការ​ពេលវេលា​សម្រាប់​រាង​យូរ​គួរសម​សម្រាប់​អ្នក ដើម្បី​បង្កើត​ទំនាក់ទំនង​ស្នេហា​មួយ តែ​នៅ​ពេល​អ្នក​ប្រគល់​បេះដូង​ទៅ​ឲ្យ​នរណា​ម្នាក់​ហើយ គឺ​អ្នក​រាប់​គេ​ជា​ស្នេហ៍​ពិត​រៀង​រហូត​ទៅ។ បេះដូង​ទី ២ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ ហើយ​អ្នក​កម្រ​នឹង​បង្ហាញ​អារម្មណ៍​ពិត​ទៅ​កាន់​ដៃ​គូ​ខ្លាំង​ណាស់។ អ្នក​ខ្វល់​ពី​គេ​ច្រើន​ជាង​ខ្វល់​ពី​ខ្លួន​ឯង ការពារ​គេ​ច្រើន​ជាង​ការពារ​ខ្លួន​ឯង ហើយ​មនុស្ស​ដែល​បាន​អ្នក​ជា​គូស្នេហ៍​ហើយ គឺ​រាប់​ថា​សំណាង​ខ្លាំង។ បេះដូង​ទី ៣ អ្នក​ចង់​បាន​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ហើយ​សម្រាប់​អ្នក​បើ​ជា​មនុស្ស​ស្រី អ្នក​តែងតែ​គិត​ចង់​ស្ថិត​នៅ​រាត្រី​មួយ​ដែល​មាន​ភ្លើង​ពណ៌​ស្រទន់ ហើយ​មាន​គេ​យក​ផ្កា​មក​ជូន​អ្នក។ អ្នក​រមែង​ផ្តល់​ក្តី​ស្រលាញ់​ដល់​នរណា​ម្នាក់ ដោយ​មិន​សូវ​មាន​លក្ខខណ្ឌ​ច្រើន​នោះ​ទេ។…

Jj
សង្គម

ជ្រើសរើស​ផ្ទះ​មួយ ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​នឹង​កើត​ឡើង​លើ​អ្នក​សប្តាហ៍​នៅ​សប្តាហ៍​ក្រោយ

តាម​រយៈ​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​នៅ​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ទាំង ៤ ដើម្បី​ទទួល​បាន​សារ​នូវ​រឿង​ដែល​អាច​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​សប្តាហ៍​បន្ទាប់៖ ផ្ទះ​លេខ ១ ដំណឹង​ល្អ​នឹង​មាន​ចូល​មក​ដល់​អ្នក ដោយ​វា​អាច​ជា​មាន​ការ​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​អ្នក។ ជា​រឿយៗ​អ្នក​បាន​ធ្វើ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ជីវិត ហើយ​ជា​ការ​ពិត​វា​នឹង​ត្រលប់​មក​វិញ​ជាមួយ​ការ​តបស្នង​ដែល​គ្មាន​ការ​រំពឹង​ទុក។ ចូរ​បន្ថែម​ការ​ខិតខំ និង​ភាព​ស្មោះត្រង់​ទៅ​ក្នុង​កិច្ច​ការងារ​របស់​អ្នក ហើយ​ជា​រឿយៗ​ដំណឹង​ល្អ​នឹង​បន្ថែម​ចូល​មក​ដល់​ទៀត ជា​ពិសេស​នៅ​កន្លែង​ការងារ នឹង​មាន​ថ្នាក់​លើ​កោត​សរសើរ​ឲ្យ​តម្លៃ និង​បន្ថែម​គុណប្រយោជន៍​ដល់​អ្នក។ ផ្ទះ​លេខ ២ នឹង​មាន​ការ​ឈ្លោះប្រកែក​គ្នា​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​កុំ​បារម្ភ​ខ្លាំង​អី ចាន​ក្នុង​រាវ​មិន​អាច​ថា​មិន​ទង្គិច​ខ្លះ​នោះ​ទេ បែប​នេះ​វា​ជា​រឿង​តូចតាច​តែ​ប៉ុណ្ណោះ។ អ្វី​គ្រប់​យ៉ាង​គឺ​តែងតែ​មាន​ទី​បញ្ចប់ ហើយ​ការ​ឈ្លោះប្រកែក​នេះ​វា​កើត​ឡើង​នៅ​រយៈ​ពេល​បណ្តោះ​អាសន្ន​មួយ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​រឿង​ខ្លះ​ខ្លួន​អ្នក​ផ្ទាល់​ទេ ជា​អ្នក​សម្រេច ជា​អ្នក​គូសវាស​វា បែប​នេះ​លទ្ធផល​ដែល​កើត​ឡើង​ក៏​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក។ ផ្ទះ​លេខ​ ៣ កុំ​ចាប់​យក​ឱកាស​ណា​មួយ​ឲ្យ​សោះ​នៅ​សប្តាហ៍​ក្រោយ បើ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​សំណាង​ក៏​ដោយ…