
លោក Mourinho ប្រឈមអស់តំណែងនៅ Spurs បើដឹកនាំមិនបានលេង Champions League ក្រោយ
Tottenham បានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ហើយការខកខានមិនបានលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយអាចធ្វើឱ្យលោក Jose Mourinho បាត់បង់ការងារជាគ្រូបង្វឹក។ លោក Jose Mourinho នឹងត្រូវបាត់បង់ការងារ ប្រសិនបើគាត់មិនបានដឹកនាំ Tottenham បានក្នុងក្របខ័ណ្ឌ Champions League ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ធ្លោយឲ្យក្រុមរបស់គាត់ធ្លាក់ចេញពីក្របខ័ណ្ឌ Europa League នៅយប់ថ្ងៃព្រហស្បតិ៍។ ការធ្លាក់ចេញពីពានអឺរ៉ុបក្រោមថ្វីជើង Dinamo Zagreb គឺជារឿងមួយ Tottenham ខកចិត្តណាស់ទៅហើយ…




















