ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនជាស្រេចដើម្បីទទួលសំណើពីក្លិបនានាដែលដាក់មកចង់បាន David de Gea ។ កាសែត The Mirror និយាយថា United បានត្រៀមខ្លួនជាស្រេចដើម្បីចែកផ្លូវជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះហើយក្លិបគ្រោងបញ្ចប់ការចំណាយប្រាក់ឈ្នួល៣៥០០០០ផោនក្នុងមួយអាទិត្យដេលអ្នកចាំទីអេស្ប៉ាញរូបនេះទទួលបាន។ ទោះយ៉ាងណា! កុងត្រាចាស់របស់ De Gea នៅសល់២ឆ្នាំទៀតហើយ គាត់ទំនងជាបន្តរួមរស់ជាមួយបិសាចក្រហមយូរឆ្នាំទៅទៀតដោយការកាត់ប្រាក់ឈ្នួលប្រចាំសប្ដាហ៍មួយចំនួន។ ខណៈដែល Dean Henderson បានត្រឡប់មកពីលេងខ្ចីជើងនៅ Sheffield United កាលពីរដូវកាលមុន និងបន្តកុងត្រារយៈពេល ៦ ឆ្នាំជាមួយនិងការទទួលប្រាក់ឈ្នួល…
អ្នកចាំទីរបស់ក្រុមបិសាចក្រហមManchester United កីឡាករ Dean Hernderson ជឿជាក់ថារូបគេអាចផ្តួល Dan James ក្នុងការរត់ប្រណាំងមួយដើម្បីបញ្ជាក់ថានរណារត់លឿនជាងគេបំផុតនៅក្លិប។ Henderson បង្ហើបថាគាត់បានកត់សំគាល់លេខឆ្កួត ៗ ក្នុងការប្រណាំងចម្ងាយ ៤០ ម៉ែត្រពេលខ្ចីជើងនៅ Sheffield United កាលពីរដូវកាលមុន។ នៅពេលត្រូវបានគេសួរអំពីកីឡាករដែលលឿនបំផុតនៅ Man United Dean Henderson បាននិយាយថា៖ “ខ្ញុំនៅតែចាត់ទុកខ្លួនខ្ញុំជាកីឡាករដែលលឿនជាងគេនៅ Man United ដដែល។ ខ្ញុំស្មោះត្រង់ហើយ! Dan James ប្រសិនបើគាត់ចង់ប្រណាំងប្រជែងខ្ញុំ…