ចូរមើលទៅជីវិតរបស់អ្នក តើអ្នកពេញចិត្តនឹងជីវិតដែលអ្នកកំពុងរស់នៅទេ?
BOB MARLEY
ការស្កប់ស្កល់ និងការមានអារម្មណ៍ពេញចិត្ត គឺ ជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ សុភមង្គល គឺជារឿងដ៏សំខាន់ក្នុងជីវិត។
ដូច្នេះសូមសួរខ្លួនឯង៖ តើខ្ញុំពិតជាពេញចិត្តនឹងជីវិតរបស់ខ្ញុំដែរឬទេ? ប្រសិនបើចម្លើយថាទេ វាជាពេលវេលាដើម្បី ពិនិត្យមេីលឡើងវិញ និង ធ្វេីការផ្លាស់ប្តូរ។ សូមព្យាយាមរកពេលវេលា ដើម្បីឆ្លុះបញ្ចាំងអំពីរឿងដូចខាងក្រោម។
១. ផ្តោតលើភាពវិជ្ជមាន
មនុស្សយេីងងាយនឹងធ្លាក់ចូលក្នុងអន្ទាក់អវិជ្ជមានណាស់ ដូចជាការព្រួយបារម្ភច្រើនអំពីអ្វីមួយ កំហុសដែលបានកេីតឡេីង ។ល។ ហើយការព្រួយបារម្ភទាំងនេះបានធ្វើឱ្យយើងមានការភ័យខ្លាច។ ចូលព្យាយាមគិតអំពីរឿងល្អៗមិនថាមានបញ្ហាអ្វីនោះទេ ឬ តាមរយៈអ្វីនោះទេ ព្យាយាមបង្ខំខ្លួនឯងឱ្យគិតអំពីអ្វីដែលល្អៗ។ នេះនឹងនាំឱ្យមានទស្សនវិស័យវិជ្ជមាន ទៅលើជីវិត និង ឥរិយាបថវិជ្ជមាន បន្ថែមទៀត ក្នុងរយៈពេលវែង។
២. ស្វែងរកអ្វី ដែលអាចជួយកាត់បន្ថយភាពតានតឹង
ចូរគិតពីវិធីងាយស្រួលបំផុតដើម្បីកាត់បន្ថយភាពភាពតានតឹងរបស់អ្នក។ មិនថាលេងហ្គីតា ហាត់ប្រាណ ឬ ធ្វេីអ្វីក៏ដោយ អ្នកត្រូវរកចំណង់ចំណូលចិត្ត ដែលអាចធ្វេីឱ្យអ្នកស្ងប់ចិត្ត ហើយផ្តល់ឱ្យអ្នកនូវអារម្មណ៍ដែលមានសេរីភាព។ រកពេលវេលាទំនេរដោយដកចេញពីកាលវិភាគដ៏មមាញឹករបស់អ្នក ដើម្បីអនុវត្តសកម្មភាព បំបាត់ស្ត្រេស របស់អ្នកឱ្យបានទៀងទាត់។
៣. កុំខ្លាចក្នុងការចំណាយពេលសំរាប់ខ្លួនឯង
វាជារឿងធម្មតាទេដែលមនុស្សនឹងធុញទ្រាន់នៅពេលពួកគេរវល់ខ្លាំង។ អ្នកមិនគួរអនុញ្ញាតឱ្យខ្លួនឯងទទួលបានការធុញដូច្នេះទេ ដោយអ្នកគ្រាន់តែរៀនសង្កេតមេីលខ្លួនឯង ថាខ្លួនឯងជិតធុញទ្រាន់ ឬ នៅ ប្រសិនបេី ដល់ហេីយ ចូលសំរាកមួយភ្លែតសិន។ សូមកុំខ្មាសអៀន ក្នុងការ សុំឈប់សម្រាក។ ត្រូវដឹងថាសុខភាពផ្លូវចិត្តរបស់អ្នក គឺ សំខាន់ដូចជាសុខភាពរាងកាយរបស់អ្នកដែរ។
៤. ទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក
នៅពេលអ្នកធ្វើឱ្យមានកំហុសហើយ ធ្លាក់ក្នុងស្ថានភាពពិបាក។ វាជាការងាយស្រួលក្នុងការចង្អុលម្រាមដៃ និង បន្ទោសមនុស្សអ្នកដទៃ ចំពោះ កំហុសរបស់អ្នក ប៉ុន្តែវាមិនមែនជាវីធីដោះស្រាយបញ្ហានោះទេ។ ព្យាយាមផ្តោតលើអ្វីដែលអាចដោះស្រាយបាន ទទួលខុសត្រូវចំពោះ សកម្មភាពផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់មក ពិនិត្យស្ថានភាពនោះ។ គ្រប់គ្រងអ្វីៗដែលអ្នកអាចធ្វើបាន ហើយព្រលែងអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន។ ចូលធ្វេីការផ្លាស់ប្តូរទៅជាវិជ្ជមាន តាមដែលអ្នកអាចធ្វេីបាន មិនថាស្ថិតនៅក្នុងអាជីវកម្ម ឬ ជីវិតផ្ទាល់ខ្លួន ទទួលយកនូវអ្វីដែលអ្នកមិនអាចផ្លាស់ប្តូរបានទេ។
៥. យល់ដឹងកាន់តែច្រើនកាន់តែល្អ
ភាពតានតឹង គឺ ភាគច្រើនមកពីការយល់ច្រឡំ។ ការអភិវឌ្ឍន៍សមត្ថភាពដែលអាចមើលឃើញពីទស្សនវិស័យរបស់អ្នកដទៃ ដោយមិនលំអៀង គឺ ជាអំណោយមួយដែលមនុស្សតិចណាស់មាន ប៉ុន្តែវាមានតម្លៃបំផុត។ នៅពេលសន្ទនា ឬ ស្តាប់ដោយគ្មានការវិនិច្ឆ័យ ហើយបេីកចិត្តឱ្យទូលាយ។ នេះនឹងជួយឱ្យអ្នកមានមិត្តច្រើន។ សមត្ថភាពក្នុងការមើលឃើញពីទស្សនវិស័យរបស់អ្នកដទៃនឹងអនុញ្ញាតឱ្យអ្នកសិក្សាបន្ថែម ហើយគិតបានច្រើនថែមទៀតផង។
៦. ពិនិត្យឡើងវិញនូវទំនាក់ទំនងដែលអ្នកមាន
អ្នកគួរពិចារណាលើទំនាក់ទំនងក្នុងជីវិត។ តើពួកគេទាក់ទងនឹងអ្នកយ៉ាងដូចម្តេចនៅក្នុងជីវិតប្រចាំថ្ងៃ? តើអ្នកណាចង់ឃើញអ្នកជោគជ័យ? តើនរណាជាអ្នកបំផុសគំនិតអ្នក? តើនរណាធ្វើឱ្យអ្នកសប្បាយចិត្ត? ហើយគិតពីវិធីផ្សេងទៀត។ តើនរណាជាអ្នកទាញអ្នកចុះ? តើនរណាធ្វើឱ្យ អ្នកមានអារម្មណ៍មិនល្អអំពីខ្លួនអ្នក ឬ មានឥទ្ធិពលអវិជ្ជមានលើជីវិតរបស់អ្នក? ត្រូវស្មោះត្រង់ជាមួយខ្លួនឯង ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅឱ្យឆ្ងាយពីមនុស្ស ដែលបំផ្លាញថាមពលរបស់អ្នក។ ចូលចំណោម ជាមួយមនុស្សដែលមាន ឥរិយាបថវិជ្ជមាន និង មនុស្សដែលធ្វើឱ្យអ្នកសប្បាយចិត្ត ដេីម្បីបង្កើនគុណភាពនៃជីវិតរបស់អ្នក។
៧. រស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់អ្នក
មានតែអ្នកទេដែលដឹង ពីអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត កុំឱ្យនរណាម្នាក់ កំណត់ជីវិតរបស់អ្នក ដើរតាមផ្លូវ ដែលអ្នកចង់បាន ដោយមិនភ័យខ្លាចត្រូវបានគេរិះគុន។ សូមប្រាកដថា គ្រួសាររបស់អ្នក មិត្តភក្តិ មានសារៈសំខាន់ណាស់ ហើយវាជារឿងដ៏ល្អ ប្រសិនបើ អ្នកអាចសុំដំបូន្មានពីពួកគេ នៅពេលអ្នកត្រូវការ ប៉ុន្តែវានៅតែជាអ្នក ដែលត្រូវធ្វេីការសម្រេចចិត្ត ថាតើគួរយកដំបូន្មាននោះ ឬ អត់។ មនុស្សគ្រប់រូបមានជីវិត តែមួយប៉ុណ្ណោះ ដូច្នេះចូរចាំថា រស់នៅជីវិតតាមរបៀប ដែលអ្នកចង់រស់នៅ។
ខ្ញុំត្រលប់ទៅមើលជីវិតរបស់ខ្ញុំ វិញដូចជាការងារដ៏ល្អមួយ វាបានបញ្ចប់ហើយ ហើយខ្ញុំពេញចិត្តនឹងវា។
GRANDMA MOSES
ប្រភព៖ Success

