
FIFA ប្រកាសព្យួរសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានក្រោយជនទីបីឡើងកាន់កាប់ទីស្នាក់ការ និងគ្រប់គ្រងទំព័រហ្វេសបុករបស់ PFF ខុសច្បាប់
ការិយាល័យរបស់ក្រុមប្រឹក្សា FIFA បានព្យួរសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន (PFF) ជាធរមានភ្លាមៗដោយសារការជ្រៀតជ្រែកពីភាគីទីបីដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA ។ ស្ថានភាពនេះត្រូវបានកើតឡើងដោយក្រុមបាតុករមួយក្រុមឡើងកាន់កាប់ទីស្នាក់ការកណ្តាលរបស់ PPF នៅក្រុង Lahore ហើយបុគ្គលម្នាក់ដែលស្ថិតនៅក្រៅរង្វង់ការទទួលស្គាល់ពីន FIFA បានដកសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការធ្វើប្រក្រតីភាពរបស់ PPF ដែលកាន់នកាប់ដោយលោក Haroon Malik ហើយឲ្យលោក Syed Ashfaq Hussain Shah កាន់កាប់ជំនួសវិញ។ FIFA បានចេញលិខិតព្រមានថា ប្រសិនបើការកាន់កាប់មិនស្របច្បាប់របស់ទីស្នាក់ការ PPF មិនត្រូវបានបញ្ឈប់ទេ ហើយអ្នកកាន់ការិយាល័យដែលត្រូវបានទទួលស្គាល់ដោយ FIFA មិនត្រូវបានអនុញ្ញាតឱ្យចូលអគារដោយសេរី…




















