Wisdoms

Thumnail 1
សេដ្ឋកិច្ច

ចំណាយពេល ២នាទីមកមើលរូបកូនសត្វដ៏គួរឱ្យស្រលាញ់នេះ ដឹងតែបាត់ស្ត្រេសតែម្ដង!

នៅពេលស្ត្រេស នៅពេលមិនសប្បាយចិត្តតើអ្នកចូលចិត្តធ្វើអ្វី? សម្រាប់ Admin ពេលមិនសប្បាយចិត្ត តែងតែព្យាយាមស្វែងរករូបភាពបែបកំប្លែង ឬអត្ថបទបែបល្អៗ ដើម្បីមើល ព្រោះវានឹងធ្វើឱ្យអារម្មណ៍មិនល្អទាំងនោះ រសាយបាត់ទៅដែរ។ រូបភាពខាងក្រោមចំនួន ៣០សន្លឹក ជាបណ្ដុំរូបភាពដ៏គួរឱ្យស្រលាញ់របស់សត្វតូចៗ ដែលមើលទៅពិតជាមិនអាចទ្រាំបាននឹងនិយាយថា វាពិតជាគួរឱ្យស្រលាញ់មែន! តោះកុំឱ្យខាតពេលយូរ ចូលមកមើលរូបថតកូនសត្វដ៏ខ្ជូតៗទាំងនេះទាំងអស់គ្នា ហើយជួយប្រាប់គ្នាផងថាស្គាល់សត្វអីខ្លះដែរ? សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Thumnail 1
សេដ្ឋកិច្ច

គួរយល់ដឹង! ៧ចំណុច ដែលអ្នកមិនដែលកត់សម្គាល់ ថាអាចប៉ះពាល់ដល់សុខភាពអ្នកធ្ងន់ធ្ងរ!

ទង្វើសាមញ្ញៗមួយចំនួនដែលអ្នកតែងធ្វើវាជារផងរាល់ថ្ងៃ មិនថាពេលគេង ពេលហូបអាហារ ឬសកម្មភាពផ្សេងៗមួយចំនួន សុទ្ធតែអាចជះឥទ្ធពលមិនល្អដល់សុខភាពអ្នកតាំងអស់ ប្រសើនបើអ្នកមិនបានយកចិត្តទុកដាក់លើវា។ ពេលខ្លះអ្នកអាចគិតថាវាជារឿងសាមញ្ញៗ ប៉ុន្តែទង្វើសមញ្ញតូចៗទាំងនោះ វាអាចបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់អ្នក។ ១. ចូលគេងភ្លាមបន្ទាប់ពីបរិភោគ ការចូលគេងភ្លាមៗ បន្ទាប់ពីបរិភោគអាហាររួច គឺជារឿងមិនគួរធ្វើឡើយ ព្រោះក្រោយពេលបរិភោគហើយ កម្រិតអុកស៊ីសែនក្នុងខួរក្បាលនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស ហើយអាចកើតមានបញ្ហារំលាយ​អាហារ ក្រហាយទ្រូង ហើយបើបណ្ដាលយូរវាអាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សធាត់បន្តិចម្ដងៗ។ ២. ទុកខ្សែក្រវ៉ាត់ឱ្យនៅតឹងក្រោយពេលញ៉ាំឆ្អែត ក្រោយពេលញ៉ាំអាហារឆ្អែតរហូតដល់តឹងពោះ អ្នកគួរបន្ធូរខ្សែក្រវ៉ាត់ ព្រោះបើមិនបន្ធូរទេ ក្បាលពោះអ្នកនឹងរងនូវសម្ពាធកាន់តែខ្លាំង ដែលអាចបណ្ដាលឱ្យមានបញ្ហាហើមពោះ ក្អួត ឈឺក្រពះ និងពោះវៀនទៀតផង។ ៣. ទប់នោម ទម្លាប់ទប់នោម…

Thumnail 2
ប្លែកៗ

យកសង្សារមកធ្វើអី? អត់សង្សារកុំទៅខ្វល់! នៅម្នាក់ឯងក៏មានក្ដីសុខដែរ បើអ្នកចេះវិធីទាំង ៧យ៉ាងនេះ!

មិនទាន់ជួបអ្នកយល់ចិត្ត មិនមែនមានន័យថាយើងមិនមានគូនោះទេ ខណៈដែលមនុស្សមួយចំនួន បានជ្រើសយកផ្លូវនៅម្នាក់ឯង ដើម្បីរស់នៅឯករាជ្យ មិនខ្វល់ពីរឿងស្នេហា។ តែការរស់នៅម្នាក់ឯង ពេលខ្លះក៏ជួបនូវអារម្មណ៍ឯកា និងសោកសៅខ្លះដែរ នៅពេលឃើញអ្នកនៅជុំវិញខ្លួនកំពុងមានក្ដីសុខ ជាមួយគូស្នេហ៍។ តែកុំខ្វល់ច្រើន មកអានចំណុចមួយចំនួនខាងក្រោមនេះសាកមើល អ្នកនឹងមានអារម្មណ៍ថាស្រស់ថ្លា មិនចាំបាច់ថាមានស្នេហាមកនៅក្បែរឡើយ ចាំពេលមានស្នេហាចាំគិតទៀត៖ ១. រៀនស្គាល់ខ្លួនឯង ត្រូវចាំថា ការនៅម្នាក់ឯង អ្នកនឹងមានពេលវេលាធ្វើរឿងជាច្រើន សម្រាប់ស្វែងរកអ្វីថ្មីៗ និងធ្វើរឿង​មួយចំនួនសម្រាប់ខ្លួនឯង ប៉ុន្តែត្រូវចំណាយពេលខ្លះមកគិតថា តើអ្នកអាចធ្វើអ្វីបានខ្លះ ក្រោពីការងារប្រចាំថ្ងៃ? ត្រូវស្វែរកចំណុចខ្លាំងរបស់ខ្លួន យកមកប្រើប្រាស់ ដើម្បីឱ្យជីវិតអ្នកមានភាពសកម្ម និងគ្មានពេលគិតដល់រឿងឯកា។ ២.  ចិញ្ចឹមសត្វ…

Thumnail 8
ប្លែកៗ

ក្មេងជំនាន់ ៩០ជាង អ្នកណាដែលថាមិនស្គាល់រឿង ក្មេងអាយុ៦ខែ ដើរជុំវិញពិភពលោក (Baby’s day out)នេះ?

ហូលីវូដ៖ បើនិយាយពីរឿងដែលសម្ដែងដោយក្មេងៗនោះ គេតែងនឹកដល់រឿងមួយ ដែលបានចាក់បញ្ចាំងតាំងពីឆ្នាំ ១៩៩៤ គឺ «Baby’s Day Out» ដែលទូរទស្សន៍នៅប្រទេសកម្ពុជាបានបកប្រែចំណងជើងថា «កុមារអាយុ៦ខែ ដើរជុំវិញពិភពលោក» ដែលបានដិតក្នុងអារម្មណ៍មនុស្សមិនតិចអ្នកឡើយ។ Baby’s Day Out ជាសាច់រឿងបែបកំប្លែងដែលនិយាយពីក្មេងអាយុ៦ខែម្នាក់ ដែលត្រូវមនុស្សអាក្រក់មួយក្រុម ចាប់យកទៅ តែដោយសារតែក្មេងនោះជាក្មេងឆ្លាត តែងរកវិធីគេចចេញ បែបរបៀបកូនក្មេង ពិតជាកំប្លែង ហើយទប់សំណើចមិនជាប់ គ្រប់វគ្គទាំងអស់នៃសាច់រឿង។ គួររំលឹកផងដែរថា រឿង Baby’s Day Out ត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១…

Thumnail 9
ប្លែកៗ

អផ្សុកមែនទេ? មកមើលបណ្ដុំរូបភាពប្លែកៗ គួរឱ្យស្រលាញ់ពីសត្វឆ្មា ឃើញហើយគឺថា គួរឱ្យក្នាញ់តែម្ដង!

ឆ្មា គឺជាសត្វចិញ្ចឹមដ៏មានប្រជាប្រិយភាពរបស់មនុស្ស ដោយសារតែរូបរាងគួរឱ្យស្រលាញ់ ឆ្លាត និងចូលចិត្តប្រឡែងលេងជាមួយម្ចាស់ ទើបធ្វើឱ្យមនុស្សជាច្រើនចូលចិត្តចិញ្ចឹមសត្វឆ្មា។ នៅលើបណ្ដាញអ៊ីនធឺណែត តែងមានរូបភាពជាច្រើនដែលបង្ហោះពីសត្វឆ្មា ដែលរូបភាពទាំងនោះ ពិតជាគួរឱ្យក្នាញ់ខ្លាំងមែនទែន ដោយសារតែសកម្មភាពដ៏ប្លែកៗ ខ្ជូតៗ របស់ឆ្មា ពិតជាគួរឱ្យស្រលាញ់។ មកមើលរូបភាពប្លែកៗ គួរឱ្យស្រលាញ់ពីឆ្មាខាងក្រោមនេះ៖ ១. មើលឱ្យស្រួលបួល អូនខ្មេវទេ មិនមែនគីគីទេណា! ២. ប៉ាអើយ ត្រីឆ្លាមខាំអូនហើយ… ជួយផង!!! ងាប់ឥឡូវហើយ! ៣. ប៉ាៗ អូនសុំទឹកដោះគោមួយក្អឹកមក កូនឃ្លានហ្អា! ៤. គេថាអូនមុខធុញ តែអូនអត់ធុញទេ!…

Thumbnail 15
ប្លែកៗ

រូបភាពប៉ុន្មានស្លឹកដែលថតដោយឥតព្រាងទុក តែបង្កប់នូវភាពកំប្លែងឃើញហើយទប់សំណើចមិនបាន

ភាពចៃដន្យ ឬជួនគ្នា ជួនកាលកើតមានដោយឥតព្រាងទុក ហើយការទាំងនោះហើយ ធ្វើឱ្យទប់សំណើចមិនបាន ខណៈវាពិតជាកំប្លែងមែនទែន។ រូបខាងក្រោមប៉ុន្មានសន្លឹកដែលបានដកស្រង់ពី​ Internet ពិតជាធ្វើឱ្យយើងមិនអាចទប់សំណើចបាន ព្រោះរូបនីមួយៗសុទ្ធទែមិនបានរៀបចំឡើយ វាចៃដន្យទាំងអស់ ហើយវាពិតជាហួសចិត្តមែនទែន។ ទស្សនារូបខាងក្រោម៖ តើអ្នកមានយោបល់បែបណាខ្លះ សម្រាប់រូបភាពខាងលើ?

Thumbnail 23
សេដ្ឋកិច្ច

(គួរអាន) ហេតុផល ៧យ៉ាងដែលធ្វើឱ្យបុគ្គលិកសម្រេចលាចេញពីការងារ ទោះបីគេស្រលាញ់ការងារប៉ុនណាក៏ដោយ!

ក្នុងជីវិតការងារ អ្នកណាក៏តែងជួបប្រទះបរិបទផ្សេងៗគ្នា ទៅតាមក្រុមហ៊ុនដែលគេកំពុងធ្វើការ។ ការសម្រេចចិត្តចាកចេញពីក្រុមហ៊ុនដែលកំពុងធ្វើ ពេលខ្លះអាចជារឿងល្អ ដែលបុគ្គលិកសម្លឹងឃើញ​កន្លែងថ្មីដែលអាចអភិវឌ្ឍន៍ខ្លួន និងទទួលបានប្រាក់ខែច្រើនជាងនៅកន្លែងចាស់។ តែនេះគ្រាន់ជាហេតុផលមួយ ដែលធ្វើឲ្យបុគ្គលិកសម្រេចចិត្តដើរចេញពីកន្លែងចាស់ប៉ុណ្ណោះ ប៉ុន្តែហេតុផលមួយចំនួនទៀត ដែលធ្វើឱ្យបុគ្គលិសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនដែលគេស្រលាញ់ ឬជំនាញដែលគេស្រលាញ់ ដោយសារតែរឿងមួយចំនួនដូចខាងក្រោម៖ ១. ការមើលងាយ និងមិនឱ្យតម្លៃដល់បុគ្គលិក គ្រប់បុគ្គលិកធ្វើការ តែងត្រូវការប្រាក់ខែជាធម្មតា ប៉ុន្តែប្រាក់ខែមិនមែនជារឿងតែម៉្យាងនោះទេ ព្រោះបរិយាកាសក្នុងការធ្វើការ ការផ្ដល់តម្លៃពីថ្នាក់ដឹកនាំ និងថ្នាក់លើ ជារឿងដែលធ្វើឱ្យបុគ្គលិកកាន់តែស្រលាញ់ក្រុមហ៊ុនជាដើម។ បុគ្គលិកជាច្រើនសម្រេចដើរចេញពីកន្លែងធ្វើការពីការងារដែលខ្លួនស្រលាញ់ ទៅប្រកបរបរ ឬក្រមហ៊ុនផ្សេង ដោយសារការមិនផ្ដល់តម្លៃពីថ្នាក់ដឹកនាំ និងក្រុុមការងារនេះឯង។ ២. ការមិនតម្លើងតួនាទី ជាទូទៅ ការងារបើបុគ្គលិកបានប្រឹងប្រែងបានប្រសើរ…

KNONGSROK
សេដ្ឋកិច្ច

គំនិតគួរពិចារណា៖ មកស្វែងយល់អំពីរឿងនិទានពីចានបែក ពីប្រទេសជប៉ុន!

ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុន តែងមានទំនៀមទម្លាប់ដ៏ប្រសើរជាច្រើន ដែលគួរឱ្យស្ងើចសរសើរ ដោយសារតែការយល់ដឹងដ៏ល្អ និងអត្តចរិតដ៏គួរឱ្យយកតម្រាប់តាមរបស់ប្រទេសនេះ បានធ្វើឱ្យពិភពលោក តែងចាប់អារម្មណ៍ប្រទេសជប៉ុនជារឿយៗ។ ថ្ងៃនេះ សូមលើកយករឿងនិទានមួយដែលទាក់ទងនឹង សិល្បៈប្រើប្រាស់កម្ទេចមាស ផ្លាទីន ប្រាក់ ទង់ដែង ឬសំរឹទ្ធ មកផ្សារភ្ជាប់គ្នាជាមួយនឹងបំណែកចាន នៅកន្លែងដែលបែកបាក់ ដើម្បីឱ្យវាមានសភាពដូចដើម។  សិល្បៈផ្សារភ្ជាប់ចានបែក នេះវាបានធ្វើឱ្យរបស់ដែលបែកបាក់ទៅហើយកាន់តែស្រស់ស្អាតជាងមុនដោយសារតែ នៅតាមកន្លែងផ្គុំទាំងនោះ មានពណ៌មាស រំលេចចេញយ៉ាងស្រស់ស្អាត ដែលត្រូវបានគេហៅថា Kin Tsugi (金継ぎ, “golden joinery”) ដែលអត្ថន័យប្រែថា ការរួមបញ្ចូលជាមួយនឹងមាស។ ទង្វើនេះ…

Thumbnail 28
ប្លែកៗ

រឿងរ៉ាវហួសចិត្តមួយចំនួន ដែលក្មេងសម័យឥឡូវគ្មានថ្ងៃស្គាល់បទពិសោធន៍ជូរចត់អស់ទាំងនេះឡើយ!

បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែជឿនលឿន ខណៈយើងឃើញក្មេងៗអាយុមិនទាន់ប៉ុន្មានផងមានឧបករណ៍អេឡិចត្រូណិចកាន់នឹងដៃ​ ដូចជាឧបករណ៍កម្សាន្ត iPhone iPad ឬក៏របស់លេងហ្គេមបែបទំនើបៗ។ ប៉ុន្តែបើយើងក្រឡេកទៅក្រោយប្រហែឡល ១៥ឆ្នាំមុនវិញ កាលពីបច្ចេកវិទ្យាមិនទាន់ជឿនលឿនដូចបច្ចុប្បន្ន មនុស្សជាច្រើនតែងជួបនឹងរឿងរ៉ាវដែលក្មេងៗបច្ចុប្បន្នខ្លះ សឹងតែមិនជឿ តែវាជាការពិត។ តោះមើលរូបភាពខាងក្រោម ហើយជួយឆ្លើយម្នាក់មួយម៉ាត់ផង ថាតើអ្នកធ្លាប់ជួបនឹងរឿងមួយណាខ្លះ?

Salt 1
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច​ ម៉េងលី បកស្រាយពីការសម្រេចកាមដោយដៃ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចេញមតិមួយចំនួនទាក់ទងទៅនឹងសុខភាពប្រចាំថ្ងៃដែលទាក់ទងទៅនឹងការសម្រេចកាមដោយដៃដែលវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើន។ យោងតាម Page ដែលមានឈ្មោះថា MJQ University Press ដែលជា Page របស់ឧកញ៉ាវេជ្ជបណ្ឌិតផ្ទាល់បានផុសចែករំលែកទូទៅថា៖ “យុវជនយើងមួយចំនួន ជាពិសេសអ្នកនៅស្រុកស្រែចម្ការ ជួនកាលពួកគាត់អាយុ១៧ ១៨ឆ្នាំទៅហើយ តែមិនដែលធ្លាប់សម្រេចកាមដោយដៃ (Masturbation) នៅឡើយផង។ នេះអាចមកពីពួកគាត់មានការខ្មាសអៀនច្រើន ឬអាចមកពីពួកគាត់ខ្លាចប៉ះពាល់សុខភាពផ្លូវភេទ ឬក៏អាចមកពីពួកគាត់ពិបាករកកន្លែងសម្រេចកាមដោយដៃ ដ្បិតពួកគាត់រស់នៅជុំគ្រួសារ ផ្ទះតូចគ្មានបន្ទប់ដាច់ដោយឡែកពីគ្នា។ និយាយដល់ការសម្រេចកាមដោយដៃនេះ ខ្ញុំធ្លាប់ឮចាស់ៗនៅតាមទីជនបទនិយាយបន្លាចកូនចៅប្រុសៗរបស់ពួកគាត់ថា “កុំធ្វើអីផ្ដេស​ផ្ដាស​វ៉ឺយ (សម្រេចកាមដោយដៃ) ប្រយ័ត្នកើតរោគស្រវាំងភ្នែក ឆ្កួត គ្មានកូន…

Loff
សង្គម

ចាំ ៣ នាក់​ក្នុង​រូប​នេះ​បាន​ទេ? ឥឡូវ​ធំៗ​ខ្លះ​កំលោះ​ក្រមុំ​អស់​ហើយ មើល​មិន​ចង់​ស្គាល់

ប្រភេទ​រូប​កំប្លែង Meme ជា​ច្រើន​សន្លឹក​ដែល​មាន​ការ​ប្រើប្រាស់​លើ​បណ្តាញ​សង្គម អ្នក​ប្រាកដ​ជា​ធ្លាប់​ស្គាល់​រូប​ចាក់ដោត​នៃ​មុខមាត់​ក្មេងៗ ៣ រូប​ដូច​បញ្ជាក់​ជា​មិន​ខាន ព្រោះ​មិន​ថា​តែ​នៅ​ក្នុង​ស្រុក​យើង​ទេ គឺ​មាន​ការ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ទូទាំង​សកលលោក។ មក​ទល់​ពេល​នេះ ពួក​គេ​ទាំង​បី​បាន​ប្រែ​មុខមាត់​សឹង ១៨០ ដឺក្រេ ពោល​គឺ​កំលោះ​ក្រមុំ​អស់​ហើយ។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖ ១) Sam Griner រូប​របស់​គេ​ផ្ទុះ​កាល​នៅ​តូច​ដែល​ពាក់​អាវ​ពណ៌​បៃតង​មួយ​នៅ​ឯ​ឆ្នេរ​ខ្សាច់ ដោយ​លើក​ដៃ​ប្រៀប​បាន​ដូច​ជា​ជោគជ័យ​រឿង​អ្វី​ម្យ៉ាង​អ៊ីចឹង តែ​ពេល​នេះ​គេ​ធំ​ច្រើន​ហើយ​និង​មាន​មុខមាត់​សង្ហារ​មិន​ណយ​ទេ។ ២) Zoe Roth អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ​ទាក់ទិន​នឹង​រូបភាព​ដែល​បង្ហោះ​បែប​ឌឺដង​ដល់​ឈ្មោះ​នរណា​ម្នាក់ ហើយ​មាន​ដុត​ផ្ទះ​របស់​គេ​ចោល ជាមួយ​នឹង​ទឹក​មុខ​ហ្សឹម​របស់​ក្មេង​ស្រី​តូច​សម​ខ្លាំង​នោះ​ខ្លាំង ដោយ​ឥឡូវ​ម្ចាស់​រូប​ពិត​ប្រាកដ​នោះ​ក៏​មាន​អាយុ​ច្រើន​ហើយ​ដែរ។ ៣) Kyle Craven កាល​មួយ​នោះ​មិត្តភក្តិ​របស់​គេ​បាន​យក​រូប Craven…

Public Bathrooms Secret FB
សេដ្ឋកិច្ច

ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណៈមិនបិទជិតដល់កម្រាលឥដ្ឋ

ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណៈបិទមិនជិតដល់កម្រាលឥដ្ឋ មានមនុស្សជាច្រេីនបានចំណាយប្រាក់ដើម្បីប្រើប្រាស់បង្គន់សាធារណៈអស់រយៈពេលជិត ២០០០ ឆ្នាំមកហើយ។ ហើយសព្វថ្ងៃនេះយើងមានបង្គន់សាធារណៈឥតគិតថ្លៃជាច្រេីនផងដែរ ប៉ុន្តែវានៅតែខុសគ្នាពីបង្គន់នៅតាមផ្ទះរបស់យេីង។ ហើយបង្គន់សាធារណៈមិនត្រឹមតែខ្វះភាពឯកជនប៉ុណ្ណោះទេ។ បង្គន់ទាំងនោះមានលក្ខណៈពិសេសមួយដែលគួរឱ្យចាប់អារម្មណ៏ខ្លាំងបំផុតនោះ គឺទ្វារបិទមិនជិតដល់កម្រាលឥដ្ឋ។ តេីអ្នកជឿឬមិនជឿថាមានហេតុផលដែលគេធ្វេីបែបនេះ។ យេីងតែងតែឆ្ងល់ថាហេតុអ្វីបានជាគ្មានទ្វារបិទជិតសំរាប់បង្គន់សាធារណៈ។ តាមការពិតវាមានហេតុផលជាច្រើនសម្រាប់បញ្ហានេះ ហើយវាពិតជាមានសារៈសំខាន់ណាស់។ ១. អ្នកអាចដឹងថាតើនរណាម្នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រឬក៏អត់ ២. អ្នកអាចដឹងថាវាទំនេរឬក៏អត់ ៣. វាជួយកម្ចាត់ក្លិនមិនល្អនៅខាងក្នុង ៤. ទ្វារដែលបិទជិតមានតម្លៃថ្លៃជាង ៥. វាអាចជួយបញ្ឈប់មនុស្សដែលមានអាកប្បកិរិយាអាក្រក់ ៦. អ្នកអាចចេញបានប្រសិនបើសោរខូច ៧. អ្នកអាចសុំក្រដាសបង្គន់ពីគេបានប្រសិនបើវាអស់ ៨. អ្នកប្រេីប្រាស់ចំណាយពេលតិចនៅក្នុងបន្ទប់ទឹកហើយអ្នកដទៃនឹងមិនចាំបាច់ត្រូវចាំយូរនោះទេ ៩. នេះនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកថែរក្សាសម្អាតកម្រាលឥដ្ឋ ១០.…

New Copy
សង្គម

បើដឹងថាគេមានសង្សារ ឬម្ចាស់ចិត្តហើយ តើគួរបន្ត ឬក៏បញ្ឈប់ចិត្តស្រឡាញ់គេត្រឹមហ្នឹង?!!

ឱ្យស្រឡាញ់វាងាយណាស់ តែបើឱ្យកាត់ចិត្ត ឈប់ស្រឡាញ់វិញ វាជារឿងមួយដែលពិបាកធ្វើបំផុត ព្រោះចិត្តដែលស្រឡាញ់ហួសហើយ គឺមិនងាយនឹងកាត់ចិត្តបានងាយៗនោះឡើយ។ គ្មានអ្នកណាប្រាប់ឱ្យខ្លួនឯង ទៅស្រឡាញ់អ្នកដែលគេមានម្ចាស់ ឬមានសង្សារហើយនោះទេ តែពេលខ្លះ ជ្រុលចិត្តស្រឡាញ់ហើយ ទើបដឹងថា ការពិតគេនោះ មានម្ចាស់ មានសង្សាររួចទៅហើយ ហើយពេលខ្លះទៀត ដឹងហើយឮហើយថាគេមានសង្សារ មានដៃគូ តែចិត្តដែលលង់ស្រឡាញ់ភ្លាមៗ ប្រាកដជាមិនបានត្រៀមទុកមុនទេ។ តែពាក្យគេច្រើននិយាយថា ប្ដីប្រពន្ធការហើយមានកូន នៅអាចលែងគ្នា គូដណ្ដឹងភ្ជាប់ពាក្យហើយ នៅអាចផ្ដាច់ពាក្យបាន ចុះត្រឹមជាសង្សារ រឿងអីបែកគ្នាមិនបាននោះ អ៊ីចឹង ប្រាកដជាត្រូវបន្តស្រឡាញ់ ដើម្បីរង់ចាំថ្ងៃគេបែកគ្នាមែនទេ? មិនអាចទេ ចាំគេបែកគ្នា…

New Copy
សង្គម

ហត់ចិត្តខ្លាំង! ដែលគ្រប់យ៉ាង ព្យាយាមតែម្ខាង គេមិនបានគិតដូចយើងទេ

គេថាស្នេហា បើព្យាយាមតែម្ខាង វាគ្មានប្រយោជន៍ទេ ពិតណាស់ ការចាប់ផ្ដើម ការព្យាយាមថែរក្សា ការដែលយើងខំប្រឹងផ្គាប់ចិត្តគេតែម្នាក់ឯង វាគ្មានន័យឡើយ ហើយវាក៏ហត់ចិត្តណាស់ដែរ ពេលខ្លះ មានអារម្មណ៍ថា ខ្លួនឯងនេះ កាន់តែថោកទាបទៀតផង។ កន្លងមក គឺមានតែយើងតែម្នាក់ដែលព្យាយាមថែរក្សា មានតែយើងទេដែលព្យាយាមផ្គាប់ចិត្ត ហើយក៏មានតែយើងដែរ ដែលខ្លាចបាត់បង់ ខ្លាចបែកបាក់ប្រេះឆា តែសម្រាប់គេ គឺធម្មតា ជួនកាល គេបញ្ចេញកាយវិការ និងទង្វើ ធ្វើដូចមនុស្សមិនដែលស្គាល់គ្នា ធ្វើដូចជាអ្នកដទៃអ៊ីចឹង សួរថា ការខំប្រឹងមួយហ្នឹងមានន័យអ្វី? ចម្លើយយ៉ាងខ្លីគឺ​ យើងស្រឡាញ់ គោរព ឱ្យតម្លៃគេតែម្ខាង…

២
ប្លែកៗ

អ្នកដែលកើតក្នុងថ្ងៃទាំងនេះ នឹងក្លាយជាអ្នកមាន ជីវិតមានភាពរុងរឿងខ្លាំង នៅពេលដែលឈានដល់វ័យកណ្ដាល ឬអាយុចាប់ពី ៤០ឆ្នាំទៅ

ប្រសិនបើអ្នកបានកើតនៅក្នុងតារាងថ្ងៃកំណើតដូចប៉ុន្មានខាងក្រោមនេះ នោះបង្ហាញថា អ្នកនឹងអាចទទួលបាននូវជីវិតរុងរឿងបរិបូណ៌ និងសេចក្តីសុខក្នុងវ័យកណ្តាល។ ១. អ្នកកើតក្នុងថ្ងៃទី ១៣ និងថ្ងៃទី ២០ អ្នកដែលកើតនៅក្នុងថ្ងៃទាំងពីរនេះ ត្រូវបានគេដឹងថា គឺជាមនុស្សដែលមានមានសុទិដ្ឋិនិយមខ្លាំង សកម្ម ទោះបីវាពិបាកយ៉ាងណាក៏មិនចុះចាញ់ដែរ តែងតែញញឹម និងមានក្ដីសង្ឃឹមជានិច្ច។ អាកប្បកិរិយាសុទិដ្ឋិនិយម និងទស្សនវិស័យវិជ្ជមានចំពោះជីវិត បានធ្វើឱ្យអ្នកដទៃកោតសរសើរលើមនុស្សនេះជាខ្លាំង។ នៅយុគសម័យបុរេប្រវត្តិសាស្ត្រ ពួកគេបានរស់នៅដោយទទួលបាននូវភាពរីករាយ ដូច្នេះហើយ ពួកគេមិនមានភាពស្ដាយក្រោយអ្វីឡើយ។ ហេតុដូច្នេះហើយពួកគេតែងតែដឹងពីវិធីដើម្បីបន្ធូរអារម្មណ៍របស់ពួកគេ ហើយជីវិតខាងវិញ្ញាណ និងភាពសម្បូរបែបរបស់ពួកគេ ក៏ជួយពួកគេឱ្យមានការលើកទឹកចិត្តបន្ថែមទៀតក្នុងការខិតខំមិនដែលធ្វើឱ្យមានកំហុសឆ្មើងឆ្មៃ និងភ័យខ្លាចអ្វីទាល់តែសោះ។ ការខិតខំដើម្បីជួយជីវិតរបស់ពួកគេប្រែទៅជាទំព័រថ្មីនៅពេលចូលដល់មជ្ឈឹមវ័យ។ នៅពេលនេះសំណាងរបស់ពួកគេបានមកដល់ហើយ។ ពួកគេមានប្រាក់ខែល្អ វិបុលភាព…

P=88149
គ្រួសារ

បោះបង់ និងចាកចេញពីរឿងទាំង ៣ ក្រែងជីវិតនេះ បានសល់ក្ដីសុខខ្លះ

ជាការពិតណាស់ មូលហេតុដែលធ្វើឱ្យជីវិតយើងមិនសប្បាយចិត្ត ព្រោះយើងនៅតែប្រកាន់ខ្ជាប់នូវរបស់ទាំងនេះ។ ជាក់ស្ដែង មនុស្សដែលឆ្លាតវាងវៃ នឹងមិនព្យាយាមឱបក្រសោបទុក នូវរឿងទាំង៣នេះឡើយ នៅពេលដែលយើងព្រមបោះបង់ និងចាកចេញហើយ នោះជីវិតយើង ច្បាស់ជាអារកឃលញសេចក្ដីសុខមួយភាគធំមិនខានឡើយ។ ១. ភាពសោកសៅ ជីវិតមនុស្សយើង មិនមែនត្រូវជួបរឿង ឬក៏រឿងរីករាយសប្បាយចិត្តគ្រប់ពេលនោះឡើយ យ៉ាងណាមិញ យើងរមែងជួបរឿងដែលធ្វើឱ្យចិត្តមិនរីករាយ បាត់បង់សេចក្ដីសុខ ជាពិសេស ជួបរឿងដែលមិនសមបំណង ដែលធ្វើឱ្យយើងកើតមានអារម្មណ៍ឈឺចាប់ អស់សង្ឃឹម និងសោកសៅជាខ្លាំង។ ប៉ុន្តែ ប្រសិនបើយើងព្រមលះបង់អារម្មណ៍នៃការព្យាយាម ទាមទារចង់បាន បោះបង់នូវសេចក្ដៅទោមនស្ស ដែលធ្វើឱ្យយើងកើតទុក្ខទាំងនោះបាន ជីវិតយើងក៏បានស្រាកស្រាន្តបានខ្លះ។ លើសពីនេះ ពេលដែលយើងព្រមបើកចិត្ត…

KNONGSROK
សេដ្ឋកិច្ច

ឪពុកម្ដាយភាគច្រើនរវល់រកស៊ីខ្លាំងពេក រហូតភ្លេចផ្ដល់​ភាពកក់ក្ដៅដល់កូន!!!

ដោយសារតែ​ការរស់នៅ​ជាមួយគ្នា​ក្នុង​សាមញ្ញភាព​ដដែល​ៗ​ ​អ្នកខ្លះ​មិន​ចាប់អារម្មណ៍​ ​មិន​យកចិត្តទុកដាក់​ ​មើល​រំលង​ ​ឬ​មើលស្រាល​នូវ​សេចក្ដី​ស្រឡាញ់​រវាង​គ្នា​និង​គ្នា​។​ ​ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់ដៃ​គូ​ ​ទោះ​គ្មានអ្វី​ធំដុំ​ផ្ដល់​ដៃគូ​ក៏​ពិតមែន​ ​ប៉ុន្ដែ​រឿង​តិចតួច​ពោរពេញ​ដោយ​អត្ថន័យ​ ​ដូចជា​ការ​ផ្ដល់​អំណោយ​ក្ដី​ស្រឡាញ់​ដល់គ្នា​ ​ការ​នាំ​កូន​ទៅ​ញ៉ាំ​អាហារ​ដែល​គាត់​ចូលចិត្ត​ ​គឺជា​គ្រឿងគ្រៅ​នៃ​សេចក្ដី​សុខ​ ​ជា​អនុ​ស្សា​វ​រី​យ៍​ផ្អែមល្ហែម​នៅ​ក្នុង​គ្រួសារ​។​ ​ ការ​ធ្វើ​បែប​នេះ​ ​ដើម្បី​បន្ត​ការរស់នៅ​ចុះ​សម្រុង​សុខដុម​ជាមួយគ្នា​តទៅ​ថ្ងៃមុខ​។​ ​នេះ​ជា​ការ​ផ្ដល់​វិចារ​ប្បញ្ញា​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ថ្លែង​ក្នុង​វាទិកា​រ​ ​«​បរាជ័យ​នៅ​ពីក្រោយ​ជោគជ័យ​»​ ​កាលពី​ពេល​ថ្មី​នេះ​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកឡើង​ថា​ ​នៅ​ស្រុកខ្មែរ​យើង​ភាគច្រើន​ភ្លេច​ ​គឺ​ភ្លេច​ធ្ងន់​តែម្ដង​ ​ភ្លេច​ដោយសារតែ​ងប់​នឹង​ការ​លេង​ទូរសព្ទ​ ​ហ្វេសប៊ុក​…

KNONGSROK
PR

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅភ្នំពេញត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីមូលនិធិ​ទឹកប្រាក់១លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ – ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅជំុវិញរាជធានី។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ​(Sinovac) ចំនួន ១,៥ លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។ ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)…

KNONGSROK
សេដ្ឋកិច្ច

ទស្សនៈ​ពេញដោយអត្ថន័យ​៩​ឃ្លា ​របស់​បុគ្គល​ដ៏​មាន​ប្រជាប្រិយ​៣​អង្គនា​ក់!!!

​ព្រះមហាវិមលធម្ម​ ​ពិន​ ​សែម​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និង​ឯកឧត្តម​ ​ម៉ៅ​ ​ធនិន​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កំពុង​មាន​ប្រជាប្រិយភាព​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​ក្នុង​ការ​​​ចែករំលែកយ៉ាងសកម្ម​នូវ​ទ​ស្សនៈ​ល្អ​ៗ​ស្ដីពី​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ជីវិត​ដល់​ប្រជាជន​​ទូទៅ​។​ ​ថ្ងៃនេះយើង​បាន​ដកស្រង់​នូវ​ទ​ស្សនៈ​អប់រំ ​និងមាន​អត្ថន័យ​៩​ឃ្លា​ ​របស់​ព្រះមហាវិមលធម្ម​ ​ពិន​ ​សែម​ និង​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ព្រមទាំង​​ឯកឧត្តម​ ​ម៉ៅ​ ​ធនិន ដើម្បីជាការឈ្វេងយល់ និងត្រិះរិះពិចារណាទាំងអស់គ្នា​។​ ​សម្រាប់សង្ឃដីកា​​របស់​ព្រះមហាវិមលធម្ម​ ​ពិន​…

ស្វាយរៀង
កីទ្បា

អាស៊ីអឺរ៉ុបនិង​ស្វាយរៀង​ទាត់បញ្ចូល​ទី​គ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយក​បាន​៣ពិន្ទុពីនគរបាលជាតិ

ក្រុមអង្គរថាយហ្គឺរទទួលបាន​បី​ពិន្ទុ​បន្ថែម​ពីការ​ប្រកួតជាមួយនគរបាលជាតិនៅ​ល្ងាច​នេះ​ក្នុង​សប្ដាហ៍​ទី​៦ពាន​រង្វាន់ Metfone Cambodian League 2021 បន្ទាប់​ពី​ឈ្នះ​ក្នុង​លទ្ធផល​១​ទល់​០ ខណៈដែលព្រះខ័នរាជស្វាយរៀង​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប​ដេល​មាន​គ្នាតែ​១០​នាក់​ក្នុង​លទ្ធផល​គ្រាប់បាល់​៤​ទល់​៣។ ការ​ប្រកួតនៅ​ទីលាន​អគ្គិសនីកម្ពុជា មួយ​គ្រាប់​របស់​អង្គរថាយហ្គឺ​រក​បាន​ដោយ​កីឡាករ Iago Bento Fernandes តែ​មួយ​គ្រាប់​គត់​នៅនាទី២១។ ចំណែក​៧​គ្រាប់​ក្នុង​ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park គឺ​ព្រះខ័នរាជស្វាយរៀង​បួន​គ្រាប់​ដេល​រក​បាន​ដោយកីឡាករ  MIKA ២​គ្រាប់នៅ​នាទី៤១ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទីនិង​មួយ​គ្រាប់​ទៀត​នៅ​នាទី៦៥។ ប្រាក់ មុន្នីឧត្តមស៊ុតVolley មួយគ្រាប់​នៅនាទី៤៦ និង​កីឡាករ PRIVAT មួយ​គ្រាប់នៅ​នាទី​៦៤។ បី​គ្រាប់​របស់អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ Ajayi Gbenga Samuel និង​កីឡាករ  Abee…

២
គ្រួសារ

ភាពស្ងៀមស្ងាត់របស់មនុស្សស្រី គឺមានន័យថា នាងកំពុងតែឈឺចាប់ខ្លាំងបំផុត ក៏ជាពេលដែលនាងបញ្ចប់ទំនាក់ទំនងស្នេហាផងដែរ

នៅក្នុងជីវិតស្នេហា និងជីវិតអាពាហ៍ពិពាហ៍ ប្រសិនបើថ្ងៃណាមួយនាងស្រាប់តែស្ងាត់ស្ងៀម ហើយមិនចង់ពិភាក្សាបញ្ហាអ្វីជាមួយនឹងដៃគូ វាក៏មានន័យថានាងចាត់ទុកដៃគូរបស់នាង ដូចជាអ្នកដទៃអ៊ីចឹង។ កុំគិតថានៅពេលដែលមនុស្សស្រីម្នាក់ខូចចិត្តក្នុងរឿងស្នេហា ឬជីវិតរៀបការ នាងនឹងបង្ហាញនូវសកម្មភាពអវិជ្ជមានដូចជាការយំ ការស្រែក ឬការនិយាយរៀបរាប់ពីការឈឺចាប់។ ផ្ទុយទៅវិញស្ត្រីភាគច្រើនដែលធ្លាក់ចូលក្នុងស្ថានភាពស្ងៀមស្ងាត់ ស្ងប់ស្ងៀមបំផុត ដែលគ្មាននរណាម្នាក់ អាចស្មានដឹងទេថា ក្នុងចិត្ត និងអារម្មណ៍របស់នាង កំពុងតែមានរឿងអ្វី? ១. ស្ត្រីស្ងៀមស្ងាត់ក្នុងអាពាហ៍ពិពាហ៍ ចិត្តនាងត្រជាក់ដូចជាទឹក គេអាចនិយាយបានថាវាគឺជា “ភាពស្ងៀមស្ងាត់នៃភាពអស់សង្ឃឹម” ។ ភាពស្ងប់ស្ងាត់ក៏ជាលទ្ធផលនៃដំណើរការនៃក្តីសង្ឃឹមសម្រាប់មនុស្សស្រីម្នាក់ ដែលនឹងទទួលបានការខកចិត្តយ៉ាងខ្លាំង ចំពោះដៃគូរបស់នាង។ ដូច្នេះ ប្រសិនបើមនុស្សស្រីនាងចាប់ផ្ដើមស្ងៀមស្ងាត់ហើយនោះ វាក៏ជាសញ្ញាមួយ ដែលបង្ហាញពីផលលំបាក ដែលអ្នកមិនអាចស្រោចស្រង់ទំនាក់ទំនងឡើងវិញបានឡើយ។…