ហេតុអ្វីបានជាទ្វារបន្ទប់ទឹកសាធារណៈបិទមិនជិតដល់កម្រាលឥដ្ឋ
មានមនុស្សជាច្រេីនបានចំណាយប្រាក់ដើម្បីប្រើប្រាស់បង្គន់សាធារណៈអស់រយៈពេលជិត ២០០០ ឆ្នាំមកហើយ។ ហើយសព្វថ្ងៃនេះយើងមានបង្គន់សាធារណៈឥតគិតថ្លៃជាច្រេីនផងដែរ ប៉ុន្តែវានៅតែខុសគ្នាពីបង្គន់នៅតាមផ្ទះរបស់យេីង។
ហើយបង្គន់សាធារណៈមិនត្រឹមតែខ្វះភាពឯកជនប៉ុណ្ណោះទេ។ បង្គន់ទាំងនោះមានលក្ខណៈពិសេសមួយដែលគួរឱ្យចាប់អារម្មណ៏ខ្លាំងបំផុតនោះ គឺទ្វារបិទមិនជិតដល់កម្រាលឥដ្ឋ។ តេីអ្នកជឿឬមិនជឿថាមានហេតុផលដែលគេធ្វេីបែបនេះ។
យេីងតែងតែឆ្ងល់ថាហេតុអ្វីបានជាគ្មានទ្វារបិទជិតសំរាប់បង្គន់សាធារណៈ។ តាមការពិតវាមានហេតុផលជាច្រើនសម្រាប់បញ្ហានេះ ហើយវាពិតជាមានសារៈសំខាន់ណាស់។
១. អ្នកអាចដឹងថាតើនរណាម្នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រឬក៏អត់

២. អ្នកអាចដឹងថាវាទំនេរឬក៏អត់

៣. វាជួយកម្ចាត់ក្លិនមិនល្អនៅខាងក្នុង

៤. ទ្វារដែលបិទជិតមានតម្លៃថ្លៃជាង

៥. វាអាចជួយបញ្ឈប់មនុស្សដែលមានអាកប្បកិរិយាអាក្រក់

៦. អ្នកអាចចេញបានប្រសិនបើសោរខូច

៧. អ្នកអាចសុំក្រដាសបង្គន់ពីគេបានប្រសិនបើវាអស់

៨. អ្នកប្រេីប្រាស់ចំណាយពេលតិចនៅក្នុងបន្ទប់ទឹកហើយអ្នកដទៃនឹងមិនចាំបាច់ត្រូវចាំយូរនោះទេ

៩. នេះនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកថែរក្សាសម្អាតកម្រាលឥដ្ឋ

១០. ក្នុងករណីដែលមានការដាច់បំពង់ទឹក វានឹងមិនស្ទះទឹកនោះឡើយ

ប្រភព៖ brightside.me

